ឆ្លើយ​តប​នឹង​យោបល់​របស់ KhmerDLStation

ខាងក្រោម​ជា​យោបល់​របស់ ស្ថានីយ​ខ្មែរទាញយក លើ​អត្ថបទ រូប​ភាព​ខ្លះៗនៅក្នុង Ubuntu 10.10

ខ្ញុំ​ជាអ្នកចូលចិត្តអ្វីដែលល្អៗ
ខ្ញុំ​មិនរើសអើង​បច្ចេកវិទ្យាអ្វីនោះទេ តែខ្ញុំសូមលើកយកឧទាហរណ៍មួយ
iPhone ក្រុមហ៊ុន​គេមិនចង់អោយប្រើ​ផង នាំគា្នប្រើ
ទៅខំ Unlock ជេលប្រេក ហើយមានខ្លះ
ដោយចង់បានអាសេរីថ្មីពេក ទៅទិញអាថ្មី ដែលគេមិនទាន់អាច Unlock ជេលប្រេក បានផងនោះ
យកមដេកអោប។ រហូតទាលតែគេ ប្រើស៊ីមរបស់គេគឺ Micro Sim អាស៊ីតូច
នៅតែមិនអាចឃាត់បាន យកស៊ីអោយគេកាត់ឡើងតូចអស់
មានអ្នកខ្លះខំប្រឹងកែឆ្នៃ អោយiPhone មានមឺនុយ ជាអក្សរខ្មែរ
សូមទទួលស្គាល់ការដែលអក្សរខ្មែរមាននៅលើឧបករណ៍ចល័ត
សួរថាមានអ្នកប្រើ IPhone ប៉ុន្មាន​អ្នក នៅស្រុកខ្មែរដែរប្រើ??????
ហើយចុះអ្នកដែលប្រលាញ់Linux សួរទៀតថា Adroid មិន​មែនជា Linux ទេឬ?????
បានជាមកដល់ពេលនឹងហើយ​នៅតែមិនអាចដំណើរ​ការ Unicode Khmer បាន
ហើយ Adroid ជាOS ដែលបើកចំហរ ប៉ុន្តែ​មិនទាន់បានលឺថាកូនខ្មែរនាំគ្នាបកប្រែសោះ
និយាយរឿង​បក​ប្រែ នាំគ្នាបកអីក៏បកចុះ ប៉ុន្តែសួរថាមាន​អ្នក​គាំទ្រដែរឬទេ???
ខ្ញុំគិតថា អ្នកប្រើគេមិនចង់បានអ្វីដែលមិនកំពូលនោះទេ ដូចជា Windows
Windows នេះ គឺគេមិនគិតលុយនិង​មិនរករឿងអ្នកប្រើតាមផ្ទះទេ ព្រោះអ្វី??
បើគេចង់គិតលុយអ្នក​នៅស្រុកខ្មែរ​ដែរជាស្រុកអ្នកប្រើSoftware Copy
ហេតុអ្វីគេបកប្រែ Windows 7 , Office 2007 ជាភាសាខ្មែរអោយយើងធ្វើអ្វី
បើអ្នកនៅស្រុកខ្មែរ រកតែលុយទិញDVD Software តម្លៃ 10000រៀល ទៅ​ 4ដុល្លា
មិនចង់ទាន់ផងនឹងបានលុយឯណាទៅទិញ ​Windows ដែលមាន ឡាយស៊ិនទៀតនោះ
សូមគិតទៅ សូមគិតទៅ សូមគិតទៅ សូមគិតទៅ សូមគិតទៅ សូមគិតទៅ
សូមកុំបែកឆ្វេងបែកស្តាំអោយគេវង្វេងតាមអោយសោះ
មនុស្សក្នុងពិភពលោកភាគច្រើននាំគ្នាប្រើ Windows សួរថាគេនឹងចេះមិនដល់ខ្លួនឬ ???
បានជាខំបង្កើតបកប្រែ (MoonOS) (Suse OS) រួចនាំគ្នាសោយរាជទាំងមិនមានអ្នកគាំទ្រ
ធ្វើអីក៏ធ្វើចុះ តែសូមគិតថាការងារណាត្រូវធ្វើមុន ការងារណាត្រូវធ្វើក្រោយ
ធ្វើអីក៏ធ្វើចុះ តែសូមគិតថាការងារណាមានប្រយោជន៍សំរាប់មនុស្សរួម ការងារណា​មានប្រយោជន៍សំរាប់មនុស្សមួយក្តាប់តូច
ធ្វើអីក៏ធ្វើចុះ តែសូមគិតថាការងារណាថោក(iPhone) ការងារណាថ្លៃ (Adroid, Windows Phone…)
បើអ្នកជាខ្មែរសូមកុំខឹង

