បង្រៀនមនុស្ស​ម្នាក់ពិបាក ច្រើន​នាក់​រឹតតែ​ពិបាក !

បង​ប្អូន​អើយ​ថ្ងៃនេះសូម​ត្អូញ​ត្អែរ​តិច​ចុះ ….  រយះពេល​ជាង ៦​ឆ្នាំមកហើយ​ដែល​មាន​ចំណូល​ចិត្ត​ក្នុង​ការ​បង្រៀន​​ គឺ​សល់​សាច់​ឈាម​មក​ពី​លោក​ប៉ា​ដែល​គាត់​គឺ​ជា​គ្រូដ៏​ពូកែ​ម្នាក់​​ពី​សង្គម​មួយ​រូប តែ​គួរ​អោយ​ស្តាយ​​គាត់​ក៏​បាន​ស្លាប់​តាំងពី​ឆ្នាំ 1994​​ មក​ម្ល៉េះ ។ ពីដើម​ឡើយ​គ្រួសារ​បង​ប្អូន​ញាតិ​មិត្ត​ទាំងអស់​មិន​ដែល​ចង់​អោយ​ខ្ញុំ​ធ្វើ​ជា​គ្រូ​បង្រៀន​ទេ គឺ​គ្មា​ន​លទ្ធផល …. ហើយ​ខ្ញុំ​ក៏​ទទួល​យកសំដី​ទាំងនោះមក​ទុកខ្ញុំចិត្ត​រហូត​មក​ ។ តែអ្វីដែល​ខ្ញុំ​ធ្វើ​សព្វ​ថ្ងៃ​គឺ​ហាក់បីដូចជាគ្មាន​សំដីទាំងនោះ​នៅក្នុង​ចិត្ត​ទាល់​តែសោះ  គឺ​ចាប់តាំងពីថ្នាក់ទី​ ៨ ពេល​ចេះកុំព្យូទ័រ​ អង់​គ្លេស​បន្តិច​បន្តួច​ គឺ​ចេះតែ​ចង់​បង្ហាត់​បង្រៀន​មិត្តភក្តិ​ដែល​នៅជុំវិញ​ខ្លួន ដែល​ក្នុង​ពេល​នោះ​ចេះដំឡើង​កុំព្យូទ័រ​ ដំឡើង​វីនដូរ 95 តិច​តួច​មិត្ត​ភក្តិ​រៀន​ជាមួយ​គ្នា​គេ​សុំអោយ​ជួយ​បង្រៀន​ពួក​គេ​ផង​នៅ​ថ្ងៃ​អាទិត្យ ហើយ​មិនដែល​ចេះប្រកែក​មួយ​ម៉ាត់​ណា​ទេ អោយ​តែ មិត្ត​ភក្តិ​សំណូម​ពរ​អោយ​បង្រៀន សុខ​ចិត្ត​ធាក់​កង់​តាំងពីពោធិចិនតុ​ងមក​ដល់​ឥន្ទ្រទេវី មក​បង្រៀន​មិត្ត​ភកិ្ត​ទាំងអស់​គ្នា​ដល់​ផ្ទះ ​ ។

