ទើប​តែ​បង្កើត​វិបសាយ​មួយ

ប៉ុន្មាន​អាទិត្យ​នេះ​ចេះតែ​មិន​បាន​មក​អើត​បងប្អូន​ WordPress យើង​ ព្រោះតែ​រវល់​ជាប់​ដៃ​បង្កើត​ Blog ថ្មី​មួយ​ជា​ភាសាអង់​គ្លេស ដើម្បី​អោយ​អ្នក​ទាំងអស់គ្នា​នៅលើ​ពិភពលោកយើង​ណ្នឹង​អាច​មើល​ឃើញ​ពី​អ្វីដែល​កូនខ្មែរ​យើង​មាន​ ។

ខ្ញុំ​សំរេច​ចិត្ត​បង្កើត​វា​ឡើង​ក៏​ដោយ​សារតែ​មាន​ការ​ជំរុញពី​មិត្ត​ភក្តិ​ និង​បង​ៗ IT នៅ​កន្លែង​ធ្វើ​ការ​ដែរ ។ គាត់​ថា​បើ​ចង់​សរសេរ​ពី IT គួរ​តែ​សរសេរ​ជា​ភាសា​អង់​គ្លេស​ទៅ​បាន​គេ​អាន​ដាច់​ទាំងអស់​គ្នា និង​ដើម្បីជា​ប្រយោជន៏​ជា​សាកលផង ម្យ៉ាង​វិញទៀត ក៏​ពិបាក​នឹង​យល់​ណាស់​បើសរសេរ​ជា​ខ្មែរ​នោះ ។

ដោយ​សារ​អញ្ចឹង​ហើយ​ខ្ញុំ​ក៏​សំរេច​ចិត្ត​បង្កើត​ Blog មួ​យ​ទៀត​ដែល​នឹង​សរសេរ​ជា​ភាសា​អង់​គ្លេស​ រីឯទីនេះ​នឹង​សរសេរ​អក្សរខ្មែរ កុំអោយ​គេ​មើល​ងាយ​ខ្មែរ​យើងថា​អត់​មាន​វិបសាយ​ជា​ភាសាខ្មែរ 😉 ។ ហើយ​ការ​បង្ហោះ Blog នោះ​ក៏​ខ្ញុំ​មិន​បាន​ចំណាយ​លុយ​អី​ផង​ អញ្ចឹង​ក៏​ចេះតែ​ធ្វើ​ៗ​ទៅ ។

បងប្អូន​មាន​ពេល​ទំនេះ​ទៅលេង​ផង​ណា !

Best PC Tips

Best PC Tips

www.BestPcTips.co.cc

70 thoughts on “ទើប​តែ​បង្កើត​វិបសាយ​មួយ

    • មានអី​ដែល​ពី​បាក​ទៅ​រឿង​បិទ​ Update នោះ​
      ប៉ុន្តែ​ Mekhala មិន​ដែល​ប្រើ​ផង​នឹង សូម​ទោស​ចំណុច​នេះ​ផង​ខ្ញុំ​នឹង​ប្រាប់​ពេល​ក្រោយ​ ឬទុក​ឲ្យ​លោក myhouse ប្រាប់​ទៅ​

      ចំណែក​ឯ​មើល​ថា​មាន​ Download or Upload នោះ​សូម​មើល​ក្នុង TaskManager ទៅ​ជា​ការស្រេច​ត្រង់​ចំណុច Tab Networking

  1. Good Job, Moniroth.
    Congratulation on the new website.​

    ចង់ប្រមូលអ្នកខ្លាំងខាងអាយធី​អោយមកជួបគ្នាម្តងមើល កុំអោយបរទេសមើលងាយថាខ្មែរមិនចេះអី។

    Can you please create a Cambodian IT directory or a list that people can submit their name and their skills in IT?

    By the way, will to creat a forum to share tips & tricks and ask questions?

    Is there anyone interested in creating Khmer Flash Game…example Kun Khmer Fighting Game?

