លេង​ហ្គេម Google Books ដើម្បី​ឈ្នះ​រង្វាន់​ Sony Reader

ថ្ងៃ​នេះ​បើក​ៗ​ស្រាប់​តែ​ដល់​កន្លែង​មួយ​គេ​ប្រាប់​ថា Google បានដាក់​ ហ្គេម​មួយ​ហៅ​ថា Google Books Game  គឺ​ជា​ហ្គេម​មួយ​ដែល​តំរូវ​អោយ​យើង​ឆ្លើយ​នូវ​សំនួរ​ចំនួន​ប្រាំ​ក្នុង​មួយ​ថ្ងៃ ដែល​សំនួរ​នីមួយ​ៗ​យើង​អាច​ស្វែង​រក​បាន​នៅក្នុង Google Books Search ដែល​គេ​ដាក់​អោយ​ ។ បន្ទាប់​ពី យើង​ឆ្លើយគ្រប់​ទាំង​ ៥សំនួរ​បាន​ជោគ​ជ័យ​ហើយ Google នឹង​អោយ​យើង​បំពេញ ឈ្មោះ និង​អាស័យដ្ឋាន​ Email និង​អ្វី​ដែល​សំខាន់​នោះ គឺ​អោយ​យើង​វាយ​នូវ​គំនិត​ដែល​ប្រកប​ទៅដោយ​ភាព​ច្នៃ​ប្រឌិត ប្លែក​ពីគេ …​ ហើយ​ឧ៌​កាស​ឈ្នះ​រង្វាន់​ក៏
អា​ស្រ័យ​លើ​គំនិត​ដែល​យើង​សរសេរ​នោះ​ដែរ ។

សំនួរ​ថ្ងៃ​ទី ០១ ០៨ ២០០៩

សំនួរ ថ្ងៃ ទី ០១ ០៨ ២០០៩

ចម្លើយ​សំរាប់​សំនួរ​ខាង​លើ :

1- ឈ្មោះ​អ្នក​និពន្ធសៀវ​ភៅ “Anticipations of the Reaction of Technical and Scientific Progress Upon Human Life and Thought” គឺ​លោក Wells

2-ក្នុង​ឆ្នាំ ១៩០១ សៀវ​ភៅ​និយាយ​អំពី ការ​ស្មាន​ទុក​ជាមុន លោក​ Wells បាន​ទស្សន៌​ទាយ​ថា រដ្ឋ​ធំៗ​របស់​ US ក្រៅ​ពី New York និង Philadelphia គឺ​រដ្ឋ​ Chicago ដែល​ប្រជា​ជន​អាចនឹង​កើន​ដល់ ៤០លាន​នាក់​ ។

3-ការ​ទស្សន៍​ទាយ​នេះ : “I doubt very much if the large passenger-carrying aeroplane, faster than trains and steamers, is likely to be constructed in any great numbers for many years to come.” ត្រូវ​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩១១

4-ចំណង​ជើង​ដំបូង​របស់​សៀវ​ភៅឈ្មោះ Aldous Huxley’s Brave New World Revisited គឺ Over Population .

5-សំនួរ​ទី​៥​នេះ​អត់​សូវ​យល់​ដែរ តែ​ Search Search ទៅ​ក៏​ឃើញ​ចំលើយ​គឺ​នៅថ្ងៃ​ទី 04 04 1984 . 😉

កន្លែង​សំរាប់​សរសេរ​គំនិត​របស់​យើង​

កន្លែង សំរាប់ សរសេរ គំនិត របស់ យើង

ដើម្បី​លេង​សូម​ចូល​ទៅកាន់ http://books.google.com/googlebooks/game/

បង្រៀនមនុស្ស​ម្នាក់ពិបាក ច្រើន​នាក់​រឹតតែ​ពិបាក !

