Format កុំព្យូទ័រ​ភ្លេច​ Back up Email !!!

ម្សិល​មិញ​ដោយសារតែកុំព្យូទ័រ​ខូច​ច្រើន​ពេក គឺលោក​មេរោគ Fun.exe, Global.exe, keyboard.exe… ចូល​ពេញកុំព្យូទ័រ​  អា​ខ្លះ​ក៏​ចាប់​បាន​ អាខ្លះ​ទៀត​ពេល​ចូល​ហើយ​វា Eat ខ្ទេច​គ្មាន​សល់​ ទោះខំដាក់​វិញយ៉ាង​ណា​ក៏​មិន​ដូច​ដើមដែរ ។​ ជា​ពិសេស​កុំព្យូទ័រ​មេ(Boss) ធ្ងន់​ធ្ងរ​ជាងគេ រៀប​រាប់​មិន​អស់​ទេ ។

ឃើញអញ្ចឹង​មេ​ក៏​អោយ​​ Format ចោល​ទៅខ្ជិល​ធ្វើ​នាំយូរ​ការ ។ ខ្ញុំ​ក៏​​ Format ផូង​ ភ្លេច​គិត​អា​រឿង​ Email គាត់​ដេក​ម៉ត់​លេវ😦 ។

អង្គុយ​ Recover ម៉ា​ង៉ៃ ដោយ​ប្រើ​កម្មវិធី Ontrack Easy Recovery Professional វា​មាន​លក្ខណះជា Raw Recovery ដែល​អាច​អោយ​យើង​រើស​យក​ប្រភេទ​ File .DBX (Outlook Express email extension) ដើម្បី​ស្វែង​រក​បាន​។ តែ​យ៉ាង​ណា​ក៏​ដោយ​ក៏​មិន​អាច​យក​បាន​ទាំងអស់​ដែរ មាន​ File ភាគច្រើន​ខូច​មិន​អាច​យក​មក​ដាក់​វិញបាន​ទេ ។ សំណាង​ល្អបំផុត​សំរាប់​ខ្ញុំ​នោះ គឺ​រក​បាន​ប៉ះ​អា​សំខាន់​បំផុត​របស់​មេ !!!! អូយ​… អរគុណព្រះជា​ម្ចាស់​😉

អញ្ចឹង​ហើយ​បងប្អូន​យើង​ជា​អាយ​ធី​មុន​នឹង​ Format ម៉ាសីន​ត្រូវ​គិត​អោយ​មាន​ច្បាស់​ប្រយ័ត្ន​ដូច​ខ្ញុំណា😉

4 thoughts on “Format កុំព្យូទ័រ​ភ្លេច​ Back up Email !!!

  1. សួស្តី !!!
    តើសុខសប្បាយជាទេ?តើថ្ងៃអាទិត្យគិតទៅលេងណាហ្នឹង?ឬនៅផ្ទះ?
    ចឹងខ្ញុំសូមសួរមួយ មិនដឹងសួរត្រូវមិនត្រូវទេ…..

    ខ្ញុំចាប់ផ្តើមសួរហើយណា្—ហេហេហេ

    -មានកុំព្យូទ័រមួយប្រើWindows XP…ឬ Vista…តើខ្ញុំអាចលួចWindows
    ពីកុំព្យូទ័រគេបានទេ?(ដាក់ក្នុងUSB..)យកមកប្រើ……….
    បើសិនអាចមានពិធីលួចបាន សមជួយពន្យល់ខ្ញុំផង ព្រោះចង់សាកប្រើWindows Vista……..
    អរគុណទុកជាមុន!!!

    • អេហ៌… បាត់​មុខ​យូរ​សុធា🙂 សុខ​សប្បាយ​តើ !