ខ្ញុំ​មិន​ជំទាស់​​នឹងមតិរបស់ស្ថានីយ​ខ្មែរទាញយកនោះទេ ព្រោះវា​ជា​គំនិត​សម​ហេតុ​ផល​ម្យ៉ាង​ដែល​យើង​គ្រប់​គ្នា​គួរ​ពិចារណាផងដែរ។​ តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំសូម​លើ​យក​ហេតុ​ផល​មួយ​ចំនួន​ដែលស្ថានីយ​ខ្មែរទាញយកគួរ​តែ​ពិចារណា​វិញខ្លះដូចជា :

1-ហេតុអ្វីបាន​ស្រុក​ខ្មែរ​និយម​ប្រើ​ប្រាស់ iPhone ហើយអ្នក​សរសេរ​កម្មវិធី​នាំគ្នា​ខំ​បង្កើត​ Khmer Unicode, Dictionary ឬកែ​ប្រែ Menu ជាភាសាខ្មែរ​ម្ល៉េះ?
-iPhone នៅស្រុក​គេ​គឺ​លក់​ដោយ​ដាក់​កុង​ត្រា​ប្រើ​ប្រាស់​សេវាកម្ម​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​ណាមួយ ដូចជា​ក្រុម​ហ៊ុន​ Hello នៅស្រុក​ខ្មែរ​យើង​គេ​លក់ Blackbery អញ្ចឹង​ដែរ។ មិនមែនក្រុម​ហ៊ុន Apple មិន​ចង់​អោយ​ស្រុក​ខ្មែរ​យើង​ប្រើទេ ប្រទេស​ណា​ក៏​ដោយ ​ក៏អាច​ប្រើ​បាន​ដែរ​ តែ​ត្រូវ​បង់​លុយ​ផ្តាច់​លើ​តម្លៃ​ទូរស័ព្ទទើប​គេ​ដោះ​សោរ​ដើម្បីប្រើ​ជាមួយ​ប្រព័ន្ធ​សេវាកម្ម​ផ្សេង​ៗបាន។ នៅស្រុក​ខ្មែរ​យើង​និយម​ប្រើ​វា ដោយសារ​តែ​វា​ថ្លៃ មាន​សត្ថភាព ងាយ​ស្រួល​ប្រើ​ ទាន់​សម័យ និង​ការ​ពេញនិយម​តៗគ្នា។​ ចំពោះអ្នក​ដែល​ទិញ​ទូរស័ព្ទ​ដែល​ជាប់​សោរ​ រួច​យក​ដោះ Jailbreak, កាត់​ស៊ីម​ដាក់ នៅស្រុក​ខ្មែរ ព្រោះគេ​ចង់​ចំណេញ​ច្រើន។

ចំណែក​អ្នក​បង្កើត​កម្មវិធី​នាំ​គ្នា​ខំ​បង្កើត​ Khmer Unicode , Dictionary សម្រាប់​ទូរស័ព្ទ iPhone​ ព្រោះតែ​គិត​ថា​មានអ្នក​ប្រើ​ប្រាស់​វា​ច្រើន​ តម្រូវ​ការ​ច្រើន ដូច្នេះ​ចំណូល​នៃ​ការ​លក់​ក៏​នឹង​ទទួល​បាន​ច្រើន​ដែរ។ ប៉ុន្តែពួក​គេ​អាច​បង្កើត​ Khmer Unicode សំរាប់​ iPhone បាន​ដោយ​សារ​តែ iOS វា​ស្គាល់ Complex Script ដែល​ជា​ Script​ សម្រាប់​បក​ប្រែ​ភាសាប្រភេទអក្សរ​ Unicode ។