បង​ប្អូន​អើយ​ថ្ងៃនេះសូម​ត្អូញ​ត្អែរ​តិច​ចុះ ….  រយះពេល​ជាង ៦​ឆ្នាំមកហើយ​ដែល​មាន​ចំណូល​ចិត្ត​ក្នុង​ការ​បង្រៀន​​ គឺ​សល់​សាច់​ឈាម​មក​ពី​លោក​ប៉ា​ដែល​គាត់​គឺ​ជា​គ្រូដ៏​ពូកែ​ម្នាក់​​ពី​សង្គម​មួយ​រូប តែ​គួរ​អោយ​ស្តាយ​​គាត់​ក៏​បាន​ស្លាប់​តាំងពី​ឆ្នាំ 1994​​ មក​ម្ល៉េះ ។ ពីដើម​ឡើយ​គ្រួសារ​បង​ប្អូន​ញាតិ​មិត្ត​ទាំងអស់​មិន​ដែល​ចង់​អោយ​ខ្ញុំ​ធ្វើ​ជា​គ្រូ​បង្រៀន​ទេ គឺ​គ្មា​ន​លទ្ធផល …. ហើយ​ខ្ញុំ​ក៏​ទទួល​យកសំដី​ទាំងនោះមក​ទុកខ្ញុំចិត្ត​រហូត​មក​ ។ តែអ្វីដែល​ខ្ញុំ​ធ្វើ​សព្វ​ថ្ងៃ​គឺ​ហាក់បីដូចជាគ្មាន​សំដីទាំងនោះ​នៅក្នុង​ចិត្ត​ទាល់​តែសោះ  គឺ​ចាប់តាំងពីថ្នាក់ទី​ ៨ ពេល​ចេះកុំព្យូទ័រ​ អង់​គ្លេស​បន្តិច​បន្តួច​ គឺ​ចេះតែ​ចង់​បង្ហាត់​បង្រៀន​មិត្តភក្តិ​ដែល​នៅជុំវិញ​ខ្លួន ដែល​ក្នុង​ពេល​នោះ​ចេះដំឡើង​កុំព្យូទ័រ​ ដំឡើង​វីនដូរ 95 តិច​តួច​មិត្ត​ភក្តិ​រៀន​ជាមួយ​គ្នា​គេ​សុំអោយ​ជួយ​បង្រៀន​ពួក​គេ​ផង​នៅ​ថ្ងៃ​អាទិត្យ ហើយ​មិនដែល​ចេះប្រកែក​មួយ​ម៉ាត់​ណា​ទេ អោយ​តែ មិត្ត​ភក្តិ​សំណូម​ពរ​អោយ​បង្រៀន សុខ​ចិត្ត​ធាក់​កង់​តាំងពីពោធិចិនតុ​ងមក​ដល់​ឥន្ទ្រទេវី មក​បង្រៀន​មិត្ត​ភកិ្ត​ទាំងអស់​គ្នា​ដល់​ផ្ទះ ​ ។

