គ្រប់គ្នា​ចូលរួម​ក្នុង​បាខែម​យ៉ាង​ដូចម្ដេច?

– សូម​ចូលរួម​កម្មវិធី​ដោយ​នាំ​មក​ជាមួយ​នូវ​ប្រធានបទ​ដែល​អ្នក​ចង់​ចែករំលែក
– អ្នក​ចូលរួម​មិន​ប្រាកដ​ថា​ត្រូវតែ​មក​ចូលរួម​ដោយ​មាន​ប្រធានបទ​មក​ជាមួយ​ទេ គ្រាន់តែ​មក​ស្ដាប់​ក៏​បាន​ដែរ
– អ្នក​ក៏​អាច​មក​ស្វែងរក​មើល​អ្នក​មាន​ទេពកោសល្យ​សម្រាប់​បម្រើការ​អាជីវកម្ម ឬ​ក្រុមហ៊ុន​របស់​អ្នក
– ប្រធានបទ​ដែល​អ្នក​ចង់​ចែក​រំលែក​មិន​ប្រាកដ​ថា​ត្រូវតែ​មាន​លក្ខណៈ​អាជីព​ នោះ​ទេ តែ​អាច​ផ្ដល់​ប្រយោជន៍​និង​ធ្វើការ​ពិភាក្សា​ជាមួយ​អ្នក​ចូលរួម​ស្ដាប់
– ប្រសិនបើ​មាន Laptop សូម​យក​មក​ជាមួយ​ផង Ezecomផ្តល់ Wi-Fiសម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ
– កុំ​ភ្លេច​បើ​អាច សូម​យក​ព្រី​ដោត​ភ្លើង​មក​ផង ព្រោះ​សាលា​មាន​រន្ធ​ដោត​ភ្លើង​មិន​ច្រើន​ទេ
– បើ​មាន​គម្រោង​ឬ​កិច្ចការ​ដែល​ចង់​បាន​អ្នក​សហការ សូម​យក​មក​បង្ហាញ​ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ឬ​កិច្ចសហការ​ពី​អ្នក​ ចូលរួម ឬ​ក្រុមហ៊ុន​ផ្សេងៗ
– សូម​ជជែក​លេង​ជាមួយ​អ្នក​ដែល​យើង​យល់​ថា​អាច​ផ្ដល់​ការណែនាំ ឬ​គំនិត​ល្អ ក្នុង​ម៉ោង​ទំនេរ ។ មាន​អ្នក​ចូលរួម​ដែល​អញ្ជើញ​មកពី​ប្រទេស សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ថៃ អាល្លឺម៉ង់ អាមេរិក…សូម​សាក​សួរ និង​ជជែក​កម្សាន្ត​ជាមួយ​ពួកគេ ពី​ការ​រីកចម្រើន និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ ឬ​គំនិត​អាជីវកម្ម​ថ្មីៗ ឬ​ការ​សិក្សា​នៅ​បរទេស ការ​ធ្វើ​ដំណើរ​កម្សាន្ត ជាដើម​។ល។
(សូម​មើល​ព័ត៌មាន​លម្អិត​នៅ​ក្នុង​ម៉ឺនុយ Attendees)

Source

Advertisements

អ្នក​ណា​ខ្លះ​ទៅប្រជុំ Barcamp ថ្ងៃ​ណ្នឹងម៉ោង៣?

ទើប​បើក​មើល​វិបសាយ​ http://barcampphnompenh.org ហើយ បាន​ឃើញ ការ​អញ្ជើញ អោយ​ចូល​រួម​ប្រជុំ​តូច​មួយ​អំពី​ការ​ប្រារព្ធពិធីធំនៅពេល​ខាង​មុខ​។ ប្រហែល​ជា​ខំ ធ្វើ​ការ​ងា​រអោយ​ហើយ​ រួ​ចទៅ​លេង​នឹង​គេ​ដែរ​សិន!

បើ​​ចាប់​អារម្មណ៍កុំភ្លេច​ទៅ​ណា! ជួប​គ្នាតិច​ទៀត

Dear all young volunteers,

First Barcamp III volunteers meeting will be taken place at Puthisatra University this Saturday, 28-08-2010 at 3PM room number A105.

Check this link for the map : http://barcampphnompenh.org/venue/

However, you can still contact me, 017 990 778.

See you all there

Moonie

Ps. you can also invite your friends to join us.