បក​មក​ Android OS វិញ គឺមិនមែនពួក​គេ​មិន​ចង់​សរសេរទេ​ គឺសរសេរ​មិន​កើត ដោយ​សារ​ Android OS អត់​ទាន់​ស្គាល់ Complex Script ទេ។ ថ្ដែល​បញ្ហា​នេះ មិន​មែន​មាន​តែយើង​ទេ គឺ​គ្រប់​ប្រទេស​ដែល​ប្រើ​អក្សរ​ប្រភេទ Unicode Character។
2-ខ្ញុំ​សូម​ចាប់​យក​សំនួរ​ខ្លះ​ពី​យោបល់​ខាង​លើ​ដូចជា :

-ហេតុអ្វី​មិន​នាំគ្នា​ប្រើ​ Windows បន្ត​ទៀត ព្រោះ​មិន​ទាន់​មាន​គេ​រក​រឿង​អីឯ​ណា?

-តើ​ខ្មែរ​មាន​លុយ​ឯ​ណា​ទៅ​ទិញកម្មវិធី License បើ​គ្រាន់​តែ CD តម្លៃពី 3-4$ មិន​ទាំង​ចង់​ទិញផង?

-ហេតុ​អ្វីនាំគ្នា​ប្រើ ឬបក​ប្រែ MoonOS, SUSE ធ្វើ​អ្វី​ បើ​មិន​ទាំង​មាន​អ្នក​គាំទ្រ​ផង​នោះ?

បើ​ខាង​លើនេះ​ជា​យោបល់​ និង​ការ​ណែ​នាំ​របស់​ KhmerDLStation ខ្ញុំសូម​និយាយ​ថា​វា​មិន​ត្រឹម​ត្រូវ​នោះ​ទេ ហើយ​គួរ​តែ​ពិចារ​ណា​លើ​ចំនុច​ខាងក្រោមដូចជា:

-Windows ឬ Office គឺ​ជា​កម្មវិធី​គិត​លុយ តែ​ហេតុអ្វីយើង​នៅស្រុក​ខ្មែរ​អាច​ប្រើ​បាន​ដោយ​មិន​ចាំបាច់​បង់​លុយ? សូម​បញ្ជាក់​ថា​យើង​អាច​ប្រើ​បាន​ចំពោះ​ការ​ប្រើ​ប្រាស់​ធម្មតាតាម​ផ្ទះ​ អ្នក​បញ្ចូល​បទ​ភ្លេង​តាម​ផ្លូវ ឬ​តាម​ស្រុក​ស្រែ​ទេ តែ​បើ​ក្រលេក​មើល​ទៅ​ក្រុម​ហ៊ុន​ធំៗ​ដូចជា ធនាគារជា​ដើម តើ​គេ​ហ៊ាន​ប្រើ​ប្រាស់​ដោយ​មិន​ចាំបាច់​បង់​ថ្លៃ​ដែរ​ឬទេ? ខ្ញុំសូម​និយាយ​ថា​ពួក​គេ​ពិត​ជា​មិន​ហ៊ាន​ប្រើ​ប្រាស់​ដាច់​ខាត ទោះបីជា​នៅស្រុក​ខ្មែរ​មិនទាន់​មាន​អជ្ញា​ធរគ្រប់​គ្រង​លើ​ផ្នែក​ License ក៏​ដោយ។ សួរ​ថា​ហេតុអ្វី ? ព្រោះ​គេមិន​ដែល​ធ្វើ​នំ​អត់​ម្សៅ​ទេ! អ្នក​ឯង​ចង់​មាន​ផលិត​ផល​លក់ អ្នក​ឯង​ត្រូវ​តែទិញ​វត្ថុ​ធាតុ​ដើម​ដើម្បី​ផលិត មិន​មែន​ទៅ​លួច​ដក​ដំឡូវ​គេ​ រួច​យក​មក​កិន​ធ្វើ​ម្សៅ​មី​លក់​អោយ​គេ​នោះទេ!

