ស្រាយ​បញ្ជាក់​ថា 7=6 និង Girl = Evil?

ព្រឹកមិញទើបតែប្រឡង​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​។​ មុខវិជ្ជាដែលអ្នក​គ្រប់​គ្នា​គិត​ថា​ពិបាក បែរ​ជា​ងាយ​ស្រួល​ជាង​ការ​គិត​ឆ្ងាយ​ណាស់ ម្នាក់​ៗ​សប្បាយ​ចិត្ត​មែនទែន​ក្រោយ​ពេល​ប្រឡង​មុខវិទ្យា Artificial Intelligent រួច​ ព្រោះលើកណ្នឹង​លោក​គ្រូ​លែងសូវដាក់​លំហាត់​ទំលាក់​សិស្ស​ទៀត​ហើយ។

មានសំនួរ​ពីរ​ដែល​ខ្ញុំចាប់អារម្មណ៍ជាងគេ ហើយ​ចង់​អោយ​អ្នកទាំងអស់​គ្នា​ជួយ​ឆ្លើយ​ផង :

  1. ចូរ​ស្រាយបញ្ជាក់ថា 7=6
  2. ចូរ​បង្ហាញថា Girl = Evil

24 thoughts on “ស្រាយ​បញ្ជាក់​ថា 7=6 និង Girl = Evil?

  1. ពូកែមែនcambomaths​ ខុំ្ញដាក់លំហាត់១ទៀត​ស្រួលក៏ថាបានលំបាកក៏ថាបានគឺ
    ​​​​គណនា​ Sinx /​​n​ ​ គិតជាតំលៃលេខស្មើនឹងប៉ុន្មាន?

  2. សួស្តីអ្នកទាំងអស់គ្នា!
    ​​​ ខុំ្ញមានលំំហាត់១​គឺ
    ​គេអោយ S= 1+2+4+8+16+32+64+………….. (1)
    នោះ​ S-1 = 2+4+8+16+32+64+…………… (2)
    គុណអង្គទាំងពីរនៃ​(1)នឹង​ 2 យើងបាន
    2S=2+4+8+16+32+64+……………. (3)
    តាម (2)​និង(3)​យើងបាន:
    2S=S-1 នោះ​​ S= -1
    តើមានកំហុសត្រង់បាន S​ក្លាយជាចំនួនអវិជ្ជមាន?​ (បើប្រធានដើមគេអោយ​ S=1+2+4+8+16+32+64 ជាចំនួនវិជ្ជមាន)

  3. 4=5?

    យើងមាន៖
    -20 = -20

    25 – 45 = 16 – 36

    25 – 45 + 81/4= 16​​​ – 36 + 81/4

    25 – 9.5 + 81/4= 16 – 4.9 + 81/4

    5^2 – 2.5.9/2 + (9/2)^2 = 4^2 – 2.4.9/2 + (9/2)^2

    (5 – 9/2)^2 = (4 – 9/2)^2

    5 – 9/2 = 4 – 9/2

    5 = 4

    ឡូយទេ! ?
    លំហាត់​នេះ​ធ្លាប់ចេញ​ប្រល​ង​សិស្ស​ពូកែទី ៩ ខេត្ត​កំពត (ខេត្ត​របស់ខ្ញុំ) ដែល​គេច​ង់​ស្វែង​រក​កំហុស​នៃ​ការ​ស្រាយ​បញ្ជាក់ខាង​លើ!

  4. តាម​ពិត​ការ​បក​ស្រាយ​ខាង​លើនេះ​ យើង​មើល​ទៅ​ទំនង​ជាត្រូវ ហើយ​បើ​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​ទៅ គឺខុសតាម៉ង!
    លំហាត់​ប្រភេទណឹង ខ្ញុំ​ធ្លាប់ជួប​តាំង​ពី ឆ្នាំ​ ២០០២ មក​ម្ល៉េះ…ដែល​ពេល​នោះ មិត្ត​ភក្តិខ្ញុំ ឲ្យស្រាយ 1=2
    និង 4=5?
    ខ្ញុំ​នឹង​បង្ហាញ​បន្តិច​ទៀត!

  5. ពិតជាអស្ចារ្យណាស់ Cambomaths។ ខ្ញុំធ្លាប់ជាសិស្សពូកែគណិតម្នាក់ដែរ តែរកនឹកមិនឃើញសោះដោយសារបោះបង់ចោលយូរពេក។ បំណកស្រាយរបស់អ្នកពិតជាឡូយមែន​ សុំសរសើរដោយស្មោះ។

  6. សួស្តី បង Myhouse!!!​ បន្ទាប់​ ពីបានអាន ប្រកាសរបស់បង េអាយបកស្រាយ:
    1. ចូរ​ស្រាយបញ្ជាក់ថា 7=6
    2. ចូរ​បង្ហាញថា Girl = Evil

    ខ្ញុំចាប់អារម្មណ​៍យ៉ាងខ្លាំង ហើយ​េដាយហេតុថា ខ្ញុំក៏ជាមនុស្សដែលចូលចិត្ត គណិតវិទ្យា និងវិទ្យាសាស្រ្តពិតដែរនោះ ខ្ញុំសូមចូលរួមបកស្រាយដូចខាងក្រោម៖

    បង្ហាញថា Girl = Evil

    – ដើម្បីបាន Girl គឺយើងត្រូវការចំណាយពេលវេលា(Time) និង ប្រាក់កាស(Money) នោះយើងទាញបាន
    Girl = Time x Money

    -​ ហើយយើងទាំងអស់គ្នាដឹងថា Time គឺជា Money នោះយើងបាន
    Time = Money
    => Girl = Money x Money
    => Girl = (Money)2​​​​ (ការេនៃ Money)

    – ដោយ Money គឺជាឬសគល់នៃ Evil យើងបាន
    Money = sqrt(Evil)​ (ឬសការេនៃ Evil)
    => Girl = [sqrt(Evil)]2 (ការេនៃឬសការនៃ Evil)

    – សំរួល ឬសការេ​ និង ការេ​ យើងបាន
    => Girl = Evil

    ដូច្នេះ តាមរយ:ការបកស្រាយខាងលើយើងឃើញថា Girl គឺជា Evil មែន។

ទំលាក់ មួយចំលើយតប ទៅ MAT ROYA បោះ​បង់​ការ​ឆ្លើយ​តប