របៀប​កំចាត់​មេរោគ​ដោយ​មិន​ចាំបាច់​ប្រើ​ Antivirus

អាឡូវ​នេះ ទ្រាំ​មិន​បាន​ ដោយ​មាន​អ្នក​សួរ​ច្រើន​ពេក ទាក់​ទង​នឹង​ការ​កំចាត់​មេរោគ​ដោយមិន​បាច់​ប្រើ​កម្មវិធី Antivirus ​ក៏​ដាច់​ចិត្ត​យក​មេរៀន​ដែល​បង្រៀន​គេ​រាល់​ចុង​សប្តាហ៍ មក​ដាក់​ជា​សាធារណះ​តែ​ម្តង​ចុះ ដើម្បីសំរួល​ដល់​ការ​ប្រាប់​តាម​ទូរស័ព្ទទៅកាន់​សិស្ស​រាប់​សិប​នាក់​ដែលបាន​រៀន​ហើយ​ តែ​​មិន​សូវ​យល់​ច្បាស់ ។

យើង​អាច​ចាប់​មេរោគ​បាន​តែ​មួយ​ចំនួន​ប៉ុណ្នោះ ចំពោះ​ប្រភេទ Worm, Trojans, Spyware, Malware យើង​មិន​អាច​ចាប់​វា​ដោយ​ដៃ​បាន​ទេ ។

វិធីកំចាត់​មេរោគ​មាន​បី​ដំណាក់​កាល​សំខាន់​ៗ​ :

១​-សំលាប់រាល់​​ដំណើរការ​របស់​មេរោគ ( Kill all Virus Process):

យើង​អាច​ប្រើ​កម្មវិធី​ជំនួយ​ដូច​ជា : Process XP, Vista Manager, Windows 7 Manager ដែល​អាច​ បញ្ឈប់​រាល់​ដំណើរ​ការ​របស់​មេរោគ​បាន ។ នៅ​ក្នុង​វិនដូរ​ក៏​មាន​ដែរដូចជា Task Manger, cmd, command.com តែ​ភាគច្រើន​មេរោគ​បាន​បិទ​អស់​ទៅ​ហើយ ។

២-ស្វែង​រក​ និង​លុប​មេរោគ ( Delete all virus related file):

បន្ទាប់​ពី​ Kill Process ហើយ​ យើ​ងត្រូវ​ស្វែង​រក​ មេរោគ​ដោយ​កំណត់​នូវ ទំហំ , Date Modified, រួច​លុប​ចោល​ទាំងអស់ ។

មុន​នឹង​លុប​មេរោគ​ត្រូវ​កត់​ចំណាំ​ឈ្មោះ​ និង​ទីតាំង​វា​ផង ។

៣-លុប​ Key មេរោគ​ពី Windows Registry ( Delete Virus key & Value from Registry):

យើង​ត្រូវ​ចូល​ក្នុង​ Registry បន្ទាប់​មក​ធ្វើ​ការ​ស្វែង​រក​ និង​លុប​ Key & Value របស់​មេរោគ​ ដោយ​វាយ​ឈ្មោះ​មេរោគ​ដែល​យើង​បាន​ស្វែងរក​ឃើញ​នៅក្នុង​ជំហាន​ទីពីរ ម្តង​មួយ​ៗ ​។

នេះ​ជា​ជំហាន​សំខាន់​ៗក្នុង​ការ​កំចាត់​មេរោគ ហើយ​លើក​ក្រោយ​ខ្ញុំនឹង​បង្ហាញ​ពីការ​កំចាត់​មេរោគ​នីមួយៗ​អោយ​មើល​ ដោយ​អនុវត្ត​តាម​វិធីសាស្រ្តទាំងពី​ខាង​លើ ។

43 thoughts on “របៀប​កំចាត់​មេរោគ​ដោយ​មិន​ចាំបាច់​ប្រើ​ Antivirus

  1. I seldom leave comments, but i did some searching and wound up here របៀប​កំចាត់​មេរោគ​ដោយ​មិន​ចាំបាច់​ប្រើ​ Antivirus | PC Tips for khmer.
    … And I do have some questions for you if you don’t mind. Could it be just me or does it look like a few of the responses come across as if they are written by brain dead folks? 😛 And, if you are posting on other places, I’d like to follow everything fresh you have to post.
    Would you make a list of the complete urls of your social pages
    like your Facebook page, twitter feed, or linkedin profile?

