លេង​ហ្គេម Google Books ដើម្បី​ឈ្នះ​រង្វាន់​ Sony Reader

ថ្ងៃ​នេះ​បើក​ៗ​ស្រាប់​តែ​ដល់​កន្លែង​មួយ​គេ​ប្រាប់​ថា Google បានដាក់​ ហ្គេម​មួយ​ហៅ​ថា Google Books Game  គឺ​ជា​ហ្គេម​មួយ​ដែល​តំរូវ​អោយ​យើង​ឆ្លើយ​នូវ​សំនួរ​ចំនួន​ប្រាំ​ក្នុង​មួយ​ថ្ងៃ ដែល​សំនួរ​នីមួយ​ៗ​យើង​អាច​ស្វែង​រក​បាន​នៅក្នុង Google Books Search ដែល​គេ​ដាក់​អោយ​ ។ បន្ទាប់​ពី យើង​ឆ្លើយគ្រប់​ទាំង​ ៥សំនួរ​បាន​ជោគ​ជ័យ​ហើយ Google នឹង​អោយ​យើង​បំពេញ ឈ្មោះ និង​អាស័យដ្ឋាន​ Email និង​អ្វី​ដែល​សំខាន់​នោះ គឺ​អោយ​យើង​វាយ​នូវ​គំនិត​ដែល​ប្រកប​ទៅដោយ​ភាព​ច្នៃ​ប្រឌិត ប្លែក​ពីគេ …​ ហើយ​ឧ៌​កាស​ឈ្នះ​រង្វាន់​ក៏
អា​ស្រ័យ​លើ​គំនិត​ដែល​យើង​សរសេរ​នោះ​ដែរ ។

សំនួរ​ថ្ងៃ​ទី ០១ ០៨ ២០០៩

សំនួរ ថ្ងៃ ទី ០១ ០៨ ២០០៩

ចម្លើយ​សំរាប់​សំនួរ​ខាង​លើ :

1- ឈ្មោះ​អ្នក​និពន្ធសៀវ​ភៅ “Anticipations of the Reaction of Technical and Scientific Progress Upon Human Life and Thought” គឺ​លោក Wells

2-ក្នុង​ឆ្នាំ ១៩០១ សៀវ​ភៅ​និយាយ​អំពី ការ​ស្មាន​ទុក​ជាមុន លោក​ Wells បាន​ទស្សន៌​ទាយ​ថា រដ្ឋ​ធំៗ​របស់​ US ក្រៅ​ពី New York និង Philadelphia គឺ​រដ្ឋ​ Chicago ដែល​ប្រជា​ជន​អាចនឹង​កើន​ដល់ ៤០លាន​នាក់​ ។

3-ការ​ទស្សន៍​ទាយ​នេះ : “I doubt very much if the large passenger-carrying aeroplane, faster than trains and steamers, is likely to be constructed in any great numbers for many years to come.” ត្រូវ​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩១១

4-ចំណង​ជើង​ដំបូង​របស់​សៀវ​ភៅឈ្មោះ Aldous Huxley’s Brave New World Revisited គឺ Over Population .

5-សំនួរ​ទី​៥​នេះ​អត់​សូវ​យល់​ដែរ តែ​ Search Search ទៅ​ក៏​ឃើញ​ចំលើយ​គឺ​នៅថ្ងៃ​ទី 04 04 1984 . 😉

កន្លែង​សំរាប់​សរសេរ​គំនិត​របស់​យើង​

កន្លែង សំរាប់ សរសេរ គំនិត របស់ យើង

ដើម្បី​លេង​សូម​ចូល​ទៅកាន់ http://books.google.com/googlebooks/game/

Google នឹង​ចេញប្រព័ន្ធប្រតិបត្តិការ​ទំហំ​តូច មិនគិត​លុយ!

