Google នឹង​ចេញប្រព័ន្ធប្រតិបត្តិការ​ទំហំ​តូច មិនគិត​លុយ!

ថ្មីៗនេះ​ក្រុម​ហុន Google  ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា Search Engine ដ៏​ធំ​មួយ​កំពុង​តែ​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​មួយ​ឈ្មោះ​ថា Google Chrome OS ។  Google Chrome OS គឺ​ប្រ​ព័ន្ធប្រតិបត្តិការ​ Open Source  ដែល​នឹង​ដាក់​អោយ​ប្រើ​ប្រាស់​មិន​គិត​ថ្លៃ ហើយ​ថែម​ទាំងមាន​ទំហំ​តូច​ទៀត​ផង ។ វា​ត្រូវ​បាន​អភិវឌ្ឍន៏​ឡើង​តំរូវ​សំរាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រើ​ប្រាស់​ អិនធឺណិត​ជារៀង​រាល់​ថ្ងៃ ហើយ​ជា​ពិសេស​គឺ​វា​ផ្តោត​ទៅ​លើ​កុំព្យូទ័រ​ប្រ​ភេទ Netbook ។ លឺ​គេនិយាយ​ថា គ្រាន់​តែ​បើក​កុំព្យូទ័រ​តែ​ពីរ​ពី​វិនាទី  វា​នឹង​ដើរ​ដល់​កន្លែង​សំរាប់​បើក​អិនធឺណិតហ្មង ! ពិត​ជាពិសេស​មែន​ទែន​សំរាប់​អ្នក​និយម​ប្រើ​អិនធឺណិតជា​ប្រចាំ😉

Google ប្រហែលជា​បញ្ចប់​ និង​ចេញ អោយ​ប្រើ​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១០ ខាង​មុខនេះ​ ។

Google Chrome OS

Google Chrome OS

អាឡូវ​នេះសំបូរ OS Free Free ស្អាត​ៗ តូច​ៗ ហើយ​ស្រួល​ប្រើ​ច្រើន​ណាស់ មិន​ចាំបាច់​ចំណាយ​លុយ​ទៅ​ទិញ OS ថ្លៃ​ៗ​នោះ​ទេ ហើយ​ក៏ គួរ​តែ​ឈប់​លួច​របស់​គេ​ប្រើ​ខុស​ច្បាប់​ទៀត​ទៅ  ។  ក្រុម​ហុន​ក្នុង​ស្រុក​ខ្មែរ​យើ​ងភាគច្រើន​កំពុង​តែព្រួយ​បារម្ភ​បញ្ហា Windows ​កំពុង​ប្រើអត់​មាន​ License ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ប្តឹង​សង​ប្រាក់​ប្រសិន​ជា​នៅតែ​បន្តប្រើ​ដោយ​អត់​បង់​ប្រាក់​ទៀត ។ ដូច្នេះ​កុំចាំ​បាច់​ព្រួយ​បារម្ភ​អី យើង​អាច​ប្រើ​ពពួក​ Open Source Operating System បាន​តើ ! ដើម្បីសន្សំសំចៃ​ការ​ចំណាយ​របស់​យើង ។

ហើយ​កុំភ័យ​រឿង​បុគ្គលិក​មិន​ចេះ ប្រើ​នោះ … ជួល​អាយ​ធី មួយ​​​ប្រាក់​ខែ 300-500 ដុល្លា​អោយ​បង្រៀន​ពួ​កគេ​តែ​ម៉ា​អាទិត្យ​ទៅ ចេះ​ហើយ ។  រីឯ​អ្ន​ក​មិនសូវ​ចេះអង់​គ្លេស​អាច​ប្រើ Suse linux របស់​ Khmer OS ជា​ភាសាខ្មែរ​បាន​ទៀត .. .😉

9 thoughts on “Google នឹង​ចេញប្រព័ន្ធប្រតិបត្តិការ​ទំហំ​តូច មិនគិត​លុយ!

  1. Google my best friend! មិន​ងាយ​យក​ឈ្នះ បាន​ដោយ​​ងាយ​​ៗ​​ នោះ​ទេ មិន​​ត្រឹម​ចេញ​ OS សម្រាប់ Notebook តែ​សម្រាប់​ Mobile គឺ​ Android។ ហើយ​អ្វី​ដែល​កំពុង​ពេញ​និយម​នោះ គឺ​បណ្ដាញ​សង្គម​ជា​ដែល គេស្គាល់ថា Social Network នោះ Google Wave ដែល​នឹង​ចេញ​អោយ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់។

  2. google ជាសំណព្វចិត្ត​ខ្ញុំ ព្រោះវាដើរ​លឿន ហើយមាន​ឯកសារងាយ​រក​ជាងក្នុង​ yahoo ដែល​ទំរាំបើក​ page​ បានត្រូវ​ចាំ​​ផឹកកាហ្វេ​អស់ពីរបីពេង ទំពារកាលីងឈូកអស់ដប់កញ្ចប់ ចាក់ធ្មេញ​ម៉ាស្អាតទៀត!
    ខ្ញុំអត់ដែលចាប់អារម្មណ៍ទេ google chrome តែឥលូវ​លឺអញ្ចឹង​គួរឲ្យចាប់អារម្មណ៍មែនទែន!

  3. អនាគត ទៅ​មុខ មិនដឹងយ៉ាងណាទេ ព្រោះ Microsoft ទើបតែ ទាញយក ក្រុមហ៊ុន Yahoo មករួបរួម ដើម្បី ប្រឆាំង នឹង Google ។​ខ្ញុំ ចូលចិត្ត ប្រើ Google Search Engine ប្រសើរជាង Yahoo

    • Microsoft បាញយក​ Yahoo មក​ធ្វើ​ជា​ដៃ​គូដើម្បី​ប្រកួត​ប្រជែង​ជាមួយ Google តែបរាជ័យ ។ អាឡូវ Microsoft បាន​ផ្លាស់​ឈ្មោះទៅ Bing ដែលបាន​ចុះកុង​ត្រា​សហការ​ជាមួយ Yahoo Search រយះពេល ១០ឆ្នាំ ដើម្បី​ប្រកួត​ដណ្តើម​ដំណែងជា​ Top Search Engine ជាមួយ​ Google.

      **MSN Search >Windows Live Search >live search > Now Yahoo Search Deal (Bing)
      *** Google > Google > Google > forever google😉

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s