របៀប​ប្តូរ​ពាក្យ Windows XP Professional ដែល​មាន​លើផ្នែក​ខាង​ស្តាំ Start Menu

ឆ្លើយ​តប​នឹង​សំនួរ​របស់​ កក្កដា នៅ​ខេត្តតាកែវ ទូរស័ព្ទ:០៩៧៧៣១៥៤៦៥ បានសួរ

ខ្ញុំមានចម្ងល់មួយមិនអាចដោះស្រាយ នឹងធ្វើបានគឺថា ខ្ញុំធ្លាប់ឃើញកុំព្យូទ័រមួយ គេបានប្តូរស្ទាយរបស់ Window XP Professional នៅផ្នែកខាងឆ្វេងរបស់ Start Menu ពេលដែលយើងចុច Start ទៅជាឈ្មោះរបស់គេ។

ខ្ញុំ​យល់​ថា​វា​ហាក់​ដូចជា​ប្លែក​ជាង​គេ ហើយ​មិន​សូវ​មាន​គេ​និយាយ​ច្រើន​ពី​វិធីបែប​នេះ ដូច្នេះ​ខ្ញុំ​នឹង​លើក​មក​បង្ហាញពី​របៀប​ដូច​អក្សរ​មួយ​ឃ្លា (Windows XP Professional) ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ស្តាំ​នៅពេល​យើង​ចុចលើ​ប៊ូតុង​ Start របស់​ Windows XP ។

យើង​ចាំបាច់​មាន​ Tools មួយ​ឈ្មោះថា Resource Hacker ដែល​យើង​អាច​ទាញយក​ដោយ​ឥត​បង់​ថ្លៃ​ពីវិបសាយ http://www.angusj.com/resourcehacker/ បាន។

បន្ទាប់​ពី​ Download ហើយ​ សូម​បើក​ ResHacker.exe បន្ទាប់​មក​ចុច File > Open > ចូល​ទៅកាន់ C:\Windows\ រើស​យក File explorer.exe ដើម្បីកែប្រែ។

ចូល​ទៅកាន់​ Bitmap > 167 > 1033> ចុច​ Mouse ស្តាំ​ រើស​យក Save [Bitmap 167 1033] ដើម្បីយក​គំរូ​រូបភាព​នោះមក​កែ​ប្រែ។ បន្ទាប់​មក​យើង​អាច​កែ​ប្រែ​រូបភាព​នោះ​នៅក្នុង​កម្មវិធី MsPaint, Photoshop, … តែ​មិន​ត្រូវ​ប្តូរ​ទំហំ  ឬប្រភេទ​រូបភាព​ផ្សេង​នោះទេ ដាច់ខាត​ត្រូវ​ជា​ប្រភេទ .bmp ។

ក្រោយ​ពី​កែ​ប្រែ​រូបភាព​នោះ ហើយ សូម​ចូល​ទៅក្នុង ResHacker ដដែល​ ហើយ​ចុច​ Mouse ស្តាំ​ រើស​យក​ពាក្យ Replace Resource > ចុច​លើ​ប៊ូតុង Open file with new bitmap ដោយ​ជ្រើស​យក File រូប​ភាព​ដែល​យើង​ទើប​តែ​កែ​ប្រែ​រួច។

> ចុច​ Replace.​បន្ទាប់​មក​សូម​ចុច File > Save As > ដាក់​ឈ្មោះ​អ្វីក៏​បាន តែ​មិន​អាច​ដាច់​ឈ្មោះជាន់​ បាន​ទេ​ ព្រោះ Explorer.exe កំពុង​ដំណើរ​ការ។

ការ​ធ្វើ​បែបនេះ​មាន​ន័យ​ថា​យើង​បាន​កែ​ប្រែ​វា​រួច​រាល់​ហើយ អ្វីដែល​ត្រូវ​ធ្វើ​បន្ទាប់​ គឺកំណត់​អោយ Windows ដំណើរ​ការ​ File Explorer ដែល​យើង​ទើប​តែ​កែ​ប្រែ​នោះ។

កំណត់ Registry អោយ​វា​បើក File ដែល​ទើប​កែប្រែ:

ចុច Start > Run  >វាយ​ពាក្យ  regedit រួច​ចូល​ទៅទីតាំង :

[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon]

សូម​ចុច​ពីរ​ដង​លើ​ Key មួយ​ឈ្មោះថា Shell >រួច​អោយ​តម្លៃ​ ដោយ​ដាក់​ទីតាំង​របស់​ File Explorer ដែល​ទើប​កែប្រែ​រួច។

សូម​ Restart Computer ដើម្បី​មើល​ពី​ការ​កែប្រែ​ទទួល​ជោគជ័យ​ឬទេ។ ខាងក្រោម​ជា​រូប​ភាព​របស់​ខ្ញុំ​បន្ទាប់​ពីកែ​ប្រែ​ហើយ:

8 thoughts on “របៀប​ប្តូរ​ពាក្យ Windows XP Professional ដែល​មាន​លើផ្នែក​ខាង​ស្តាំ Start Menu

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s