How To Uninstall Programs in Safe Mode

In Safe Mode, Windows has reduced functionality, because only the core components have been loaded. In some conditions we need to run into Safe Mode in order load into Windows Desktop to fix computer problems such as disable some Services, Drivers, Check Disk, Defragement and sometime need to uninstall programs that make serious damage to your system. Unfortunately in Safe mode we can’t install or uninstall any software, Because of the Windows Installer Services has been disabled.

It is also not possible to start the service manually, an error message will come up saying Could not start the Windows Installer service on Local Computer. Error 1084: This service cannot be started in Safe Mode”.

Read Full Article Here..

របៀបលាក់​ឯកសារ​ក្នុង​ Special Folder

Special Folder គឺជា​​ Folder ពិសេសៗរបស់​​វិនដូរ  ដូចជា Recycle Bin, My Network Places, My Computer, My Document.. ដែល​ជាកន្លែង​ផ្តល់​នូវ​លក្ខណះពិសេសផ្សេង​ៗគ្នា ។

ជាធម្មតា​យើង​មិនអាច​ចម្លង​ឯកសារ​ណាមួយ​ចូល​ទៅក្នុង​ Special Folder ទាំងនោះ​បានទេ ។ ប៉ុន្តែ​យើង​អាច​បង្កើត​ Folder ធម្មតា​មួយ​ដើម្បីដាក់​ឯកសារ បន្ទាប់​មក​ធ្វើ​​វាអោយទៅជា​ Special Folder ណាមួយ ។

ដំបូង​ត្រូវ​បង្កើត​ Folder មួយ​នៅក្នុង​​ Drive C, ដាក់​ឈ្មោះ​អ្វី​ក៏​បាន, ឧ: MH​​​​ > បង្កើត​ Text File មួយឈ្មោះ desktop.ini​ដាក់​ចូលក្នុង​ Folder MH នោះ ។ រួច​ Copy Text ខាងក្រោម ដាក់​ចូល​ក្នុង File Desktop.ini :

[.ShellClassInfo]
CLSID={208D2C60-3AEA-1069-A2D7-08002B30309D}

បន្ទាប់​មកចុច Start > Run > វាយ > cmd  បន្ទាប់​មក​វាយ​នូវ Command ដូច​ខាងក្រោម :

attrib c:\mh +s

ក្រោយម​ក​ Folder MH នឹង​ក្លាយ​ជា​ Special Folder មួយ​ដែល​រាល់​ពេល​យើង​ចុច​វា​​នឹង​រត់​ទៅកាន់​ My Network Places .

My Network Place = {208D2C60-3AEA-1069-A2D7-08002B30309D}

Recycle Bin = {645FF040-5081-101B-9F08-00AA002F954E}

My Computer = {20D04FE0-3AEA-1069-A2D8-08002B30309D}

***រាល់​លេខ​កូដ​សំគាល់​ Special Folder នីមួយ​ៗ យើង​អាច​រក​វា​បាន​ ដោយ​ចូល​ទៅកាន់​ Registry > KKEY_CLASSES_ROOTS > CLSID បន្ទាប់​មក​ Search ដោយ​វាយពាក្យ Special Folder ណាមួយ បន្ទាប់​មក​មើល​ផ្នែក​ខាង​ឆ្វេង​ យើង​នឹង​ឃើញ​លេខកូដ​ទាំងនោះ ។

របៀប​បិទមិនអោយ​បើកកម្មវិធី​បាន

នៅក្នុង​​ Registry យើង​អាច​កែប្រែតំលៃ​ មិនអោយ​កម្មវិធីមួយ​ឬច្រើន​ដែល​មាន​កន្ទុយ .exe, .com, .bat, .pif, ឬ .msc ដំណើរ​ការ​បាន ឬ​ក៏​កំណត់​អោយ​រាល់​ពេល​យើង​បើក​កម្មវិធីអ្វីក៏​វា​ចេញ​កម្មវិធីតែមួយ​​ ។ ឧទាហរណ៏​ថា​ នៅពេល​យើង​បើកកម្មវិធីណាក៏​ដោយ ក៏​ត្រូវ​តែលោត​កម្មវិធី Notepad មក​ដែរ​ ។