    សូមត្អូញត្អែរបន្តិច

    ថ្ងៃមុនលុកលុយ​ Internet លេង ប្រទះឃើញគេហទំព័រមួយពីរឿងវិជ្ជាគុន Martial Arts មានស្ទើរតែគ្រប់ប្រទេស ដូចជា កុងហ្វូ ថាយជី របស់ចិន ខារ៉ាត់តេ ខេនដូ ជូដួ ជប៉ុន​​ តៃខ្វាន់ដូ ហាប់គីដួ​ កូរ៉េ ជៀវជីតជ្យូ ប្រេស៊ីល និង ប្រដាល់ថៃ….អត់ មានខ្មែរ ក្តៅឆេវ ក្បាច់គុណខ្មែរយើងមានតាំងពីរាប់ពាន់​ឆ្នាំ អត់មានឈ្មោះហ្នឹងគេ

    Street Fighter, King of Fighter….. ក៏អត់មានតួអង្គខ្មែរ។ លឺសូរថាធ្លាប់មានជើងខ្លាំងខ្មែរ បង្កើត Flash Game មានអ្នកប្រដាល់គុនខ្មែរ។​ ចង់ប្រមូលអ្នកពូកែ IT ខ្មែរ មកជុំគ្នាម្តង

    • មាន​អី ចាំមើល​ខ្ញុំទំនេរ​តិច​ទៀត​ ខ្ញុំនឹង​ដាក់​ Forum មួយ​សំរាប់​អោយ​បង​ប្អូន​អាយធី​ខ្មែរ​ទាំងអស់​អាច​ជួបជុំគ្នា​ តែ​គ្រាន់​តែ​មាន​ខ្មែរ​យើង​ធ្វើ​ច្រើន​ដែរ​ហើយ ដូចជា Ant.com.kh ក៏​សំបូរ​អាយ​ធី​ដែរ យើង​អាច​ទៅ​ជួប​គ្នា​នៅ​ ANT ហ្មងក៏​បាន ។

      ហើយ​រឿង​បង្កើត​ Directory មួយ​សំរាប់​ផ្ទុកពត៌មាន​អាយ​ធី​នៅ​ស្រុក​ខ្មែរ​ទាំងអស់​ ក៏​រឹត​តែ​ល្អ​មែន​ទែន ដើម្បី​អោយ​បរទេស​គេ​ដឹង​ថា​ខ្មែរ​យើង​មាន​អាយ​ធី​ខ្លាំងៗ​ប៉ុន្មាន​នាក់😀

    • hasha hahaha ត្អូញត្អែរអីរ៉ៅ!ក្បាច់គុណខ្មែរឯណាមានតាំងពីរាប់ពាន់ឆ្នាំមុន បើរដ្ឋមន្រ្តីម្នាក់ៗរវល់តែអោបស្រីក្មេងៗ ទើបប្រឡងចំរៀង និង​ សំរស់ ថ្មីស្រួលជាង មកឌីហ្សាញ គុណខ្មែរស្អីគេនោះ មិនចេះទេ តែបើអាក្បាច់លើគ្រែ គឺរដ្ឋមន្រ្តីយើង ជំនាញណាស់ យកល្អយកមកអួតបរទេសវិញ ទើបឆាប់ល្បី!

  2. បង​Myhouse កម្មវិធីបងគួរអោយចាប់អារម្មណ៏ណាស់ប៉ុន្តែកម្មវិធីនោះខ្ញុំមិនមានទេហើយខ្ញុំមិនដឹងរកនៅឯណាទេបើ download តាម​Internet វេបសាយមួយចំនួនតែងតែលក់បើ​download មកវាមិនfull ទេ។ហើយពេលដែល​Install​រួចខ្ញុំមិនដឹងប្រើយ៉ាងម៉េចទេព្រោះខ្ញុំមិនធ្លាប់បានប្រើវាពីមុនមកទេ។ហើយរបៀបបព្ឆោតឧទាហរណ៏Mount file ISO របស់​ Game យើង​ទៅក្នុង Virtual CD rom ខ្ញុំមិនដឹងប្រើតាមវិធីណាទេដូច្នេះសូមបងរៀបរាប់ពីវិធីប្រើកម្មវិធីនេះអោយបានពីដើមរហូតដល់ចប់ផង។សូមអគុណបងច្រើនដែលបានចែករំលែកចំនេះដឹងនឹងពេលវេលារបស់បងមកដល់រូបខ្ញុំអគុណបងច្រើនសូមបងជួយដល់ខ្ញុំផង។

