របៀប​ដោះ​ Password User Account ក្នុង Windows 7/Vista / Windows Server 2008

ខ្ញុំធ្លាប់​ប្រាប់​ពីរបៀប​លុប​ Password User Account ក្នុង​ Windows XP, 2000… រួច​មក​ហើយ ដោយ​ប្រើ Winternal ERD Commander 2005/2007  តែ​រយះពេល​ជាង​ពីរ​ឆ្នាំ​មកហើយ ក្រុម​ហុន​ Microsoft មិន​បាន​ចេញ ERD Commander ដែល​អាច​ដោះ​លេខ​សំងាត់ និង​ជួស​ជុល​​ប្រព័ន្ធប្រតិបត្តិការដូចជា Windows Vista, Windows 7 ឬ Windows Server 2008 R2 នោះ​ទេ ។ ទើប​តែ​ដើមឆ្នាំ 2009 នេះ​ ក្រុម​ហុន Microsoft បានបង្ហាញ​ថា ERD Commander ត្រូវ​បាន​កើត​សារ​ជាថ្មីម្តង​ទៀត​នៅក្នុង Microsoft Desktop Optimization Pack 2009 .

នៅក្នុង Microsoft Desktop Optimization Pack 2009 មាន​ Tools មួយ​ឈ្មោះ​ថា ”  Microsoft Diagnostics and Recovery Toolset (DaRT)” ដែល​ជា​ឧបករណ៏​ដ៏មាន​សារះប្រយោជន៏​​យ៉ាង​ខ្លាំង​សំរាប់​ IT Administrator  ដើម្បី​ដោះស្រាយ​បញ្ហា​ Windows ដែល​លក្ខណះពិសេស​របស់​វា​គឺ​អាច​ដំណើរ​ការ​ចាប់​តាំងពី Windows Vista, Windows 7 និង​ Windows Server 2008 R2 ។

នេះ​ជា​រូប​ភាព​របស់​ DaRT បន្ទាប់​ពី Boot រួច​រាល់​ :

យើង​ឃើញថា​វា​មាន​លក្ខណះ​ស្រដៀងគ្នា​នឹង Windows Vista Recovery Disk ដែរ តែ​គ្រាន់​តែ​មាន​ Tools មួយ​ខាង​ក្រោម​គេ ឈ្មោះ​ថា ” Microsoft Diagnostics and Recovery Toolset ( MSDaRT )”  ហើយ​ពេល​ដែល​យើង​ចុច​លើ​វា​ នឹង​មាន​ផ្ទាំង​ដូច​ខាង​ក្រោម :

យើង​នឹង​ឃើញ​ Tools ច្រើន​ទៀត​ដែល​ដូច​គ្នា​នឹង Tools ដែល​ធ្លាប់​មាន​នៅក្នុង ERD Commander 2005/2007 .

ដូច្នេះ​ប្រសិនជាដោះប្តូរ​ឬ​លុប លេខ​សំងាត់​របស់​ Windows Vista, Windows 7 ឬ​ Windows Server 2008 យើង​គ្រាន់​តែ​ចុច​លើ LockSmith រួច​ធ្វើ​តាម​ការ​ណែនាំ​ជា​ការ​ស្រេច ។

ទាញ​យក​  ERD 6  តាម​រយះ  Torrent នៅទីនេះ !

18 thoughts on “របៀប​ដោះ​ Password User Account ក្នុង Windows 7/Vista / Windows Server 2008

  1. សូមទោសអាត្មាមានបញ្ហាមួយចង់ឲ្យបងជួយដោះស្រាយកុំព្យូទ័រ laptop របស់អាត្មាប្រើ Window 7តែងតែជាប់ file access deny ដែលfile ខ្លះអាចដោះបានហើយ​ file ខ្លះទៀត​​មិនអាចដោះបាន សូម្បីឯកសារនៅក្នុង drive D ក្តីក៍តែងតែជាប់ដូចគ្នា តើមានវិធីណាអាចធ្វើវាកុំឲ្យជាប់ដូច្នេះបានឬទេ?​ សូមអរគុណ ……

    • នេះមក​ពី​ File ឬ Folder នោះវា​ជាប់ Security Permission ដែល​លោក​បង​បាន​ដាក់​កាល​ពីប្រើ​លើ​ Windows មុន​។
      ដើម្បីដោះវា សូម​ចុច​ Mouse ស្តាំ​លើ​វា ហើយ​រើស​យក​ Properties > Security > ចុច​លើ​ User ដែល​លោក​បង​កំពុង​ប្រើ > Edit > នៅកន្លែង Permission for users សូមលោក​បង​ Tick លើ​ប្រអប់ Full Control ។

  2. តើត្រូវប្រើវាយ៉ាងម្តេចទៅចំពោះ bt4 ? ត្រូវវាយខមមិនអ្វីខ្លះនៅពេលចង់លុកចូល។

    ម្យ៉ាងទៀតអ្នកមកលេងសូមមេត្តាជួយសរសេរអោយត្រូវអក្ខរាវិរុទផង!
    ព្រោះយើងជាខ្មែរកុំសរសេរខុសពាក្យខ្មែរ វាអាក្រក់មើលណាស់!
    សូមអរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s