របៀប​បញ្ជាប្រើ​កុំព្យូទ័រ​​ពីចំងាយ​តាមរយះ​អ៊ិនធឺណិត (Remote PC)

អ្នក​ទាំងអស់​គ្នា​ប្រហែល​ជា​ធ្លាប់​ប្រើ​កម្មវិធី Remote Desktop Connection ដែល​មាន​ស្រាប់​នៅក្នុង Windows XP, Vista or Seven រួច​មក​ហើយ ដែល​វា​អាច​អោយ​យើង​បញ្ជា​ប្រើ​កុំព្យូទ័រ​ណា​មួយ​ស្ថិត​ក្នុង​បណ្តាញ​ណិតវើក​ជាមួយ​គ្នា ។ វា​មាន​ផល​ប្រយោជន៍​ខ្លាំង​មែន​ទែន​ ក្នុង​ការ​បញ្ជា​ប្រើ​កុំព្យូទ័រ​ទាំងនោះ​ ដើម្បីដោះស្រាយ​បញ្ហាផ្សេងៗ​ដោយ​មិនចាំបាច់​ដើរ​ទៅកាន់​គ្រប់​កុំព្យូទ័រ​ទាំង​អស់ ។

ដូច្នេះខ្ញុំសូមលើ​ក​យក​កម្មវិធីមួយ​ឈ្មោះថា Team Viewer ដែល​ជា​កម្មវិធីសំរាប់​បញ្ជា​ប្រើកុំព្យូទ័រ​តាមរយះ​ Internet ទោះ​បី​កុំព្យូទ័រនោះស្ថិត​នៅ​ប្រទេស​ណា​ក៏ដោយ ។ វា​អាច​អោយយើង​ធ្វើ​ការ​បញ្ជា​ ដោយ​មិនចាំបាច់​មាន​ Password របស់​ Administrator Account ហើយ​អ្នក​ប្រើ​ និង​អ្នក​បញ្ជា​នៅតែ​អាច​ប្រើ​កុំព្យូទ័រ​ទាំងពីរ​នាក់ ។

ដំបូង​យើង​ត្រូវ​ចូល​ទៅ​វិបសាយរបស់ Team Viewer ដើម្បី​ Download ឬចុច​នៅត្រង់​នេះ ។

យើង​ត្រូវ​ដំឡើង​កម្មវិធី​នេះនៅ​គ្រប់​ PC  ទាំងអស់​ដែលយើង​ចង់​ធ្វើ​ការ​បញ្ជា​ ។ ខាង​លើ​ជា​ផ្ទាំង​របស់​កម្មវិធី បន្ទាប់​ពីដំឡើង​ហើយ ។

នៅកន្លែង​ ID  និង Passwordគឺ​ជា​លេខកូដ​ដែល​យើង​ត្រូវ​ផ្តល់​អោយ​គេ​ដើម្បី​ធ្វើ​ការ​បញ្ជា​មក​កុំព្យូទ័រ​យើង ។ ក្រោយ​ពីបាន​ ID និង​ Password ហើយ​ យើ​ងអាច​ធ្វើ​ការ​ Remote ទៅ​កុំព្យូទ័រ​ដ៏​ទៃ​ទៀត​ ដោយ​គ្រាន់​តែ​វាយ​ ID នៅខាង​ផ្នែក Create session បន្ទាប់​មក​វា​នឹង​តំរូវ​អោយ​យើង​វាយ Password របស់​ដៃគូរ​យើង ។

នេះជា​ផ្ទាំង​កុំព្យូទ័រ​របស់​ខ្ញុំ​នៅកន្លែង​ធ្វើ​ការ​ ដែល​ខ្ញុំកំពុង​តែ​ធ្វើការ​បញ្ជា​ទៅ​ :

11 thoughts on “របៀប​បញ្ជាប្រើ​កុំព្យូទ័រ​​ពីចំងាយ​តាមរយះ​អ៊ិនធឺណិត (Remote PC)

