របៀប​ប្រើ Acronis Disk Director Suite​ ដើម្បីចែក​ Partition ក្នុង HardDisk

Acronis Disk Director Suite /Server ជា​កម្មវិធីដ៏​ល្អ​សំរាប់​គ្រប់​គ្រង Hard Disk ឬ​ Partitions ដូច​ជា​ លុប​ បង្កើត​​ បន្ថែម​ បន្ថយ បម្លែង និង​មាន​នាទីសំខាន់​ជា​ច្រើន​ទៀត ។ ហើយ​ Acronis Disk Director Suite អាច​ប្រើ​បាន​ទាំងនៅលើ Windows និង Dos (Bootable Disk) ។ ខាង​ក្រោម​នេះជា​រៀប​ប្រើ​វា​ក្នុង Dos (Bootable CD) ដើម្បី​ចែក Partitions ក្នុង​ Hard Disk មួយដែល​​មាន​ទំហំ 8Gb :

  1. ដាក់​ CD Acronis Bootable CD ក្នុង​ CD-Rom បន្ទាប់​មក​កែក្នុង Cmos អោយ​កុំព្យូទ័រ​ចាប់​ផ្តើម​ Boot ពី​ CDROM មុន​គេ ។
  2. ជ្រើស​រើស​យក​ Acronis Disk Director Suite :


    រង់​ចាំបន្តិច​រហូត​ដល់​វា​ដើរ​ដល់​ផ្ទាំង​ដូច​ខាងក្រោម :

    សូម​ជ្រើស​យក Manual Mode


ប​ន្ទាប់​មក​វា​នឹង​បង្ហាញ​រាល់​ Hard Disk និង​ Partitions ដែល​យើង​មាន​ ។ ចំពោះ​រូប​ខាង​លើ​បញ្ជាក់​ថា ខ្ញុំ​មាន​ Hard Disk មួយ​ទំហំ 8GB ថ្មី​សុទ្ធ ដែល​មិន​ទាន់​មាន​ Partition ទេ (Unallocated Space) ។

  1. បើ​សិន​យើង​ចង់​ចែក​ Hard Disk ជា​ពីរ​ Partition យើង​ត្រូវ​ចុច​លើ​ ” Unallocated” > Create Partition >វា​នឹង​ចេញ​ផ្ទាំង​មួយ ​អោយ​យើង​បំពេញពត៌​មាន​ដូចជា ‘

-Label ​Partition: ឈ្មោះ Partition.
-File System: ប្រភេទFile System របស់​ Partition (គួរ​រើស​យក NTFS).​
-Primary Partition: ជា​ Partition សំរាប់​ដំឡើង​ Windows ចូល.
-Logical Partition: ជា​ Partition សំរាប់​ដាក់​ឯកសារ​ធម្មតា.
-Partition Size: ជា​កន្លែង​កំណត់​ទំហំ Parition .


ខាង​លើ​ជាការ​កំណត់​អោយ​ Partition មួយ​ទំហំ 4Gb ប្រភេទ NTFS និងជា Primary Partition . បន្ទាប់​ពីកំណត់​រួច​រាល់​ហើយ​សូម​ចុច OK. បន្ទាប់​ពីចុច OK ហើយ​​វា​នៅ​តែ​មិន​ទាន់​ធ្វើ​នៅឡើយ​ លុះត្រា​តែ​យើង​ចុច​លើ​ពាក្យ ” Commit” (រូប​ទង់​ជាតិ​ពណ៌​ស លាយ​ខ្មៅ) > Proceed .

បន្ទាប់​មក​យើង​នឹង​ទទួល​បាន Partition មួយ​ដូច​រូប​ខាង​ក្រោម :


ប្រសិន​បើ​ចង់​បង្កើត​ Partition មួយ​ទៀត គ្រាន់​តែ​ចុច​ Mouse ស្តាំលើ Unallocated បន្ទាប់មក​ធ្វើ​ដូច​ពីមុន​ជា​ការ​ស្រេច ។

ពត៌មាន​បន្ថែម : http://www.acronis.com/homecomputing/products/diskdirector/

Download Disk Director Suite
Download Disk Director Suite 10 via Torrent

ហើយ​បើ​សិន​អ្ន​កទាំងអស់​គ្នា​ពិបាក​នឹង​រក អាច​មក​យក​ពីខ្ញុំ​បាន ។

17 thoughts on “របៀប​ប្រើ Acronis Disk Director Suite​ ដើម្បីចែក​ Partition ក្នុង HardDisk

  1. អាណ្នឹង​គេ​ហៅថា​ Windows Password.

    សុធា​អាច​មើល​របៀប​លុប​ Password ដោយ​ប្រើ​កម្មវិធី ERD Commander 2007 ដែល​ខ្ញុំ​ធ្លាប់​សរសេរ​ពីមុន​មក :

    https://moniroth.wordpress.com/2009/02/18/windows-xp-administrator-password-lost/

    នេះជា​លីង​ដើម្បី​ទាញយក​កម្មវិធី ERD Commander:
    http://www.microsoft.com/downloads/details.aspx?FamilyID=5d600369-0554-4595-8ab4-c34b2860e087&DisplayLang=en

  2. ហេហេ!!
    ខ្ញុំអរគុណណាស់ ខ្ញុំធើ្វបានហើយ!! ពិកជាពូកែមែន!!!!MYHOUSE

    សួរ១ទៀត… សិនជាកុំព្យូទ័រយើង ដែលមិនចង់ឲ្យអ្នកណាម្នាក់ បើកកុំព្យូទ័រយើងបាន មុននិងបើកវាសួរលេខសំងាត់…..ចុះបើសិនជាម្ចាស់វិញ ភ្លេចលេខសំងាត់ តើត្រូវធ្វើម៉េច?
    អរគុណ!!