  3. អត់ទោសបង​Myhouse ទាញយក​CD key បានហើយតែនៅពេលដែលខ្ញុំ​Install​រួចខ្ញុំបើកចូលលេង​Game ស្រាប់តែវាលោត​SMS ថា​No dice Inserted ប្រហែលជាវាទាមទា​ដាក់​dise តែខ្ញុំមិនដឹងដាក់​dise អ្វីទេបើបងដឹងជួយប្រាប់ខ្ញុំផងតើធ្វើម៉េចទើបអាចបើកវាលេងបាន។

    • មានន័យ​ថា​ Game ណ្នឹង​តំរូវ​អោយយើង​ដាក់​ CDដើម​របស់​វា​ រាល់​ពេល​លេង ។
      យើង​ត្រូវ​តំឡើង​កម្មវិធី បញ្ឆោត​ CD ដូច​ជា​ Virtual Drive Pro, GameDrive, Ultra ISO, Power ISO…. រួច​ហើយ​ Mount file ISO របស់​ Game យើង​ទៅក្នុង Virtual CD rom . វាស្មើរ​នឹង​យើង​ដាក់​​ CD មែន​ទែនដែរ ។​

  4. បងទាំងអស់គ្នាខ្ញុំបានលឺមិនច្បាស់ថាមានវិធីទាញយក​file programe ឯកសារផេ្សងៗឧទាហរណ៏ file convert video ឬ ទាញ video DVDនៅក្នុងវិបសាយដែលលក់បានតើគេធើ្វដូចម្តេចអាចទាញយកបានហើយ full version តើបងទាំងអស់គ្នាធ្លាប់លឺទេបើបងធា្លប់លឺសូមជួយប្រាប់វិធីទាញដល់ខ្ញុំផងសូមអគុណ។

    • ខ្ញុំ​អត់​ដែល​ប្រើ​ RouterOS ដែរ ។ តែខ្ញុំគិតថា​បើ​សិន​ជា​ ហួរ​ធ្លាប់​ប្រើ​ IPCop ប្រហែល​ជា​អាច​ប្រើ​វា​បាន​ដែរ​ ព្រោះ​សុទ្ធតែប្រភេទ Linux base ដូច​គ្នា ។​​

      • ខ្ញុំ​​បានយល់អំពីការប្រើ RouterOS ខ្លះៗដែរ ហើយអាច filter ទៅលើម៉ាសីន(Clients)នីមួយៗបាន។​ តែនៅពេលដែលខ្ញុំ​​ប្រើ IPCop ខ្ញុំ​​​បានដាក់ Bandwidth (download, upload) to LAN(Green) រួចរាល់ហើយ ហើយខ្ញុំ​​ទទួលបាន success. ប៉ុន្តែខ្ញុំ​​ចង់កំណត់ Bandwidth ទៅលើ Client ណាមួយរបស់ LANជាក់លាក់ តើកំណត់​ វានៅកន្លែងណា?​ សូមបងជួយណែនាំផងចុះ!

  5. Dear Mr. Monirath,

    I have one problem with my PC.

    I could not open the Help and Support Center. When I open the Help and Support Center it say: Can not display the page.

    How can I solve this problem.

    Please kindly reply to me at your convenient time.

    I would like to say thank you very much for kind information sharing and understanding.

    Sincerely yours,

    HORT Sroeu (Mr.)

    • កាលពី​កម្មវិធី​​ MS-Office 2003 All (Office+Publisher+Front Page+Viso) ទំហំ​សរុប​ជិត ១ ជី

      ខ្ញុំ​អាច​ដាក់​ចូល​ស៊ី​ឌី​បាន​ប៉ុន្តែ​មាន​បញ្ហា​បន្តិច​គឺ​បាត់ autorun

      ========================================

      លា​ហើយ Windows សួស្ដី Suse
      ឥឡូវ​ឈប់​ប្រើ​ហើយ​មក​ប្រ​អ្វី​ដែល​ផ្ដល់​ឲ្យ​ប្រើ​ប្រាស់​ដោយ​សេរី​វិញ

