Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ទៅ​ហើយ។

ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។

ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។

ទាញ​យកវចនានុក្រម​ Orkida

 

27 thoughts on “Orkida English-Khmer Dictionary

  1. ខ្ញុំមានការពេញចិត្តវចនានុក្រមនេះណាស់ រាល់ពេលបើកកុំព្យូទ័រគឹបើកវាជានិច្ច
    វាបានជួយអោយការរៀនភាសាអង់គ្លេសរបស់ខ្ញុំមានការរីកចម្រើន។
    Orkida គឺជាគ្រូរបស់ខ្ញុំ Love Love Love Orkida Dictionary

  2. សូមមេត្តាប្រើពាក្យអោយពិរោះភាសារបន្តិចទៅ ពាក្យខ្មែរបានពោលថាសំដីសជាតិ មាយាទសពូជ ។ យើងសុទ្ធតែជាខ្មែរ និងជាអ្នកមានចំនេះដឹង តែបើប្រើពាក្យអាមឹង តើសមទេ ? សូមអរគុណពីខ្ញុំទិត្យរ៉ន

  3. Dear Orkida!

    Orkida is a middle-class dictionary. Majority of Cambodians have intended to use it. However, most of English Vocab are still not available in your dictionary. My question is why you don’t intend to update more vocab into Orkida. If you and your team build up more words into your dictionary, it would be more and more popular.

    Thanks!

    One of the Orkida users!!!

  4. ខ្ញុំ​​​​ទាញ​យកវចនានុក្រម​ Orkida​ហើយតំលើងអត់កើត។
    តំរូវអោយបញ្ចូល
    user name :
    organization :
    serial number :
    តើខ្ញុំត្រូវបំពេញវាដូចម្តេចទៅ?
    សួមបងជួយណែនាំផង

  5. ពិតមែនហើយ… ថ្វីត្បិតថាក្នុងវចនានុក្រមនេះ មានពាក្យខ្លះសរសេរ​មិនបានត្រឹមត្រូវ ហើយដោយសារតែវាត្រូវបានបង្កើតឡើងតាំងពីជាង​១០ឆ្នាំ​មុនមកហើយនោះទើបពុំមានពាក្យមួយចំនួន តែខ្ញុំសូមកោតសរសើរអស់ពី​ចិត្តពីថ្លើម ថាវាពិតជាងាយស្រួលប្រើខ្លាំងណាស់! មិនដឹងថាអ្នកបង្កើតឥឡូវ​នៅទីណាទេហ្ន៎… ខ្ញុំឃើញលេខទូរស័ព្ទរបស់គាត់ ដាក់នៅក្នុង “About”​ កឹចុចសាកមើល លឺតែក្រុមហ៊ុនឆ្លើយមកវិញថា មិនមាននៅក្នុងប្រព័ន្ធទេ។

បញ្ចេញមតិ