ឆ្លើយ​តប​នឹង​យោបល់​របស់ KhmerDLStation

ខាងក្រោម​ជា​យោបល់​របស់ ស្ថានីយ​ខ្មែរទាញយក លើ​អត្ថបទ រូប​ភាព​ខ្លះៗនៅក្នុង Ubuntu 10.10

ខ្ញុំ​ជាអ្នកចូលចិត្តអ្វីដែលល្អៗ
ខ្ញុំ​មិនរើសអើង​បច្ចេកវិទ្យាអ្វីនោះទេ តែខ្ញុំសូមលើកយកឧទាហរណ៍មួយ
iPhone ក្រុមហ៊ុន​គេមិនចង់អោយប្រើ​ផង នាំគា្នប្រើ
ទៅខំ Unlock ជេលប្រេក ហើយមានខ្លះ
ដោយចង់បានអាសេរីថ្មីពេក ទៅទិញអាថ្មី ដែលគេមិនទាន់អាច Unlock ជេលប្រេក បានផងនោះ
យកមដេកអោប។ រហូតទាលតែគេ ប្រើស៊ីមរបស់គេគឺ Micro Sim អាស៊ីតូច
នៅតែមិនអាចឃាត់បាន យកស៊ីអោយគេកាត់ឡើងតូចអស់
មានអ្នកខ្លះខំប្រឹងកែឆ្នៃ អោយiPhone មានមឺនុយ ជាអក្សរខ្មែរ
សូមទទួលស្គាល់ការដែលអក្សរខ្មែរមាននៅលើឧបករណ៍ចល័ត
សួរថាមានអ្នកប្រើ IPhone ប៉ុន្មាន​អ្នក នៅស្រុកខ្មែរដែរប្រើ??????
ហើយចុះអ្នកដែលប្រលាញ់Linux សួរទៀតថា Adroid មិន​មែនជា Linux ទេឬ?????
បានជាមកដល់ពេលនឹងហើយ​នៅតែមិនអាចដំណើរ​ការ Unicode Khmer បាន
ហើយ Adroid ជាOS ដែលបើកចំហរ ប៉ុន្តែ​មិនទាន់បានលឺថាកូនខ្មែរនាំគ្នាបកប្រែសោះ
និយាយរឿង​បក​ប្រែ នាំគ្នាបកអីក៏បកចុះ ប៉ុន្តែសួរថាមាន​អ្នក​គាំទ្រដែរឬទេ???
ខ្ញុំគិតថា អ្នកប្រើគេមិនចង់បានអ្វីដែលមិនកំពូលនោះទេ ដូចជា Windows
Windows នេះ គឺគេមិនគិតលុយនិង​មិនរករឿងអ្នកប្រើតាមផ្ទះទេ ព្រោះអ្វី??
បើគេចង់គិតលុយអ្នក​នៅស្រុកខ្មែរ​ដែរជាស្រុកអ្នកប្រើSoftware Copy
ហេតុអ្វីគេបកប្រែ Windows 7 , Office 2007 ជាភាសាខ្មែរអោយយើងធ្វើអ្វី
បើអ្នកនៅស្រុកខ្មែរ រកតែលុយទិញDVD Software តម្លៃ 10000រៀល ទៅ​ 4ដុល្លា
មិនចង់ទាន់ផងនឹងបានលុយឯណាទៅទិញ ​Windows ដែលមាន ឡាយស៊ិនទៀតនោះ
សូមគិតទៅ សូមគិតទៅ សូមគិតទៅ សូមគិតទៅ សូមគិតទៅ សូមគិតទៅ
សូមកុំបែកឆ្វេងបែកស្តាំអោយគេវង្វេងតាមអោយសោះ
មនុស្សក្នុងពិភពលោកភាគច្រើននាំគ្នាប្រើ Windows សួរថាគេនឹងចេះមិនដល់ខ្លួនឬ ???
បានជាខំបង្កើតបកប្រែ (MoonOS) (Suse OS) រួចនាំគ្នាសោយរាជទាំងមិនមានអ្នកគាំទ្រ
ធ្វើអីក៏ធ្វើចុះ តែសូមគិតថាការងារណាត្រូវធ្វើមុន ការងារណាត្រូវធ្វើក្រោយ
ធ្វើអីក៏ធ្វើចុះ តែសូមគិតថាការងារណាមានប្រយោជន៍សំរាប់មនុស្សរួម ការងារណា​មានប្រយោជន៍សំរាប់មនុស្សមួយក្តាប់តូច
ធ្វើអីក៏ធ្វើចុះ តែសូមគិតថាការងារណាថោក(iPhone) ការងារណាថ្លៃ (Adroid, Windows Phone…)
បើអ្នកជាខ្មែរសូមកុំខឹង

ខ្ញុំ​មិន​ជំទាស់​​នឹងមតិរបស់ស្ថានីយ​ខ្មែរទាញយកនោះទេ ព្រោះវា​ជា​គំនិត​សម​ហេតុ​ផល​ម្យ៉ាង​ដែល​យើង​គ្រប់​គ្នា​គួរ​ពិចារណាផងដែរ។​ តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំសូម​លើ​យក​ហេតុ​ផល​មួយ​ចំនួន​ដែលស្ថានីយ​ខ្មែរទាញយកគួរ​តែ​ពិចារណា​វិញខ្លះដូចជា :

1-ហេតុអ្វីបាន​ស្រុក​ខ្មែរ​និយម​ប្រើ​ប្រាស់ iPhone ហើយអ្នក​សរសេរ​កម្មវិធី​នាំគ្នា​ខំ​បង្កើត​ Khmer Unicode, Dictionary ឬកែ​ប្រែ Menu ជាភាសាខ្មែរ​ម្ល៉េះ?
-iPhone នៅស្រុក​គេ​គឺ​លក់​ដោយ​ដាក់​កុង​ត្រា​ប្រើ​ប្រាស់​សេវាកម្ម​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​ណាមួយ ដូចជា​ក្រុម​ហ៊ុន​ Hello នៅស្រុក​ខ្មែរ​យើង​គេ​លក់ Blackbery អញ្ចឹង​ដែរ។ មិនមែនក្រុម​ហ៊ុន Apple មិន​ចង់​អោយ​ស្រុក​ខ្មែរ​យើង​ប្រើទេ ប្រទេស​ណា​ក៏​ដោយ ​ក៏អាច​ប្រើ​បាន​ដែរ​ តែ​ត្រូវ​បង់​លុយ​ផ្តាច់​លើ​តម្លៃ​ទូរស័ព្ទទើប​គេ​ដោះ​សោរ​ដើម្បីប្រើ​ជាមួយ​ប្រព័ន្ធ​សេវាកម្ម​ផ្សេង​ៗបាន។ នៅស្រុក​ខ្មែរ​យើង​និយម​ប្រើ​វា ដោយសារ​តែ​វា​ថ្លៃ មាន​សត្ថភាព ងាយ​ស្រួល​ប្រើ​ ទាន់​សម័យ និង​ការ​ពេញនិយម​តៗគ្នា។​ ចំពោះអ្នក​ដែល​ទិញ​ទូរស័ព្ទ​ដែល​ជាប់​សោរ​ រួច​យក​ដោះ Jailbreak, កាត់​ស៊ីម​ដាក់ នៅស្រុក​ខ្មែរ ព្រោះគេ​ចង់​ចំណេញ​ច្រើន។

ចំណែក​អ្នក​បង្កើត​កម្មវិធី​នាំ​គ្នា​ខំ​បង្កើត​ Khmer Unicode , Dictionary សម្រាប់​ទូរស័ព្ទ iPhone​ ព្រោះតែ​គិត​ថា​មានអ្នក​ប្រើ​ប្រាស់​វា​ច្រើន​ តម្រូវ​ការ​ច្រើន ដូច្នេះ​ចំណូល​នៃ​ការ​លក់​ក៏​នឹង​ទទួល​បាន​ច្រើន​ដែរ។ ប៉ុន្តែពួក​គេ​អាច​បង្កើត​ Khmer Unicode សំរាប់​ iPhone បាន​ដោយ​សារ​តែ iOS វា​ស្គាល់ Complex Script ដែល​ជា​ Script​ សម្រាប់​បក​ប្រែ​ភាសាប្រភេទអក្សរ​ Unicode ។

បក​មក​ Android OS វិញ គឺមិនមែនពួក​គេ​មិន​ចង់​សរសេរទេ​ គឺសរសេរ​មិន​កើត ដោយ​សារ​ Android OS អត់​ទាន់​ស្គាល់ Complex Script ទេ។ ថ្ដែល​បញ្ហា​នេះ មិន​មែន​មាន​តែយើង​ទេ គឺ​គ្រប់​ប្រទេស​ដែល​ប្រើ​អក្សរ​ប្រភេទ Unicode Character។
2-ខ្ញុំ​សូម​ចាប់​យក​សំនួរ​ខ្លះ​ពី​យោបល់​ខាង​លើ​ដូចជា :

-ហេតុអ្វី​មិន​នាំគ្នា​ប្រើ​ Windows បន្ត​ទៀត ព្រោះ​មិន​ទាន់​មាន​គេ​រក​រឿង​អីឯ​ណា?

-តើ​ខ្មែរ​មាន​លុយ​ឯ​ណា​ទៅ​ទិញកម្មវិធី License បើ​គ្រាន់​តែ CD តម្លៃពី 3-4$ មិន​ទាំង​ចង់​ទិញផង?

-ហេតុ​អ្វីនាំគ្នា​ប្រើ ឬបក​ប្រែ MoonOS, SUSE ធ្វើ​អ្វី​ បើ​មិន​ទាំង​មាន​អ្នក​គាំទ្រ​ផង​នោះ?