      តែ​មាន​ការ​ពិ​បាក​ច្រើន​ណាស់ ដូច​ជា​អត់​ហ្គេម​លេង​ជាដើម Dota🙂 មិន​អី​ទេ​ព្រោះ​មាន​ PSP ទុក​លេង​ដែរ​តើ​​ GTA China Town, PES 10, Disgaea 2 and more games in my PC ha ha
      bye c ya

    • How to Write

      Open Nero and set setting in nero no delete file Image temp

      open file 1 GB and insert CD (not error request space go next but show error when write complete)

      ur CD not yet write. switch to open file Image temp and insert cd again. now this step nero write data to cd but nero show message error again when complete and some file end of CD corrupt file.

      sorry i don’t know u try it work or not coz my friend not work

      my eng poor

  6. យ៉ាប់​មែន​រឿង​នឹង​ខ្ញុំ​ដឹង​ហើយ អត់​យល់​ពី​សំណួរ​របស់​ខ្ញុំ​ទេ​មើល​ទៅ​?

    “[…]កាល​ពី​ខ្ញុំ​នៅ​ធ្វើ​ការ​ជាមួយ​ទស្សនាវដ្ដី​ PC World of Cambodia នោះ​ អ្នក​រួម​ការងារ​បាន​បង្ហាញ​ Hard Drive ដែល​អាច​ថត​ទំហំ​នេះ​បាន[…]”

    មើល​រូប​ទាំងនេះ​ទៅ​ណា




    បើ​មាន​វិធី​សូម​ប្រាប់​ព្រោះ​បាន​សួរ​ទៅ​ច្រើន​គ្នា​ហើយ​ ផ្តល់​ចំឡើយ​វិញ​អត់​ប្រយោជន៍

    មិន​មែន​ត្រឹម​តែ​បាន​សួរ​គ្នា​ក្នុង​ស្រុក​ទេ​ក្រៅ​ស្រុក​ក៏​បាន​ចូល​រួម​ដែរ
    ប្រហែល​មាន​ចូល​រួម​ forum me is “tirano”

  7. បង Myhouse បព្ហា word នេះគឺលែងមានបព្ហាទៀតហើយព្រោះថាខ្ញុំបានដាក់​Text Boundary ហើយ​restart វាក៍ត្រឡប់មកសភាពដើមវិញអគុណបងច្រើនដែលបានខិតខំព្យាយាម។ខ្ញុំក៍មានសំនួរ១ទៀតដែរគឺខ្ញុំបាន copy ចំរៀងចេញពី​dise ស្រាប់តែផ្ញើរ message មួយដោយដាក់ខ្វែងក្រហមហើយមានប៊ូតុង​ok​មានន័យថា​copy មិនបានតើមកពីមូលហេតុអ្វីមកពី​dise រឺក៍មកពីម៉ាស៊ីនសូមបងជួយស្រាវជ្រាវខ្ញុំផងសូមអគុណច្រើន។

    • បើ​ Copy Disk មិន​បាន​ជួន​កាលវា​អាចមក​ពី CD ឬ CD-Rom យើង​មាន​បញ្ហា ។ តែ​បើ​អាពីរ​ណ្នឹង​អត់​មាន​បញ្ហា គឺមក​ពី CD ណ្នឹង​ជាប់​ Protection ដូច្នេះដើម្បី Copy វាបាន​ រ៉ានីត​អាច​សាកល្បង​កម្មវិធី Skysoft Clone CD. ចាំខ្ញុំផ្ញើរ​តាម​ Email អោយ​ ។

      • ទេ​មិន​មែន​មិន​ប្រើ​កម្ម​វិធី​នោះ​ទេ​ប្រើ​ណា
        លើក​លែង​រឿង​ម្យ៉ាង​ដែល​មិន​អាច​ថត​បាន​គឺ​ឌីស​ទំហំ ១.៥ ទៅ​ ២ ជី ដាក់​ក្នុង​ស៊ីឌី​ ៧០០ មេ

        ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​និយាយ​ប្រហែល​ជា​អាច​ឆ្ងល់​ហើយថា ហេតុ​អ្វី​មិន​ប្រើ​ឌីវីឌី ថត​វាទៅ​បាន​ហើយ

