របៀប​ប្តូរ​ពាក្យ Windows XP Professional ដែល​មាន​លើផ្នែក​ខាង​ស្តាំ Start Menu

ឆ្លើយ​តប​នឹង​សំនួរ​របស់​ កក្កដា នៅ​ខេត្តតាកែវ ទូរស័ព្ទ:០៩៧៧៣១៥៤៦៥ បានសួរ

ខ្ញុំមានចម្ងល់មួយមិនអាចដោះស្រាយ នឹងធ្វើបានគឺថា ខ្ញុំធ្លាប់ឃើញកុំព្យូទ័រមួយ គេបានប្តូរស្ទាយរបស់ Window XP Professional នៅផ្នែកខាងឆ្វេងរបស់ Start Menu ពេលដែលយើងចុច Start ទៅជាឈ្មោះរបស់គេ។

ខ្ញុំ​យល់​ថា​វា​ហាក់​ដូចជា​ប្លែក​ជាង​គេ ហើយ​មិន​សូវ​មាន​គេ​និយាយ​ច្រើន​ពី​វិធីបែប​នេះ ដូច្នេះ​ខ្ញុំ​នឹង​លើក​មក​បង្ហាញពី​របៀប​ដូច​អក្សរ​មួយ​ឃ្លា (Windows XP Professional) ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ស្តាំ​នៅពេល​យើង​ចុចលើ​ប៊ូតុង​ Start របស់​ Windows XP ។

យើង​ចាំបាច់​មាន​ Tools មួយ​ឈ្មោះថា Resource Hacker ដែល​យើង​អាច​ទាញយក​ដោយ​ឥត​បង់​ថ្លៃ​ពីវិបសាយ http://www.angusj.com/resourcehacker/ បាន។

បន្ទាប់​ពី​ Download ហើយ​ សូម​បើក​ ResHacker.exe បន្ទាប់​មក​ចុច File > Open > ចូល​ទៅកាន់ C:\Windows\ រើស​យក File explorer.exe ដើម្បីកែប្រែ។

ចូល​ទៅកាន់​ Bitmap > 167 > 1033> ចុច​ Mouse ស្តាំ​ រើស​យក Save [Bitmap 167 1033] ដើម្បីយក​គំរូ​រូបភាព​នោះមក​កែ​ប្រែ។ បន្ទាប់​មក​យើង​អាច​កែ​ប្រែ​រូបភាព​នោះ​នៅក្នុង​កម្មវិធី MsPaint, Photoshop, … តែ​មិន​ត្រូវ​ប្តូរ​ទំហំ  ឬប្រភេទ​រូបភាព​ផ្សេង​នោះទេ ដាច់ខាត​ត្រូវ​ជា​ប្រភេទ .bmp ។

ក្រោយ​ពី​កែ​ប្រែ​រូបភាព​នោះ ហើយ សូម​ចូល​ទៅក្នុង ResHacker ដដែល​ ហើយ​ចុច​ Mouse ស្តាំ​ រើស​យក​ពាក្យ Replace Resource > ចុច​លើ​ប៊ូតុង Open file with new bitmap ដោយ​ជ្រើស​យក File រូប​ភាព​ដែល​យើង​ទើប​តែ​កែ​ប្រែ​រួច។

> ចុច​ Replace.​បន្ទាប់​មក​សូម​ចុច File > Save As > ដាក់​ឈ្មោះ​អ្វីក៏​បាន តែ​មិន​អាច​ដាច់​ឈ្មោះជាន់​ បាន​ទេ​ ព្រោះ Explorer.exe កំពុង​ដំណើរ​ការ។

ការ​ធ្វើ​បែបនេះ​មាន​ន័យ​ថា​យើង​បាន​កែ​ប្រែ​វា​រួច​រាល់​ហើយ អ្វីដែល​ត្រូវ​ធ្វើ​បន្ទាប់​ គឺកំណត់​អោយ Windows ដំណើរ​ការ​ File Explorer ដែល​យើង​ទើប​តែ​កែ​ប្រែ​នោះ។

កំណត់ Registry អោយ​វា​បើក File ដែល​ទើប​កែប្រែ:

ចុច Start > Run  >វាយ​ពាក្យ  regedit រួច​ចូល​ទៅទីតាំង :

[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon]

សូម​ចុច​ពីរ​ដង​លើ​ Key មួយ​ឈ្មោះថា Shell >រួច​អោយ​តម្លៃ​ ដោយ​ដាក់​ទីតាំង​របស់​ File Explorer ដែល​ទើប​កែប្រែ​រួច។

សូម​ Restart Computer ដើម្បី​មើល​ពី​ការ​កែប្រែ​ទទួល​ជោគជ័យ​ឬទេ។ ខាងក្រោម​ជា​រូប​ភាព​របស់​ខ្ញុំ​បន្ទាប់​ពីកែ​ប្រែ​ហើយ:

Advertisements

How To Crack WEP Wireless Network’s password with Backtrack

កាល​ពីប៉ុន្មាន​ថ្ងៃ​មុន​មាន​អ្នក​សួរ​ច្រើន​ណាស់​ ពី​របៀប​ក្នុង​ការដោះ​លេខ​សំងាត់​ Wireless តាមយះ Backtrack ។ ដោយ​សារ​តែ​ខ្ញុំ​រៀន​ចេះ​ពីវិបសាយ​នេះ​ដែរ ដូច្នេះ អ្នក​ទាំងអស់​គ្នា​អាច​ចូល​ទៅអាន​ពី​ការ​ប្រើ​ប្រាស់  Command ដើម្បី​ Hack WEB Wireless password ដោយ​ខ្លួន​ឯង​នៅ​ទីនេះ​ចុះ។ ហើយបើ​មាន​ចំងល់​អាច​សួរមក​ខ្ញុំ​បាន ព្រោះ​ខ្ញុំ​បាន​សាក​រួច​ហើយ ពិតជា​ទទួល​បានលទ្ធផល​មែន។

You already know​ that if you want to lock down your Wi-Fi network, you should opt for WPA encryption because WEP is easy to crack. But did you know how easy? Take a look.

Today we’re going to run down, step-by-step, how to crack a Wi-Fi network with WEP security turned on. But first, a word: Knowledge is power, but power doesn’t mean you should be a jerk, or do anything illegal. Knowing how to pick a lock doesn’t make you a thief. Consider this post educational, or a proof-of-concept intellectual exercise.

Dozens of tutorials on how to crack WEP are already all over the internet using this method. Seriously—Google it. This ain’t what you’d call “news.” But what is surprising is that someone like me, with minimal networking experience, can get this done with free software and a cheap Wi-Fi adapter. Here’s how it goes.

Read Full Article Here…