អ្នក​លក់​កាត MFone កំពុង​ទទះស្លាបដូចមាន់​ត្រូវ​ទឹកក្តៅ

និយាយ​អោយ​ពិរោះស្តាប់​សំរាប់​មនុស្សល្ងង់គឺ ក្រុមហ៊ុន Cellcard ទិញយកក្រុម​ហ៊ុន MFone តែបើនិយាយ​អោយ​អាក្រក់​ស្តាប់​គឺ ក្រុម​ហ៊ុន MFone បាស់​ជើង ឬដាច់​ស្បៀង។

អ្នកដែល​កំពុង​កាន់ Card Mfone ទាំងអស់​កំពុង​តែក្តៅក្រហាយ​ព្រោះតែ កាតណ្នឹង​មិន​អាច​ប្តូរ​យក​លុយបាន និង​មិន​អាច​ប្តូរ​ជាមួយ Cellcard ឬមិន​អាច​បញ្ចូល​លុយ​ទៅអោយ​ប្រពន្ធ Cellcard (012) បាន​ទេ។

ដំណោះស្រាយគឺ ទៅរកទិញស៊ីម MFone មួយ​ រួ​ចបញ្ចូលលុយ​ពីកាត​ណ្នឹង​អោយ​អស់ បន្ទាប់​មក​ទៅប្តូរ​ស៊ីម​នៅក្រុម​ហ៊ុន Cellcard ទៅ។

មានលទ្ធភាពរៀន​សញ្ញាប័ត្រ​បរទេស​ដែរ​ឬទេ?

ដើរ​ចេញពីផ្ទះយូរព្រោះរវល់​ពេក ថ្ងៃនេះទ្រាំមិនបាន​ទេបើ​មិនបាន​ទំលាយ​វាចេញមក!!!

ចុះវិស័យអប់រំឯកជននៅកម្ពុជាកំពុងតែ​ត្រូវ​បាន​ត្រួត​ពិនិត្យ និង​រៀបចំដោយ​អ្នក​ណា ? វិទ្យាស្ថាន, សាកលវិទ្យាល័យ​, មជ្ឍមណ្ឌលបណ្តុះបណ្តាលដែលកំពុង​រីក​ដុះដាល​ដូចផ្សិត​នៅក្រុង​ភ្នំពេញ តើគេកំពុង​សម្លឹង​មើលអតិបរិមានៃការ​ដាក់​តម្លៃសិក្សាលើនិស្សិត​ខ្មែរដល់​កំរិត​ណាទៅ?

នៅស្រុក​គេក្មេងៗមាន​ចំណេះដឹង​ IT តាំងពីក្មេងៗ ប្រាក់​ចំណូលក៏ខ្ពស់ មធ្យោបាយ​នៃការ​រៀនសូត្រងាយស្រួល​ និង​បរិយាកាស​នៃការ​អនុវត្តន៏ក៏ទូលំទូលាយ ហេតុដូច្នេះហើយ បាន​ជា​សាលាយក​តម្លៃថ្លៃ។ វគ្គសិក្សា​ទាំងនោះមានដូចជា  ( Microsoft Training Course, CISCO, Linux ,……) បាន​ហូរ​ចូល​មក​ស្រុក​ខ្មែរ​ ​បើក​ចំហរយ៉ាងគគ្រឹកគគ្រេង តើ​អ្នក​ទាំងនោះ​មានធ្លាប់​​គិត​ដល់​ សម្ថតភាព និង​លទ្ធភាព​របស់​និស្សិត​នៅកម្ពុជា​ដែរ​ឬទេ???

ខ្ញុំទទួលស្គាល់​ថា​វាជា សញ្ញាប័ត្រ​ទទួល​ស្គាល់​ជា​អន្តរជាតិ ប៉ុន្តែអ្នកទាំងអស់​គ្នា​គួរ​គិត​ដល់​ភាពខុស​គ្នា​រវាង​និស្សិត​ស្រុក​ខ្មែរ និង​និស្សិត​បរទេស​ផង!!! ចំណេះដឹង បទពិសោធន៍ និង​ធនធាន(លុយ) សម្រាប់​និស្សិត​ខ្មែរ​យើងមិនទាន់​គ្រប់​គ្រាន់​នឹង​រៀនស្មើរ​នឹង​ពួក​បរទេស​ទេ។

ថ្វីត្បិត​ស្រុក​យើង​​កំពុង​តែ​រីក​ចម្រើន និង​កំពុងត្រូវ​ការ​អ្នក​ចេះផ្នែក​ទាំងនោះ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ខ្ញុំសូម​និយាយថា ការ​ចំណាយ​ក្នុង​ការ​រៀនយក​សញ្ញាប័ត្រទាំងនោះ និង​ចំណូល​ការ​ងារ​បន្ទាប់​ពីរៀន​ហើយ មិន​ទាន់​សមមាត​គ្នា​ទេ។

Training Source:

http://netitraining.com/?nav=courses

http://www.sunriseinformatics.com/upcoming.php?upcomingid=37693cfc748049e45d87b8c7d8b9aacd#

http://www.yejj.com/training/