        លទ្ធផល​គឺ ០

        រហូត​ដល់​ឥឡូវ​ (យូរ​ណាស់​ហើយ) ឃើញ​ឌីស​នោះ​លក់​នៅ​លើ​ទី​ផ្សា​តែ​មិន​មែន​ស្នា​ដៃ​ពួក​យើង​នោះ​ទេ​ព្រោះ​ឌីស​នោះ​ត្រូវ​បាន​គេ​ធ្វើ​យ៉ាង​ល្អ​បំផុត​ និង​មាន​ដាក់​វ៉ិបសាយ​របស់​គេ​ទៀត​ torrent files

      • គ្មាន​អី​ទេ​ពាក្យ​ខ្លះ​ខ្ញុំ​សរសេរ​មុន​នឹង​គឺ​មាន​ការ​ខ្វះ​ខាត​ខ្លះ​ដូចជា
        ទេ​មិន​មែន​មិន​ប្រើ​កម្ម​វិធី​នោះ​ទេ​ប្រើ​ណា
        កែ​
        ទេ! ​មិន​មែនថា​មិន​ប្រើ​កម្ម​វិធី​ឯណា (គឺ​ប្រើ)

        ហើយ​បើ​អាច​ជួយ​រក​វិធី​ថត​ឯកសារ​ទំហំ ១ ជី ឡើង​ ដាក់​ចូល​ក្នុង​ស៊ី​ឌី

        កាល​ពី​ខ្ញុំ​នៅ​ធ្វើ​ការ​ជាមួយ​ទស្សនាវដ្ដី​ PC World of Cambodia នោះ​ អ្នក​រួម​ការងារ​បាន​បង្ហាញ​ Hard Drive ដែល​អាច​ថត​ទំហំ​នេះ​បាន

        តើ​មាន​កម្មវិធី​ណា​ដែល​អាច​ទៅ​រួច​ទេ

        ១​ទៀត​គឺ 7 Windows ក្នុង DVD តែ​មួយ​ហើយ​ទំហំ​វិញ​ត្រឹម​តែ 1.4 GB បើ​បន្លា​វិញ​មិន​បាច់​និយាយ​ទេ 7 ~ GB។ DVD នេះ​បើ​ចង់​បាន​យក​ពី volak តែ 7 Widows all XP🙂

      • 1. Hardware solution using special CD-RW drives

        There are two hardware technologies to put more than 900 MB on single 700 MB CD-R:

        HD Burn (Sanyo) can put over 1400 MB on standard 700 MB CD-R
        see http://www.digital-sanyo.com/BURN-Proof/HD-BURN/
        unfortunately, CD-R burned with HD-Burn can be read only in HD-Burn CD-RW drive

        GigaRec (Plextor) can put up to 984 MB onto standard CD-R. It is also possible to read these disc in other than Plextor CD/DVD drives.
        see http://www.plextor-europe.com/products/premium2.asp?choice=PlexWriter%20Premium2

        2. Hardware solution using high capacity 90 min(800 MB) and 99 min (890? MB) CD-Rs and overburn function (supported by most CD writers)

        3. Software solution using packet-writing software with compression
        I found only old Cequadrat PacketCD software supporting compression.

    • CD audio/aDVD or VCD/vDVD
      តាំង​ពី​ចេះ​កុំ​ព្យូទ័រ​មក​មិន​ដែល​មាន​ CD ណា​ធ្វើ​ការ​បិទ​មិន​ឲ្យ​ថត​ចម្លង​នោះ​ទេ គ្រាន់​ទេ​គេ​ធ្វើ​នោះ​ច្រើន​បញ្ឆោត​អ្នក​ប្រើ​ប្រាស់​១ចំនួន​តូច​ប៉ុណ្ណោះ​