ថ្មីៗនេះ​ក្រុម​ហុន Google  ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា Search Engine ដ៏​ធំ​មួយ​កំពុង​តែ​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​មួយ​ឈ្មោះ​ថា Google Chrome OS ។  Google Chrome OS គឺ​ប្រ​ព័ន្ធប្រតិបត្តិការ​ Open Source  ដែល​នឹង​ដាក់​អោយ​ប្រើ​ប្រាស់​មិន​គិត​ថ្លៃ ហើយ​ថែម​ទាំងមាន​ទំហំ​តូច​ទៀត​ផង ។ វា​ត្រូវ​បាន​អភិវឌ្ឍន៏​ឡើង​តំរូវ​សំរាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រើ​ប្រាស់​ អិនធឺណិត​ជារៀង​រាល់​ថ្ងៃ ហើយ​ជា​ពិសេស​គឺ​វា​ផ្តោត​ទៅ​លើ​កុំព្យូទ័រ​ប្រ​ភេទ Netbook ។ លឺ​គេនិយាយ​ថា គ្រាន់​តែ​បើក​កុំព្យូទ័រ​តែ​ពីរ​ពី​វិនាទី  វា​នឹង​ដើរ​ដល់​កន្លែង​សំរាប់​បើក​អិនធឺណិតហ្មង ! ពិត​ជាពិសេស​មែន​ទែន​សំរាប់​អ្នក​និយម​ប្រើ​អិនធឺណិតជា​ប្រចាំ 😉

Google ប្រហែលជា​បញ្ចប់​ និង​ចេញ អោយ​ប្រើ​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១០ ខាង​មុខនេះ​ ។

Google Chrome OS

Google Chrome OS

អាឡូវ​នេះសំបូរ OS Free Free ស្អាត​ៗ តូច​ៗ ហើយ​ស្រួល​ប្រើ​ច្រើន​ណាស់ មិន​ចាំបាច់​ចំណាយ​លុយ​ទៅ​ទិញ OS ថ្លៃ​ៗ​នោះ​ទេ ហើយ​ក៏ គួរ​តែ​ឈប់​លួច​របស់​គេ​ប្រើ​ខុស​ច្បាប់​ទៀត​ទៅ  ។  ក្រុម​ហុន​ក្នុង​ស្រុក​ខ្មែរ​យើ​ងភាគច្រើន​កំពុង​តែព្រួយ​បារម្ភ​បញ្ហា Windows ​កំពុង​ប្រើអត់​មាន​ License ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ប្តឹង​សង​ប្រាក់​ប្រសិន​ជា​នៅតែ​បន្តប្រើ​ដោយ​អត់​បង់​ប្រាក់​ទៀត ។ ដូច្នេះ​កុំចាំ​បាច់​ព្រួយ​បារម្ភ​អី យើង​អាច​ប្រើ​ពពួក​ Open Source Operating System បាន​តើ ! ដើម្បីសន្សំសំចៃ​ការ​ចំណាយ​របស់​យើង ។

ហើយ​កុំភ័យ​រឿង​បុគ្គលិក​មិន​ចេះ ប្រើ​នោះ … ជួល​អាយ​ធី មួយ​​​ប្រាក់​ខែ 300-500 ដុល្លា​អោយ​បង្រៀន​ពួ​កគេ​តែ​ម៉ា​អាទិត្យ​ទៅ ចេះ​ហើយ ។  រីឯ​អ្ន​ក​មិនសូវ​ចេះអង់​គ្លេស​អាច​ប្រើ Suse linux របស់​ Khmer OS ជា​ភាសាខ្មែរ​បាន​ទៀត .. . 😉

Get 55 Ways To Have Fun With Google Free

You probably use Google everyday, but do you know…

-the Google Snake Game
-Googledromes
-Memecodes
-Googlesport
-Google Calculator
-Googlepark
-Google Weddings
-Google hacking
-fighting and rhyming ?

In 55 Ways to Have Fun With Google, you will find Google-related games, cartoons, oddities, tips, stories and everything else that’s fun.

Authored by Philipp Lenssen, this popular book lists for $19.66 on Amazon.com

Download Free: 55 Ways To Have Fun With Google