ដើម្បីធ្វើបែប​នេះ​ យើង​ត្រូវ​ចូល​ទៅកាន់​​ Start > run > វាយ ” regedit ”

រួច​ចូលទៅកាន់​ទីតាំងដូច​ខាងក្រោម :

HKEY_CLASSES_ROOT\exefile\shell\open\command\

បើ​យើង​ចង់​បិទមិនអោយ​កម្មវិធីណាមួយ​បើក​បាន គ្រាន់​តែ​ចុច​ពីរ​ដង​លើ​ Key Default > លុប​ចោល​ទាំងអស់

បើ​យើង​ចង់​អោយ​រាល់​ពេល​បើកកម្មវិធីណា ក៏​លោកចេញតែកម្មវិធី Notepad គ្រាន់​តែ​​ដាក់​តម្លៃ​ Default Value = Notepad.exe

របៀប​ដោះ​ Password User Account ក្នុង Windows 7/Vista / Windows Server 2008

ខ្ញុំធ្លាប់​ប្រាប់​ពីរបៀប​លុប​ Password User Account ក្នុង​ Windows XP, 2000… រួច​មក​ហើយ ដោយ​ប្រើ Winternal ERD Commander 2005/2007  តែ​រយះពេល​ជាង​ពីរ​ឆ្នាំ​មកហើយ ក្រុម​ហុន​ Microsoft មិន​បាន​ចេញ ERD Commander ដែល​អាច​ដោះ​លេខ​សំងាត់ និង​ជួស​ជុល​​ប្រព័ន្ធប្រតិបត្តិការដូចជា Windows Vista, Windows 7 ឬ Windows Server 2008 R2 នោះ​ទេ ។ ទើប​តែ​ដើមឆ្នាំ 2009 នេះ​ ក្រុម​ហុន Microsoft បានបង្ហាញ​ថា ERD Commander ត្រូវ​បាន​កើត​សារ​ជាថ្មីម្តង​ទៀត​នៅក្នុង Microsoft Desktop Optimization Pack 2009 .

នៅក្នុង Microsoft Desktop Optimization Pack 2009 មាន​ Tools មួយ​ឈ្មោះ​ថា ”  Microsoft Diagnostics and Recovery Toolset (DaRT)” ដែល​ជា​ឧបករណ៏​ដ៏មាន​សារះប្រយោជន៏​​យ៉ាង​ខ្លាំង​សំរាប់​ IT Administrator  ដើម្បី​ដោះស្រាយ​បញ្ហា​ Windows ដែល​លក្ខណះពិសេស​របស់​វា​គឺ​អាច​ដំណើរ​ការ​ចាប់​តាំងពី Windows Vista, Windows 7 និង​ Windows Server 2008 R2 ។

នេះ​ជា​រូប​ភាព​របស់​ DaRT បន្ទាប់​ពី Boot រួច​រាល់​ :

យើង​ឃើញថា​វា​មាន​លក្ខណះ​ស្រដៀងគ្នា​នឹង Windows Vista Recovery Disk ដែរ តែ​គ្រាន់​តែ​មាន​ Tools មួយ​ខាង​ក្រោម​គេ ឈ្មោះ​ថា ” Microsoft Diagnostics and Recovery Toolset ( MSDaRT )”  ហើយ​ពេល​ដែល​យើង​ចុច​លើ​វា​ នឹង​មាន​ផ្ទាំង​ដូច​ខាង​ក្រោម :

យើង​នឹង​ឃើញ​ Tools ច្រើន​ទៀត​ដែល​ដូច​គ្នា​នឹង Tools ដែល​ធ្លាប់​មាន​នៅក្នុង ERD Commander 2005/2007 .