  2. អគុណ​Myhouse
    ខ្ញុំបានធ្វើហើយវានូវតែhide folder and
    File system ដដែល។ខ្ញុំបានcheck service ហើយ
    អត់មានមេរោគrun ទេ។ប៉ុនែ្តមេរោគបានបិទ
    អត់អោយខ្ញុំប្រើmsconfig ទេ។
    តើខ្ញុំត្រូវធ្វើយ៉ាងណា?

  3. សូមបន្ថែមសំនួរតិចបានទេ? ព្រោះថាចំលើយនៃសំនួរទាំងនេះ ប្រហែលជាអាចនឹងជួយអ្នកដែលមិនសូវចេះបាន ។
    1- តើធ្វើម៉េចដឹងថា process ណាមួយ ជា process របស់មេរោគ? ព្រោះថា ប្រសិនបើការបិទចោលនូវ process ច្រឡំ អាចនឹងធ្វើអោយម៉ាស៊ីណ crash បានភ្លាមៗ ។ ដូច្នេះសូមបញ្ជាក់អំពីការចំណាំ ផង ។
    2- តើធ្វើការកំណត់ទំហ៊ំ, ឈ្មោះ, ថ្ងៃខែយ៉ាងម៉េច ដើម្បីបញ្ជាក់ថាជាមេរោគ? ចំណាំ .EXE ឬ? ចុះឯកសារផ្សេងៗទៀតក៏មាន .EXE ដែរហ្នឹង!
    3- registry? ត្រង់នេះអត់ប្រាប់ពីរបៀបបើកផង, គ្នាខ្លះមិនទាំងដឹងថា registry ហ្នឹងអីគេផងរ៉េ? ហើយត្រង់នេះ ញ៉ុមថាប្រើកម្មវិធីជំនួយសំរាប់ រៀបចំ, សំអាត និង ជួសជុល registry ដោយស្វ័យប្រវត្តិល្អជាងហី?

  4. សូមអរគុណចំពោះ Myhouse !​
    ដែលបានយល់ដឹងហើយ ចេះជួយចែករំលែកគ្នា !
    ខ្ញុំសង្ឃឹមថា ខ្មែរយើងនិងរួមសាមគ្គីគ្នា ផ្តល់អត្ថប្រយើជន៍
    នៃចំណេះដឹងអស់ទាំងនេះ ដល់គ្នាទៅវិញទៅមក​មិនខានឡើយ !
    សូមបន្តការផ្តល់នូវចំណេះជាបន្តទៅទៀត ! សូមអរគុណ !

  5. ខ្ញុំធ្លាប់លឺគេថា ប្រព័ន្ធដំណើរការរបស់ Linux មិនជាមានបញ្ហាជាមួយVirus មែនអត់បង? ឥឡូវខ្ញុំកំពុងប្រើ Window 7 ទេ តែដូចជាធុញនឹងអារឿងVirusហ្នឹងផង(ដាក់កម្មវិធីកំចាត់វាទៅ ធ្ងន់ម៉ាស៊ីនទទេៗ)ហើយត្រូវពេលចង់សាករៀនកម្មវិធីមួយចំនួនដែលអាចដំណើរការបានតែលើLinuxហ្នឹងទៀត 😦 បញ្ហាគឺខ្ញុំយល់ដឹងតិច ពីវា 😥 បើអាច សូមបងជួយបង្ហាញពីរបៀបដំឡើង Linux (Redhat5) លើPC ដែលមាន Win7 (1rst OS) ដោយអនុគ្រោះ តាមពិតសំនូមពររបស់ខ្ញុំដូចជាឃ្លាតឆ្ងាយពីប្រកាសបងហើយ តែសង្ឃឹមថាបងអាច​ជួយ​ដោះស្រាយ​បញ្ហា​នេះបង 😦 😦

    • យើង​អាច​ប្រើ​កម្មវិធី Vmware, Virtual PC, Parallel, Virtual Box… ដើម្បីបង្កើត​ម៉ាស៊ីនសប្បនិមិត្ត​ ដែល​អាច​អោយ​យើង​ដំឡើង​ OS ( Windows, Linux..) នៅលើ​វា​បាន​ ដោយ​មិន​ប៉ះពាល់​ដល់​​ Windows 7 របស់​យើង ។