បើ​ខាង​លើនេះ​ជា​យោបល់​ និង​ការ​ណែ​នាំ​របស់​ KhmerDLStation ខ្ញុំសូម​និយាយ​ថា​វា​មិន​ត្រឹម​ត្រូវ​នោះ​ទេ ហើយ​គួរ​តែ​ពិចារ​ណា​លើ​ចំនុច​ខាងក្រោមដូចជា:

-Windows ឬ Office គឺ​ជា​កម្មវិធី​គិត​លុយ តែ​ហេតុអ្វីយើង​នៅស្រុក​ខ្មែរ​អាច​ប្រើ​បាន​ដោយ​មិន​ចាំបាច់​បង់​លុយ? សូម​បញ្ជាក់​ថា​យើង​អាច​ប្រើ​បាន​ចំពោះ​ការ​ប្រើ​ប្រាស់​ធម្មតាតាម​ផ្ទះ​ អ្នក​បញ្ចូល​បទ​ភ្លេង​តាម​ផ្លូវ ឬ​តាម​ស្រុក​ស្រែ​ទេ តែ​បើ​ក្រលេក​មើល​ទៅ​ក្រុម​ហ៊ុន​ធំៗ​ដូចជា ធនាគារជា​ដើម តើ​គេ​ហ៊ាន​ប្រើ​ប្រាស់​ដោយ​មិន​ចាំបាច់​បង់​ថ្លៃ​ដែរ​ឬទេ? ខ្ញុំសូម​និយាយ​ថា​ពួក​គេ​ពិត​ជា​មិន​ហ៊ាន​ប្រើ​ប្រាស់​ដាច់​ខាត ទោះបីជា​នៅស្រុក​ខ្មែរ​មិនទាន់​មាន​អជ្ញា​ធរគ្រប់​គ្រង​លើ​ផ្នែក​ License ក៏​ដោយ។ សួរ​ថា​ហេតុអ្វី ? ព្រោះ​គេមិន​ដែល​ធ្វើ​នំ​អត់​ម្សៅ​ទេ! អ្នក​ឯង​ចង់​មាន​ផលិត​ផល​លក់ អ្នក​ឯង​ត្រូវ​តែទិញ​វត្ថុ​ធាតុ​ដើម​ដើម្បី​ផលិត មិន​មែន​ទៅ​លួច​ដក​ដំឡូវ​គេ​ រួច​យក​មក​កិន​ធ្វើ​ម្សៅ​មី​លក់​អោយ​គេ​នោះទេ!

ដូច្នេះ​ប្រសិន​ជា​ធនាគារ​ណ្នឹង​គេ​មាន​លុយ​ច្រើន​ គេ​ប្រា​កដ​ជាត្រូវ​ទិញ​ Windows License ឬ Office license ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​ងារ​ហើយ តែ​បើ​អនុវត្ត​លើ​វិធីសាស្រ្ត​សន្សំចំចៃ​វិញ គេ​ប្រហែល​ជា​​ងាក​មក​ប្រើ​ប្រាស់ Open Source ដូច​ជា uBuntu , SuSe, ឬ Moon OS ដោយ​ហេតុ​នេះ​ហើយ ពេល​គេ​រើស​បុគ្គលិក ក៏​គេ​តម្រូវ​អោយ​យើង​ចេះ​ប្រើពពួក Open Source ទាំង​នោះ​ខ្លះដែរ ទើប​គេ​ទទួល តែបើ​យើង​មួយៗ​នាំ​គ្នា​ចេះ​តែ Windows តើ​គេ​នឹង​ទទួល​យើង​ដែរ​ឬ​ទេ ហើយ​បើ​គេ​ទទួល​តើ​យើង​អាច​ធ្វើ​ការ​អោយ​គេ​បាន​អត់។ នេះ​ជា​ឧទា​ហរណ៍ដ៏តូច​មួយ​សំរាប់​ធនា​គាមួយ ចុះ​បើ​ពេល​ខាង​មុខ​ស្ថា​ប័ន​រដ្ឋ​ទាំង​មូល​វិញ​តើ​នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង​? តើ​យក​លុយ​ទៅ​ទិញ​ Software License ឬ​យក​លុយ​ទៅ​ធ្វើ​ផ្លូវ​ថ្នល់​ សាលា​រៀន​ មន្ទី​រពេទ្យ​… អោយ​គ្រប់​តម្រូវ​ការ​ប្រជា​ពល​រដ្ឋ​ទូទាំង​ប្រទេស?

-ចំពោះប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​នៅ​ទី​ក្រុង​ភ្នំពេញកុំនិយាយ​ថា​អត់​មាន​លុយ​ទិញ​កម្មវិធី​ស្រប​ច្បាប់ ! គុយ​ទាវ​ពេល​ព្រឹក​១ចាន កាហ្វេ​មួយ​កែវ បង្អែម​មួយ​ចាន និង​ចាក់​សាំង​មួយលីត្រ​ក៏ អស់​ 5$ជាងដែរ​យ៉ាង​តិច ហើយ​បើ​ទៅ​ផឹក​ស៊ី​ម្តង​ក៏​ស្មើរ​នឹង​តម្លៃ​កម្មវិធី​មួយ​បាត់​ទៅ​ហើយ។ បើ​ចេញ​ពី​គំនិត​ខ្ញុំ គឺ​បើ​អ្នក​ទាំងអស់​គ្នា​មាន​លុយ​​ គួរ​តែ​ទិញ​កម្មវិធី​ដែល​មាន​ License ត្រឹម​ត្រូវប្រើ​ចុះ ព្រោះវា​ជា​កម្មវិធីដែល​គេ​និយមប្រើ ហើយ​យើង​ទម្លាប់​ជាមួយ​វា​យូរ​មកហើយ​​។ ផ្ទុយ​មក​វិញ ទោះ​បីជា​យើង​មាន​លុយ​ច្រើន​ក៏័ដោយ ដើម្បី​ជា​ការ​សន្សំចំចៃ​សម្រាប់​ខ្លួន​យើង​ផង គ្រួសារ​យើង​ផង ក៏​ដូច​ជា​សង្គម​ជាតិ​ទាំង​មូល​ផង​នោះ យើង​គួរ​តែ​ងាក​មក​សាកល្បង​ប្រើ​ពពួក Open Source ​។ ការ​ងារ​មួយ​ចំនួន​ដែល​អាច​ជំនួស​បាន​ដោយ Open Source យើង​គួរ​តែ​ព្យាយាម​សាកល្បង !

-​សូម​ពិចារណា​លើ​សំដី​របស់​អ្នក​ម្តង​ទៀត ” មនុស្សក្នុងពិភពលោកភាគច្រើននាំគ្នាប្រើ Windows សួរថាគេនឹងចេះមិនដល់ខ្លួនឬ ???
បានជាខំបង្កើតបកប្រែ (MoonOS) (Suse OS) រួចនាំគ្នាសោយរាជទាំងមិនមានអ្នកគាំទ្រ” ខ្ញុំ​បដិសេធ​ទាំង​ស្រុង​លើ​យោបល់​នេះ!

MoonOS ត្រូវ​បាន​ផ្តួច​ផ្តើម​បក​ប្រែ និង​កែប្រែ ដាក់​បញ្ចូល​កម្មវិធី​បន្ថែម​ដោយក្រុម​ប្អូន​សទ្ធី​ ដែល​ពួក​គាត់​សុទ្ធ​តែជា​អ្នក​វ័យ​ក្មេង​ តែមាន​គំនិត​បង្កើត​កម្មវិធី​សម្រាប់​បង​ប្អូន​ខ្មែរ​ប្រើ​ប្រាស់​ ហើយ​មិន​គិត​ថ្លៃ​ទៀត​​។ វា​ជា​មោទនភាព​មួយ​សម្រាប់​យើង​គ្រប់​គ្នា ដែលមាន​ក្រុម​ការ​ងារ​ស្មគ្រចិត្ត​បង្កើត​វា​ឡើង​ដើម្បី​ប្រទេស​ជាតិ​ទាំង​មូល។  MoonOS ឬ SuSe មិន​ទាន់​ទទួល​បាន​ការ​​គាំ​ទ្រ​ច្រើនពី​អ្នក​ប្រើ​ប្រាស់​ ដោយ​សារ​តែ​ម្នាក់​ៗ​មិន​ទាន់បែង​ចែក​ និង​កំណត់​ពី​តម្រូវ​ការរបស់​ខ្លួន​​អោយ​បាន​ច្បាស់​លាស់។ ឧទាហរណ៍ : តើ​​ក្មេងៗរៀននៅ​វិទ្យា​ល័យ គេ​ត្រូវ​ការ​កុំព្យូទ័រ​ទំហំ​ប៉ុណ្នា​ និង​កម្មវិធីអ្វីខ្លះ​ដើម្បី​បំពេញ​តម្រូវ​ការ​ពួកគាត់​ក្នុង​វ័យ​នោះ ? ពួក​គាត់​ប្រាកដ​ជា​និយាយ​ថា​ត្រូវ​ការ​កុំព្យូទ័រ​ដើម្បីវាយ​ឯកសារ ស្រាវជ្រាវ​ Internet លេង​ Game ចាក់​ចម្រៀង ចាក់​ Video .. មិន​ខាន សួរ​មក​វិញ​ថា​តើ Moon OS ឬ SuSe អាច​ធ្វើ​បាន​ដែរ​ឬទេ​រាល់​តម្រូវ​ការ​ទាំងនោះ?​