ដូច្នេះ​ប្រសិនជាដោះប្តូរ​ឬ​លុប លេខ​សំងាត់​របស់​ Windows Vista, Windows 7 ឬ​ Windows Server 2008 យើង​គ្រាន់​តែ​ចុច​លើ LockSmith រួច​ធ្វើ​តាម​ការ​ណែនាំ​ជា​ការ​ស្រេច ។

ទាញ​យក​  ERD 6  តាម​រយះ  Torrent នៅទីនេះ !

របៀប​មើល​ចម្លើយ​ក្នុង​វិបសាយ Expert-Exchange ដោយ​មិន​ចាំបាច់​មាន​គណនី

វិបសាយ​ http://www.experts-exchange.com/ គឺជាកន្លែង​ដែលប្រមូលផ្តុំទៅដោយ​សំនួរ​ទាក់​ទង​នឹង​អាយ​ធីយ៉ាង​ច្រើន​ ហើយ​សំនួរ​ទាំងនោះ​នឹង​ត្រូវ​បាន​ឆ្លើយ​ដោយ​អ្នក​ជំនាញៗ​មក​ពីគ្រប់​តំបន់​ផងដែរ ដូច្នេះហើយ​ដែល​ធ្វើ​អោយ​វិបសាយ​ ក្លាយ​ជា​ជំនួយ​ដ៏​ល្អបំផុត​សំរាប់​អ្នក​អាយ​ធី ។ តែអ្វីដែល​គួរ​អោយ​សោកស្តាយ​នោះគឺ យើង​អាច​មើល​ឃើញចម្លើយ​របស់​អ្នក​ជំនាញទាំងនោះបាន​លុះត្រា​តែយើង​មាន​គណនី ដែល​តំរូវអោយយើង​ចុះឈ្មោះហើយ​បង់​លុយ​ ទើប​អាច​មើល​បាន ។

វិបសាយ​ Experts-Exchange បាន​កំណត់​ថា បើ​សិន​ជា​យើង​ចូលទៅកាន់​វិបសាយ​គេ​ តាម​រយះ​​ Search Engine ដូច​ជា Google, Bing.. នោះ​វា​នឹង​អនុញ្ញាតអោយ​យើង​មើល​ឃើញចម្លើយ​របស់​អ្នក​ជំនាញ​បាន​តែម្តង​ប៉ុណ្នោះ​ក្នុង​មួយ​ថ្ងៃ ដោយ​គ្រាន់​តែ​ទាញ Mouse ចុះទៅក្រោម​អោយ​ផុត​យើង​នឹង​ឃើញ​ចម្លើយ ។

ដោយសារ​តែ​វិបសាយ​ណ្នឹង​ អនុញ្ញាតិអោយ​តែអ្នក​មក​ពី Search Engine ទើប​អាច​មើល​ឃើញចម្លើយ ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​ខ្លួន​យើង​ដូចជា​អ្នក​មកពី Search Engine ដែល​គេ​ហៅថា​ Search Bots ។

ដើម្បីធ្វើ​បាន​យើង​ដាច់​ខាង​ត្រូវ​ប្រើកម្មវិធី Mozilla Firefox រួច​បញ្ចូល​ User Agent Switcher add-on  ។

បន្ទាប់ពីតំឡើង​រួច​រាល់​ហើយ សូម​បើក​កម្មវិធី Firefox បន្ទាប់​មក​ចុច Tools > Default User Agent > Search Robots > Google Bots 2.1

User Agent Switcher addon

បន្ទាប់​មក​យើ​ងអាច​សាកល្បង​បើក​វិបសាយ​ http://www.expert-exchange.com រួច​ទាញ Mouse ចុះទៅក្រោម​អោយ​ផុត​ យើង​នឹង​ឃើញ​ចម្លើយ ។

ទាញយក Firefox

ទាញយក User Agent Switcher

មើល​ជា​ភាសាអង់​គ្លេស | Read in English

Windows XP administrator password LOST !!!

