សកម្មភាពចោរ​លួច​ម៉ូតូពីកន្លែង​ធ្វើ​ការ​ខ្ញុំ​បាន​ដោយ​សុវត្ថិភាព

ម្សិល​មិញ​ម៉ោង​ប្រហែលជា ៩ ព្រឹក​ អ្នក​កន្លែងធ្វើ​ការ​គេ​បាន​ទូរស័ព្ទ​មក​ប្រាប់​ថា មាន​ចោរ​លួច​ម៉ូតូ​គ្នា​យើង​ទៅ មួយ​ហើយ សូម​មក​ជួយ​បើក​មើល​មុខ​អា​ចោរ​នោះតិច​មើល! ពេល​មក​ដល់​បើក​មើល​គឺបានត្រឹម​តែឃើញ​រូបរាង​ និង​ភិន​ភាគតែប៉ុណ្នោះ ចំណែក​មុខ​មាត់​ចោរ​មើល​មិន​សូវ​ច្បាស់​ទេ។ ប៉ុន្តែ​​បើ​យើង​ជួប​ចោរ​នោះនៅកន្លែង​ណា​មួយ​ប្រាកដ​ជា​ចំណាំបាន​ជាមិនខាន ! កុំអាលអរ​អា​ចោរ!

របៀប​នៃការ​លួច​របស់​ចោរ:

ដំបូង​ម្ចាស់​ម៉ូតូ​ បាន​មកឈប់​មុខ​ហាងថត​រូប SPK Fuji  ហើយ​និយាយ​ទូរស័ព្ទនៅជិត​ម៉ូតូ​ជិត​ ១០​នាទី ទើប​ដើរ​ចូលក្នុង​ហាងដើម្បីធ្វើ​ការ​ងារ​ខ្លួន ។ ស្រប​ពេល​ដែល​ដើរ​ចូល​មិន​ទាន់​បាន ២នាទីផង ស្រាប់​តែមាន​ជន​ម្នាក់​កំពស់​ប្រហែលជា 1.65 ពាក់​អាវ​យឺតពណ៌ខោវ ស្លោក​ខោរ​ជើង​វែង​ពណ៌រាង​ក្រម៉ៅ​ ពាក់​ស្បែកជើង​ប៊ូ សក់​ក្បាលរួញ​ៗខ្លី ក្បាលឆក​សង​ខាង បាន​ដើរ​ចូល​មុខ​ជិត​ដល់​ក្នុង​ហាង ។

បន្ទាប់​មក​វា​ធ្វើ​ជាដក​ទូរស័ព្ទមក​និយាយ ហើយ​ដើរ​ចុះដើរ​ឡើង​ រួច​ក៏​សំដៅទៅជិត​ម៉ូតូសង់​ ០៥​នោះ។

មិន​បង្អង់​យូរ​ ចោរ​ក៏​ចាប់​ទាញ​ម៉ូតូ​ចេញ​មកខាង​ក្រៅ​ ដើម្បីងាយ​ស្រួល​កាច់​សោរ​-ក។ រួច​​ក៏​ធ្វើ​ជា​អង្គុយ​លើ​ម៉ូតូ​មើល​លិច​មើល​កើត ហើយ​ក៏​លូក​ហោបៅទាញ យក​ប្រដាប់​កាច់​សោរ​-ក​ មកចាក់​ចូល​សោរ​រួច​ប្រើ​ដៃ​ទាំងពីរ​កាច់​បំបាក់​សោរ​តែ​មួយ​ពព្រិចភ្នែក​តែប៉ុណ្នោះ។

ក្រោយ​ពីកាច់​សោរ​-ក ​វាក៏ដើរ​ចេញពី​ម៉ូតូបន្តិច​ ដើម្បីកុំអោយ​គេ​សង្ស័យ រួច​ក៏​បក​មកអង្គុយ​លើម៉ូតូវិញ ពាក់ក​មួក​សុវត្ថិភាព​ដែល​មាន​ស្រាប់​ ហើយ​ដេរបញ្ឆេះ​ជិះចេញ​ទៅខាង​ស្តាំ (ទៅផ្សាថ្មី) ប្រុយ​!

ខាង​ក្រោម​ជា​វីដេអូរនៃការ​លួច​ម៉ូតូ​ដែលចាប់​បានដោយ​កាម៉េរ៉ា​ខាង​មុខ​ហាង​ SPK ថត​រូប​ ផ្លូវ​មុន្នីវង្ស​ ជិត​វត្តកោះ។

ក្រោយ​ពីមើល​ហើយ ខ្ញុំ​មាន​តែពាក្យ​ដល់​ប្រជាពលរដ្ឋទាំងអស់​មេត្តា​យក​ចិត្ត​ទុក​ដាក់ និង​ប្រុង​ប្រយ័ត្នន​ខ្ពស់លើ​សម្បត្តិ​ទ្រព្យ​របស់​ខ្លួន​គ្រប់​ពេល​វេលា។​ ខ្ញុំសង្ឃឹម​ថា​ប៉ូលិស​និង​អាច​កំណត់​មុខ​សញ្ញា​ចោរ​បាន បន្ទាប់​ពីមើល​វីដេអូរ​សកម្មភាពនេះហើយ។

 

18 thoughts on “សកម្មភាពចោរ​លួច​ម៉ូតូពីកន្លែង​ធ្វើ​ការ​ខ្ញុំ​បាន​ដោយ​សុវត្ថិភាព

  1. បងអត់បានទៅរ៉េ? ខ្ញុំថាប្រសើរបើbar camp phnompenh អាច stream live តាម អិនធើនិត ឬ ក៏ ជាវីឌីអូ សំរាប់អ្នកអត់បានទៅ ចូលរួម ។ បងបានឃើញថា បងប្អូនយើងទៅច្រើនឆ្នាំហ្នឹង !