  3. ឧទាហរណ៍​ថា​សុធា​មាន​បទ​ចំរៀង(MP3)​ដែល​ចាក់​ទៅមាន​រូប​ភាពណ្នឹង​ទុក​នៅក្នុង​ Drive C:\ Sothea’s Music ដែល​ជា​ធម្មតា​ពេល​យើង​ចូល​ក្នុង​ Folder Sothea’s Music យើង​នឹង​ឃើញ​សុទ្ធតែបទចំរៀង​ .mp3 ហើយ​យើង​ឆ្ងល់​ថា​បើ​សុទ្ធតែ​ Files MP3 អញ្ចឹង​ ហេតុអីពេលចាក់​ទៅ​មាន​រូប​ភាព​នៅក្នុង​ប្រដាប់​ចាក់ ?
    ដូច្នេះ​សុធា​ចូលក្នុង Folder ចំរៀង​ណ្នឹង​ម្តង​ទៀត​ បន្ទាប់​មក​ចូល​
    Tool > Options > Views> ដក​Tick Hide Protected Operating files.”

    នេះជារូបភាព​ដែលគេភ្ជាប់​ជាមួយ​បទចំរៀង ហើយ​ខ្ញុំ​អាច​មើល​ឃើញវា​ដោយ​គ្រាន់​តែបើក Super Hidden files:

  4. ខ្ញុំសូមសួរ១ ខ្ញុំខំព្យាយាមរកយូរដែរ និងឆ្ងល់ ទាក់ទងនិងការធ្វើចំរៀង កម្មវិធីដូរចំរៀងទៅ…។ល។ ហើយនឹងភ្ជាប់រូបថតផង !!!
    នេះជារូបភាព ដែលខ្ញុំចង់សួរMyhouse

    តើមានកម្មវិធីសំរាប់ចឹងទេ?
    អរគុណ!!

    • អូហ៌…. អាណ្នឹង​មក​ពីពេល​ដែល​គេ​ Convert ក្នុង​កម្មវិធី​មួយ​ចំនួន​ដូច​ជា​ Sony SouncForce… គឺមានកន្លែង​សំរាប់​អោយ​យើង​ដាក់​រូបភាពភ្ជាប់​ជាមួយនឹង​​ MP3 ។ ហើយ​រូបភាព​តូចៗណ្នឹង​ ក៏​ត្រូវ​បាន​លាក់​ជា Supper Hidden ដែល​អាច​មើល​ឃើញ​ពេល​យើង​ចាក់​បទចំរៀង​ណ្នឹង ។ យើង​ក៏​អាច​មើល​ និង​កែ​រូបភាពណ្នឹង​បាន​ដែរ ដោយ​គ្រាន់​តែ​បើក​ Show Supper Hidden នៅក្នុង​ Windows Explorer > Tool > Options > Views> ដក​Tick Hide Protected Operating files.

      • អូ!!ញុំអរគុណណាស់ តែខ្ញុំនៅមិនទាន់បានសាកវាផង ពេលបានដឹង កម្មវិធីSony.Sound.Forge10ហ្នឹង វាគាំងលេខសម្ងាត់(serial)ដាក់បង្ហើយ(termi…)
        លូវនេះ ខ្ញុំបានឃើញPortable Sony Sound Forge Pro 10 សាកវាដង…..
        ————–/—-/————–
        យាយចឹង!!! Myhouse!!តើមានកម្មវិធីការពារមេរោគសម្រាប់USBទេ? កុំឲ្យមេរោគចូលក្នុងUSBណឹង!!!
        ————–/—-/————–
        ចុះរីឯ ពាក្យmyhouse“យើង​ក៏​អាច​មើល​ និង​កែ​រូបភាពណ្នឹង​បាន​ដែរ ដោយ​គ្រាន់​តែ​បើក​ Show Supper Hidden នៅក្នុង​ Windows Explorer > Tool > Options > Views> ដក​Tick Hide Protected Operating files.” ខ្ញុំអត់យល់ទេ!!! តើអាចថតបង្ហាញឲ្យមើលផងបានទេ?

        អរគុណយ៉ាងធំ !!!!!!!!!

  5. សួស្តីMyhouse!!
    សុខសប្បាយជាទេ?
    តើង្ង៉ៃបុណ្យប្រពៃណីខ្មែរ និងបុណ្យឯករាជ្យ​ជាតិ មានបានទៅណាមកណាដែរ?
    ចែកHardDisk និងDRIVERBACKUP ខ្ញុំសាករួចអត់ហើយ គឺបាន!!
    អរគុណ!!
    ————–

  6. ម្ចាស់គេហទំព័រដូចជាមិនសូវដើរលេងសោះ ដូចជាមិនសូវឃើញតាម
    ប៉ុសនានា ប្រហែលរវល់ខ្លាំងហើយមើលទៅ!

    នៅប៉ុសខ្ញុំបានយករឿងលោកស្រីមួរសុខហួរ និងសម្តេចនាយកហ៊ុន សែន
    មកបកស្រាយ សូមអញ្ជើញលោកទៅជួយបញ្ចេញជាមតិយោបល់ផង
    មើ!

    http://kapsystem.wordpress.com

    សូមអរគុណទុកជាមុន!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s