រហូត​មក​ដល់​រៀន​មហាវិទ្យាល័យ​ឆ្នាំទីមួយ​បាន​ប៉ុន្មាន​ខែ ស្រីៗ​នៅក្នុង​ថ្នាក់​ប៉ុន្មាន​នាក់​ណ្នឹង​ហៅ​សុទ្ធតែ​អាជើង​កាង (ហៅក្នុង​ចិត្ត) ព្រោះ​ពេល​ទៅរៀន​រៀង​ក្រអើត​ក្រទម​តិច​អាង​ខ្លួន​ចេះ​តិច​តួច​ អត់​សូវចូល​រៀន ចូល​ក្រោយ​ចេញ​មុន ,..  😉 តែ​បាន​តែ​ប៉ុន្មាន​ខែទៀត​ពួក​គាត់ទាំងនោះ​ប្រមាណជា 15​ នាក់​ក៏​បាន​ស្រុះស្រួល​គ្នា​សុំអោយ​ខ្ញុំ​បង្រៀន​ពួក​គាត់​ពី​របៀប​ជួស​ជុលកុំព្យូទ័រ រៀន​មេរៀន​ដែល​គ្រូ​នៅសាលា​បង្រៀន​ឡើង​វិញ និង​ជួយ​ប្រាប់​ពី​របៀប​ធ្វើ​លំហាត់​ក្រុមអញ្ចឹង​ទៅ ។ ពេល​ពួកគាត់​នាំគ្នា​សុំអញ្ចឹង​ ខ្ញុំ​ក៏​អត់​មាន​ប្រកែក​អីដែរ មាន​តែ​សប្បាយ​ចិត្តលើស​ដើម​ ដែល​បាន​ជួយ​មិត្ត​ភក្តិ​ទាំងអស់​នោះ​អោយ​បាន​ចេះ​ខ្លះ កុំអោយ​មាន​ពាក្យ​សំដីមក​លើ​មិត្ត​រួមថ្នាក់​ខ្ញុំ​ថា​ ” រៀន​អាយ​ធី​បួន​ឆ្នាំ​ អត់​ចេះ​សិត​វីនដូរផង ” ។​ ចាប់​ពី​ឆ្នាំ​ទីមួយ​រហូតមក​ដល់​ដាច់​ឆ្នាំ​ទីពីរ​បង្រៀន​ពួក​គាត់​​រៀង​រាល់​ថ្ងៃ​អាទិត្យ​រហូត …, តែ​ទី​បំផុត​ខ្ញុំ​បាន​បញ្ចប់​ការ​បង្រៀន​ពួ​កគាត់​ដោយ​លំហាត់​ចុង​ក្រោយ​មួយ​ដែលខ្ញុំ​ដាក់​អោយ​ពួក​គាត់​ធ្វើ  ខ្ញុំបាន​និយាយ​លេង​សើច​ផង​មែន​ផង​ថា បើ​សិន​ជា​មិនធ្វើ​លំហាត់ណ្នឹង​អោយ​ខ្ញុំទេ​ខ្ញុំ​ឈប់​មក​បង្រៀន​ហើយ​ណា ! (​លំហាត់​នោះ​គឺ អោយ​ចុច Start > run  > វាយ​ពាក្យ “msinfo32” រួច​ឃើញពត៌​មាន​ទាក់​ទង​នឹងកុំព្យូទ័រ​របស់​ខ្លួន​ហើយ​សរសេរ​វាដាក់​ក្រដាស់​មក​អោយ​ខ្ញុំ ) អាទិត្យ​ក្រោយមក​ដល់​អត់​មាន​អ្នកណា​ម្នាក់​បាន​ធ្វើ​ទាល់​តែ​សោះ !!!  😦  នៅពេល​នោះ​ខ្ញុំឈឺ​ចិត្ត​ខ្លាំង​ណាស់​ ថា​ហេតុ​អ្វី ខ្ញុំ​គ្មាន​សមត្ថ​ភាព​អាច​បង្រៀន​ពួក​គាត់​អោយ​ចេះ​បាន ខ្ញុំតូច​ចិត្ត​ ប្រសិន​ជា​លោក​ប៉ា​ខ្ញុំជា​គ្រូ​បង្រៀន​នៅរស់​ដល់​សព្វ​ថ្ងៃ ​ម្ល៉េះ​ខ្ញុំ​ប្រាកដ​ជា​មាន​សមត្ថ​ភាព​ពេញលេញ​ក្នុង​ការ​ផ្ទេរ​ចំណេះ​ដឹង​ទៅពួក​គេ​ទាំង​នោះមិន​ខាន … បន្ទាប់​ពី​ថ្ងៃ​នោះ​មក​ខ្ញុំ​ក៏​ប្រាប់​ពួក​គាត់​​ថា​ខ្ញុំលែង​បាន​មក​បង្រៀន​ហើយ​ ព្រោះត្រូវ​ធ្វើ​ការ​ថ្ងៃ​អាទិត្យ​ទៀត​ ស្រប​ពេល​នឹង​មាន​បុណ្យ​ទាន​ច្រើន​ផង​នោះ​ក៏​ខាន​បង្រៀន​រហូត​ទៅ ។

អាឡូវ​ពេល​ចូល​មក​ដល់​ឆ្នាំទីបី ឆមាស​ទី២ មិត្ត​ភក្តិ​ម្នាក់​ឈ្មោះ ចិន្តា ពេល​ផឹក​សុីស្រវឹង​ជាមួយ​គ្នា គាត់​ក៏​ដាច់​ចិត្ត​និយាយ​មក​ខ្ញុំ​ថា “រ័ត្ន​ខ្ញុំ​មាន​រឿង​មួយ​ចង់​សំណូម​ពរ​មួយ​ ! ថា ខ្ញុំរៀន​បីឆ្នាំហើយ​អត់​មាន​ចេះអីសោះសូម្បីតែ​ពេល​ទៅរៀន​ថ្ងៃ​អាទិត្យ​ជាមួយ​គ្នាយើង​ក៏​អត់​ដឹង​អី​សោះដដែល​ ហើយ​ខ្ញុំ​បានសាក​ទៅ​រក​សាលា​រៀន​បន្ថែម​នៅបាក់​ទូក​ សួរ​គេ​វគ្គ​ជួស​ជុល​កុំព្យូទ័រ​មួយ​ចេះ ៤០ដុល្លា ហើយ​ខ្ញុំ​មិន​ចង់​ចាយ​លុយ​ជាមួយ​អ្នក​ដ៏ទៃ​ទេ គឺយ៉ាង​ម៉េច​យ៉ាង​ម៉ា​សុំអោយ​រ័ត្ន​ឯង​ជួយ​បង្រៀន​ខ្ញុំ​ផង​បាន​ទេ មិន​មែន​មានន័យ​ថា​ចង់​ជួល​រ័ត្ន​ឯង​អី​ទេ​តែ​នេះ​គ្រាន់​តែ​ជា​ការ​ជួយ​គ្នា​ទៅវិញទៅ​មក កុំគិត​អី​ច្រើន​អី ”

