ប្រើ​ប្រាស់​ Facebook ដោយ​មិន​អស់​ថ្លៃអ៊ីនធឺណិត​ជាមួយ qb

សូម​ចូលទៅកាន់ http://www.facebook.com/mobile/ នឹង​ឃើញថា​យើង​អាច​ប្រើ​ប្រាស់​ Facebook តាម​រយះ​ទូរស័ព្ទដៃ​ដោយមិន​អស់​ថ្លៃ​អ៊ីនធឺណិត​ទេ។ តែគួរអោយ​ស្តាយ​គឺ​សម្រាប់​តែអ្នកប្រើ​ប្រព័ន្ធ qube តែប៉ុណ្នោះ។

ពេលដែល​ចុចប៊ូតុង View Instructions, វា​នឹង​អោយ​យើង​រើស​ប្រព័ន្ធ​ទូរស័ព្ទដែល​យើង​ប្រើ, សម្រាប់​អ្នក​ប្រើ qb ប៉ុណ្នោះ។

បន្ទាប់​មក​តម្រូវ​អោយ​យើង​វាយលេខ​ទូរស័ព្ទ , គួរ​អោយស្តាយ​ខ្ញុំអត់​មាន​លេខ qb ទេ ។ សង្ឃឹម​ថា​អ្នក​ដែល​ប្រើ qb អាច​សាកល្បង​បាន ថា​តើ​វា​ពិត​ជា​មិន​គិត​លុយ​មែន​ដែរ​ឬទេ។