ដូច្នេះ​ប្រសិន​ជា​ធនាគារ​ណ្នឹង​គេ​មាន​លុយ​ច្រើន​ គេ​ប្រា​កដ​ជាត្រូវ​ទិញ​ Windows License ឬ Office license ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​ងារ​ហើយ តែ​បើ​អនុវត្ត​លើ​វិធីសាស្រ្ត​សន្សំចំចៃ​វិញ គេ​ប្រហែល​ជា​​ងាក​មក​ប្រើ​ប្រាស់ Open Source ដូច​ជា uBuntu , SuSe, ឬ Moon OS ដោយ​ហេតុ​នេះ​ហើយ ពេល​គេ​រើស​បុគ្គលិក ក៏​គេ​តម្រូវ​អោយ​យើង​ចេះ​ប្រើពពួក Open Source ទាំង​នោះ​ខ្លះដែរ ទើប​គេ​ទទួល តែបើ​យើង​មួយៗ​នាំ​គ្នា​ចេះ​តែ Windows តើ​គេ​នឹង​ទទួល​យើង​ដែរ​ឬ​ទេ ហើយ​បើ​គេ​ទទួល​តើ​យើង​អាច​ធ្វើ​ការ​អោយ​គេ​បាន​អត់។ នេះ​ជា​ឧទា​ហរណ៍ដ៏តូច​មួយ​សំរាប់​ធនា​គាមួយ ចុះ​បើ​ពេល​ខាង​មុខ​ស្ថា​ប័ន​រដ្ឋ​ទាំង​មូល​វិញ​តើ​នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង​? តើ​យក​លុយ​ទៅ​ទិញ​ Software License ឬ​យក​លុយ​ទៅ​ធ្វើ​ផ្លូវ​ថ្នល់​ សាលា​រៀន​ មន្ទី​រពេទ្យ​… អោយ​គ្រប់​តម្រូវ​ការ​ប្រជា​ពល​រដ្ឋ​ទូទាំង​ប្រទេស?

-ចំពោះប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​នៅ​ទី​ក្រុង​ភ្នំពេញកុំនិយាយ​ថា​អត់​មាន​លុយ​ទិញ​កម្មវិធី​ស្រប​ច្បាប់ ! គុយ​ទាវ​ពេល​ព្រឹក​១ចាន កាហ្វេ​មួយ​កែវ បង្អែម​មួយ​ចាន និង​ចាក់​សាំង​មួយលីត្រ​ក៏ អស់​ 5$ជាងដែរ​យ៉ាង​តិច ហើយ​បើ​ទៅ​ផឹក​ស៊ី​ម្តង​ក៏​ស្មើរ​នឹង​តម្លៃ​កម្មវិធី​មួយ​បាត់​ទៅ​ហើយ។ បើ​ចេញ​ពី​គំនិត​ខ្ញុំ គឺ​បើ​អ្នក​ទាំងអស់​គ្នា​មាន​លុយ​​ គួរ​តែ​ទិញ​កម្មវិធី​ដែល​មាន​ License ត្រឹម​ត្រូវប្រើ​ចុះ ព្រោះវា​ជា​កម្មវិធីដែល​គេ​និយមប្រើ ហើយ​យើង​ទម្លាប់​ជាមួយ​វា​យូរ​មកហើយ​​។ ផ្ទុយ​មក​វិញ ទោះ​បីជា​យើង​មាន​លុយ​ច្រើន​ក៏័ដោយ ដើម្បី​ជា​ការ​សន្សំចំចៃ​សម្រាប់​ខ្លួន​យើង​ផង គ្រួសារ​យើង​ផង ក៏​ដូច​ជា​សង្គម​ជាតិ​ទាំង​មូល​ផង​នោះ យើង​គួរ​តែ​ងាក​មក​សាកល្បង​ប្រើ​ពពួក Open Source ​។ ការ​ងារ​មួយ​ចំនួន​ដែល​អាច​ជំនួស​បាន​ដោយ Open Source យើង​គួរ​តែ​ព្យាយាម​សាកល្បង !

