គួរ​ប្រយ័ត្ន​ពេល​ទិញ Domain ឬ Web Hosting

ចំពោះ អ្នក​រៀន​ផ្នែក​អាយ​ធី ឬអ្នក​ប្រើ​ប្រាស់​ធម្មតា​ដែល​មាន​បំណងទិញសេវាកម្ម​ Hosting ឬ Domain name ផ្ទាល់​ខ្លួនគួរ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ទាំង​មុន​ពេល​ទិញ​ និង​ក្រោយ​ពេល​ទិ​ញ​រួច។

ចំពោះរូបខ្ញុំ ផ្ទាល់​ក៏​មិន​ទាន់​ជួប​បញ្ហា​អីធ្ងន់​ធ្ងរ​ដែរ តែគ្រាន់​តែឈឺចិត្ត​បន្តិច​បន្តួច​ដែល​បណ្តោយ​អោយ​គេ​បន្លំ​ភ្នែក​បាន។ យើ​ងសង្កេត​ឃើញ​មាន​សេវាកម្ម​បង្ហោះ​វិបសាយ​មិន​គិត​ថ្លៃ​ជា​ច្រើន​​ តែ​ពពួក​ ហ្រី្វៗមិនសូវ​ជា​ទុក​ចិត្ត​ប៉ុន្មាន​ទេ សំរាប់​សុវត្ថិភាពឯកសារ ទំហំ នៃកា​រ​ប្រើ​ប្រាស់ និង​ស្ថេរភាពនៃ​ការ​ប្រើ​សេវាកម្ម​ទាំងនោះ មិន​ដឹងថ្ងៃ​ណាគេ​បិទ​វិបសាយ​យើង ទាំងនេះជាបញ្ហា​ខ្លះ​ៗចំពោះ Free Webhosting។ ចំណែក​​ឯពួក​គិត​លុយ​វិញ​ក៏​រឹតតែធ្វើ​អោយ​មាន​ការ​ខ្វាយ​ខ្វល់​ទៀតដូចជា:

  • ពិបាក​រក​ក្រុមហ៊ុន​ណា​ដែល​មាន​តម្លៃ​ថោក
  • ពេល​ទិញ​ម្តងៗ​ មាន​ការ​ផ្សាយ​ពាណិជ្ជកម្មច្រើន​​ ប្រសិនជា​យើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ វា​នឹង​បូក​បញ្ចូលការ​លក់​សេវាកម្ម​ផ្សេង​ៗ​អោយ​យើង​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​មិន​ដឹង​ខ្លួន ដូចជា​ពេល​យើង​ទិញ Domain Name, ក្រុម​ហ៊ុន​ខ្លះ​នឹង​ដាក់​បញ្ចូល​សេវាកម្ម Domain Privacy (10$-15$/year) សំរាប់​លាក់​មិន​អោយ​គេ​ដឹង​ថា​យើង​ជា​អ្នក​ទិញ Domain មួយ​ណ្នឹង, Prevent Identity Theft & Secure Your Data ( $12.95/year) ការ​ពារ​ការ​លួចទិន្នន័យ​, Automate Your Site Backup​ ($12.95/year) ….. និង​មាន​សេវាកម្ម​ច្រើន​ទៀត​ទៅ​តាម​ក្រុម​ហ៊ុន។ ដូច្នេះបើ​យើង​មិន​ប្រយ័ត្ន​ទេ យើង​នឹង​ត្រូវ​បង់​នូវ​ថ្លៃ​សេវាកម្ម​ទាំង​នោះ​ជាក់​ជាមិន​ខាន។
  • ក្រុម​ហ៊ុន​ដែល​ដាក់​លក់​ Webhosting តម្លៃ​ត្រឹម 1$-2$ ក្នុង​មួយ​ខែ​ ភាគ​ច្រើន​លុះ​ត្រា​តែ​យើង​បង់​អោយ​គេ​មុន​រយះពេល 3-4ឆ្នាំ ហើយ​ខ្លះទៀត​អាច​នឹង​គិត​លុយ​លើ Domain Name របស់​យើង​ដែល​វា​ដាក់​ថា Free Free Free ណ្នឹង​នៅ​ឆ្នាំបន្ទាប់​។
  • ក្រុមហ៊ុន​ដែលដាក់​ការ​បញ្ចុះ​តម្លៃពី 6.95$ មក​ត្រឹម3.95$ ភាគច្រើន​គឺផ្តល់​តែមួយ​ឆ្នាំ​ដំបូង​ប៉ុណ្នោះ នៅឆ្នាំបន្ទាប់​វា​នឹង​គិត​តម្លៃ​ពេញ​ ដែល​យើង​គួរ​តែទទួល​បានតម្លៃ​នេះរ​ហូត​ ព្រោះ​យើង​បាន​ទិញក្នុង​ពេល Promotion មិនមែន​ពេល​តម្លៃ​ធម្មតា​នោះ​ទេ។ ខ្ញុំឃើញក្រុមហ៊ុន http://www.tmdhosting.com គឺផ្តល់​តម្លៃ​ Promotion ថេរ​រហូត តែគ្រាន់​តែយើងមិន​អាច​បង្ហោះវិបសាយច្រើន​លើ Account តែមួយណ្នឹង​បាន។ ចំពោះក្រុមហ៊ុន​ផ្សេងៗ ភាគច្រើនសុទ្ធតែប្តូរតម្លៃ​ទាំងអស់​នៅឆ្នាំបន្ទាប់។