ប៉ុន្តែ​សម្រាប់​អ្នក​នៅ​មហាវិទ្យា​ល័យ ឬ​អ្នក​មាន​ជំនាញ​ផ្សេង​ៗ​គ្នា ​ដែល​ត្រូវ​ការ​កុំព្យូទ័រ​ទំហំ​ធំ កម្មវិធី​ល្អ​ៗ​ដូចជា Adobe Illustrator , Autocad.  .. ពួក​គាត់​ប្រាកដ​ជា​ត្រូវ​ចំណាយ​លុយទៅ​ទិញ​ Windows មក​ប្រើ​ហើយ​ទើប​អាច​ដំឡើង​កម្មវិធីទាំង​នោះ​បាន ព្រោះ​ថា​នៅក្នុង​ Linux មិន​មាន​កម្មវិធី​ប្រភេទ​អញ្ចឹង​នៅឡើយ។​ តើ​គាត់​គួរ​ទិញ Windows 7 តម្លៃ ~200 $ និង​ Illustrator តម្លៃ ~200$ មកប្រើដើម្បី​​រក​លុយ ឬ​ត្រូវ​ទៅ​លួច​គេ​មក​ប្រើ​ដើម្បី​រក​លុយ? បើ​សិន​ជា​​ប្រើ​ប្រាស់ក្នុង​គោល​បំណង​សិក្សា​ ឬ​ប្រកប​អា​ជីវកម្ម​ផ្ទាល់​ខ្លួនតូច​តាច​ យើង​អាច​លួច​យក​មក​ប្រើ​បាន ​ព្រោះមិន​ទាន់​មាន​គេ​រក​រឿងនៅឡើយ​ តែ​​បើ​យើង​ជា​បុគ្គលិក​នៅ​ក្នុង​ក្រុម​ហ៊ុនធំៗ​ណាមួយ​ គេ​ហ៊ាន​បង់​ពន្ធ​ជូន​រដ្ឋ​មួយ​ខែ​ៗរាប់​ពាន់​ដុល្លា​ ចុះ​កម្មវិធីដើម្បី​រក​លុយ​ចូល​ក្រុម​ហ៊ុន​តម្លៃ​ត្រឹម 400 ដុល្លា​​ រឿង​អី​គេ​មិន​ហ៊ាន​ចំណាយ។

សរុប​សេចក្តី​មក​ យើង​ទាំងអស់​គ្នា​ជា​ខ្មែរ​គួរ​តែ​ចេះ​គាំ​ទ្រ​ និង​លើក​តម្កើង​លើអ្វី​ដែល​ជា​ស្នា​ដៃ​ខំ​ប្រឹង​ប្រែង​របស់​ខ្មែរ ​ទើប​អ្នក​ដែល​ខំ​បង្កើត​អោយ​ប្រើ​គេ​មាន​កំលាំង​ចិត្ត​បន្ត​ទៅ​មុខ​ទៀត យ៉ាង​ណា​ក៏​ដោយ​សំណូម​ពរ​ដល់​អ្នក​បង្កើត​កម្មវិធីទាំង​ក្នុង​ទូរស័ព្ទ ឬ​កុំព្យូទ័រ​មេត្តា​លក់​ក្នុង​តម្លៃ​មួយ​សម​ស្រប​នឹង​ការ​ចំណាយ​ធន​ធាន​របស់​ខ្លួន​ផង ទើប​ចរាចរណ៍​នៃ​ការ​ទិញ​លក់​កម្មវិធី​ទាំង​នោះ​កើន​ឡើង​ឆាប់​រហ័ស។

43 thoughts on “ឆ្លើយ​តប​នឹង​យោបល់​របស់ KhmerDLStation

  1. សួស្តីបងៗក្នុងភូមិទាំងអស់គ្នាប្អូនខានបានចូលជួបបងៗយូរហើយគិតចង់សួរ
    បងៗក្រៅផ្លូវការបន្តិចថាតើបងៗមានស្គាល់អ្នកក្នុងភូមិណាដែលជំនាញខាង
    ច្បាប់ប្អូនរកប្លុកច្បាប់មិនឃើញទេសូមបងជួយប្រាប់ប្អូនផងនិងជួយរកផងបើ
    មានផ្នែកខាងរដ្ឋបាលកាន់តែប្រសើរ។សូមអរគុណបងៗច្រើនហើយ។

  2. Pingback: ទស្សនៈ​អា​ផ្លយ៖ សង្គ្រាម​លីនុច និង វីនដូ អុកឡុក​ពិភពគុន!!! | ប្លុកក្មេងស្រែ

  3. នយោបាយ ខ្លាច មិនខ្លាចគឺតែមួយទេ ខ្លាចតែម្នាក់ៗចូលចិត្តអីចឹង ជុំនំពិភាក្សាគ្នាដោះស្រាយបញ្ហា តែបញ្ហារកមិនទាន់ឃើញដំណោះស្រាយផង ក៏កើតថែមបញ្ហាថ្មីទៀត ហើយ ពាក្យឆ្កែ ឆ្មារហ្នឹង តាមខ្ញុំដូចមិនគួរលើកមកនិយាយសោះ វាគ្មានអីចំណេញក្រៅពីមើលមុខគ្នាមិនចំនោះទេ បើយើងចង់បដិសេធ យើងនិយាយតាមភាសារបដិសេធទៅ ពាក្យខ្មែរយើង មិនខ្វះប្រើទេ។ ខ្ញុំក៏ធ្លាប់ខកចិត្តនឹងអ្នកភូមិយើងប៉ុន្មានលើកដែរ យើងជឿជាក់គេ យល់ថាគេអាចជាគំរូសំរាប់កូនខ្មែរដ៏ទៃទៀត តែគេបែរជា … រឺវាជាទំលាប់សំរាប់អ្នកចេះដឹង ថ្នាក់ដឹងនាំ … តែណ្ហើយ យើងសាមគ្គីគ្នាដើម្បីបង្កើនកំលាំង បើបន្តធ្វើអីចឹងទៀត កំលាំងកាន់តែតូចស្តើងហើយ រឿងខ្មាស់គេមិនប៉ុន្មានទេ តែលទ្ធិផល?
    យើងរៀនពីគ្នាទៅវិញទៅមកទេ យ៉ាងហោចណាស់ក៏ត្រូវការ report bug ដែរ រៀនធ្វើការជាក្រុម ដោះស្រាយបញ្ហារជាក្រុម វាជាកំលាំងរឹងមាំជាង!

  4. នយោបាយ​គឺជា អាយុជីវិតយើង​រាល់​គ្នា។
    នយោបាយ​ល្អ​ ជីវិត​ល្អ តែបើនយោ​បាយ​អាក្រក់​គឺ…
    យវជន​នៅ​ស្រុក​ខ្មែរ ខ្លាច​នយោបាយ
    ឥឡូវ​នេះ ខ្ញុំ​ក្លាយ​ទៅជា​ឆ្កែ​មាត់​ស្អុយ ដើរ​ព្រូស​គេ​ឯង​គ្រប់​គ្នា រួចស្រេច។
    ល្អៗៗៗ មនុស្សក្លាយ​ទៅ​ជាឆ្កែ មានអីត្រូវ​និយាយទឿត
    រឿងគឺវាចប់
    យល់ល្អ​បិត មតិឆ្កែ (KhmerDLStation)ចោលទៅ កុំទុក នាំតែ​​អាប់​រាសី

    • «មិន​មែន​ស្លាប់ដូចពស់​រស់​ដូង​កង្កែប» ហើយ​នឹង​សំដី​ល្បង ដែល​មាន​ន័យ​ស្រដៀង​នឹង​ពាក្យ​ថា «គេធ្វើ​ប៉ុណ្ណា​ប្រើ​ប៉ុណ្ណឹងទៅ» ហាក់ដូចជាផ្ទុយគ្នា ។

      • ខ្ញុំ​អត់​បាន​ឆ្ងល់​នឹង​អ្វី​ដែល​បង ម៉ាយហៅ​បាន​និយាយរ៉េ ព្រោះ​គំនិត​យើង​ស្រដៀង​គ្នា ។ តែ​ខ្ញុំ​ស្ទើរ​មិន​យល់​ពី​អ្វី​ដែល​ល្បង​ខ្មែរ​ដោនឡូត និយាយ
        ព្រោះ​អភិវឌ្ឍ​ន៍​កុំ​ព្យូទ័រ ហើយ​ក៏​ប្រៀបធៀបនឹងនយោបាយឯណា​ទៅវិញ ។ មួយ​តក្កវិជ្ជា មួយ​នយោបោក ឃើញ​ថា​ខុស​គ្នា​ស្រឡះ!

      • ត្រង់​ណ្នឹង​ហើយ បាន​ជា​ខ្ញុំចង់​អោយ​ Khmerdownloadstation គាត់​អាន​យោបល់​ខ្ញុំអោយ​បាន​ច្បាស់​សិន​ មុននឹងឆ្លើយ​តប​នឹង​ចំណុច​ណា​មួយ។

  5. អឺម! ហេតុអ្វីបានជាខ្ញុំត្រូវជ្រលក់មាត់តបតជាមួយមនុស្សធុន ខ្មែរឌីអិលនេះ? ឈប់និយាយហើយ ទោះមានសម្តីចង់និយាយច្រើនក៏ដោយ។ ខ្ញុំសុំទៅដាក់អត្ថបទជាភាសាខ្មែរ ឲ្យបងប្អូនខ្មែរបានស្រាវជ្រាវវិញល្អជាង។

    • ហើយភ្លេចប្រាប់ ថាលោក KhmerDL ឯងលែងហៅគេឲ្យទៅ Comment នៅ​អាប្លុក ISharemyWorld ហ្នឹងទៅ ព្រោះខ្ញុំ Report ពេលនេះ Matt Mullenweg ឬអ្នកណាម្នាក់ក្នុង ក្រុម Automattic បានបិទបាត់ហើយ!
      ហាហាហាហាហាហហាហ ហាហាហាហាហាហហាហ ហាហាហាហាហាហហាហ ហាហាហាហាហាហហាហ ហាហាហាហាហាហហាហ ហាហាហាហាហាហហាហ ហាហាហាហាហាហហាហ

      • អីក៏ដល់ម្លឹង? ចឹង​តើ​បាន​ជា ប្លុក «ខ្ញុំ​ចែក​រំលែក» បើកលែងកើត! ទៅ​អាន​ប្លុកខ្ញុំ​តិច​មើល! គ្រប់​គ្នា​មាន​សិទ្ធិ​និយាយ និង​ចែករំលែក កុំ​លេង​គ្នា​ឈឺៗ​ពេក​ល្បង!