Here is the useful question that I found on the web. But what that make me hopeless is You can not see the answer or the Right Solution from the Experts unless you register an account ( Need to pay money ). How do u feel if you got a serious problems need a instant help from your Friends or Your Teacher, Then they ask for some money . 😦 … For me I can say : If I have extra money, I will not do it myself, just have a call to a Technician and pay for them. :).

So I hope all of you will help me and the one who getting stuck to find the right solution.

Hello,
My query is regarding my operating system,
I installed windows XP prof. some time back in my pc,
I became the administrator, and made another user in it,
The problem is, I forgot the password of my administrator account,
I did not make a password recovery set in it,
neither did I place a hint in the passsword,
Now, this account contains many important documents,
Is there any way in which I could recover either the lost documents or the password?
I cannot afford to uninstall or format my disc,
If anybody can help me out of this,it would be great,
Thanks,
bobby.

Solution :

The best way to recover the Administrator Password in Windows XP Professional is use  ERD Commander 2005/2007 to reset Windows user account  password.

You can download the torrent files here!

After download completed, Please burn it to the blank CD. Then do CMOS configuration to make  your computer boot up from the CD-Rom first.a

After ERC commander boot completed, there a message box as below:

ERC Commander 2007

Please select your windows installation path, choose your current keyboard and click OK.

>  Click start > System Tool > Look smith
locksmith
>Click Next, It will ask you to select User Account to reset the password.
locksmith1

>Fill in with your  new password and click next to finish the LockSmith program and restart computer.

 

បង្្កើនល្បឿនអិនធឺណិត 20%

ប្រសិនបើ​បងប្អូនកំពុងប្រើ​ Windows XP Professional អ្នក​ប្រាកដជា​អាចបង្កើនល្បឿនអិនធឺណិតរបស​់យើង​អោយ​លឿនជាងមុន​បាន 20​ភាគរយ​ ។​ ព្រោះ​ជា​ធម្មតា​នៅក្នុង​ប្រព័ន្ធប្រតិបត្តិការ​ XP គឺ​វាបានទាញយក​ល្បឿនអិនធឺណិតពី​យើង​ចំនួន 20%​ នៃល្បឿនដែល​យើង​កំពុង​ប្រើ ដើម្បី​ទុកសំរាប់​បម្រើ​សេវាកម្ម Windows Update និង ការ​ឆែក​មើល​មេរោគ (Spyware Check) ។​

ដូចច្េនះ​យើង​អាច​សាកល្បង​បិទ​នូវការទាញ​ល្បឿន​អិនធឺណិតរបស់​យើង​នោះ​គឺយើង​ត្រូវ​ធ្វើ​ដូចខាងក្រោម :

1- ចុច​ Start > run > វាយ “gpedit.msc”
2- នៅ​ខាងក្រោម “Computer Configuration “​ចុចលើ​ Administrative Templates
3. ចុច​លើ​ Network
4. ចុចលើ QoS Packet Scheduler
1
5. ចុចលើ​ឃ្លា​ ” Limit Reservable Bandwidth ” បន្ទាប់​មកជ្រើ​សរើស “Enable”
6. ផ្លាស់​ប្តូរតភាគរយ Bandwidth limit % ទៅ​ជា 0 %
2
នៅពេល​ធ្វើ​រួចរាល់​ហើយ​ ចុច Apply បន្ទាប់​មកដំណើរកុំព្យូទ័រសារជាថ្មី ។ សង្ឃឹមថាបន្ទាប់​ពីធ្វើ​បែបនេះ​ហើយ​ អ្នក​​នឹង​សម្គាល់​ឃើញថា​អិនធឺណិតអ្នក​រាង​លឿនជាង​មុន​បន្តិច​ ។​