រហូត​មក​ដល់​រៀន​មហាវិទ្យាល័យ​ឆ្នាំទីមួយ​បាន​ប៉ុន្មាន​ខែ ស្រីៗ​នៅក្នុង​ថ្នាក់​ប៉ុន្មាន​នាក់​ណ្នឹង​ហៅ​សុទ្ធតែ​អាជើង​កាង (ហៅក្នុង​ចិត្ត) ព្រោះ​ពេល​ទៅរៀន​រៀង​ក្រអើត​ក្រទម​តិច​អាង​ខ្លួន​ចេះ​តិច​តួច​ អត់​សូវចូល​រៀន ចូល​ក្រោយ​ចេញ​មុន ,.. 😉 តែ​បាន​តែ​ប៉ុន្មាន​ខែទៀត​ពួក​គាត់ទាំងនោះ​ប្រមាណជា 15​ នាក់​ក៏​បាន​ស្រុះស្រួល​គ្នា​សុំអោយ​ខ្ញុំ​បង្រៀន​ពួក​គាត់​ពី​របៀប​ជួស​ជុលកុំព្យូទ័រ រៀន​មេរៀន​ដែល​គ្រូ​នៅសាលា​បង្រៀន​ឡើង​វិញ និង​ជួយ​ប្រាប់​ពី​របៀប​ធ្វើ​លំហាត់​ក្រុមអញ្ចឹង​ទៅ ។ ពេល​ពួកគាត់​នាំគ្នា​សុំអញ្ចឹង​ ខ្ញុំ​ក៏​អត់​មាន​ប្រកែក​អីដែរ មាន​តែ​សប្បាយ​ចិត្តលើស​ដើម​ ដែល​បាន​ជួយ​មិត្ត​ភក្តិ​ទាំងអស់​នោះ​អោយ​បាន​ចេះ​ខ្លះ កុំអោយ​មាន​ពាក្យ​សំដីមក​លើ​មិត្ត​រួមថ្នាក់​ខ្ញុំ​ថា​ ” រៀន​អាយ​ធី​បួន​ឆ្នាំ​ អត់​ចេះ​សិត​វីនដូរផង ” ។​ ចាប់​ពី​ឆ្នាំ​ទីមួយ​រហូតមក​ដល់​ដាច់​ឆ្នាំ​ទីពីរ​បង្រៀន​ពួក​គាត់​​រៀង​រាល់​ថ្ងៃ​អាទិត្យ​រហូត …, តែ​ទី​បំផុត​ខ្ញុំ​បាន​បញ្ចប់​ការ​បង្រៀន​ពួ​កគាត់​ដោយ​លំហាត់​ចុង​ក្រោយ​មួយ​ដែលខ្ញុំ​ដាក់​អោយ​ពួក​គាត់​ធ្វើ  ខ្ញុំបាន​និយាយ​លេង​សើច​ផង​មែន​ផង​ថា បើ​សិន​ជា​មិនធ្វើ​លំហាត់ណ្នឹង​អោយ​ខ្ញុំទេ​ខ្ញុំ​ឈប់​មក​បង្រៀន​ហើយ​ណា ! (​លំហាត់​នោះ​គឺ អោយ​ចុច Start > run  > វាយ​ពាក្យ “msinfo32” រួច​ឃើញពត៌​មាន​ទាក់​ទង​នឹងកុំព្យូទ័រ​របស់​ខ្លួន​ហើយ​សរសេរ​វាដាក់​ក្រដាស់​មក​អោយ​ខ្ញុំ ) អាទិត្យ​ក្រោយមក​ដល់​អត់​មាន​អ្នកណា​ម្នាក់​បាន​ធ្វើ​ទាល់​តែ​សោះ !!!  :(  នៅពេល​នោះ​ខ្ញុំឈឺ​ចិត្ត​ខ្លាំង​ណាស់​ ថា​ហេតុ​អ្វី ខ្ញុំ​គ្មាន​សមត្ថ​ភាព​អាច​បង្រៀន​ពួក​គាត់​អោយ​ចេះ​បាន ខ្ញុំតូច​ចិត្ត​ ប្រសិន​ជា​លោក​ប៉ា​ខ្ញុំជា​គ្រូ​បង្រៀន​នៅរស់​ដល់​សព្វ​ថ្ងៃ ​ម្ល៉េះ​ខ្ញុំ​ប្រាកដ​ជា​មាន​សមត្ថ​ភាព​ពេញលេញ​ក្នុង​ការ​ផ្ទេរ​ចំណេះ​ដឹង​ទៅពួក​គេ​ទាំង​នោះមិន​ខាន … បន្ទាប់​ពី​ថ្ងៃ​នោះ​មក​ខ្ញុំ​ក៏​ប្រាប់​ពួក​គាត់​​ថា​ខ្ញុំលែង​បាន​មក​បង្រៀន​ហើយ​ ព្រោះត្រូវ​ធ្វើ​ការ​ថ្ងៃ​អាទិត្យ​ទៀត​ ស្រប​ពេល​នឹង​មាន​បុណ្យ​ទាន​ច្រើន​ផង​នោះ​ក៏​ខាន​បង្រៀន​រហូត​ទៅ ។

អាឡូវ​ពេល​ចូល​មក​ដល់​ឆ្នាំទីបី ឆមាស​ទី២ មិត្ត​ភក្តិ​ម្នាក់​ឈ្មោះ ចិន្តា ពេល​ផឹក​សុីស្រវឹង​ជាមួយ​គ្នា គាត់​ក៏​ដាច់​ចិត្ត​និយាយ​មក​ខ្ញុំ​ថា “រ័ត្ន​ខ្ញុំ​មាន​រឿង​មួយ​ចង់​សំណូម​ពរ​មួយ​ ! ថា ខ្ញុំរៀន​បីឆ្នាំហើយ​អត់​មាន​ចេះអីសោះសូម្បីតែ​ពេល​ទៅរៀន​ថ្ងៃ​អាទិត្យ​ជាមួយ​គ្នាយើង​ក៏​អត់​ដឹង​អី​សោះដដែល​ ហើយ​ខ្ញុំ​បានសាក​ទៅ​រក​សាលា​រៀន​បន្ថែម​នៅបាក់​ទូក​ សួរ​គេ​វគ្គ​ជួស​ជុល​កុំព្យូទ័រ​មួយ​ចេះ ៤០ដុល្លា ហើយ​ខ្ញុំ​មិន​ចង់​ចាយ​លុយ​ជាមួយ​អ្នក​ដ៏ទៃ​ទេ គឺយ៉ាង​ម៉េច​យ៉ាង​ម៉ា​សុំអោយ​រ័ត្ន​ឯង​ជួយ​បង្រៀន​ខ្ញុំ​ផង​បាន​ទេ មិន​មែន​មានន័យ​ថា​ចង់​ជួល​រ័ត្ន​ឯង​អី​ទេ​តែ​នេះ​គ្រាន់​តែ​ជា​ការ​ជួយ​គ្នា​ទៅវិញទៅ​មក កុំគិត​អី​ច្រើន​អី ”