    • ខ្ញុំទើបមើលពីវាលើYoutube ប៉ុន្តែ ក្រោយពីដំឡើងOSដោយប្រើកម្មវិធីខាងលើហ្នឹងរូច OS និមួយៗដូចជាមិនឯករាជ្យពីគ្នាយ៉ាងម៉េចទេបង ឃើញមានដំណាក់កាលចែកRAM…អីចឹងគេមិនកើតទេ ព្រោះRAMខ្ញុំកំពុងតូចស្រាប់ផង:( ចុះមានវិធីណាផ្សេងទៀត ដែលយើងអាចតំឡើង Linux លើ PC ហើយosនិមួយៗអាចធ្វើការដោយឯករាជ្យពីគ្នាអត់បង? អរគុណសំរាប់ការឆ្លើយតប 😀

      • ព្រោះតែ​យើង​ដំណើរ​ការ​ Winows 7 ជា​ Host ហើយ Redhat ជា​ Guest ដូច្នេះ​ហើយ​យើង​អាច​និយាយ​បាន​ថា​វា​មិន​ដាច់​ដោយ​ឡែក​ពីគ្នា​ត្រង់​ថា ទាល់​តែយើង​បើក​ Windows 7 ហើយ បើក​កម្មវិធី Vmware បន្ទាប់​មក​បើក​ Redhat ។

        តែ​ធាតុ​ពិត​គឺ​វា​ដាច់​ដោយ​ឡែក​ពីគ្នា ​ដោយសារ​តែ​វា​បាន​ចែក​ Ram, HDD … ដាច់​ស្រឡះពីគ្នា ។ កាលណា​ RedHat មាន​បញ្ហា​គឺ​វា​មិន​បណ្តាល​អោយ​ប៉ះពាល់​អីដល់​ windows 7 យើង​ទេ ។

        បើ​សិន​ជា​ចង់​ប្រើ​អោយ​ដាច់​ស្រឡះ​មែន​ទែន​​ គឺ​ធ្វើ​វា​ជា Dual Boot ដែល​ពេល​យើង​បើក​កុំព្យូទ័រ​មក​ភ្លាម​ វា​នឹង​សួរ​យើង​ថា​តើ​ដំណើរ​ការ Windows 7 ឬ Redhat .

      • Dual Bootហ្នឹង ខ្ញុំធ្លាប់សាកល្បងម្តងដែរ៖ Window7 & ubuntu គឺ Bootធម្មតា តែubuntuហ្នឹងប្រើជាមួយកម្មវិធីដែលខ្ញុំចង់ប្រើ វាអត់កើត វាតំរូវអោយតំឡើង Redhat។ ដល់តំឡើងRedhatទៅ Window 7 ក៏ចូលលែងរួច Redhat ក៏មានបញ្ហា វាប្រាប់ថា missing …. កាលនោះខ្ញុំតំឡើងRedhatហ្នឹងពីusbទេ (ម៉ាស៊ីនខ្ញុំអត់មានDVD-ROOM) ពេលបើកPCឡើង ត្រូវដោតusbចូលទើបRedhatដំណើរបាន 😆 អរគុណបងម្តងទៀត ដែលបានជួយពន្យល់និងប្រើពាក្យខ្លះអោយខ្ញុំបានយល់ដែរ(មុនហ្នឹង Dual Boot?)អរគុណបង!

  6. ខ្ញុំយល់ថា​Rotha គួតែទៅរៀនអំពីសីលធម៌ថែមទៀតហើយព្រោះអីនិយាយស្តីអត់មានសីលធម៌សោះ។ព្រោះអីចេះដល់ទៅកំចាត់មេរោគហើយនៅប្រើសំដីដូចជាកេ្មងពាល។ខ្ញុំចង់សួរ​Myhouse ថាមេរោគដែលអ្នកចាប់ជាមេរោគដែលចាស់ៗ​ចុះមេរោគថ្មីៗគេចាប់យ៉ាងម៉េចទៅ?
    អរគុណ​សូមអោយសុខភាពល្អ​:D

