ខ្ញុំ​មិន​អាច​បើក​ប្លក WordPress បាន​សោះ!

ជិត​កន្លះខែហើយខ្ញុំ​មិន​អាចបើក​ប្លក​របស់​ខ្ញុំ​ និង​បង​ប្អូន​វើត​ប្រេស​យើង​បាន​សោះ គឺអោយ​តែវិបសាយ​ .wordpress គឺមិន​អាច​បើក​បាន​តែ​ម្តង។ ដំបូង​ស្មាន​តែ​បញ្ហា​កុំព្យូទ៍រ​របស់​ខ្ញុំ តែ​គ្រប់​កុំព្យូទ៍័រ​នៅកន្លែង​ធ្វើ​ការ​ទាំងអស់​បើក​អត់​បាន​ដូច​គ្នា។ ពេល​ខ្ញុំប្រើ​កុំព្យូទ័រ​នៅអ៊ិនធឺណិត​កា​ហ្វេ​កន្លែង​ផ្សេង​ បែរ​ជា​បើក​បាន​ធម្មតាទៅវិញ។

នេះបញ្ជាក់​ថា​បង​ ISP (Angkor Net) ​កំពុង​ធ្វើ​អី​ទេ​មើល​ទៅ ! បើ​នៅតែ​បែប​នេះទៀត ហើយ​គួប​ផ្សំកំពុង​តែ​រវល់​ការ​ងារ​ក្រុម​ហ៊ុន​ផង ការ​ងារ​ក្រៅម៉ោង និង​​ទើប​តែ​ទទូល​បង្កើត​វិបសាយ​អោយ​គេ​ពីរ​បីផង ខ្ញុំ​មុខ​ជា​ត្រូវ​បាត់​មុខ​ពី​ពិភពវើត​ប្រេស​មួយ​រយះពេល​ធំហើយ​មើល​ទៅ។

សូម​បងប្អូន​មេត្តា​អធ្យា​ស្រ័យ​ផង​ ដែល​ខ្ញុំ​មិន​បាន​ឆ្លើយ​តប​ចំងល់ផ្សេងៗ​បាន​ទាន់​ពេល​វេលា។ ហើយ​សង្ឃឹមថា​ខ្ញុំ​អាច​បើក​វិបសាយ​វើត​ប្រេសពីកន្លែងធ្វើការបាន​ឆាប់​ៗនេះ​ ដើម្បី​ឆ្លៀត​ពេល​ម្តង​ម្កាល​ចូល​លេង​បងប្អូន​យើង។

 

14 thoughts on “ខ្ញុំ​មិន​អាច​បើក​ប្លក WordPress បាន​សោះ!

  1. អូរខ្ញុំក៏សូមអរគុណបងដែរណាបង..ខ្ញុំខានចូលភូមិយូរហើយ….ឥឡូវចូលភូមិវិញពិតជាមានរបស់ភ្លែកច្រើនមែន….
    ខ្ញុំរៀនខាងសំណង់មិនសូវដឹងទេពី IT តែថ្ងៃនេះបានដឹងពី S នឹងអត់ S ព្រមទាំងចំណេះដឹងថ្មីជាច្រើនទៀតដែលខ្ញុំ មិនដឹង….!!! សូមអរគុណបងៗទាំងអស់គ្នា…ជូនពរសុខភាពល្ធគ្រប់គ្នាណាបង…!!

  2. ហាហា ដូចកន្លែងខ្ញុំដែរ សង្ស័យថា ISP តាមួយហើយ។
    ខ្ញុំសូមបញ្ចាក់ត្រង់នេះបន្តិថា យើងអាចបើវែបសាយ wordpress.com ឬ wordpress.org បាន។ ប៉ុន្តែយើងមិនអាចបើវែបសាយ របស់ប្លកនីមួយៗបានទេ មានន័យថា sub domain របស់wordpressមិនអាចបើកបាន ដូចជា http://moniroth.wordpress.com, km.wordpress.com ជាដើម។

    បើចង់បើកបានត្រូវវាយបញ្ចូល https://moniroth.wordpress.com
    ត្រូវចងចាំថាត្រូវប្រើ https:// ជានិច្ច https://km.wordpress.com

  3. ខាង​ខ្ញុំ​ក៏​ដូច​គ្នា! ប្រើ Angkor Net ហើយ​កន្លះ​ខែ​ចុង​ក្រោយ​នេះ​ខ្ញុំ​មិន​អាច​ចូល WordPress បាន​សោះ… មិន​ថា​តែ​ប្លក់​ខ្ញុំ​ខ្លួន​ឯង ឬ​ប្លក់ WordPress ដទៃ​ទៀត​ទេ គឺ​អត់​តែ​ម្ដង។

  4. សូមអភ័យទោស ចំពោះដំណឹងដ៏អាក្រក់នេះ បាទជួនកាលមកពី ISP បិទ WordPress site មិនអោយយើងចេញ ។ ខ្ញុំនៅចាំកាលពី ខ្ញុំនៅធ្វើការអោយក្រុមហ៊ុនមួយ គេ បានធ្វើយ៉ាងហ្នឹងមែន ព្រោះ មានមនុស្សច្រើនចំណាយពេលវេលា ទៅ លើ អិនធើនិត នោះ ច្រើន ហើយគេបិទ អត់អោយចេញ បើទៅសាយ(site)ណាៗ ទៀត បាន ។ សូមសំណាងល្អ យ៉ាងមេចៗ ចែកគ្នាយើងដឹងផង

  5. មែនហើយ គឺច្បាស់ណាស់ថា បង ISP Angkor Net ពិតជាបិទវើតប្រេសមែនហើយ​ ព្រោះនៅផ្ទះញ៉ុមប្រើផស់ បងប្អូនយើង(Metfone) បើកបានធម្មតា។ មិនដឹងជាគាត់ខឹងរឿងអីទេ? បើនៅតាចឹងទៀត អ្នកភូមិវើតប្រេស និង ប្រិយមិត្តផស់បង ច្បាស់ជាខឹងបងឯងស្លាប់ហើយ។

    យៃចឹង ម៉ាកំឡុងពេលឈប់សំរាកបុណ្យភ្ជំពីរបីង៉ៃហ្នឹង ញ៉ុមខំប្រឹងអត់បានដេកពួនអីទេ បង្កើតបានវែបសាយមួយ គឺ Khmersong.co.cc ។ វែបសាយនេះ ញ៉ុមសរសេរដោយប្រើភាសា PHP ហើយគោលដៅគឺចង់ដាក់នូវ គ្រប់ប្រភេទបទចំរៀង និង វីដេអូ សំរាប់ឲ្យបងប្អូនយើង ស្តាប់ និង ទស្សនា កែអផ្សុក បំបាត់ស្ត្រេស។ បើមានពេលទំនេរ ចូលមើលលេងផង ហើយកំភ្លេចជួយកែលំអរផងណា៎…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s