    • បាទបង! អរគុណដែល​បាន​មក​លេង! ខ្ញុំសុខសប្បាយ​ខ្លាំង​ណាស់ គ្រាន់តែនឹក​បងប្អូន​វើត​ប្រេស​យើង​បន្តិច ព្រោះម្នាក់​ៗរវល់​មិន​សូវមាន​មុខ​ក្នុង​វើត​ប្រេស​មួយ​រយះ​ធំ រួម​ទាំងខ្ញុំដែរ។

      ឆ្នាំណ្នឹង​ប្រហែលជា​ទៅ​បង ព្រោះសង្ឃឹមថា​នឹង​បានជួប​បងប្អូន​យើង​យើង​នៅទីនោះ។ បង​មក​អត់?

  2. អាចមានករណីទៅរួចច្រើនណាស់។ ព្រះសង្ឃអង្គនោះអាចជាអ្នកសមគំនិតក៏ថាបានព្រោះថា ព្រះអង្គប្រហែលជាចង់ឲ្យអ្នកធ្វើការនៅទីនោះផ្តោតទៅលើតែការបិណ្ឌបាត្រតែប៉ុណ្ណោះ! សូមខមាទោសផង តែនេះគ្រាន់តែជាករណីសង្ស័យទេ!

  3. ដាក់​កាមេរ៉ា​ចាប់​រូប​ភាព​ធ្វើ​អ្វី បើ​គ្មាន​មនុស្ស​នៅ​អង្គុយ​ចាំ​មើល​សកម្មភាព​ដដែល​ន្នុង!! ហើយ​ឃើញ​ថា​វីដេអូនិងបាន​ថត​តាំង​ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០០០ ម្លេះ មិនមែន​ថ្មីៗ​នេះ​ផង!!?

    • ដាក់​មនុស្ស​នៅអង្គុយ​ចាំមើលកាមេរ៉ា​ គឺឃើញមាន​នៅក្រុម​ហ៊ុន​ធំៗ ដោយឡែកក្រុម​ហ៊ុន​នេះគឺមិនអាច​ទេ ព្រោះវា​ខ្ជះខ្ជាយ​ និង​មិនចាំបាច់។ ការ​ដាក់​ Camera គឺដើម្បី​ការ​ពារ​ការបន្លំលួច​លុយ​ពីអ្នក​ខាង​ក្រៅ ឬបុគ្គលិក​ក្រុម​ហ៊ុន និង​ការ​ពារ​សកម្មភាពមិន​ប្រក្រតី​ផ្សេងៗនៅក្នុង​ក្រុម​ហ៊ុន។

      ចំណែកម៉ោង​ដើរ​ខុស​វិញ ដោយ​សារ​គេវា​អស់​ថ្ម ហើយ​ដាច់​ភ្លើង​ និង​មិនទាន់​កំណត់​ថ្ងៃខែ។

  4. អត់​ព្រម​ចេញមក​ដាក់​បាត្រ!! បើ​ចេញ​មក​ទៅ​អាច​ឃើញ!! ព្រះ​សង្ឃ​មិន​មែន​គ្នីគ្នា​គាត់ទេ​ ព្រោះ​បើគាត់​ម​កឈរបិណ្ឌ​បាត្រ​ចឹង​បើ​គេមាន​អ្នក​អ្នក​ចេញ​មក​ដាក់​បាត្រ​និង​ឃើញ​ចោរ​នោះ​ហើយ!!

    • ធម្មតា​សោរ​យើង​កាច់​មក​ស្តាំដើម្បី​ភ្ជាប់ ហើយ​បើសោរ​អត់​ត្រូវ​យើង​កាច់​អត់​បានទេ។ នេះវា​ប្រើ​សោរ​អក្សរ​ T រុក​ចូល​ រួច​កាច់​បំបែ​ក​គ្រាប់​សោរមកស្តាំ​ដូចយើង​ចាក់​សោរ​ដែរ។ អញ្ចឹង​វា​ភ្ជាប់​ភ្លើង​ដូច​យើង​ចាក់​សោរ​ដែរ។

    • អ្នក​ណា​មើល​ហើយ​ក៏សង្ស័យ​អញ្ចឹង​ដែរ តែមិន​ហ៊ាន​និយាយ​ទេ ព្រោះវាអាច​ជារឿង​ចៃដន្យ។ ម្យ៉ាង​ទៀត​អ្នក​ខាង​តុ​មុខ​ណ្នឹង អោយ​តែមាន​លោក​មក​បិណ្ឌបាត តែងតែ​រុញ​ដាក់​គ្នា​អោយ​មក​ដាក់​បាត។ អញ្ចឹង​ហើយ​ទើប​លោក​សុខចិត្ត​នៅឈរ​ចាំ ព្រោះ​ឃើញ​គេ​បម្រុង​នឹង​មក​ដាក់បាត​ដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s