-​សូម​ពិចារណា​លើ​សំដី​របស់​អ្នក​ម្តង​ទៀត ” មនុស្សក្នុងពិភពលោកភាគច្រើននាំគ្នាប្រើ Windows សួរថាគេនឹងចេះមិនដល់ខ្លួនឬ ???
បានជាខំបង្កើតបកប្រែ (MoonOS) (Suse OS) រួចនាំគ្នាសោយរាជទាំងមិនមានអ្នកគាំទ្រ” ខ្ញុំ​បដិសេធ​ទាំង​ស្រុង​លើ​យោបល់​នេះ!

MoonOS ត្រូវ​បាន​ផ្តួច​ផ្តើម​បក​ប្រែ និង​កែប្រែ ដាក់​បញ្ចូល​កម្មវិធី​បន្ថែម​ដោយក្រុម​ប្អូន​សទ្ធី​ ដែល​ពួក​គាត់​សុទ្ធ​តែជា​អ្នក​វ័យ​ក្មេង​ តែមាន​គំនិត​បង្កើត​កម្មវិធី​សម្រាប់​បង​ប្អូន​ខ្មែរ​ប្រើ​ប្រាស់​ ហើយ​មិន​គិត​ថ្លៃ​ទៀត​​។ វា​ជា​មោទនភាព​មួយ​សម្រាប់​យើង​គ្រប់​គ្នា ដែលមាន​ក្រុម​ការ​ងារ​ស្មគ្រចិត្ត​បង្កើត​វា​ឡើង​ដើម្បី​ប្រទេស​ជាតិ​ទាំង​មូល។  MoonOS ឬ SuSe មិន​ទាន់​ទទួល​បាន​ការ​​គាំ​ទ្រ​ច្រើនពី​អ្នក​ប្រើ​ប្រាស់​ ដោយ​សារ​តែ​ម្នាក់​ៗ​មិន​ទាន់បែង​ចែក​ និង​កំណត់​ពី​តម្រូវ​ការរបស់​ខ្លួន​​អោយ​បាន​ច្បាស់​លាស់។ ឧទាហរណ៍ : តើ​​ក្មេងៗរៀននៅ​វិទ្យា​ល័យ គេ​ត្រូវ​ការ​កុំព្យូទ័រ​ទំហំ​ប៉ុណ្នា​ និង​កម្មវិធីអ្វីខ្លះ​ដើម្បី​បំពេញ​តម្រូវ​ការ​ពួកគាត់​ក្នុង​វ័យ​នោះ ? ពួក​គាត់​ប្រាកដ​ជា​និយាយ​ថា​ត្រូវ​ការ​កុំព្យូទ័រ​ដើម្បីវាយ​ឯកសារ ស្រាវជ្រាវ​ Internet លេង​ Game ចាក់​ចម្រៀង ចាក់​ Video .. មិន​ខាន សួរ​មក​វិញ​ថា​តើ Moon OS ឬ SuSe អាច​ធ្វើ​បាន​ដែរ​ឬទេ​រាល់​តម្រូវ​ការ​ទាំងនោះ?​