      ដូច​ជាឌីស​របស់​ខ្មែរ​យើង​១​ចំនួន​គេ​ធ្វើ​មក​មាន​អ្នក​ច្រើន​គ្នា​ថា​ថត​មិន​កើត
      មូល​ហេតុ​ថា​ថត​មិន​កើត​នោះ​ខ្លាច​គេ​ចាប់​តែ​ប៉ុណ្ណោះ​បើ​និយាយ​ពី​ការ​ថត​វិញ​គឺ​បាន (សូម​ទោស​ដែរ​ចំពោះ​ផលិតករ​ខ្មែរ​យើង បើ​ឃើញ​ពាក្យ​នេះ​កុំ​ចោត​ប្រកាន់​ខ្ញុំ​ណា ព្រោះ​រាល់​ស្នាដៃ​របស់​ខ្មែរ​យើង ខ្ញុំ​មិន​ដែរ​ថត​ចម្លង​ម្តង​ណា​ទេ​បើ​ថត​នោះ​ច្រើន​យក​តាម​គេ ដូច​ជា​បទ​ចម្រៀង​ខ្មែរ​ជាដើម យកពី http://www.everyday.com.kh)

      • Dara ប្រហែល​ជា​មិន​ដែល​បាន​ជួប​ទេ​ដឹង ! ហើយ​បើ​ចង់​ជួប​អាច​មក​សាក CD កម្មវិធីមួយពីខ្ញុំបាន បើ​ Copy​ តាម​របៀប​ធម្មតា​ដោយ​គ្មាន​ប្រើ​កម្មវិធី ខ្ញុំសូម​សរសើរ​អ្នក​ខាង​ IIC ដោយ​ស្មោះ😉

  8. មែនហើយបង។ចំពោះ Zip ពីមុនខ្ញុំអគុណបងច្រើនឥឡូវខ្ញុំធើ្វវាបានសម្រេចហើយអគុណបងច្រើនដែលបានផ្ដល់ចំណេះដឹងដល់ខ្ញុំមានអ្វីថ្មីសូមជួយប្រាប់ខ្ញុំផងសូមអគុណ។

    • អា​បញ្ហា​ដាក់​បាន​ ហើយ​ដោះ​អត់​បាន​ដូច​រ៉ានីត​និយាយ​ណ្នឹង​ ខ្ញុំដូច​ជា​អត់​សូវ​ដែល​លឺ​សោះ … ចាំមើល​ខ្ញុំ​សាក​ខ្លួន​ឯង​មើល​សិន​ណា🙂

  9. អគុណបងច្រើនខ្ញុំនឹងអនុវត្តតាមតែខ្ញុំមានបព្ហាមួយទៀតចង់សួរបងក្នុង microsoft office ខ្ញុំមានបព្ហាខ្ញុំបានសារេដាក់ក្រឡោមជុំវិញទំព័របានត្រឹមត្រូវតាមក្បួនប៉ុនែ្តក្រោយពីខ្ញុំបានប្រើវាអស់រយះពេលវែងមកស្រាប់តែមានបព្ហាអី្វក៍មិនដឹងស្រាប់តែបក្រឡោមដែលបានសារេនោះបានបាត់ទៅវិញដោយគ្មានមូលហេតុហើយខ្ញុំបានចូលមើល tool-option ដែលខ្ញុំបានសារេនោះនៅដដែលខ្ញុំបានខិតខំដោះtext ដាក់ text ក៍នៅដដែលខ្ញុំមិនដឹងធើ្វយ៉ាងណាសូមបងជួយប្រាប់ខ្ញុំផងសូមអគុណ។

  10. បង Myhouse ខ្ញុំក៍មិនទាន់យល់ពីការចែក video ក្នុង Zip ដែរ។ប៉ុនែ្តខ្ញុំឃើញវេបសាយ៍ Rapidshare ឧទាហណ៍​គេយក video 1​ចែកជា Zip ពីមាន​part01 និង​part02…..part11។បើបងបានដឹងសូមបងជួយប្រាប់ផងសូមអគុណ។

    • អូហ៌​​ ខ្ញុំស្មាន​តែ​ស្អី​គេ !

