រូប​ភាព​ខ្លះៗនៅក្នុង Ubuntu 10.10

Laptop Dell 1440 របស់​ខ្ញុំ​ បន្ទាប់​ពីដំឡើង​ Ununtu ហើយ​វា​ស្គាល់​ Drivers ជា​ច្រើន​ លើក​លែង​តែ Wireless Dell 1397 ។ ក្រោយ​មក​ខ្ញុំក៏​ភ្ជាប់​អ៊ីនធឺណិត​ភ្លាម​នោះ Ubuntu បាន​ណែនាំអោយ​ដំឡើង​ Drivers សំរាប់​ប្រភេទ Hardware របស់​កុំព្យូទ័រ​ ដោយ​មិន​ចាំបាច់​ស្វែង​រក​​ ឬ​ទាញ​យក​ពី​វិបសាយ​ Dell ដូច​នៅក្នុង Windows ទេ។​ នេះ​ជា​ចំណុច​ពិសេស​ខ្លាំង​មែន​ទែន​សំរាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ណ៍ Ubuntu បើ​ប្រៀប​ធៀប​នឹង​ Windows។

ខាង​ក្រោម​នេះ​គឺ​ជារូប​ភាព​នៃ​ការ​ប្រើ​ប្រាស់​ក្នុង Ubuntu 10.10 របស់​ខ្ញុំ​:

  • Desktop

កម្មវធីមួយ​ចំនួន​នៅលើ Desktop ខាង​លើ​គឺ​ខ្ញុំ​បាន​ដំឡើង​បន្ថែម​។

  • ផ្ទាំង​ My Computer

វា​មាន​លក្ខណះ​ស្រដៀង​នឹង​ Windows ដែរ។ អក្សរ​កាត់​ដើម្បី​ចូល​ទៅកាន់​ My Computer នៅក្នុង​ ubuntu គឺ Ctrl + F ។

  • Disk Utility = Disk Manager នៅក្នុង Windows

ទីតាំង​របស់​ Disk Utility នៅក្នុង System > Administration > Disk Utility  ។

  • Control Center = Control Panel ក្នុង​ Windows

វា​ជា​កន្លែង​ដែល​យើង​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ Setting ផ្សេង​ៗ​ដូច​គ្នា​នឹង​ Control Panel នៅក្នុង​ Windows ដែរ​។

  • Ubuntu​​ Software Center

ជាកន្លែង​ដែល​យើង​អាច​ដំឡើង​កម្មវិធី​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​វិបសាយ ubuntu ដោយ​មិន​គិត​ថ្លៃ ។ គ្រាន់​តែ​ចុច​លើ​ឈ្មោះ​កម្មវិធី​ រួច​ចុច​ដំឡើង នោះ​វា​នឹង​ទាញ​យក​តាម​រយះ អ៊ិន​ធឺណិត​​ហើយ​ដំឡើង​ចូល​កុំព្យូទ័រ​ដោយស្វ័យ​ប្រវត្តិ​តែ​ម្តង​។

  • Visual Effect

ដើម្បី ទទួល​បាន​ Effect ដ៏​ស្រស់​ស្អាត​ និង​ប្លែក​ភ្នែក​ក្នុង​ ubuntu នោះ​សូម​ចុច​ Mouse ស្តាំលើ Desktop > Change Desktop Background > Visual Effect > បន្ទាប់​មក​ជ្រើស​រើស​ចំណុច​ក្រោម​គេ។  ទាល់​តែសាក​បាន​ដឹង ! មិន​ចាញ់ Mac ប៉ុន្មាន​ទេ!