ប៉ុន្តែ​សម្រាប់​អ្នក​នៅ​មហាវិទ្យា​ល័យ ឬ​អ្នក​មាន​ជំនាញ​ផ្សេង​ៗ​គ្នា ​ដែល​ត្រូវ​ការ​កុំព្យូទ័រ​ទំហំ​ធំ កម្មវិធី​ល្អ​ៗ​ដូចជា Adobe Illustrator , Autocad.  .. ពួក​គាត់​ប្រាកដ​ជា​ត្រូវ​ចំណាយ​លុយទៅ​ទិញ​ Windows មក​ប្រើ​ហើយ​ទើប​អាច​ដំឡើង​កម្មវិធីទាំង​នោះ​បាន ព្រោះ​ថា​នៅក្នុង​ Linux មិន​មាន​កម្មវិធី​ប្រភេទ​អញ្ចឹង​នៅឡើយ។​ តើ​គាត់​គួរ​ទិញ Windows 7 តម្លៃ ~200 $ និង​ Illustrator តម្លៃ ~200$ មកប្រើដើម្បី​​រក​លុយ ឬ​ត្រូវ​ទៅ​លួច​គេ​មក​ប្រើ​ដើម្បី​រក​លុយ? បើ​សិន​ជា​​ប្រើ​ប្រាស់ក្នុង​គោល​បំណង​សិក្សា​ ឬ​ប្រកប​អា​ជីវកម្ម​ផ្ទាល់​ខ្លួនតូច​តាច​ យើង​អាច​លួច​យក​មក​ប្រើ​បាន ​ព្រោះមិន​ទាន់​មាន​គេ​រក​រឿងនៅឡើយ​ តែ​​បើ​យើង​ជា​បុគ្គលិក​នៅ​ក្នុង​ក្រុម​ហ៊ុនធំៗ​ណាមួយ​ គេ​ហ៊ាន​បង់​ពន្ធ​ជូន​រដ្ឋ​មួយ​ខែ​ៗរាប់​ពាន់​ដុល្លា​ ចុះ​កម្មវិធីដើម្បី​រក​លុយ​ចូល​ក្រុម​ហ៊ុន​តម្លៃ​ត្រឹម 400 ដុល្លា​​ រឿង​អី​គេ​មិន​ហ៊ាន​ចំណាយ។

សរុប​សេចក្តី​មក​ យើង​ទាំងអស់​គ្នា​ជា​ខ្មែរ​គួរ​តែ​ចេះ​គាំ​ទ្រ​ និង​លើក​តម្កើង​លើអ្វី​ដែល​ជា​ស្នា​ដៃ​ខំ​ប្រឹង​ប្រែង​របស់​ខ្មែរ ​ទើប​អ្នក​ដែល​ខំ​បង្កើត​អោយ​ប្រើ​គេ​មាន​កំលាំង​ចិត្ត​បន្ត​ទៅ​មុខ​ទៀត យ៉ាង​ណា​ក៏​ដោយ​សំណូម​ពរ​ដល់​អ្នក​បង្កើត​កម្មវិធីទាំង​ក្នុង​ទូរស័ព្ទ ឬ​កុំព្យូទ័រ​មេត្តា​លក់​ក្នុង​តម្លៃ​មួយ​សម​ស្រប​នឹង​ការ​ចំណាយ​ធន​ធាន​របស់​ខ្លួន​ផង ទើប​ចរាចរណ៍​នៃ​ការ​ទិញ​លក់​កម្មវិធី​ទាំង​នោះ​កើន​ឡើង​ឆាប់​រហ័ស។

Advertisements

របៀប​កំចាត់​មេរោគ​ដោយ​មិន​ចាំបាច់​ប្រើ​ Antivirus

អាឡូវ​នេះ ទ្រាំ​មិន​បាន​ ដោយ​មាន​អ្នក​សួរ​ច្រើន​ពេក ទាក់​ទង​នឹង​ការ​កំចាត់​មេរោគ​ដោយមិន​បាច់​ប្រើ​កម្មវិធី Antivirus ​ក៏​ដាច់​ចិត្ត​យក​មេរៀន​ដែល​បង្រៀន​គេ​រាល់​ចុង​សប្តាហ៍ មក​ដាក់​ជា​សាធារណះ​តែ​ម្តង​ចុះ ដើម្បីសំរួល​ដល់​ការ​ប្រាប់​តាម​ទូរស័ព្ទទៅកាន់​សិស្ស​រាប់​សិប​នាក់​ដែលបាន​រៀន​ហើយ​ តែ​​មិន​សូវ​យល់​ច្បាស់ ។

យើង​អាច​ចាប់​មេរោគ​បាន​តែ​មួយ​ចំនួន​ប៉ុណ្នោះ ចំពោះ​ប្រភេទ Worm, Trojans, Spyware, Malware យើង​មិន​អាច​ចាប់​វា​ដោយ​ដៃ​បាន​ទេ ។

