ហេតុ​អ្វី Sony​ Ericsson ប្រែ​មុខ​មាត់​ច្រើនម្ល៉េះ​!

កន្លង​មក​អ្នក​ដែល​ធ្លាប់​ប្រើ​ទូរស័ព្ទ​ឬ កាមេរ៉ា​ឌីជីថលប្រាកដ​ជា​ហ៊ានដក​បង្ហាញ​រូប​ភាពដ៏ច្បាស់​គួរ​អោយ​ចាប់​អារម្មណ៍ បន្ទាប់​ពីថត​លេង​ទាំងពេល​ថ្ងៃ​និង​ពេល​យប់។ ចំណែក​ឯ​សម្លេង​វិញ​កាល​មិន​ទាន់​មាន​ទូរស័ព្ទចិន ប្រាកដ​ជា​បើក​សម្លេង​រូរ៍​កប់ៗ​ហើយ​សំរាប់​អ្នក​កាន់​ទូរស័ព្ទ​ Sonyដើម្បីបង្ហាញពីសម្លេង​ដ៏ពិរោះ​ ច្បាស់​ដាច់​ល្អ មិន​រ៉ែ​ដូចជា​ពួកម៉ាកផ្សេង។

យើង​សង្កេត​មាន​ម៉ាក​ល្បីៗពីរ​របស់​ក្រុម​ហ៊ុន Sony ដូចជា :

១- Cybershot : គ្រប់​ទូរស័ព្ទ ឬកាមេរ៉ាអោយ​តែមាន​តែម​ Cybershot នៅពីលើប្រាកដ​ជា​កាមេរ៉ា​ដ៏អស្ចារ្យ ដូចជា​ថត​កង្ហា​កំពុង​វិលនៅនឹង​ថ្កល់​បាន។

២-Walkman: គ្រប់​ទូរស័ព្ទ ឬ Mp3 Player ណាដែលមាន​ម៉ាក Walkman នៅពីលើគឺពិត​ជា​ទទួល​បាន​ភាពអស្ចារ្យរណ្តំចិត្ត​ទាំង​ដាក់​កាស ឬ​បញ្ចេញមក​កក្រៅនោះទេ គឺ​ពិត​ជា​ពេញចិត្ត​នូវ​សម្លេងរបស់​វា។

….

តែដល់​ពេល​ឥឡូវ​អ្វីៗហាក់​ដូចជា​ប្រែប្រួល​ខ្លាំង​មែន​ទែន​ ចំពោះទូរស័ព្ទ ឬកាមេរ៉ា​ Sony។

ជាក់​ស្តែង​ចំពោះទូរស័ព្ទ Sony Experia X10i:

រូប​រាង​គួរ​អោយ​ចាប់​អារម្មណ៍ និង​ការ​ប្រើ​ប្រាស់​មិន​ចាញ់ iPhone 3Gs ប៉ុន្មាន​ទេ។ គុណសម្បត្តិ​លេចធ្លោរ​ខ្លាំង​របស់​វាមាន​ដូចជា :

-ទំហំផ្ទៃ​អេក្រង់​ធំទូលាយ

-Touch Screen ក៏​ងាយ​ស្រួល​ចុចដោយ​ប្រើ​ម្រាម​ដៃ មិន​ប្រើ​បប៊ិចទេ

-កម្មវិធីរាប់​ពាន់​ត្រូវ​បាន​ដាក់​អោយ​ប្រើ​ប្រាស់​ដោយ​ស៊េរី​នៅក្នុង Market Place របស់ Android.

-កម្មវិធី Media Scrap មើល​ទៅគួរ​អោយ​ទាក់​ទាញ និង​ទាន់​សម័យ (តែគ្រាន់​តែយឺត​បន្តិច- ថាំចិត្តពេល​បើក​ម្តងៗ)

-ការទទួល ឬផ្ញើរ​អ៊ីម៉េល​តាម​រយះ Pop 3 គឺងាយ​ស្រួល​

-ការ​ប្រើ​ប្រាស់​អ៊ិនធឺណិត​ទាំងនៅក្នុង​ទូរស័ព្ទ និង​ភ្ជាប់​មក​កុំព្យូទ័រ​គឺ​ងាយ​ស្រួល​

-ថត​រូប​វីដេអូ គឺច្បាស់​ល្អ គុណភាព HD ផោះគេ​មែន!