ដូច្នេះ​យើង​ត្រូវ​តែស្វែង​យល់​ពីក្រុមហ៊ុន​ទាំងនោះ​អោយ​បាន​ច្បាស់​ពី​តម្លៃ សេវាកម្ម​ និង​ការ​ប្រើ​ប្រាស់​ជាមុន​សិន​មុន​នឹង​សំរេច​ចិត្ត​ទិញ។ ក្រោយ​ពេលទិញ​ហើយ​ ត្រូវ​ចូល​ទៅបិទកុំអោយ​គេ​គិតលុយ​ដោយ​ស្វ័យ​ប្រវត្តិ​ (Auto Renew bill) អោយ​សោះ ព្រោះ​អាច​នឹង​ដាក់​បញ្ចូល​សេវាកម្ម​គិត​លុយ​ខ្លះដែល​យើង​មិន​បាន​ដឹ​ង។

7 thoughts on “គួរ​ប្រយ័ត្ន​ពេល​ទិញ Domain ឬ Web Hosting

  1. មិន​អី​ទេ ឱយ​តែ​គេ​មិន​លួច​ចាយ​លុយ Credit Card របស់​យើង​ទៅ​បាន​ហើយ។ ខ្ញុំ​ទិញ Domain name នៅ Godaddy បង្ហោះ​​នៅ Bluehost តែ​មុន​នេះ​ខ្ញុំ​បាន​សាក​ល្បង 000webhost.com និង co.cc បាន​ជិត​មួយ​ឆ្នាំ​​ មុន​នឹង​រើ Site របស់​ខ្ញុំ​ ទាំង ៥ ទៅ Bluehost។ ប្រើ​បាន​២ ខែ​ហើយ​ហាក់​ដូច​ជា​មិន​ទាន់​មាន​បញ្ហា​អ្វី​ទេ តែ​ Shared server ប្រាកដ​ជា​ពិបាក​ប្រើ​ប្រាស់​នៅ​ថ្ងៃ​មុខ​បើ​សិន​ជា​មាន​អ្នក​ប្រើ​ប្រាស់​កើន​ឡើង​រៀង​រាល់​ខែ។ Dedicated Server មួយ​ខែ 70 USD ប្រហែល​ជា​គ្មាន​បញ្ហា​ទេ​សំរាប់​ក្រុម​ហ៊ុន​​ទូទៅ បើ​សិន​គេ​​សកម្ម​ច្រើន​ខាង​ផ្នែក​ Internet ជាង​ទំនាក់​ទំនង​អតិថិជន​ខាង​ក្រៅ។ តែ​នៅ​ស្រុក​ខ្មែរ​យើង​វិញ​មាន​តែ​ Web Site ភាគ​ច្រើន មាន​តែ​សំបក​ទេ លើក​លែង​តែ​ដើម​អំពិល, កោះ​សន្តិភាព, ឬ​ភ្នំពេញ​ប៉ុស្តិ័​ទេ​ដែល​គេ​ឧស្សាហ៍​ចូល​អាន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s