ម្តង​នេះ​ខ្ញុំ​នៅតែ​មិន​អាច​និយាយ​ថា​ទេ​បាន​ដដែល​ ហើយ​ក៏​មិនមែន​ព្រោះតែលុយ ៤០​ដុល្លា​ណ្នឹង​ទេ គឺ​គ្មាន​អីអស្ចារ្យ​សំរាប់​ខ្ញុំ​ទេ​ វាគ្រាន់​តែ​ជា​ថ្លៃ​សាំង​ស្ទើរ​មិន​គ្រប់​ផង តែ​អ្វីដែល​អស្ចារ្យ​បំផុត​នោះ​គឺ​ខ្ញុំរំភើប​ចំពោះ​ការ​តស៌ូ​របស់​គាត់​ ទើប​ខ្ញុំ​នៅតែ​ព្យាយាម​បង្រៀន​គាត់​​ ព្រោះ​ខ្ញុំ​នៅតែ​មាន​សង្ឃឹម​ដើម្បី​ធ្វើ​អោយ​មនុស្ស​ម្នាក់​ណ្នឹង​អាច​ទទួល​បានចំណេះ​ពី​ការ​ព្យាយាម​របស់​យើង​ទាំងពីរ ។ បន្ទាប់​មក​ក៏​មាន​មិត្ត​ភកិ្ត​ពីរ​បី​នាក់​ទៀត​សុំមក​រៀន​ទៀត លើ​ក​នេះកាន់តែ​ច្រើន​ទៅ​ៗ ហើយអោយតែ​បង្រៀនចប់​​ប្រហែល​ជា​ម៉ោង ១១ ពួកគាត់​តែ​ងតែ​ដាក់​ Angkor ពីរ​បី​ប្រអប់​កំសាន្ត​លេងអីអញ្ចឹង​ទៅ ….

រហូត​មក​ដល់​ពេលនេះ​ខ្ញុំ​ពិត​ជា​មិន​អាច​ដឹង​ថា​សិស្ស​របស់​ខ្ញុំ​ទាំងប៉ុន្មាន​នាក់នោះ​ចេះ​ និង​អាច​ធ្វើ​បាន​ប៉ុណ្នា​ទេ ! នៅ​តែ​មាន​ចិត្ត​ភ័យ​ ប្រសិន​ជា​គ្មា​ន​លទ្ធផល​សំរាប់​ពួក​គាត់ ។

ទើប​តែ​ពីរ​បី​ថ្ងៃ​មុន​ខ្ញុំ​ក៏​មាន​គំនិត​មួយ​និយាយ​ទៅ​ពួក​គាត់​ថា “អាឡូវ​អ្នក​ទាំងអស់​គ្នា​រៀន​ពី​ខ្ញុំ​បាន​ច្រើន​គួរ​សម​ដែរ​ហើយ  តែ​អ្នកទាំងអស់​គ្នា​មិន​ដឹង​ថា​ខ្លួន​ឯង​ចេះ​ប៉ុណ្ណា ដូច្នេះ​ខ្ញុំ​ចង់​អោយ​គ្នា​យើង​ដាក់​វេនគ្នា​ទៅ​ធ្វើ​ការ​សាកល្បង​នៅ​ក្រុម​ហុន​ខ្ញុំ ហើយ​ខ្ញុំ​នឹង​បង្ហាញ​ពី​ការ​ងារ​ជាក់​ស្តែង​ដែល​ខ្ញុំ​កំពុង​ធ្វើ​រាល់​ថ្ងៃ​ ”

ទើប​តែ​ព្រឹក​មិញ​នេះ​មិត្ត​ខ្ញុំ​ម្នាក់​ឈ្មោះ​ វិចិត្រ​ បាន​មក​ក្រុម​ហុន​​ដើម្បី​សាក​ល្បង​ធ្វើ​ការ​  ហើយ​គាត់​ពិត​ជាធ្វើ​អោយខ្ញុំ​មាន​កំលាំង​ចិត្ត​ក្នុង​ការ​បង្រៀន​តទៅ​ទៀត​មែន​ ! ខ្ញុំ​សង្ឃឹម​ថា​អ្នកក្រោយ​ៗ​ទៀត​នឹង​អាច​ដូច​គាត់​អញ្ចឹង​ដែរ ។

សង្ឃឹម​ថា​បង​ៗ​ជា​គ្រូ​បង្រៀន​ ឬ​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៏​ល្អ​ៗ​ ជួយ​ប្រាប់​ពី​អ្វីដែល​ខ្ញុំ​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ចំពោះ​សិស្សនា​ពេល​ខាង​មុខ​​ផង​ណា .. 😉