      • អុញប្លក​អ្នក​ខ្លាំង​ផង បិទ​តាំង​ពីអង្កាល​ខ្ញុំ​អត់​ដឹង​សោះ ! មូលហេតុ​ដែល​គេ​អាច​បិទបាន ដោយ​សារ​តែ​និស្សិត​ឆ្នាំ​ទីបី​នៅ​ន័រ​តុន​ម្នាក់​​នោះ កំពុង​ និង​ព្យាយាម Hack ចូល Admin របស់​ WordPress ជា​មួយ​លោក​គ្រូ​មហា​អស្ចារ្យមក​ពី​រូស៊ី​ដែល​គេ​បាន​និយាយ​.. ហើយ​មើល​ទៅ ?

  6. លោកឌីយ៉ា​អើយ​ លោកឌីយ៉ា និយាយរឿងស្រុកខ្មែរ​ប្រហែលលោក​មិនដឹងទេម៊ើលទៅ។
    សូមលោកយកសំដីនេះ​យកទៅគិត​​ម៉ើលទៅ។
    ថៃដែលជាប្រទេសអ្នកធូរធារជាខ្មែរឆ្ងាយ គឺគេកំពុងប្រើប្រាស់ភ្លើង​អគ្គិសនីពី​ស្រុកលាវ​ ។ ស្រុកលាវ​គឺមានរហ្សសនាម “”គឺជាប្រទេសធុងអាគុយ”” បើខ្ញុំអាចតភ្លើងនៅស្រុកគេ បាននោះ​ ​ខ្ញុំនឹង​ទៅតយក​មក​ភ្លាម។ និយាយ​រឿងយកថាមពលពីស្រុក​ក្រៅ៖
    – សឹង្ហបុរី ទិញទឹកសាបពីស្រុកគេ។
    – ប្រជាជន​ខ្មែរ​ដែរ​រស់​នៅតាម​ព្រំ​ប្រទល់លាវ បានស្គាល់អគ្គិសនីដោសារតែលាវ​គេត យក​មក​អោយប្រើ ហើយលក់ក្នុង​តម្លៃ​ដើម (សុំបើករង្វង់​ក្រចក៖ ខ្មែរដែរនៅទល់ដែន​លាវចូលសាលា​រៀនភាសាលាវ ដោយ​មិនរៀនភាសាខ្មែរ ហេតុអីក៏រៀនភាសា “លាវ” ​ចោលភាសាខ្លួនឯង។ ព្រោះគ្មានសាលាខ្មែរ ហេតុអីក៏គ្មាន​សាលា​ខ្មែរ​ (((តែកន្លែងណាគ្មានសន្លឹក​ឆ្នោតអោយ​គេ​គឺ…។
    – ខ្មែរត​ភ្លើងពីស្រុក​យួន តយកមកស្មានថាចុះ​ថ្លៃ ម៉ែអើយ! ពី1Kw តម្លៃ 610៛ ទៅជា​ 1Kw ថ្លៃ 720៛ ។ ដោយគេយកលេះថា យកទៅអភិវឌ្ឍន៍ តំបន់ដែរមិនទាន់មានភ្លើង។ តភ្លើងពីកន្លែង​ដែរមាន​តម្លៃថោក យកមក​លក់ថ្លៃ នេះជាការរកស៊ី​ងាយដូចបកចេក។
    -ចិនសង់វារីអគ្គិសនី ដោយដាក់កុងត្រា 20 ទៅ 30ឆ្នាំ ទើបប្រគល់អោយ រដ្ឋជា​អ្នកកាន់​កាប​វិញ សួរថាពេលជាប់កុងត្រាចិន តើភ្លើងចុះថោកដែរឬទេ?? បើសព្វថ្ងៃនៅតាមជនបទ​តម្លៃភ្លើង​ថ្លៃកប់ក្តោង ជនបទត្រូវការភ្លើងខ្លាំងណាស់។ ពេលប្រគល់មក​អោយរដ្ឋ​វិញ សួរទៀតថា ចុះថោក​ដែរឬទេ?? បើទំនិញឡើងថ្លៃ មិនដែរលឺ ហ៊ុនសែន និយាយម៉ាម៉ាត់។
    – សាច់ជ្រួក បិតមិន​អោយនាំចូល ខ្លាចអ្នកចិញ្ចឹមជ្រូកនៅស្រុកខ្មែរអត់ការងារ​ធ្វើ។ ដោយសារ​តែផលប្រយោជន៍ជនមួយក្តាប់តូច ធ្វើអោយជនខ្មែរទាំងអស់ ប្រយុទ្ធ​ជាមួយតម្លៃ​សាច់ជ្រូក។
    ហើយចុះលោក​ដែរដឹងតម្លៃ​សាច់ជ្រូក និង ទំនិញទាំងអស់នៅស្រុកខ្មែរដែរឬទេ។ ខ្មែរជិតងាប់ហើយលោក។
    – រឿងភ្លើង ដូចរឿងទឹក គ្រាន់​តែដាច់ភ្លើងភ្លាម ដាច់ទឹកដែរ ចុះបើដាច់ភ្លើងយូរប្រហែល ១ទៅ២ថ្ងៃ បានទឹកឯណាមកទៅចាក់បង្គន់ពេលបតជើងហើយ ?? បើផឹកយើងអាចទិញទឹក​បាន ។ ហើយចុះស្រុកគេនឹង គេធ្វើដូចស្រុកខែ្មរ​ដែរឬ??
    -ការអភិវឌ្ឍន៍ វិស័យ​ថាមពល មិនមែនជាបាយឡុក​បាយឡរ សំរាប់ក្មេងលេង មានប៉ុន្មាន​ក៏លេងប៉ុន្នឹងនេះទេ។ គេត្រូវដើរអោយទាន់ ធ្វើអោយគ្រប់​សេចក្តីត្រូវការ (តម្រូវការ) មិនមែន​មានប៉ុន្មានធ្វើប៉ុននឹង តាមតែចិត្តមេដឹកនាំមួយក្តាបតូចនឹងឃើញ។
    «««««««គិតខ្លីៗ៖ ប្រម៉ើរមើលស្រុកខ្មែរដល់ឆ្នាំ 2030 »»»»»»»»
    – វារីអគិ្គសនីមិនអាចបំពេញសេចក្តី​បាន (ប៉ះពាល់បរិស្ថាន…) ថាមពលខ្សោយ។
    – ដល់ឆ្នាំនោះ ថៃ យួន គេសង់ រោងចក្រ​អគ្គិសនី ដើរដោយថាមពលនុយក្លេអែរ រួចយួរហើយ។ ហើយប្រហែលជាគេដាក់អាចង្រ្កាននុយក្លេអែរ ក្បែរព្រំប្រទល់យើងផង ។
    – ដល់ឆ្នាំនោះ​បើទោះ​ជាយើងមិនចេះ​នុយក្លែអែរក៏ត្រូវតែខ្ចី ឬក៏ជួលអ្នកជំនាញយកមក គ្រប់គ្រង​​ចង្ក្រាននុយក្លែអែរ​ដែរ ។
    «««««««ចុះបើ​ ហ៊ុនសែន ​មិនធ្វើនុយក្លែអែរ»»»»»»»
    – កង្វះខាតផ្នែកថាមពល នឹងមានកំរិតខ្ពស់ជាងពេលឥឡូវខ្លាំងណាស់។ ឯតម្លៃវិញមិនបាច់​និយាយទេ ព្រោះមិនទាន់ឃើញនិយាយអារឿងនឹងទេ មានតែថ្លៃជាងពេលឥឡូវផងក៏មិនដឹង
    – បើពឹងផ្អែកតែទៅលើ រោងចក្រដើរដោយ ឥន្ទនៈ ធ្យូងថ្ម វារីអគ្គិសនី គឺមិនអាចទៅរួចទេ ព្រោះ
    + ឥន្ទនៈ លែងមានគ្រប់ ឯតម្លៃវិញក៏កើនថ្លៃរហូតដល់មិនអាចយកមកផលិតជា អគ្គិសនី។
    + ធ្យូងថ្ម ក៏ដូចគ្នាដែរ គឺជាប្រភេទ ផូសីល ដែរមិនអាចករកើតឡើងវិញ តែប្រើយូរទៅអស់ រលីងយង់ ធ្វើមាត់ស្ពែះ:( ។ ប៉ះពាល់សុខភាពខ្លាំង​ណាស់ ទិចថាប្រាប់មិនជឿរ មើលចិនទៅ កើតរោគ្គសួតច្រើនណាស់
    + វារីអគ្គសនី ក៏នៅតែមិនអាចបំពេញ​បាន (ស្រុកខ្មែរមានប៉ុន្មានកន្លែងដែរអាច​ធ្វើបាន ហើយចុះបើធ្វើ​វារី គ្រប់​កន្លែង ពាសពេញដី តើវាប៉ះពាល់​បិរស្ថានប៉ប៉ិនណា??។
    + មានអីទៅអុសទាញ អ្នករកស៊ីស្របច្បាប់ អោយគេចូលមកស្រុកខ្មែរ បើតម្លៃសព្វសារពើ ឡើងថ្លៃមិនដែរឃើញចុះ ឆ្នាំ2011 នឹងប៉ុន្នឹង ចុះឆ្នាំ 2015 , 2020…. វាយ៉ាងណា??
    ++++បើតាមគំនិត KhmerDLStation គឺ៖
    – សូមខ្មែរទាំងអស់គ្នាត្រូវគិតឡើងវិញអំពីបញ្ហា​ប្រទសជាតិ មិនមែនធ្វើសំរាប់មនុស្សមួយក្តាប់​តូច ទៅច្របាច់ក មនុស្សទាំងអស់ក្នុងស្រុកខ្មែរនោះទេ។
    – ត្រូវយកចិត្តទុកដាក់ តាមដាន់ពត៌មានពិត មិនមែនតាមដានពត៌មាន​លើកជើង ឬជាប្រភេទសារពត៌មាន ខ្ចប់​មមីសមាន់ នោះទេ។ ហើយដើម្បីទទួលបានពត៌មានពិត​ វាទាន់​តែខ្លួនយើងនឹងហ៊ានទទួល​ស្គាល់ការពិត ដែរកើតឡើងក្នុងសង្គមខ្មែរ ដូចជាគ្រឿងញៀន អំពើពុករលួយ អំពើអយុត្តិធម៌…។
    – ត្រូវធ្វើការប្រៀបធៀប ពត៌មានដែរទទួលបាន ជាមួយនឹងព្រឹត្តិការណ៍ជាក់ស្តែង ថាវាដល់ណាហើយ មិនមែនគ្រាន់តែលឺតៗគ្នា ឬក៏ដេកមម៉ើល។
    «««សុំអោយគិតផលប្រយោជន៍រួមជាធំ»»»
    – រឿងអ្នកបច្ចេកទេសពីប្រទេសល្អៗ អ្នករកស៊ីល្អៗ គឺគេមិនជាន់ដីខ្មែរ​ទេ ព្រោះគេមិនត្រូវ​ការ​រកស៊ីតាមបែបអំពើ​ពុករលួយជាដាច់​ខាត មានតែអ្នករកស៊ីចិនទេដែលគេចូលចិត្ត ខាងនឹង
    ឧទាហរហ៍ ជំនាន់ខ្មែរក្រហម ជំនាញការចិនរាប់សែននាក់។ ជំនាន់ ហ៊ុន សែន យួនពេញដី។
    ++សួរលោក ឌីយ៉ា, ក្មេងស្រែ, Myhous តើលោកទៅបោះឆ្នោត ដើម្បីអ្វី?????? លោកបោះឆ្នោតដើម្បី ឪពុកលោក លោកតារបស់លោកឬក៏តំណែងរបស់លោក??
    ចំណែកខ្ញុំ ខ្ញុំបោះឆ្នោត​សំរាប់ អនាគតកូនខ្មែរជំនាន់​ក្រោយ មិនមែនសំរាប់ប៉ាខ្ញុំ តាខ្ញុំ យាយខ្ញុំ ពួកម៉ាកខ្ញុំ ពូខ្ញុំ អ៊ំខ្ញុំ បក្សពួកខ្ញុំ ក្រពះខ្ញុំ នោះទេ គឺសំរាប់ពូជខ្មែរ ទឹកដីខ្មែរ​ កុំអោយ​បាតបង់។
    ពាក្យខាងលើគឺវាចាកប្រធាន ថាខ្ញុំចង់និយាយតែ Windows និង LInux តែចេះតែរមាស់មាត់​ពេក។ ហើយរឿង Windows និង LInux ប្រើមួយណាប្រើទៅ តែសំនួរ​និងចម្ងល់គឺវាកើតគ្រប់​ខួរក្បាល ខ្មែរទូទៅ តែកាលណាខ្មែរឈប់ឆ្ងល់ ឈប់សួរ ឈប់អើពើរ ពេលនោះហើយ “”””ខ្មែរត្រូវគេដឹកច្រមុះប្រាកដណាស់””””
    បើត្រូវគេដឹកច្រមុះ ប្រហែលជាមានខ្មែរមួយចំនួន​សុខចិត្តអោយគេដឹក ក៏ប៉ុន្តែបើដឹកខ្មែរ​យក​ទៅទំលាក់​ជ្រោះ ខ្ញុំត្រូវតែការពារអោយអស់ពីសម្ថភាព។
    ហើយលោកសូមកុំគិតថាខ្ញុំជាបីសាច់ចង់ស៊ីសាច់ថាងចេង លោកត្រូវគ្រប់គ្រង់កំហឹង ត្រូវយកថា នេះគឺគ្រាន់តែជាគំនិតមួយ សំនួរ ឬក៏អាចជា វេទិការ (Forum)។ គំនិតលោកមិន​ប្រាកដជាត្រូវ ឯគំនិតខ្ញុំ​មិនប្រាកដជាត្រូវ បើលោកយល់ថាគំនិតលោកត្រូវ​ លោកប្រាកដ​ជាមើល​មកគំនិតគេគឺខុសទាំងអស់គ្មានមួយណាត្រូវ។
    គំនិតខ្ញុំ សូមលោកកាត់បង្ថយ ការនិយាយលើកជើង សូមនិយាយពាក្យសរសើរល្អជាង។
    ដូចជាខ្ញុំបានចូលទៅ Blog អ្នកខ្លះ និយាយឆ្លងឆ្លើយតែគ្នាគេប៉ុន្មាននាក់សុទ្ធតែជាពាក្យ បញ្ចើចបញ្ចាល ស៊ីជោរ គ្មានសមជាអ្នកនិពន្ធ

