របៀប​មើល​ចម្លើយ​ក្នុង​វិបសាយ Expert-Exchange ដោយ​មិន​ចាំបាច់​មាន​គណនី

វិបសាយ​ http://www.experts-exchange.com/ គឺជាកន្លែង​ដែលប្រមូលផ្តុំទៅដោយ​សំនួរ​ទាក់​ទង​នឹង​អាយ​ធីយ៉ាង​ច្រើន​ ហើយ​សំនួរ​ទាំងនោះ​នឹង​ត្រូវ​បាន​ឆ្លើយ​ដោយ​អ្នក​ជំនាញៗ​មក​ពីគ្រប់​តំបន់​ផងដែរ ដូច្នេះហើយ​ដែល​ធ្វើ​អោយ​វិបសាយ​ ក្លាយ​ជា​ជំនួយ​ដ៏​ល្អបំផុត​សំរាប់​អ្នក​អាយ​ធី ។ តែអ្វីដែល​គួរ​អោយ​សោកស្តាយ​នោះគឺ យើង​អាច​មើល​ឃើញចម្លើយ​របស់​អ្នក​ជំនាញទាំងនោះបាន​លុះត្រា​តែយើង​មាន​គណនី ដែល​តំរូវអោយយើង​ចុះឈ្មោះហើយ​បង់​លុយ​ ទើប​អាច​មើល​បាន ។

វិបសាយ​ Experts-Exchange បាន​កំណត់​ថា បើ​សិន​ជា​យើង​ចូលទៅកាន់​វិបសាយ​គេ​ តាម​រយះ​​ Search Engine ដូច​ជា Google, Bing.. នោះ​វា​នឹង​អនុញ្ញាតអោយ​យើង​មើល​ឃើញចម្លើយ​របស់​អ្នក​ជំនាញ​បាន​តែម្តង​ប៉ុណ្នោះ​ក្នុង​មួយ​ថ្ងៃ ដោយ​គ្រាន់​តែ​ទាញ Mouse ចុះទៅក្រោម​អោយ​ផុត​យើង​នឹង​ឃើញ​ចម្លើយ ។

ដោយសារ​តែ​វិបសាយ​ណ្នឹង​ អនុញ្ញាតិអោយ​តែអ្នក​មក​ពី Search Engine ទើប​អាច​មើល​ឃើញចម្លើយ ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​ខ្លួន​យើង​ដូចជា​អ្នក​មកពី Search Engine ដែល​គេ​ហៅថា​ Search Bots ។

ដើម្បីធ្វើ​បាន​យើង​ដាច់​ខាង​ត្រូវ​ប្រើកម្មវិធី Mozilla Firefox រួច​បញ្ចូល​ User Agent Switcher add-on  ។

បន្ទាប់ពីតំឡើង​រួច​រាល់​ហើយ សូម​បើក​កម្មវិធី Firefox បន្ទាប់​មក​ចុច Tools > Default User Agent > Search Robots > Google Bots 2.1

User Agent Switcher addon

បន្ទាប់​មក​យើ​ងអាច​សាកល្បង​បើក​វិបសាយ​ http://www.expert-exchange.com រួច​ទាញ Mouse ចុះទៅក្រោម​អោយ​ផុត​ យើង​នឹង​ឃើញ​ចម្លើយ ។

ទាញយក Firefox

ទាញយក User Agent Switcher

មើល​ជា​ភាសាអង់​គ្លេស | Read in English

2 thoughts on “របៀប​មើល​ចម្លើយ​ក្នុង​វិបសាយ Expert-Exchange ដោយ​មិន​ចាំបាច់​មាន​គណនី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s