បច្ចេកវិទ្យាសប្បនិមិត្តកាន់តែរីកដុះដាល

អ្នកទាំងអស់​គ្នា​ភាគច្រើន​ប្រាកដ​ជា​ស្គាល់​ច្បាស់​ហើយ​នូវ​បច្ចេក​វិទ្យា​ដ៏​ទំនើប​ ពេញ​​និយម​ខ្លាំង​ខ្លា​សំរាប់​បណ្តា​ក្រុម​ហ៊ុន​ធំៗ​នៅ​បរទេសដែល​កំពុង​ប្រើ​ប្រាស់​ម៉ាស៊ីន​មេ​ច្រើន​។ គេ​ប្រើ​បច្ចេក​វិទ្យា​នេះ​ដើម្បី ធ្វើ​ការ​កាត់​បន្ថយ​ចំណាយ​ផ្នែក​អាយ​ធី​នៅក្នុង​ក្រុម​ហ៊ុន​ ដោយ​ធ្វើ​ការ​កាត់​បន្ថយ​ថ្លៃ​ទិញ​ម៉ាស៊ីន​មេ​បន្ថែម​សំរាប់​បំពេញ​តំរូវ​ការ​បន្ថែមណាមួយ​ ជំនួស​ដោយ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​សប្បនិមិត្ត​វិញ​។​ ម្យ៉ាង​វិញ​ទៀត​ដោយ​សារ​លក្ខ័ណ្ឌ​ធម្មជាតិ ដែលកំពុង​គំរាម​កំហែង​ដល់​ប្រជា​ជន​នៅ​លើ​សាកលលោក​ទាំងមូល​អោយ​​ប្រុង​ប្រយ័ត្ន​នឹង​ការ​ប្រើ​ប្រាស់​ឧបករណ៍​អេឡិច​ត្រូនិច ដូច្នេះ​ហើយ​គ្រប់​បណ្តាក្រុម​ហ៊ុន​ផលិត​កម្មវិធីកុំព្យូទ័រ និង​ម៉ាស៊ីន​កុំព្យូទ័រ​ទាំងឡាយ​កំពុង​រិះរក​វិធី​បំលែង​ការ​ផលិត​ និង​ការ​ប្រើ​ប្រាស់​មក​ក្លាយ​ជា បច្ចេក​វិទ្យា​បែតង (Green Technology) ដើម្បី​រួម​ចំណែក​ក្នុង​ការ​ការ​ពារ​ពិភពលោក​ទាំងមូល​។
ដោយ​កត្តា​សំខាន់​ៗទាំង​នេះ​ហើយ យើង​សង្កេត​ឃើញថា​បច្ចេក​វិទ្យា​សប្បនិមិត្ត​​បាន​រីក​ដុះដាល​ដូច​ផ្សិត​នៅ​ពាស​ពេញសាកលលោក​។​ កាល​ពី​មុន​យើង​ឃើញ​មាន​ក្រុម​ហ៊ុន​ធំៗ​មួយ​ចំនួន​ប៉ុណ្នោះ​ដែល​ផ្តល់​នូវ​បច្ចេក​វិទ្យា​ប្រភេទ​នេះ​ ដល់​អ្នក​ប្រើ​ប្រាស់ដូច​ជា Vmware, Parallel, និង Microsoft Virtual PC សំរាប់​ការ​ប្រើប្រាស់​ធម្មតា។ តែ​ចំពោះ​បច្ចុប្បន្ន​វិញ ក្រុមហ៊ុន​ទាំង​នោះ​បាន​ផ្តល់​នូវ​សេវាកម្ម​ជា​លក្ខណះធំ​សម្បើម​អស្ចារ្យ​ដល់​ពិភពលោក​ទាំង​មូល​ (Enterprise Business)។ ក្រុម​ហ៊ុន​ Vmware បានខិតខំ​បញ្ចេញ​នូវ​ផលិផល​ដ៏អស្ចារ្យ​របស់​ខ្លួន​ដូចជា Vmware ESXi Server, vmware vsphere, និង​​កម្មវិធី​សំរាប់​ទ្រទ្រង់​ដល់​រចនា​សម្ព័ន្ធសប្បនិមិត្ត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​។ ចំណែក​ក្រុម​ហ៊ុន Microsoft វិញ​បាន​ខិតខំខាង​បច្ចេក​វិទ្យា​នេះ​មិន​ចាញ់ Vmware ប៉ុន្មាន​ទេ ដោយ​ខិតខំ​ដាក់​បញ្ចូល​បច្ចេក​វិទ្យា​សប្បនិមិត្ត​នេះទៅក្នុង Windows Server 2008 with Hyper-V ដែល​ពី​មុន​មិន​ដែល​មាន។

ក្រៅពីក្រុមហ៊ុន​ធំៗ​ទាំង​នេះ​ យើង​ឃើញ​មាន​ក្រុម​ហ៊ុន​ផ្សេង​ៗដ៏ទៃ​ទៀត ខិត​ខំ​អភិវឌ្ឍន៍កម្មវិធី​របស់​ខ្លួន​ដើម្បីផ្តល់​លក្ខណះ​សប្បនិមិត្ត​នេះ​ដល់​ពិភពលោក​ទាំង​មូល​ មាន​ដូចជា :

-Redhat: ដែល​ជា​ក្រុម​ហ៊ុន​ផលិត​កម្មវិធី និង​ប្រព័ន្ធប្រតិបិត្តការ​ប្រភេទលីនុច ក៏​បាន​អភិវឌ្ឍន៍​និង​ដាក់​បញ្ចូល​បច្ចេក​វិទ្យា​សប្បនិមិត្ត​មួយ​ឈ្មោះ​ថា Redhat Enterprise Virtualization ផងដែរ។


Oracle: ដែល​ជា​ក្រុម​ហ៊ុន​ផ្តល់​ដំណោះស្រាយ​ផ្នែក​ Database សំរាប់​អតិថិជន​ធំៗ​ដ៏​ល្បី​ជាង​គេ​ក្នុង​ពិភពលោកមួយ​ ឥឡូវ​នេះក៏​បាន​អភិវឌ្ឍន៍​​និង​ដាក់​បង្ហាញនូវ​ផលិត​ផល​ផ្នែក​សប្បនិមិត្តដ៏​អស្ចារ្យ​មួ​យផង​ដែរ​គឺ Oracle Virtualization (​ Oracle VM, Oracle VirtualBox)។


CiTrix: ក្រុមហ៊ុន​មួយ​នេះ​ក៏​បាន​អភិវឌ្ឍន៍បច្ចេកវិទ្យា​សប្បនិមិត្ត​សំរាប់​ Server យ៉ាង​ពេញនិយម​ផង​ដែរ​ គឺ XenServer


រាល់​ផលិតផល​ទាំង​អស់​ខាង​លើ​ ត្រូវ​បាន​អភិវឌ្ឍដោយ​ក្រុម​ហ៊ុន​ធំៗ​ដើម្បី​​ផ្តល់​ដំណោះ​ស្រាយ​ផ្នែក​បច្ចេក​វិទ្យា​សប្បនិមិត្ត​ជា​លក្ខណះ Enterprise សំរាប់​ពិភពលោក​ទាំង​មូល។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s