  7. ទាក់ទង​នឹងទស្សនវិស័យ Windows និងទស្សនវិស័យ Linux

    ទស្សនវិស័យ = គំនិតទៅថ្ងៃ​​អនាគតកាល។
    MS-Dos ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ Microsoft ជាប្រព័ន្ធ OS ដែរគ្មាន GUI ។គេ​ត្រូវប្រើ Command-line ដើម្បី​បញ្ជា​ទាំងអស់ ។ Command-line មិនខុសពីលោកសង្ឃ​សូត្រធម៌ ទាល់តែ​ទុនទេញអោយចាំ​ទើបអាច សូត្រធម៌បាន។ ទើប Microsoft បានបង្កើត Windows ឡើង ដោយ​មាន GUI សម្រាប់បញ្ជា រហូតមកដល់ពេលនេះ គឺ Windows ជា OS ដែរមាន GUI ស្រស់ស្អាត ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​មិនតំរូវអោយប្រើ Command-line ។

    Linux តើ Linux មានគំនិតចង់អោយអ្នកប្រើប្រាស់ទូទៅ មិនចាំបាត់ប្រើ Command-line ដែរឬទេ? ព្រោះសម្រាប់អ្នកប្រើប្រាស់សាមញ្ញទាំងគេទាំងខ្ញុំ មិនត្រូវការទុនទេញ Command នោះទេ។ ព្រោះ Command នេះ ទាល់តែមានគេ​ប្រាប់ ទើយើង​ដឹង ចុះ​បើគ្មានគេប្រាប់?? តើយើងដឹងពីណា​មក។ ទាល់តែដូចអ្នកក្លាហានតាមដាន​ឡានដឹក… ទើគេអាចបញ្ជា​នេះ​បញ្ជានោះ​បាន។
    សួរថាកំណែរ របស់ SUSE, Ubuntu និង Ubuntu ខ្មែរ (MoonOS) ពីមួយជំនាន់ ទៅមួយជំនាន់ មានបាន​កាត់បន្ថយ ការប្រើប្រាស់ Command ដែរឬទេ?? បើគិតទៅតាមអាយុរបស់ Linux មាន​អាយុជាង 20ឆ្នាំ បើគិតតាមអាយុក្លែងក្លាយ​ SUSE, Ubuntu និង Ubuntu ខ្មែរ (MoonOS) មានអាយុប្រហែល 5 ទៅ 6 ឆ្នាំមកហើយ ។

    Software មាន សឹង​តែគ្រប់ Software ជាច្រើន​ដែរដំណើរការនៅលើ Windows និយាយរឿង Software មានអ្នកខ្លះមិនសូរជាយកចិត្តទុកដាក់​គិតគូរ​អោយបានស៊ីជំរៅទេម៉ើលទៅ។ បាន​ជាមិនសូរខ្វល់រឿងចំណាត់ថ្នាក់ របស់ Software (ចំណែកខ្ញុំនេះវិញ អាទិភាពតែ Software ណា ដែរមានគុណភាពជាត្រីមុខ ចំណែក Soft ដែរមិនទាន់មានដៃជើងរឹងម៉ាំទុកមួយដុំសិន)។ ឧទាហរណ៍ខ្លះៗ៖ កម្មវិធីចាក់ចំរៀង VLC ដែរមិនអាចសំរបខ្លួនជាមួយកុំព្យូទ័រ Hardware ខ្សោយ ។ ទស្សនាវដ្តី ដែរនិយាយអំពី កុំព្យូទ័រ នៅក្នុងស្រុក​ខ្មែរមិនសូវជាយកSoftware ដែរមានការពេញ និយមលើកមកនិយាយនោះទេ (ហេតុអីបានដឹងថាមិនសូវពេញនិយម?? មិនពេញនិយមព្រោះ​ចំណាត់ថ្នាក់។ ចំណាត់ថ្នាក់បានមកពីអ្នកប្រើ)។

    Game វិញមិនបាច់និយាយទេ គឺថា ធីប ។ (ហេស ហេ រមាស់មាត់ណាស់​សូម​និយាយសិនហើយ តែមិនបាននិយាយដូចជានៅមិនសុខសោះ) ដូចជាមិនឃើញមានលក់ Game Linux ទេ។
    អាឡូ!ៗ ដូចជាស្អក ក សុំទៅផឹកទឹកសិន។

