សែក Google Adsense បាន​ផ្ញើរ​មក​ដល់​ហើយ!

កាល​ពី​ថ្ងៃ​សុក្រ​ Google បាន​ផ្ញើរ​សែកតាមរ​យះ​ប្រៃសនីយ៍កម្ពុជា​មក​ដល់ខ្ញុំ​ហើយ (​អរគុណ រ៉ូយ៉ា​ដែល​បាន​យក​ទុក​អោយ)។​ វា​ជា​លើក​ទីមួយ​ហើយ ដែល​បាន​ទទួលសែក​នេះ វា​ធ្វើ​អោយ​ខ្ញុំ​ភ្ញាក់​ផ្អើល​ និង​សូម​សរសើរដល់​ក្រុម​ហ៊ុន​ Google ជា​ពិសេស​បុគ្គលិក​ប្រៃសនីយ៍​កម្ពុជា​ដែល​រូត​រះ​បញ្ជូន​ សែក​នេះ​មក​ខ្ញុំ​យ៉ាង​ឆាប់​រហ័ស​ដូច្នេះ។

សែក​នេះ​ចេញ​ដំណើរ​ពីអាមេរិកតាំង​ពីថ្ងៃ ២៥ ខែ ឧសភា ​ហើយ​មក​ដល់​ដៃ​ខ្ញុំ ថ្ងៃ​ទី ២៤ ខែ​មិថុនា ឃើញថា​ពិតជា​ត្រឹម​ត្រូវ​តាម​ការ​កំណត់​របស់ក្រុម​ហ៊ុន Google មែន។

ខាង​ក្រោម​ជា​សែក​ដែល​បញ្ជាក់​ពីចំនួន​លុយ អ្នក​ទទួល​ អ្នក​ផ្ញើរ​ និង​កន្លែង​ដែល​អាច​បើក​បាន។

ថ្ងៃច័ន្ទ​ស្អែក​នឹង​យក​ទៅបើក​នៅ​ធនាគា​ហើយ តាម​រយះធនាគា​ ABA គាត់​បាន​ប្រាប់​ថាសែក​ក្រៅប្រទេស​នេះ​បើ​ចង់​បើក​ទាល់​តែ​ចាំ​រយះ​ពេលពី 3-4 សប្តាហ៍ ហើយ​ថ្លៃ​សេវាកម្ម​ដក​លុយ​អោយ​គឺ 25$ តែ​បើ​ចង់​បានលុយ​ភ្លាម​គឺ​ត្រូវ​កាត់​ថ្លៃ​សេវាកម្ម 45$ ។ មើល​ទៅខ្ញុំ​ប្រហែលជា​ត្រូវ​ចាំ​មួយ​ខែ​ហើយ​មើល​ទៅ ក្រែង​បាន​សល់​ខ្លះ​ទុក​ពួក​ម៉ាក​ផឹក​កាហ្វេ។

16 thoughts on “សែក Google Adsense បាន​ផ្ញើរ​មក​ដល់​ហើយ!

  1. បើសិនជាយើងបានលុយរូចហើយតើយើងអាចបើកគ្រប់ពេលឬមួយចាំGoogleជាអ្នកផ្ញើមកចុះបើសិនជាយើបញ្ជូលលុយចូលក្នុងកាតកុងរបស់យើងតើបានទេបងសូមប្រាប់ផង់៕

  2. Google ពិតជាមិនឆ្លាតមែន បើខ្ញុំវិញអត់ផ្ញើរសែកជូនរ៉េ គឺផ្ទេរដាក់បញ្ជូលទៅក្នុងតាមប្រព័ន្ធ អេលិត្រូនិចតាហ្មង ដូចផ្ញើអីម៉ែលអាចឹង អោយតែមានលេខ ពន្ធធនាគា ដាក់បានស្រេច ចាំផ្ញើរអោយគ្នាទំរាំតែ គេកាត់នេះ កាត់នោះ ១០០ ដុល្លា សល់ អត់បាន៥០ ផងហ្នឹង? ៣ទៅ ៤ អាទិត្យ យូរណាស់ ប្អូនអើយ !

    • នេះមក​ពី​ធនាគា​នៅស្រុក​យើង​ត្រូវ​ទៅ​បើក​លុយនៅធនាគា​ស្រុក​ក្រៅ ហើយ​បញ្ចូល​លុយ​ចូល​ក្នុង​កុង​របស់យើង។ មិនដឹង​ថ្ងៃណាទើប​ City bank មក​បោះទីតាំងនៅស្រុក​ខ្មែរយើង​ពិត​ប្រាកដ​ទេ លឺតែពត៍មាន。。。。បើ​មានមែន​យើង​លែង​បង់​ថ្លៃ​ដល់​ថ្នាក់​ណ្នឹង​ហើយ。。。。

  3. roya ជាអ្នកណាបង?​​ចុះបើផ្ញើរតាម​DHLយ៉ាងម៉េចដែរ?ចំណែកខ្ញុំបាន​92.19ដុល្លារហើយ។ដល់កំណត់ខ្ញុំមិនដឹងត្រូវផ្ញើរតាមណាទេព្រោះមិនទុកចិត្តខាងប្រៃសណីយ៍សោះ។

    • អូហ៍ ពេល​បុគ្គលិក​ប្រៃសនីយ៍​គេ​យក​មកអោយនៅកន្លែង​ធ្វើ​ការ​ ខ្ញុំ​អត់​នៅកន្លែង ដូច្នេះ​រ៉ូយ៉ាក៍​គាត់​យក​ទុក​អោយ​ទៅ។

      ចំពោះវិធីនៃការផ្ញើរ​សែក​ពី​ Google មក​ខ្មែរ​យើង​គឺអាស្រ័យលើ​ google ជា​អ្នក​ចាត់​ចែង​ទេ។

បញ្ចេញមតិ