វិធីកំចាត់​មេរោគ​មាន​បី​ដំណាក់​កាល​សំខាន់​ៗ​ :

១​-សំលាប់រាល់​​ដំណើរការ​របស់​មេរោគ ( Kill all Virus Process):

យើង​អាច​ប្រើ​កម្មវិធី​ជំនួយ​ដូច​ជា : Process XP, Vista Manager, Windows 7 Manager ដែល​អាច​ បញ្ឈប់​រាល់​ដំណើរ​ការ​របស់​មេរោគ​បាន ។ នៅ​ក្នុង​វិនដូរ​ក៏​មាន​ដែរដូចជា Task Manger, cmd, command.com តែ​ភាគច្រើន​មេរោគ​បាន​បិទ​អស់​ទៅ​ហើយ ។

២-ស្វែង​រក​ និង​លុប​មេរោគ ( Delete all virus related file):

បន្ទាប់​ពី​ Kill Process ហើយ​ យើ​ងត្រូវ​ស្វែង​រក​ មេរោគ​ដោយ​កំណត់​នូវ ទំហំ , Date Modified, រួច​លុប​ចោល​ទាំងអស់ ។

មុន​នឹង​លុប​មេរោគ​ត្រូវ​កត់​ចំណាំ​ឈ្មោះ​ និង​ទីតាំង​វា​ផង ។

៣-លុប​ Key មេរោគ​ពី Windows Registry ( Delete Virus key & Value from Registry):

យើង​ត្រូវ​ចូល​ក្នុង​ Registry បន្ទាប់​មក​ធ្វើ​ការ​ស្វែង​រក​ និង​លុប​ Key & Value របស់​មេរោគ​ ដោយ​វាយ​ឈ្មោះ​មេរោគ​ដែល​យើង​បាន​ស្វែងរក​ឃើញ​នៅក្នុង​ជំហាន​ទីពីរ ម្តង​មួយ​ៗ ​។

នេះ​ជា​ជំហាន​សំខាន់​ៗក្នុង​ការ​កំចាត់​មេរោគ ហើយ​លើក​ក្រោយ​ខ្ញុំនឹង​បង្ហាញ​ពីការ​កំចាត់​មេរោគ​នីមួយៗ​អោយ​មើល​ ដោយ​អនុវត្ត​តាម​វិធីសាស្រ្តទាំងពី​ខាង​លើ ។

Windows XP administrator password LOST !!!

Here is the useful question that I found on the web. But what that make me hopeless is You can not see the answer or the Right Solution from the Experts unless you register an account ( Need to pay money ). How do u feel if you got a serious problems need a instant help from your Friends or Your Teacher, Then they ask for some money . 😦 … For me I can say : If I have extra money, I will not do it myself, just have a call to a Technician and pay for them. :).

So I hope all of you will help me and the one who getting stuck to find the right solution.

Hello,
My query is regarding my operating system,
I installed windows XP prof. some time back in my pc,
I became the administrator, and made another user in it,
The problem is, I forgot the password of my administrator account,
I did not make a password recovery set in it,
neither did I place a hint in the passsword,
Now, this account contains many important documents,
Is there any way in which I could recover either the lost documents or the password?
I cannot afford to uninstall or format my disc,
If anybody can help me out of this,it would be great,
Thanks,
bobby.

Solution :

The best way to recover the Administrator Password in Windows XP Professional is use  ERD Commander 2005/2007 to reset Windows user account  password.

You can download the torrent files here!

After download completed, Please burn it to the blank CD. Then do CMOS configuration to make  your computer boot up from the CD-Rom first.a

After ERC commander boot completed, there a message box as below:

ERC Commander 2007

Please select your windows installation path, choose your current keyboard and click OK.

>  Click start > System Tool > Look smith
locksmith
>Click Next, It will ask you to select User Account to reset the password.
locksmith1

>Fill in with your  new password and click next to finish the LockSmith program and restart computer.