    សំនួរ??​ទាក់ទង​នឹង Linux មានសំនួរខ្លះ ដែរមិនទាន់មាន​អ្នកឆ្ងល់ ឬក៏មានអ្នកឆ្ងល់ដែរ​តែ ធ្វើមិនឆ្ងល់។ តែខ្ញុំឆ្ងល់ណាស់ ហេតុអ្វីៗបានជាមានLinux ជាភាសាខ្មែរដល់ទៅ2??
    សំនួរ
    Ubuntu ខ្មែរគឺ MoonOS. MoonOS ត្រូវ​បាន​ផ្តួច​ផ្តើម​បក​ប្រែ និង​កែប្រែ ដាក់​បញ្ចូល​កម្មវិធី​បន្ថែម​ដោយក្រុម​ ​សទ្ធី​។ ចំនែក SUSE ត្រូវបានយក​មក​បក​ប្រែ​ដោយ KhmerOS ដែរជាអ្នកបង្កើត​កម្មវិធី Khmer Unicode ដោយប្រើប្រាស់ Keyboard NiDA V.1.0 (ហើយឥឡូវលឺ​សូរថា​មាន Keyboard ឯណាឯណីទៀត)
    ​1. សទ្ធី​បានជ្រើសរើស Ubuntu ជាស្នូល ក៏ព្រោះតែ Ubuntu មានរាងស្រដៀងនឹង​ Mac ឬក៏យ៉ាង​ណា??
    2. KhmerOS បានជ្រើសយក SUSE ក៏ព្រោះតែ SUSE អាចដំណើរ​ក្នុងកុំព្យូទ័រចាស់​បានដោយ ប្រសើរ ជាង Windows តើគ្រាន់តែអាចដំណើរការ​ក្នុងកុំព្យូទ័រចាស់ៗ វាមានប្រយោជន៍អី??
    3. Ubuntu កំពុង​តែព្យាយាមយ៉ាងខ្លាំង ដើម្បីតាមរកដានជើង Mac ។ MoonOS និង SUSE មាន​ចំនុច​ខុសគ្នាត្រង់ណា?? តើមាន​អ្នកអាចធ្វើ​ការ​ប្រៀបធៀប​រវាង MoonOS និង SUSE តើ​មួយ​ណាឡាអរ​ ជាង ?? ហើយបើល្អ ល្អសំរាប់អ្នកណា??​ បើសំរាប់ធនាគារ សូមធីបៗ ធនាគារគេ​ចេះលីលកហើយ ខ្ញុំយល់ថាគួរតែផ្តោត​អ្នកប្រើតាមផ្ទះផង (ចំនែក​ខ្ញុំមិនទាន់​ត្រូវការ​ Linux ទេ ព្រោះខ្ញុំជាអ្នកស្រលាញ់Windows ។ ទាល់តែ Windows ចាញ់ Linux ទើបខ្ញុំចាប់អារម្មណ៍។ ហើយ​បើ Windows មានអក្សរខ្មែរ​តើអោយខ្ញុំចោលវាទៅណា???((((ទាល់តែ​ដល់​សម័យ យកពេជ្រដូរ​យកធ្យូងប្រហែរជាអាច)))) ឬក៏Khmer Unicode លែងដំណើរការជាមួយ Windows??.
    4. MoonOS និង SUSE តើអ្នកអភិវឌ្ឍន៍IT នៅស្រុកខ្មែរចង់អោយទំពាំងITខ្មែរ សាកប្រើមួយណា ចោលមួយណា ?? ឬក៏ប្រើទាំងពីរ (ខ្ញុំគិតថា​មិនអាចប្រើទាំងពីរបានទេ ត្រូវតែមានអ្នកខ្លាំង និងអ្នកខ្សោយ) ហើយសូមកុំនិយាយថាប្រើមួយណាក៏បានដែរនោះ បើបានដូចគ្នាវាមិន​មែន ជាជំរើសទេណាបាទ។។
    5. តើទៅ​ថ្ងៃមុខ មានកូន​ខ្មែរ​យក Linux ផ្សេងៗទៀត យក​មកប្រលាត់ស្បែក ប្រឡាក់​គ្រឿង ដែរទៀតឬក៏អត់????
    6. តើទៅ​ថ្ងៃមុខ ក្រុមហ៊ុនដែរ​បង្កើត Software អាជីព, Soft សំរាប់​បង្កើតគំនិត​ឆ្នៃ​ប្រឌិត អាចបង្កើត Soft សំរាប់ Linux ដែរឬទេ???
    7. ……..

  8. សូមអានមួយៗៗកុំបង្ខំប្រយ័ត្នអួល 🙂
    ឆ្លើយ​តប​នឹង​យោបល់​របស់ Moniroth.Wordpress
    <>
    រឿង​ទិញ Software License គឺទៅមិនរួចជាដាច់ខាត។ ពីព្រោះប្រទេសខ្មែរជាប្រទេសក្រីក្រ (ប្រទេសកំពុងអភិវឌ្ឍន៍

    គេសំរាប់និយាយ​ទៅ​កាន់ប្រជាជន) ហើយពាក្យថាប្រទេស​ក្រីក្រ គឺសំរាប់និយាយពេលខ្ចីលុយចិន។

    «ហើយពាក្យថាកាត់បន្ថយភាព​ក្រីក្រគឺកៀបអ្នកក្រចេញពី​ទីក្រុង» និយាយរឿង​ក្រ ប្រហែលជាមានខ្មែរ

    ​ដែរបានញ៉ាំ-បានហូប (ជាមួយមន្ត្រីរដ្ឋាភិបាល) មិនដឹង​ថាខ្មែរក្រ ដល់ថ្នាក់ណានោះទេ។ រដ្ឋាភិបាល

    ​ខ្មែរសម័យបច្ចុប្បន្ន គ្មានលិទ្ធភាព ឬក៏គ្មានបំនងនឹងនាំយក​ Software License មកប្រើក្នុងក្របខណ្ឌរដ្ឋទេ

    ព្រោះរដ្ឋយើង
    គ្មានលុយឯណាទៅទិញ បើគ្រាន់តែលុយបើកប្រាក់ខែអោយ បុគ្គលិក, មន្ត្រីរាជការ មិនទាំងគ្រាន់ផង។

    បើនិយាយថារដ្ឋ យកលុយទៅធ្វើ​ផ្លូវ​ថ្នល់​ សាលា​រៀន​ មន្ទី​រពេទ្យ​… នោះ​ពិតជាមិនត្រូវទេ (ព្រោះធ្វើ​ផ្លូវ​ថ្នល់​ សាលា

    ​រៀន​ មន្ទី​រពេទ្យ​…) សុទ្ធ​តែលុយរបស់ ហ៊ុន សែន ទាំងអស់ ««សួរថាហ៊ុនសែន មានលុយពីណាមក បើប្រាក់

    ​ខែមានតែជាង 4លានរៀល?? ហើយត្រូវចិញ្ចឹម អង្គរក្សរាប់ម៉ឺននាក់ ទុកប្រើក្នុងពេលណាមួយ…..!!??!!??!!»»។
    SuseOS, MoonOS និង Open Office… ជាជំរើស​តែ ១គត់សំរាប់ដោះស្រាយ លិខិតស្នាមរដ្ឋបាល

    ​ក្នុងការិយាល័យរដ្ឋ។
    SuseOS, MoonOS និង Open Office… មិនមែនជាជំរើសរបស់សិស្សានុសិស្ស និស្សិត អ្នកឯកទេស អ្នករចនា

    អ្នកមានគំនិតច្នៃប្រឌិត អ្នកទាមទាបច្ចេកវិទ្យាខ្ពស់ អ្នកជំនាញ ជាពិសេសអ្នកទ្រួសទ្រាយបច្ចេកវិទ្យា។
    SuseOS, MoonOS និង Open Office… ជាជំរើសរបស់ក្រុមហ៊ុន ធនាគារ ដែលមាន​ Soft ផ្ទាល់​ខ្លួនហើយ តែត្រូវការ

    OS Free. ។
    SuseOS, MoonOS និង Open Office… ជាកង់សាគួររបស់សិស្សានុសិស្ស និស្សិត សាកល្បងដើម្បី ស្វែងយក

    និងតំរូវការ របស់ក្រុមហ៊ុន ធនាគារ ដែរទាមទារអោយបុគ្គលិករបស់គេ ប្រើ SuseOS, MoonOS និង Open Office…

    ((Free))។
    ហើយចុះ​បើសិស្សានុសិស្ស និស្សិត មិនប្រើ Software ដែលសំរាប់បង្កើត អាជីព (MS Office, Adobe,….)ទេនោះ

    តើនឹងមានអ្វីកើតឡើង??? សមដែរឬ សំរាប់និស្សិត ដែរបញ្ចប់ការសិក្សារ នៅមហា(មហា= ធំៗៗៗ)វិទ្យាល័យ

    រាប់ពាន់-រាប់ម៉ឺននាក់ ទូទាំងប្រទេស ដែរជា
    ទំពាំងអាយធី នៅស្រុកខ្មែរ មិនទាន់ចេញជាដុំកំភួន ឬក៏ចេញជាដុំកំភួនហើយតែខ្ញុំងងឹតមើលមិនឃើញ។

    ព្រោះខ្ញុំខំតាមដានណាស់​ដែរ ឃើញមាន វចនានុក្រម ANT ពិសេសជាងគេព្រោះបង្កើតឡើងដោយសាស្ត្រាចារ្យ និង

    សិស្សនិស្សិត មួយក្រុម (វចនានុក្រម ANT ជាកម្មសិទ្ធិ ANT Magazine)។ ហើយបើមានអ្នកចង់ធ្វើវចនានុក្រម

    សូមកុំបែក(ឆ្វេងស្តាំ)គួរតែសហការជាមួយ ANT នាំយកដាក់អោយបាន គ្រប់ OS ។

    «««តើ​គេ​ហ៊ាន​ប្រើ​ប្រាស់​ដោយ​មិន​ចាំបាច់​បង់​ថ្លៃ​ដែរ​ឬទេ? គេមិន​ដែល​ធ្វើ​នំ​អត់​ម្សៅ​ទេ!»»»
    ធនាគារ ទាំងនោះគេមិនអាចធ្វើនំអត់ម្សៅបានទេ ព្រោះមានច្បាប់ (ទោះជាច្បាប់អាចអនុវត្តបាន​កំរិតណាក៏ដោយ )
    ឧទាហរណ៍ៈ ក្រុមហ៊ុនផលិតម្សៅទឹក​ដោះ​គោ​សំរាប់ទារក និង ក្មេងៗ គេមិនអាចអត់ដាក់ម្សៅបានទេ

    គឺគេដាក់សារធាតុ បំប៉ន សារធាតុចិញ្ចឹម តិចៗ បែរជាដាក់​សារធាតុ មេឡានីន ដើម្បីអោយ​ចំនួន អាហារបំប៉ន

    សារធាតុចិញ្ចឹម កើនឡើង ខុសពី ក្រុមហ៊ុនដែរគេប្រើអាហារបំប៉នសុទ្ធ ដែរគេហ៊ានលក់ថ្លៃជាង

    ​តែមិនប៉ះពាល់សុខភាព។
    តើរឿងម្សៅទឹកដោះគោ និងរឿង Computer នៅស្រុកខ្មែរដូចគ្នាដែរឬអត់??? (ខ្ញុំថាដូចគ្នា បើយើងមានទំនោរ ទៅ

    ខាងកៅអីការងារ ខាងអត់អស់លុយក៏ប្រើបាន ប្រាកដជួបបញ្ហា គុណភាព តើ Moniroth ដែរស្រែកថា

    អូយស្រួសណាស់ Oh yes ស្រួលណាស់ លូយ មិនអន់ជា ពាក្យមិនអន់ជាងមានន័យដូចម្តេច??