39 thoughts on “រូប​ភាព​ខ្លះៗនៅក្នុង Ubuntu 10.10

  1. myhouse ឥឡូវខ្ញ៼បានដំឡើងវាហើយ គឺវើសិន ១០.០៤ ។ គ្រាន់តែ ដើរលើCD វាស្គាល់នូវ wireless, sound ជាស្រេច។ ស្រួលដែរ ដំឡើងហើយវា ហើយមិនបាច់ខ្វល់ច្រើន ។ អាប់ដេត ផ្លាង់អិន តែបន្តិចជាការស្រេច​ ។
    ប៉ុន្តែkhmer unicode មានបញ្ហាបន្តិច គឺស្រះខ្លះវាយអត់ចេញ ចេញតែជ្រុងជ្រុង មិនដឹងមកពីហេតុអ្វីទេ? ហើយចង់ប្តូរ ឃ៊ីបត តាម សតខាត់ឃ៊ីមិនដឹងប្តូរតាមណា
    ចុច alt + shift អត់ប្តូរដូច វិនដូ ស៾ ។
    MyHouse help tex merl…😀

  2. ខ្ញុំចង់ប្រើប្រាស់ Ubuntu ។ប៉ុន្តែខ្ញុំពេល ដំឡើងវាទៅក្លាច វាមិនស្គាល់ driver sound or VGA Printer ជាពិសេស Wrieless សំរាប់ខ្ញុំភ្ជាប់ Internet។ តើអាចប្រាប់ខ្ញុំបានទេ Ubuntu ស្គាល់ Driver ទាំងអស់ឬ?
    ខ្ញុំមិនចេះប្រើ linux ទេ តែធ្លាប់រៀនខ្លះៗពីវា កាលនៅសិក្សា
    ខ្ញុំស្រលាញ់ linux ច្រើនជាង window .
    តើមានកំរងមេរៀន ទាក់ទងនឹង​ Ubuntu or Moon OS ខ្លះៗ ជាភាសាខ្មែរ រឺទេ?
    បើមានសូមផ្តល់អោយខ្ញុំផង🙂
    my Email : pich.titi@yahoo.com

    • uBuntu វាស្គាល់​ Drivers សឹង​តែគ្រប់​ Hardware ទាំងអស់។ អាច​សាកល្បង​វា​បាន កុំបាច់​ភ័យ​អី។ បើ​មាន​បញ្ហា​ចាំខ្ញុំជួយ​ដោះស្រាយ​អោយ…

      ចំពោះមេរៀន​ជា​ភាសាខ្មែរ​ ខ្ញុំមិនសូវ​មាន​ទេ។ ខ្ញុំសូមណែនាំអោយ​អានជា​ភាសាអង់​គ្លេស​ទៅ ព្រោះវា​សំបូរ​ជាង​ ហើយ​អាច​បង្កើន​សមត្ថភាពភាសា​ទៀតផង។

  3. ពិតជាមានភាពអស្ចារ្យមែន ជាមួយ Ubuntu. ខ្ញុំទើបនឹងបានប្រើប្រាស់ Ubuntu ដែរ ប៉ុន្តែត្រឹមតែកំណែទី 8.10 ទេ។ វាបិតជាប្លែកមែនទែនក្នុងការប្តូរពី ការប្រើប្រាស់ Windows បកជា Linux OS. តើមានអ្នកណាអាចជួយខ្ញុំបានទេ ខ្ញុំចង់ស្វែងរក កម្មវិធីណាល្អៗ សំរាប់ប្រើ លើ Ubuntu?