ម្តង​នេះ​ខ្ញុំ​នៅតែ​មិន​អាច​និយាយ​ថា​ទេ​បាន​ដដែល​ ហើយ​ក៏​មិនមែន​ព្រោះតែលុយ ៤០​ដុល្លា​ណ្នឹង​ទេ គឺ​គ្មាន​អីអស្ចារ្យ​សំរាប់​ខ្ញុំ​ទេ​ វាគ្រាន់​តែ​ជា​ថ្លៃ​សាំង​ស្ទើរ​មិន​គ្រប់​ផង តែ​អ្វីដែល​អស្ចារ្យ​បំផុត​នោះ​គឺ​ខ្ញុំរំភើប​ចំពោះ​ការ​តស៌ូ​របស់​គាត់​ ទើប​ខ្ញុំ​នៅតែ​ព្យាយាម​បង្រៀន​គាត់​​ ព្រោះ​ខ្ញុំ​នៅតែ​មាន​សង្ឃឹម​ដើម្បី​ធ្វើ​អោយ​មនុស្ស​ម្នាក់​ណ្នឹង​អាច​ទទួល​បានចំណេះ​ពី​ការ​ព្យាយាម​របស់​យើង​ទាំងពីរ ។ បន្ទាប់​មក​ក៏​មាន​មិត្ត​ភកិ្ត​ពីរ​បី​នាក់​ទៀត​សុំមក​រៀន​ទៀត លើ​ក​នេះកាន់តែ​ច្រើន​ទៅ​ៗ ហើយអោយតែ​បង្រៀនចប់​​ប្រហែល​ជា​ម៉ោង ១១ ពួកគាត់​តែ​ងតែ​ដាក់​ Angkor ពីរ​បី​ប្រអប់​កំសាន្ត​លេងអីអញ្ចឹង​ទៅ ….

រហូត​មក​ដល់​ពេលនេះ​ខ្ញុំ​ពិត​ជា​មិន​អាច​ដឹង​ថា​សិស្ស​របស់​ខ្ញុំ​ទាំងប៉ុន្មាន​នាក់នោះ​ចេះ​ និង​អាច​ធ្វើ​បាន​ប៉ុណ្នា​ទេ ! នៅ​តែ​មាន​ចិត្ត​ភ័យ​ ប្រសិន​ជា​គ្មា​ន​លទ្ធផល​សំរាប់​ពួក​គាត់ ។

ទើប​តែ​ពីរ​បី​ថ្ងៃ​មុន​ខ្ញុំ​ក៏​មាន​គំនិត​មួយ​និយាយ​ទៅ​ពួក​គាត់​ថា “អាឡូវ​អ្នក​ទាំងអស់​គ្នា​រៀន​ពី​ខ្ញុំ​បាន​ច្រើន​គួរ​សម​ដែរ​ហើយ  តែ​អ្នកទាំងអស់​គ្នា​មិន​ដឹង​ថា​ខ្លួន​ឯង​ចេះ​ប៉ុណ្ណា ដូច្នេះ​ខ្ញុំ​ចង់​អោយ​គ្នា​យើង​ដាក់​វេនគ្នា​ទៅ​ធ្វើ​ការ​សាកល្បង​នៅ​ក្រុម​ហុន​ខ្ញុំ ហើយ​ខ្ញុំ​នឹង​បង្ហាញ​ពី​ការ​ងារ​ជាក់​ស្តែង​ដែល​ខ្ញុំ​កំពុង​ធ្វើ​រាល់​ថ្ងៃ​ ”

ទើប​តែ​ព្រឹក​មិញ​នេះ​មិត្ត​ខ្ញុំ​ម្នាក់​ឈ្មោះ​ វិចិត្រ​ បាន​មក​ក្រុម​ហុន​​ដើម្បី​សាក​ល្បង​ធ្វើ​ការ​  ហើយ​គាត់​ពិត​ជាធ្វើ​អោយខ្ញុំ​មាន​កំលាំង​ចិត្ត​ក្នុង​ការ​បង្រៀន​តទៅ​ទៀត​មែន​ ! ខ្ញុំ​សង្ឃឹម​ថា​អ្នកក្រោយ​ៗ​ទៀត​នឹង​អាច​ដូច​គាត់​អញ្ចឹង​ដែរ ។