    ហើយបើអន់ជាងមិនទៅរកអាឡាអរ ជាងទៅ (ខ្ញុំនិយាយអោយទៅរកអាល្អ គឺសំរាប់អ្នកច្នៃប្រឌិតគុណភាព

    សំរាប់លោកជាអ្នកធ្វើការ ចៅហ្វាយ​លោក អោយលោកប្រើអី លោកប្រាកដជាមិនសួរថា ហេតុអ្វីអោយ

    ​ប្រើរបស់ដែរមនុស្សភាគតិចប្រើ លោកមិនសួរព្រោះលោក ដឹងច្បាស់ថា…..)

    សំនួរសួររក Level ???
    -សួរថា SuseOS, MoonOS និង Open Office…បង្កើតឡើងដើម្បី ធនាគារ ក្រុមហ៊ុន ជាសំខាន់ ឬ សំរាប់អ្នកប្រើទូទៅ

    (ជាពិសេស អ្នក​ប្រើនៅតាម​ផ្ទះ អ្នកកំពុងកសាងអាជីព (សិស្សានុសិស្ស និស្សិត)) ?????

    អ្នកកំពុងកសាងអាជីពប្រាកដ​ជារើសយកអ្វីដែរមានកំរិតខ្ពស់​ដាក់ជាត្រីមុខ “ឯអ្នកធ្វើការ”

    រើសយកអ្វីដែរត្រូវនឹងតំរូវការការងាររបស់គេ Ex: Cut, Copy, Paste។។ (((ធនាគារគឺជាក្រុមហ៊ុន​(មិន​មែនជាអង្គការ)

    ដែរបំលែងការប្រាក់ ពីកម្ចីបរទេស មកក្នុងស្រុក។ លោកអ្នកមិនអាចខ្ចី អ្វីបានទេបើ បើលោកអ្នកគ្មានលក្ខណ (ប្លង់ ផ្ទះ

    ម៉ូតូ​ ឡាន….) ហើយពេលបង់កុំអោយ​យឺតពេលអោយសោះ!!)))

  9. នៅលើ​ពិភព​លោកយើង​មិន​អាច​មាន​អ្វីជា​រួម​បាន​ទេ ម្នាក់​ៗមាន​គំនិត​ និង​គោល​បំណង​ខុស​ៗ​គ្នា។
    ដូចដែល​ខ្ញុំ​បាន​និយាយ​អញ្ចឹងថា ប្រសិន​ជា​យើង​ជា​អ្នក​មានលុយ​គួរ​តែទិញ​ Windows ឬ កម្មវិធី​ថ្លៃៗ​មក​ប្រើ​ទៅ​មិន​ខុស​ទេ តែផ្ទុយ​មក​វិញ​បើ​យើង​ជា​អ្នក​ក្រី​ក្រ​គួរ​ងាក​មក​មើល​និង​សាកល្បង​ Open Source ខ្លះ​ ពីព្រោះ​ថ្ងៃ​មុខ​គឺ​ជៀស​មិន​ផុត​​ទេ​ ទោះ​យើង​ជា​អ្នក​ប្រើ​តាម​ផ្ទះ​ ឬ​តាម​ក្រុម​ហ៊ុន​​ធំ​ៗក៏​ដោយ។
    MoonOS ថ្វី​ត្បិត​តែ​មិន​សូវ​មាន​អ្នក​ជំនាញបង្កើត​កម្មវិធី​សន្ធឹក​សន្ធាប់​បញ្ចូល​ក៏​ដោយ តែ​ពួក​គេ​បាន​ខំ​ប្រឹង​កែ​ច្នៃ​យ៉ាង​ណា​អោយ​ខ្មែរ​យូនីកូដ​​ប្រើ​ប្រាស់​បាន​គ្រប់​ផ្នែក​នៃ OS ដែល​ផ្តោត​សំខាន់​ដល់​អ្នក​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​មាន​ភាពងាយ​ស្រួល។ នេះ​ហើយ​ជា​ការ​អភិវឌ្ឍន៏​នៃប្រពន្ធ​ប្រតិបត្តិ​ការ​មួយ។ MoonOS គឺ​កើត​ចេញ​ពី uBuntu ដែល​សព្វ​ថ្ងៃ​មិន​ទាន់​មាន​អង្គ​ការ​ឬ ស្ថា​ប័ន​ណា​ផ្តល់​ជំនួយ​ក្នុង​ការ​អភិវឌ្ឍន៏​វា​នៅ​ឡើយ តែ​យើង​ឃើញ​មាន​ក្រុម​ហ៊ុន Sabay PC ដែល​ដឹក​នាំ​ដោយ បង វណ្ឌី បាន​យក MoonOS មក​ដំឡើង​លើ Laptop ម៉ាក Sabay ហើយ​ខ្ញុំគិត​ថា​គាត់​ក៏ ប្រហែល​ជា​បាន​ឧបត្ថម​ខ្លះ​ដល់​ក្រុម​បង្កើត MoonOS ផង​ដែរ​ដើម្បី​ជា​ការ​លើ​ក​ទឹក​ចិត្ត​។

    អ្វីដែល​ខ្ញុំ​និយាយ​គឺ​ចង់​អោយ​យើង​គ្រប់​គ្នា​បណ្តុះ​គំនិត​គាំ​ទ្រ​ដល់​ផលិត​ផល​ខ្មែរ និ​ង​ពង្រឹង​សមត្ថភាព​លើ​ការ​ប្រើ​ប្រាស់​អ្វី​មួយ​ដែល​អាច​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​ខ្លួន​យើង​​ក៏​ដូច​ជា​សង្គម​ទាំង​មូល។

    បើ​សិន​ជា​មាន​ចម្ងល់​អោយខ្ញុំ​បក​ស្រាយ​ សូម​សួរ​មក​ចុះ ខ្ញុំ​រីក​រាយ​នឹង​ពន្យល់​អស់​ពី​សមត្ថភាព​។

  10. ឃើញ​ស្រាប់​ហើយតើស ថាខ្ញុំនេះ និយាយពីអ្នកប្រើនៅផ្ទះមិនមែន​និយាយសំរាប់ក្រុម​ហ៊ុន រកស៊ី​ ឬ ធនាគារទេ ។ បើអង្គភាពទាំងនោះ
    ចង់បានប្រព័ន្ធដំណើរការដែលមិនអស់លុយស្រេចតែគេតូវ។
    Linux ជាប្រព័ន្ធដែលកើតឡើងពីក្រុមអ្នកដែលចង់ប្រើកុំព្យូទ័រដោយ
    មិនអស់លុយថ្លៃ OS
    OS Free គឺសាកសំសំរាប់ក្រុមហ៊ុន សហគ្រាស ជាពិសេស ធនាគារ ដែលចង់ចំនេញពីការបង់លុយថ្លៃ OS
    ចំនែកឯ​អ្នក​ប្រើ​តាមផ្ទះវិញ គឺគេចង់បានអ្វីដែលពិសេសលើសគេ គេមិនចង់បានអ្វីដែលស្រពេចស្រពិល
    មើលទៅអ្នកប្រើ Linux គឺគេមានសេចក្តីសុខណាស់ ដោយសារគេអាចប្រើ Soft របស់ Windows បាន
    ឯកម្មវិធី Office វិញ កំពុងធ្វើត្រាប់តាមបានយ៉ាងប្រសើរ
    (សូមទះដៃមួយ ផ្លាប់ៗៗៗៗៗៗ)
    តែទោះជាស្ថិតក្នុងស្ថានភាព​បែប​ណាក៏ដោយ ឃើញថាមិនអាចតាមទាន់ឡើងក៏ដោយសារ ពាក្យថា«« Free»»
    តែបើយើងនាំគ្នាមកយកចិត្តទុកដាក់លើអ្វី​ដែរមនុស្ស​ភាគច្រើន​ក្នុង​ពិភពលោក ក៏ដូចជា​ស្រុកខ្មែរគិតថា នឹងធឹង ឋិតថេរ
    ឧទាហរណ៍ៈ លុយដុល្លា USA ពិភពលោកយើងចាយលុយអាមេរិក ជាធំ បន្ទាប់ពីមាស (ព្រោះមាសមិនចេះខូច)
    ចិនរុស្សី ចង់អោយពិភពលោកចាយលុយរបស់​គេដែរ តែទៅមិនរួច នុះក៏ដោយសារគ្មានភាព នឹងនរ ឋិតថេរ
    ដូច្នេះ ចិនបានអពាវនាវអោយប្រទេស​ទាំងឡាយនាំគ្នាឯកភាព បង្កើត លុយរួម គឺលុយពិភពលោក
    សំនូរសួរថា ទៅរួចដែររឺទេ????​ បើចិននឹងរុស្សី ជាអ្នកដឹកនាំ សាបព្រួស របបកុំមុយនីស ដែរជាប្រទេស
    ធ្លាប់កាប់សំលាប់ប្រជាជនឯងយ៉ាងសាហាវជាទី បំផុត ជាពិសេស ចិន នេះគឺលេខ 1 ហើយកំពុងបំបិតសិទ្ធិខ្លាច ប្រជាជនបះបោរ
    ហើយស្រុកខ្មែរនាំគ្នាចាយលុយ​ដុល្លា ទើបធ្វើអោយខូច សេដ្ឋកិច្ច គឺជាផ្នែកដ៏តូច អំពើពុករលួយទេជាមេនៃអ្វីៗទាំងអស់
    ហើយចំនែក moonOS វិញ បើតាមខ្ញុំស្មាន គឺជាប្រព័ន្ធ OS មួយ យកចេញពី Linux ណាមួយ រួចហើយកាត់ក្បាលចោល
    ដាក់ក្បាលខ្មែរ ស្លៀកខោអាវអោយជាថ្មី (ខោអាវ= Icon) ល្អ!ខ្មែរមានប្រព័ន្ធ OS ជារបស់ខ្មែរ។
    ជាទូទៅការបង្កើត OS គឺត្រូវមានក្រុម ថែរក្សាការពារ ផ្តល់ចំនីអាហារបំប៉ន ចាំមើលថែររហូតដល់ធំ
    ចុះចំណែក moonOS តើអាចរីកធំធាត់ដែររឺទេ??? បើយកកូនគេមកកាត់ក្បាលដាក់កូនខ្មែរបែបនេះ
    ឬមួយក៏ចាំពេលកូនគេធំបានបន្តិចកាត់ក្បាលគេចោល ដាក់ក្បាល MoonOs ទៀតបើសិនជាពិតដូចខាងលើចាំបាច់កាត់ក្បាលគេទៅអី???
    ចំនែកiPhone iOne ដែរផ្តាច់មុខ Appleឬក៏ក្រុមហ៊ុនទូរស័ព្ទ ប្រាកដជា​ផ្តាច់មុខ iPhone រួចហើយចោទថា iPhone នៅក្នុងស្រុក​ខ្មែរទាំងអស់
    ក្លែងក្លាយ ត្រូវដកហូតឈប់អោយលក់ដូរ តើ iOne ឬក៏ក្រុមហ៊ុនទូរស័ព្ទ បាននាំយក iPhone មកស្រុកខ្មែរដោយស្រប​ច្បាប់ដែរឬទេ???
    ហើយមានអ្នកផ្ញើសំនួរចូលក្នុងកម្មវិធី ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ សួរថា តើការដាក់ស៊ីម ផ្ទាប់នៅខាងក្រៅសំបក iPhone
    ស្រួលឬក៏ពិកបាក បើតាមចំលើយខ្ញុំ គឺ ដូចជាមនុស្សធ្លាយពោះវៀន
    បើតាមចំលើយ អ្នកស្នេហា iPhone គឺគ្មានទាស់ត្រង់ណាសោះ
    (((ខ្ញុំមិនគិតថាគំនិតខ្ញុំនេះត្រូវនោះទេ ប៉ុន្តែបានបងបកស្រាយ ធ្វើអោយខ្ញុំឈប់ឆ្ងល់ព្រោះត្រឹមត្រូវល្អណាស់សំរាប់ការ
    អភិវឌ្ឍន៍ Computer នៅស្រុកខ្មែរ))) ហើយខ្ញុំមានចម្ងល់ផ្សេងៗៗទៀត
    សូមបងបកស្រាយចម្ងល់ខ្ញុំបន្តទៀត តែសូមកុំ​ជេរខ្ញុំ ព្រោះចម្ងល់ខ្ញុំ​ដាក់ចួលសំរាប់ជំទាស់គេដែរដើម្បីរកភាពល្អ