  4. Pingback: ឆ្លើយ​តប​នឹង​យោបល់​របស់ KhmerDLStation « PC Tips for khmer…

  5. ខ្ញុំ​ជាអ្នកចូលចិត្តអ្វីដែលល្អៗ
    ខ្ញុំ​មិនរើសអើង​បច្ចេកវិទ្យាអ្វីនោះទេ តែខ្ញុំសូមលើកយកឧទាហរណ៍មួយ
    iPhone ក្រុមហ៊ុន​គេមិនចង់អោយប្រើ​ផង នាំគា្នប្រើ
    ទៅខំ Unlock ជេលប្រេក ហើយមានខ្លះ
    ដោយចង់បានអាសេរីថ្មីពេក ទៅទិញអាថ្មី ដែលគេមិនទាន់អាច Unlock ជេលប្រេក បានផងនោះ
    យកមដេកអោប។ រហូតទាលតែគេ ប្រើស៊ីមរបស់គេគឺ Micro Sim អាស៊ីតូច
    នៅតែមិនអាចឃាត់បាន យកស៊ីអោយគេកាត់ឡើងតូចអស់
    មានអ្នកខ្លះខំប្រឹងកែឆ្នៃ អោយiPhone មានមឺនុយ ជាអក្សរខ្មែរ
    សូមទទួលស្គាល់ការដែលអក្សរខ្មែរមាននៅលើឧបករណ៍ចល័ត
    សួរថាមានអ្នកប្រើ IPhone ប៉ុន្មាន​អ្នក នៅស្រុកខ្មែរដែរប្រើ??????
    ហើយចុះអ្នកដែលប្រលាញ់Linux សួរទៀតថា Adroid មិន​មែនជា Linux ទេឬ?????
    បានជាមកដល់ពេលនឹងហើយ​នៅតែមិនអាចដំណើរ​ការ Unicode Khmer បាន
    ហើយ Adroid ជាOS ដែលបើកចំហរ ប៉ុន្តែ​មិនទាន់បានលឺថាកូនខ្មែរនាំគ្នាបកប្រែសោះ
    និយាយរឿង​បក​ប្រែ នាំគ្នាបកអីក៏បកចុះ ប៉ុន្តែសួរថាមាន​អ្នក​គាំទ្រដែរឬទេ???
    ខ្ញុំគិតថា អ្នកប្រើគេមិនចង់បានអ្វីដែលមិនកំពូលនោះទេ ដូចជា Windows
    Windows នេះ គឺគេមិនគិតលុយនិង​មិនរករឿងអ្នកប្រើតាមផ្ទះទេ ព្រោះអ្វី??
    បើគេចង់គិតលុយអ្នក​នៅស្រុកខ្មែរ​ដែរជាស្រុកអ្នកប្រើSoftware Copy
    ហេតុអ្វីគេបកប្រែ Windows 7 , Office 2007 ជាភាសាខ្មែរអោយយើងធ្វើអ្វី
    បើអ្នកនៅស្រុកខ្មែរ រកតែលុយទិញDVD Software តម្លៃ 10000រៀល ទៅ​ 4ដុល្លា
    មិនចង់ទាន់ផងនឹងបានលុយឯណាទៅទិញ ​Windows ដែលមាន ឡាយស៊ិនទៀតនោះ
    សូមគិតទៅ សូមគិតទៅ សូមគិតទៅ សូមគិតទៅ សូមគិតទៅ សូមគិតទៅ
    សូមកុំបែកឆ្វេងបែកស្តាំអោយគេវង្វេងតាមអោយសោះ
    មនុស្សក្នុងពិភពលោកភាគច្រើននាំគ្នាប្រើ Windows សួរថាគេនឹងចេះមិនដល់ខ្លួនឬ ???
    បានជាខំបង្កើតបកប្រែ (MoonOS) (Suse OS) រួចនាំគ្នាសោយរាជទាំងមិនមានអ្នកគាំទ្រ
    ធ្វើអីក៏ធ្វើចុះ តែសូមគិតថាការងារណាត្រូវធ្វើមុន ការងារណាត្រូវធ្វើក្រោយ
    ធ្វើអីក៏ធ្វើចុះ តែសូមគិតថាការងារណាមានប្រយោជន៍សំរាប់មនុស្សរួម ការងារណា​មានប្រយោជន៍សំរាប់មនុស្សមួយក្តាប់តូច
    ធ្វើអីក៏ធ្វើចុះ តែសូមគិតថាការងារណាថោក(iPhone) ការងារណាថ្លៃ (Adroid, Windows Phone…)
    បើអ្នកជាខ្មែរសូមកុំខឹង

    • តើ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​បង គេ​បង្កើត​មក​សម្រាប់​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ ឬ សម្រាប់ Windows ណាមួយ?