      ចង់​យក​ Windows គេ​មក​ដាក់​​លើ​ USB ហើយ​អោយ​យក​មក​ប្រើ​លើ​កុំព្យូទ័រ​យើង​ គឺមិន​អាច​ទៅ​រួច​ទេ ។ តែ​យើង​អាច​តំឡើង Windows XP ឬ Vista លើ​ USB បាន​ ប៉ុន្តែ​យើង​មិន​អាច​យក​ទៅប្រើ​លើ​ម៉ាសីន​ផ្សេង​ដដែល​ព្រោះ​វា​ខុស​ Hardware គ្នា ។

      ទោះជាយ៉ាង​ណា​ក៏​ដោយ​ ក៏​នៅតែ​មាន​ដំណោះស្រាយ​ដែរ🙂 តែ​វា​រាង​ពិបាក​បន្តិច​ ។

      1- យើង​ត្រូវ​ Convert Windows Vista នៅលើ​ម៉ាសីន​គេ​អោយ​ទៅជា Virtual Machine File ដោយ​ប្រើ​កម្មវិធី Vmware vConverter.

      2- បន្ទាប់​មក​យើង​អាច​ Copy File ដែល​ទើប​ Convert ហើយ​នោះ​ដាក់​តាម​ Flash យក​មកដាក់​លើ​ម៉ាសីន​យើង ។

      3- នៅលើ​ម៉ាសីន​យើង​ត្រូវ​តែ​មាន​កម្មវិធី Vmware Workstation ឬ Vmware Server ។

      4- បន្ទាប់​មក​ត្រូវ​បង្កើត​ Virtual Machine ថ្មី​មួយ​ រួច​កំណត់​ Hard Disk វា​ជា File ដែល​យើ​ងទើប​តែ​ Convert ពី​ម៉ាសី​នគេ ។

      5- បន្ទាប់​មកយើង​អាច​ដំណើរ​ការ​ Windows ដែល​ទើប​តែ​លួច​គេ​​ យក​មក​ប្រើ​ ដោយ​មិន​បាច់​ភ័យ​ព្រួយ​រឿង​ Hardware ខុស​គ្នា​អី ទៀត​ទេ ។

      វា​រៀង​ពិបាក​យល់​តិច​ហើយ​ ព្រោះ​ខ្ញុំ​អត់​បាន​ស្រាយ​លំអិត​ពីរបៀប​ធ្វើ​មួយ​ៗ អោយ ។ បើ​ឆ្ងល់​អី​អាច​សួរ​ទៀត​បាន​ កុំអៀន​!!!

  2. ហា​ហា​និយាយខុស​ពាក្យ​ខ្លះ​ហើយ​រវល់​តែ​និយាយ​ជាមួយ​ប្អូន​ស្រី​ហើយ​វាយ​អក្សរ​បណ្ដើរ​ ធ្វើ​ឲ្យ​មានកំហុស​កើត​ឡើង​ចំពោះ​ពាក្យ​ថា ប្ងូន​ស្រី

    រវល់​តែ​បង្រៀន​កុំព្យទ័រ

    សូម​ទោស​ផង​ណា

  3. ចឹងបានថា​រាល់​ពេល​ដែល​មានកំហុស​កើត​ឡើង​ទើប​ដឹង​ខ្លួន
    និយាយ​រួម​សូម​សាក​ប្រើ​ដូច​ខ្ញុំ​ទៅ​ណា
    រាល់​ការ​ប្រើ​ប្រាស់​អ៊ីមេល​ទាំង​អស់​ខ្ញុំ​បាន​ប្រើ​ជាមួយ​នឹង​កម្មវិធី​តូច​មួយ
    អាចទាញ​ចេញ​ពី
    http://www.itcity.com.kh/New_Software-50.html

    សាក​មើល​ទៅ​អាច​​ដោយ​យើង​អាច​ប្រើ​វា​បាន​គ្រប់​ពេល​វេលា​ហើយ​មិនចាំ​បាច់​ទៅ​ backup នាំ​តែ​ខាត​ពេល ឬអាច​មាន​ការភ័ន​ច្រលំ​ដូច​នឹង​ប្អូន​ស្រី​ដែរ​នឹង​ណា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s