    • ខ្ញុំ​គិត​ថា​ខ្ញុំ​យល់​ពី​យោបល់​របស់​លោក, លោក​គ្រាន់​តែ​ចង់​និយាយថា របស់​អស់​លុយ យ៉ាង​ណា​ក៏​វា​ល្អ​ជាង​របស់​មិន​អស់​លុយ ។ របស់​មិន​បាន​លុយ មនុស្ស​នឹង​ធ្វើ​តែ​មួយឆាវ, បន្ទាប់​មក​វា​នឹង​ចប់ ។

      អូខេ, មិនដឹងលោក​ធ្លាប់​បាន​សិក្សា​នូវ​ប្រវត្តិ​នៃ​ការ​ករកើត​ឡើង​នៅ Linux distro ឬក៏អត់? សឹង​តែ​គ្រប់ Linux គឺ​ descend ចេញពី Linux ជំនាន់​មុន​ទាំង​អស់ ដោយ​គ្រាន់​តែ​មាន​ការ​កែប្រែ​ទៅ​លើ GUI និង Kernel ផ្សេងៗ ។ ខ្ញុំ​មិន​មែន​ជា​អ្នក​ជំនាញ គ្មាន​ជំនាញ​ក្នុង​ការ​ពន្យល់នោះទេ តែ​គ្រាន់​តែ​ចង់​និយាយថា តាម​មើល​សន្ទុះ​ចិត្ត​អ្នក​ធ្វើ​ MoonOS ព្រម​ជា​មួយ​កម្លាំង​នៃ​អ្នកគាំទ្រ ខ្ញុំ​មាន​អារម្មណ៍​ថា​វា​នឹង​ទៅមុន​បាន​វែង​ឆ្ងាយ​បន្តរ​ទៀត ព្រោះ​តាំង​ពី​ការ​ចាប់ផ្តើម​ធ្វើ​វា​ឡើង​មក ដោយ​តែ​ម្នាក់ឯង រហូតមកដល់​ពេលនេះ មាន​សមាជិក​រាប់សិបនាក់ វាបាន​អភិវឌ្ឍន៍​បាន ៤ជំនាន់​រួច​មក​ហើយ ។

      • នរណា​ថា​លីនុច​ហ្វ្រី​មិន​ចំណាយ​លុយ​ដើម្បី​បាន​វា? ទិញស៊ីឌី ឬ​ក៏​ដោនឡូដ គឺ​សុទ្ធ​តែ​ប្រើ​លុយ តែ​ហ្វ្រី​នេះ​គឺ​សំដៅ​ទៅ​ដល់ free to use, free to share, free to modify មិន​មែន free of charge នោះ​ទេ ។ បើ​ពួក​អូផឹនសស ធ្វើ​ឲ្យ​គេ​មិន​យក​លុយ មាន​កម្លាំង​ឯណា​ចិញ្ចឹម​ប្រពន្ធ​កូន?

  11. KhmerDLStation, now you are just a simple guy who can not look further and ក្មេងស្រែ is quite right with this point. If you still keep thinking like this, your life will never have any better result since you never have an independent thinking! lol

    Simply I hate a guy like this!!!! I am not an Iphone user as well as Andriod! But i am a big fan of Linux!

    Yes!!! I agree Windows right now is much better and more user friendly than Ubuntu, but it is not free, what we are using everyday means stealing microsoft! They don’t mind about even if they know.

    Remember here: You are just a SUCKING guy who follow what everyone already does! You are lazy and afraid to think ! You are afraid to take risk! And if you still keep this thinking like this, you will still a JUNKY guy like this, you will never success in any aspect of your life!

    LOL! What a pity guy! KhmerDLStation! Because of your Crazy Idea, I have to waste some minute to write this comment! lol!

  12. គំនិតខ្ញុំប្រហែរជាមិនតូ្រវជាមួយអ្នកដែរមិនប្រើWindows ទេមើលទៅ
    បានជាគ្មានអ្នកឯកភាពជាមួយខ្ញុំ ខ្ញុំគិតថាគំនិតខ្ញុំនេះពិតជាមិនត្រូវមែន
    ព្រោះខ្ញុំកំ​ពុងតែរាំងថាងចេងទៅចំលងធម៌
    ទៅចំលងធម៌ក៏ទៅចុះតែ

    • ខ្មែរ​ឌីអិល! គំនិត​អ្នកមិន​ចំរើនទៅមុខ​សោះ។ លោក​ខ្មែរ​ឌីអិល ប្រើ​ភ្លើង​នៅ​ស្រុក​ខ្មែរធ្វើអី បើ​នៅ​ស្រុក​គេ​មាន​ស្រាប់ទៅហើយ ម៉េច​ខ្មែរ​មិន​ទៅ​ត​ភ្លើង​ពីគេ​ម៉ោ។ ហើយ​ខ្មែរ ចាំ​បាច់​ធ្វើ​ការ​ធ្វើអី បើ​ស្រុក​គេ​មាន​អ្នក​ធ្វើ​ការ​ និង​អ្នក​រៀន​ច្រើន​ទៅហើយ ទៅ​យកពី​ទាំងអស់​មក វាបាន​បាត់ទៅហើយ។ រាល់​ថ្ងៃ​ខ្លួន​ឯង​រៀន​បាន​ច្រើន​ប៉ុណ្ណឹង​ហើយ អត់​ដឹង​ថា​ថាំង​ចេងទៅ​ចម្លង​ធម៌​ដើម្បី​អ្នក​ណាទៀត។ គេ​ធ្វើ​ល្អ ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ មិន​សប្បាយ​ចិត្ត​ទេ ទាល់​តែ​បានរបស់​ស្រាប់​ៗ ដូច​អនា​និគម​បារាំង​អញ្ចឹង​បាន​ល្អ។

  13. ខ្ញុំ​អត់​យល់​ថា​គាត់​ចង់​និយាយពីអី, ថាម៉េច ។ គាត់​ចង់​បានន័យថា «គេធ្វើ​ម៉ោ​យ៉ាង​ម៉េច ក៏​ប្រើ​យ៉ាង​នោះ​ទៅឬ? មិនបាច់ប្រឹងរ៉េ ធ្វើ​ទៅក៏មិនមាន​អ្នកគាំទ្រ​ដែរ» ????? តើ​នៅសល់​ប៉ុន្មាន​នាក់​ទៀត​ដែល​គិត​យ៉ាង​នោះ? ញ៉ុម​អត់​យល់​ថា​ហេតុ​អី​គាត់​មាន​គំនិត​សុញ​នឹង​ការ​អភិវឌ្ឍ​ន៍​ផ្នែក​បច្ចេក​វិទ្យា? នរណា​ថា​ក្រុម​ហ៊ុន​អាយហ្វូន មិន​ចង់​អោយ​ប្រើ​បាន​ទូរទាំង​ពិភពលោក, គេ​គ្រាន់​តែ​ដើរ​មួយ​ជំហាន​ម្តងៗ, តែ​បើ​យើង​ចង់​ប្រើ បើមិនស្វះ​ស្វែង​កែរច្នៃ ធ្វើយ៉ាង​ម៉េច?

បញ្ចេញមតិ