      តាម​ខ្ញុំ​ដឹង ប្រសិន​បើ​ម៉ាស៊ីន​របស់​បង គេ​បង្កើត​ឡើង​សម្រាប់ Windows ប្រភេទ​ណា​មួយ​នោះ វា​នឹង​មាន​បញ្ហា​មួយ​ចំនួន នៅ​ពេល​យើង​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត។

      ដូច​កុំព្យូទ័រ​របស់​បង​ខ្ញុំ បង្កើត​ឡើង​សម្រាប់ Windows7 តែ​ពេល​គាត់​ដំឡើង Ubuntu ទៅ ស្រាប់​តែ​អត់​មាន Wireless នោះ​ទេ។ តែ​ប្រសិន​បើ​កុំព្យូទ័រ​លេបថប់​ខ្ញុំ​នេះ​វិញ គឺ​គេ​បង្កើត​ឡើង​សម្រាប់គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ ដូច្នោះ​ពេល​ខ្ញុំ​ដំឡើង moonOS/Ubuntu ទៅ​គឺ​ស្គាល់​ទាំង​អស់។

      ប្រសិន​បើ​ចង់​ឲ្យ​វា​ស្គាល់ Driver ហ្វ្លាស់ មាន​តែ​ជម្រើស​មួយ​ទេ គឺ​ត្រូវ​ឲ្យ​ក្រុម​ហ៊ុន​កុំព្យូទ័រ​នោះ បង្កើត​ឯកសារ​ដំឡើង Driver សម្រាប់ Ubuntu។

      • បញ្ហា​ Drivers គឺ​សឹង​តែមិន​មាន​ទេ​នៅក្នុង ubuntu នោះ ។ អោយ​តែ​ដោត​អ៊ិនធឺណិត​ភ្លាម​ វា​នឹង​ស្វែង​រក​ បន្ទាប់​មក​វា​នឹង​ណែនាំ​អោយ​ដំឡើង​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ។

      • មែន​ហើយ​បង។ តែ​មិន​អាច​ថា​ឲ្យ​វា​រក​សម្រាប់​កុំព្យូទ័រ​យើង​ហើយ មាន​ហើយ ដំឡើង​ហើយ​ប្រើ​បាន​ទេ។ Ubuntu និង moonOS ពេល​ដំឡើង​មក គឺ​គ្រប់​ម៉ាស៊ីន គឺ​អត់​ស្គាល់ Wireless តែ​ម្ដង។ តែ​យើង​អាច​សាក​រក​ដ្រាយវើ​បាន តែ​មិន​ប្រាកដ​ថា ដ្រាយវើ​នោះ​ដំឡើង​ហើយ​ដំណើរ​ការ​ទេ ហេហេហេ ភាគ​ច្រើន​អាច​ដំណើរ​ការ​សម្រាប់ Free OS កុំព្យូទ័រ។

    • អាហ្នឹងប្រៀបដូចជាយើង ញែរស្រីម្នាក់អាចឹង ទើបស្គាល់គ្នាដំបូង ស្រីណាអោយយើងដោតទទេៗនោះ ប្អូន ?😀 អូសុំទោសខុសប្រធានបទ និយាយលេងរ៉េ ខ្ញុំអត់អាចជួយបានរ៉េ !