ចំពោះគុណវិបត្តិ​វា​ក៏​មិន​តិច​ដែរ:

-កាមេរ៉ា​ដាក់​រហូត​ដល់ 8.1 Megapixel ថត​បាន​តែ​ពេល​ថ្ងៃ​ ដល់​ពេល​យប់​អត់​មាន Flash Auto ទេ។ Sony Xperia X10 បាន​បំបាត់​ពាក្យ Flash light ចោល ជំនួស​ដោយ​ពាក្យ photo light ​វិញ។ ចង់​ថត​ពេល​យប់​ ត្រូវ​ចូល​ក្នុង Advance Setting រួច​បើក photo light ក្រោយ​មក​វា​ភ្លឺរហូត​ដូច​ពិល​អញ្ចឹង ហាក់​ដូចជា​ខ្ជះខ្ជាយ​ថ្ម​។

-ចំពោះសម្លេង​វិញគឺ Zero 000000! មិន​បាច់​និយាយ​ទេដូច​គេ​ខ្សិប​អញ្ចឹង!

-ចំណែក​ Call in Volume វិញ​ទាល់​តែ​ដាក់​អោយ​ចំកណ្តាលត្រចៀក​បាន​ស្តាប់​គេ បាន! បើ​ដាក់ Loud Speaker ( Sony បំបាត់​ពាក្យ Loud Speaker មក​ពាក្យ Speaker) ក៏មិន​សូវ​លឺប៉ុន្មាន​ដែរ។

-អត់​មាន​កម្មវិធីថត​សម្លេង​ទេ តម្រូវ​អោយ​ Download ពី Market Place.

-អត់​មាន​កន្លែង​ដូរ​សម្លេង SMSទេ។ មាន​តែ Notification Tune !

……មាន​ច្រើន​ទៀត​តែ​កុំរៀប​រាប់​ច្រើន​ពេក ខ្លាច​ទូរស័ព្ទ​លក់​វិញបាន​ថោក!

10 thoughts on “ហេតុ​អ្វី Sony​ Ericsson ប្រែ​មុខ​មាត់​ច្រើនម្ល៉េះ​!

  1. សូម បង​ My House ជួយប្រាប់ខ្ញុំផង តេីធ្វើដូចម្តេចទើបអាច ប្រើ Outlook ក្នុង mac បាន េបីខ្ញុំសាងល្បង​ ច្រើនដងហើយនៅមិនបានសំរេច វាហាក់ដូចជាពិបាក់ ក្នុង window? សូមអរគុណបងទុកជាមុន៕

  2. ចប់តាំងពីខែ វិច្ឆិកា 2010 ម៉្លេះ
    ឥឡូវកំពុងរៀនបន្ថែម នៅ ទស្សនាវដ្ដីអាន
    1. CSS
    2. PHP & MySQL

    ហើយរវល់ណាស់ដែរ មិនទាន់មានពេល research ប្រកាសថ្មីៗទេ
    យាយចឹង ថ្ងៃណាទំនេរ អាចមកជូបគ្នាបានអត់?

    • អូហ៍ សួរ​ស្តីលោកបង! ខ្ញុំអត់​មាន​រត់​ចោល​ណា! មួយ​រយះណ្នឹង​រវល់​នឹង​ការ​ងារ​ និង​ការ​ធ្វើ​វិបសាយ​ច្រើន​ពេក​ទើប​ឃ្លាត​ឆ្ងាយ​ពី​បង​ប្អូនវើតប្រេស​មួយ​រយះធំ។

      ខ្ញុំ​រៀន​ចប់​ហើយ​ ចាំតែ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ​ទេ។ ចុះលោក​បង​វិញយ៉ាង​ម៉េច​ដែរ?

  3. ប្រហែល​មកពី​វា​ដាច់កុងត្រាជាមួយ​ក្រុមហ៊ុន Cybershot និង Walkman ទេដឹង? បើនិយាយពីកាម៉េរ៉ា, គ្មានក្រុមហ៊ុន​ណា​ចោលម្សៀតរឿងគុណភាព​កាម៉េរ៉ា​ដូច ណូគារ៉េ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s