    • មេរោគ​ថ្មីៗប្រភេទណា​​ក៏​ត្រូវ​តែ​អនុវត្តវិធី​សាស្រ្ត​ទាំងបីដូច​គ្នា ព្រោះអី​ដំណើរ​ការ​របស់​មេរោគ​គឺ​មាន​តែ​បី​ណ្នឹង​ទេ​ ​គ្រាន់​តែ​ថា​គោលបំណង​ និង​ការ​រំខាន​មក​លើ​កុំព្យូទ័រយើង​វា​ខុស​ៗគ្នា ។

  7. ត្រូវហើយខ្ញុំយល់ស្របនឹងមតិក្មេងស្រែដែលថាសំរាប់អ្នកដែលពឹកផ្អែកលើ​កម្មវិធីកំចាត់មេរោគវិញ បើទោះជាប្រាប់គាត់អំពីរឿងនេះ ក៏គាត់នៅតែមិនចេះដដែល​ នេះជាការពិតហើយរាល់ពាក្យសំដីដែលនិយាយខាងលើដែលបានប្រាប់ពីវិធី៣យ៉ាងមកដល់យើងទាំងអស់ ចំពោះខ្ញុំរៀនបានតិចរាល់ពាក្យទាំងនោះខ្ញុំហាក់ដូចជាមិនសូវយល់សោះប្រសិនបើមាន video clip កាន់តែល្អ

  8. សំរាប់ញ៉ុម, ញ៉ុមគិតថា បើអ្នកចេះប្រើដល់ Tool ខាងលើ, យល់ពីរបៀបធ្វើវាទៅហើយ, ប្រហែលជាមិនចាំបាច់ទេ ព្រោះពួកគាត់ជាអ្នកជំនាញស្រាប់ទៅហើយមិនចឹង, សំរាប់អ្នកដែលពឹកផ្អែកលើកម្មវិធីកំចាត់មេរោគវិញ បើទោះជាប្រាប់គាត់អំពីរឿងនេះ ក៏គាត់នៅតែមិនចេះដដែល (តិចគេដេញវ៉ៃញ៉ុមរ៉ូវ? 😀 ) ធាតុពិត ការចេះប្រើប្រាស់ ជារឿងសំខាន់បំផុតសំរាប់ ប្រឆាំងនឹងមេរោគទាំងឡាយ, កុំថាម៉ាស៊ីនហ្នឹងបញ្ចូលកម្មវិធីកំចាត់មេរោគល្បីចំនួនដប់, តាអ្នកប្រើមិនចេះប្រើ មេរោគពេញកុំព្យូទ័រអាឡូវ! កុំព្យូទ័រញ៉ុមឯណេះ មិនដែលមានម៉ាគ្រាប់អាកម្មវិធីកំចាប់មេរោគអីហ្នឹង តែមិនដែលឃើញមានមេរោគម៉ាក្បាល ។ សង្ស័យមេរោគហ្នឹងវាខ្ពើមកុំព្យូទ័រកញ្ចាស់របស់ញ៉ុមទេដឹង?

    • ត្រូវ​ហើយ បើ​សិន​ជា​យើង​ចេះ​ប្រើ​ Tools ទាំង​នោះ ប្រាកដ​ជា​ចេះ​ពីវិធី​ចាប់ និងការ​ពារ​មេរោគ​ហើយ ។ អារឿង​ប្រលែង​មេរោគ​ទៅ​ វា​អត់​ចូល​ណ្នឹង​ខ្ញុំ​ក៏​ជួប​ផ្ទាល់​ខ្លួន​ឯង​ដែរ ខ្មាស់​សិស្ស​​ចង់​ងាប់ 🙂 ពេល​រៀប​ចំ​ចាប់​អោយ​មើល​ ស្រាប់​តែ​បើក​អា​មេរោគ​ណ្នឹង​វា​អត់​ដើរ​សោះ …

    • myhouse: សង្ស័យមេរោគហ្នឹងវាដឹងខ្លួនថា ជិតត្រូវខ្ស័យក្រោមស្នាដៃបងហើយ បានជាវាមិនខ្ចីដំណើរការសោះ ។
      វ៉ាន់ឌី៖ ឆ្ងល់មែនទេ? មកពីមិនចេះដូចគ្នានោះអី!

បញ្ចេញមតិ