  6. ស្លាប់ហើយ បើមិនអាចចាក់ចម្រៀងបាន​ឬ ចាក់វីឌីអូ បាន ដាក់ធើខ្មោចអី អាចុះ ? ហាស់ ហាស់ និយាយលេងរ៉េ អត់យល់អាលីងខ្ញុំ អាបើកទូ (Ubuntu) អាមាន់ខ្វេះ(Moon OS) អីហ្នឹង !😀

  7. 😀 មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ថែមទាំង​ដើរ​ស្រួល​ជាមួយ​អក្សរ​ខ្មែរ​ថែម​ទៀត​ផង។ តែ​ខ្ញុំ​ដឹង​ថា ពេល​បង​ដំឡើង​រួច បង​មិន​អាច​ចាក់​ចម្រៀង ឬ មើល​ឯកសារ​វីដេអូ​​មួយ​ចំនួន​បាន​ឡើយ។ ដើម្បី​មើល​បាន យើង​ត្រូវ​ទាញ​យក​កម្មវិធី​បន្ថែម (Plug-in) ទើប​ស្ដាប់​បាន។ ហើយ​ម៉េច​បង​មិន​ព្រម​សាក moonOS វិញ? ទាញ​យក​មកហើយ មិន​អាច​អាប់​ដេត​អីច្រើន​ដូច Ubuntu 10.10 នោះ​ទេ។ ដំឡើង​ភ្លាម​ចាក់​ចម្រៀង​អី​បាន​មួយ​ឈុត។😀

      • Samady គួរ​តែសាក​ល្បង​មើល​ទើប​ឃើញ​ពី អត្ថប្រយោជន៍​វា​! ប៉ុន្តែ​ទោះ​បី ជា​យ៉ាង​ណា​វា​នៅ​តែ​ពិបាក​ប្រើ​បន្តិច ដោយ​សារ​ខ្វះកម្មវិធី​ល្អៗ​ដូច​ជា Adobe Photoshop, Flash, Firework…..

      • គេ​កំពុង​បង្កើត​ហើយ​បង។ ព្រោះ​ថ្ងៃ​មុន គេ​បាន​ដាក់​ឲ្យ​អ្នក​ប្រើ​លីនុច បោះ​ឆ្នោត​ថា តើ​គួរ​បង្កើត​ឬអត់?

        មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​មនុស្ស​ចោះ​បោះ​ឆ្នោត​ឲ្យ​បង្កើត មាន​រាប់​ពាន់​នាក់ ឡើង​គាំងម៉ាស៊ីន​បម្រើ (Server) របស់ Adobe ហាហាហា។ គេ​កំពុង​តែ​បង្កើត​ហើយ​បង។ តែ​អត់​ដឹង​ថា​ពេល​ណា​បង្កើត​រួច​ទេ ^_^ បង្កើត​រួច​ទិញ​ដដែល -_-

      • ត្រូវ​ហើយ ថ្វី​ត្បិតតែ​គេ​មិន​អោយទទេរ​មែន តែ​វា​ប្រសើរ​ជាង​ចំណាយ​លុយ​ទិញ​ទាំង​ Windows និង​កម្មវិធី​ងាយៗ​ជាច្រើន​ទៀត​ដែល​កំពុង​ដាក់​លក់នៅលើ​ទី​ផ្សារ ​ព្រោះ​អី​កម្មវិធី Adobe Flash, Firework មិនទាន់​មាន​កម្មវិធីណា​មួយ​ក្នុង Linux អាច​យក​មក​ប្រើ​ជំនួស​បាន​នៅឡើយ។

      • ​បាទ! មែន​ហើយ​បង! ប្រសិន​បើ​គេ​បង្កើត​រួច​មែន ហេហេ ដឹង​តែ​មាន​អ្នក​មក​ប្រើ លីនុច ច្រើន​ដែរ​ហើយ។ តែ​ពេល​មាន​គេ​ប្រើ​ច្រើន វា​អាច​ប្រឈម​មុខ​នឹង​មេរោគ​ដដែល។ គិត​សព្វៗ​ទៅ ដូច​ពិបាក​ដល់​ហើយ បើ​ថា​នេះ យក​ក្រដាស​រ៉ាម​ធ្វើ​កុំព្យូទ័រ​តែ​ម្ដង​ទៅ ដូច​ជា​មិន​ពិបាក។😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s