  1. សួស្ដីបងខ្ញុំបានប្រើប្រាស់កម្មវិធី TeamViewer នេះហើយវាអស្ចារ្យមែនប៉ុន្តែ
    ខ្ញុំមានបញ្ហាខ្លះទាក់ទងនឹងកម្មវិធីនេះឃើញថាពេលប្រើ Remote វា Slow ណាស់តើមានវិធីណាដើម្បីអោយយើងប្រើបានដូចកុំព្យូទ័រធម្មតាឬទេបង។
    សូមអរគុណបងទុកជាមុន
    សូមអោយបងមានសំណាងល្អ

    • ក្នុង​ការ​ Remote ពីកុំព្យូទ័រ​មួយ​ទៅ​កុំព្យូទ័រ​មួយ​តាម​រយះអ៊ីនធឹណិតគឺវា​ពឹង​ផ្អែក​ទាំងស្រុងលើ​ល្បឿន​អ៊ីនធឺណិត​ទាំង​ខាង​យើង​ និង​ម្ខាង​ទៀត។ បង្កើនល្បឿន​អ៊ិនធឺណិត​កុំព្យូទ័រ​ទាំងពីរទៅបាន​ហើយ តែទោះជា​យ៉ាង​ណា​ក៏មិន​អាច​ដូច​ការ​ប្រើ​ប្រាស់​ផ្ទាល់​ដែរ។​

  2. តើវាមានការពាក់ព័ន្ធ នឹង VPN ដែរឬទេ? ដូចជាមិនឃើញមានកន្លែង បង់ IP ចឹងតែវារកគ្នាឃើញដោយវិធីណា? បើថាចំណាំតែ ID និង Password នោះមិនប្រាកដថា គ្មានអ្នកដាក់ជាន់នឹងយើងទេមែនទេ?

    • Team Viewer អត់​ប្រើ​ TCP/IP ទេ ។​ គេ​ប្រើ ID ដែល​មាន​ដោយ​ស្វ័យ​ប្រវត្តិ​នៅពេល​ដំឡើង​កម្មវិធី Team Viewer ហើយ​ Password ក៏​មាន​ដោយ​​ស្វ័យ​ប្រវត្តិ​ដោយ​កម្មវិធីដែរ​​ តែ​វា​ផ្លាស់​ប្តូរ​រហូត​ ។​ យើង​ក៏​អាច​បង្កើត​ Password ដោយ​ខ្លួន​ឯង​បាន​ដែរ​ ដោយ​គ្រាន់​តែ​ចុច​លើ​ប្រអប់​ Password ណ្នឹង​ទៅ​ វា​នឹង​អោយ​យើង​វាយ​បញ្ចូល​ Password របស់​យើង​ចូល ។

      • Password ប្រហែល​ជា​អាច​ដូច​គ្នា​ប្រសិន​ជា​យើង​ជា​អ្នក​បង្កើត តែ​រាល់ ID និង​ Password ដែល​ Auto Generated ដោយ​កម្មវិធី​គឺ​កំរ​នឹង​ស្ទួន​គ្នា​ណាស់ !

    • ពួក​ Hacker អាច​បញ្ជា​ប្រើ​ ឬលួច​ឯកសារ​យើង​បាន​ ដោយ​សារតែ​គេ​បាន​លួច​បញ្ជូន​កូនកម្មវិធី​តូច​មួយ​ដែល​អាច​ផ្តល់​សិទ្ធ​ និង​ Connection ទៅកាន់​ Hacker ទាំង​នោះ​ដោយ​យើង​មិន​បាន​ដឹង ដូចជា​ការ​ បើក​វិបសាយ​មាន​ Popup, ​ចុច​ Email… ពេល​នោះ​ហើយ គឺវា​ស្មើរ​នឹង​យើង​បាន​តំឡើង​កម្មវិធី​សំរាប់​អោយ​គេ​បញ្ជា​មក​កុំព្យូទ័រ​យើង​ដោយ​អត់​ដឹង​ខ្លួន​សោះ​ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s