សង្ឃឹម​ថា​បង​ៗ​ជា​គ្រូ​បង្រៀន​ ឬ​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៏​ល្អ​ៗ​ ជួយ​ប្រាប់​ពី​អ្វីដែល​ខ្ញុំ​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ចំពោះ​សិស្សនា​ពេល​ខាង​មុខ​​ផង​ណា ..😉

12 thoughts on “បង្រៀនមនុស្ស​ម្នាក់ពិបាក ច្រើន​នាក់​រឹតតែ​ពិបាក !

  1. ខ្ញុំទើបតែបានរកឃើញនៅ លឹង នេះដែលបងប្អូន ប្រើ Mac OS អាច Download វេចនានុក្រមសម្តេច ជួន ណាត ប្រើប្រាស់បាន ក្នុង Dictionary Wiget របស់ពួកគាត់ ។​ សូមបញ្ជាក់ថា សំរាប់ PC វិទ្យាស្ថានពុទ្ធសាស្រ្តបណ្ឌិត បានមានចែកចាយ យូរក្រែដែរហើយ ។ នេះជា លិង សំរាប់ បងប្អូន ប្រើ MacOSX
    http://khmer-dictionary-tools.googlecod … nh.pkg.zip

    ខាងក្រោមសំរាប់ PC Version 2.0

    http://www.budinst.gov.kh/?q=node/314

  2. អរគុណរ័ត្ន ដែលបានចែកចាយនៅ ការពិសោធន៍របស់រ័ត្ន ខ្ញុំពីដើម​ដូចរ័ត្នដែរ បង្រៀនគេមិនចះខឹងខ្លូនឯង ខឹងមួយខឹងខ្លួនមិនមានបច្ចេកទេសគ្រប់គ្រាន់ ហេតុនឹងទើបពួកកូនសិស្សមិនយល់ ខឹងមួយទៀត ឹេហតុអី្វក៏ពួកគាត់មិនឆ្លាត សោះអីចឹង ! ក្រោយពិការវែកញែកដោយខ្លួនឯងមកខ្ញុំបាននឹកឃើញដល់ ពាក្យរបស់ អងគ្លេស មួយថា “You can lead the horse to the water,But you can’t make them drink” ខ្ញុំមានការស្តាយដែរ ព្រោះ ខ្ញុំមិនបានចេះដិតដល់ ដូច រ័ត្នទេ ខ្ញុំចេះល្មមតែប្រើការបានខ្លះៗ ។ សូមរ័ត្នដាក់អីមែលរ័ត្ន ឲ្យខ្ញុំបានដឹងផង បានទេ ព្រោះខ្ញុំមាន យូនីកូដ ខ្មែរ នឹង វេចនានុក្រម ជូនណាត សំរាប់ Mac OS X ដែលខ្ញុំចង់សំណូមពរដល់រ័ត្នដាក់ក្នុងប្លក របស់រ័ត្នគ្រាន់ចែកបងប្អូន ប្រើប្រាស់ Mac បាន ដាក់ក្នុង កំព្យូទ័រ របស់ពួកគាត់ ។

    • បាទបងខ្ញុំអរគុណបងដែលបានជួយលើកទឹកចិត្ត​ ខ្ញុំនឹងព្យាយាមតទៅទៀត ដើម្បីក្លាយជាគ្រូដ៏ល្អមួយរូប🙂 ។

      ហើយរឹតតែអរគុណបងទៀត​ចំពោះការដែលបងចង់ដាក់អោយបងប្អូនខ្មែរ​យើងអាចទាញយក ខ្មែរយូនីកូដសំរាប់ និងវចនានុក្រមជួនណាតសំរាប់ដើរ​លើ​ Mac នៅលើប្លុករបស់ខ្ញុំ ។

      នេះជា Email របស់ខ្ញុំ : moniroth@live.com
      skype : roth999

  3. សួស្តី !!តើសុខសប្បាយជាឬទេ?
    ពិតជាអស្ចារ្យមែន ចេះជួយយកអាសាមិត្តភក្តិ!!!
    ខ្មុំក៏ចូលចិត្តណាស់ខាងកុំព្យូទ័រ យាយត្រង់ទៅចុះ នៅBlogអ្នក ខ្មុំបានយល់ដឹងពីBlogនេះ ខ្លះៗដែរ អរគុណាស់ដែលបានផ្តល់ចំណោះដឹង!!
    សំណាងល្អ!!!!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s