      ការ​ចែក​ File ទៅ​ជា​ Part 1, part 2…ណ្នឹង​មិន​មែន​ចាំតែ​ Video Files ទេ គឺ​គ្រប់​ File ទាំងអស់​ ។ នៅ​ពេល​ដែល​យើង​ចុច​ Mouse ស្តាំ​លើ​ File or Folder ដែល​ចង់​ខ្ជប់​ជា Zip File សូម​រើស​យក​ “Add to Archive ” > នៅកន្លែង ” Split to Volume , byte” សំរាប់​អោយ​យើង​កំណត់​​អោយ​វា​បំបែក​ជា​ file តូច​ៗ ទៅតាម​ទំហំដែល​យើង​កំណត់​ ។ ឧទាហរណ៌​ថា​បើ​ ខ្ញុំមាន​ Video ទំហំ 700Mb, បើ​ខ្ញុំ​ដាក់​ត្រង់​ Split to Volume, byte = 100Mb នោះ​ខ្ញុំនឹង​បាន​ File ចំនួន 7 ដែល​គ្រប់​ Files មាន​ទំហំ 100Mb

      • កន្លែងនេះ ខ្ញុំសូមអរគុណMyhouseជាច្រើន ចំពោះមេរៀនការចែកFile ខ្ញុំរកសួរMyhouseដែរ តែបានរ៉ានីតសួរ ក៏បានធ្វើតាមដែលMyhouseពន្យល់!!!
        ហើយខ្ញុំសូមអរគុណមួយទៀត សំរាប់ការពន្យល់របស់Myhouse និយាយពីររបៀបលួចWindows តែវាពិបាកបន្តិចមែន យ៉ាងហោចក៏បានអស់ចិត្តដែរ!!ហេហេ
        សូមឲ្យមានសុខភាពល្អ!!!

  11. អគុណបង Myhouse និងបង Samady KS ច្រើនដែលបានខិតខំព្យាយាមជួយដល់ខ្ញុំ។បើមានអី្វប្លែកហើយថ្មីសូមបងជួយផ្សព្វផ្សាយដល់ខ្ញុំនិងអ្នកដ៍ទៃទៀតដើម្បីឲ្យអ្នកទាំងអស់គ្នានិងខ្ញុំបានចេះផងសូមអគុណច្រើន។

  12. បងទាំងអស់គ្នាតើបងមានស្គាល់វេបសាយ៍ដែលបង្រៀនពីការសរសេរវេបសាយ៍សំរាប់អ្នកដែលមិនទាន់ចេះសោះដែរឬទេ?សូមបងទាំងអស់គ្នាជួយប្រាប់ខ្ញុំផងសូមអគុណច្រើន។

    • សួស្ដី រ៉ានីត…​បើ​តាម​បទ​ពិសោធន៏ ផ្ទាល់​របស់​ខ្ញុំ គឺ​​ដំបូង​បំ​ផុត​ត្រូវ​ចាប់​ផ្ដើម​ពី​ ការ​បង្កើត​ប្លក់ បន្ទាប់​មក​ទៀត​ រ៉ានីត​ ត្រូវ​​មាន​គ្រូ​ម្នាក់​សម្រាប់​បង្រៀន​​, គ្រូ​របស់​រ៉ានីត គឺ Google Search

  13. http://www.BestPcTips.co.cc
    ពិត​ជាល្អ​ហើយ​តែ​អ្នក​មាន​បាន​មើល​ទេ​នឹង​ពី​ព័ត៌មាន​នៃ​ការ​ចុះ​ឈ្មោះ​ប្រើ domain.co.cc

    គឺ​អាច​ប្រើ​បាន​តែ​១​ឆ្នាំ​ទេ​ណា​ឆ្នាំ​ក្រោយ​ត្រូវ​បង់​លុយ​ហើយ

    • នៅពេល​គ្រប់​មួយ​ឆ្នាំ​ វា​នឹង​សួរ​យើង​ថា​តើ​ វិបសាយ /Domain យើង​ណ្នឹង​ប្រើជា​លក្ខណះ Business or Personal , បើ​យើង​ដាក់​ជា​លក្ខណះ Personal វានឹង​អោយ​យើង​ប្រើ​រហូត​ ។ តែ​បើ​ Business គឺវា​គិត​លុយ​យើង​ 3ដុល្លា​ក្នុង​មួយឆ្នាំ .

  14. បង my hours ខ្ញុំបាទឈ្មោះ កែវ រ៉ានីត ខ្ញុំមានចំងល់មួយចង់សួរបងសូមបងជួយប្រាប់ខ្ញុំផង។ខ្ញុំឆ្ងល់ពី zip.rar តើគេចែក video ក្នុង​zip ដោយវិធីណាគេចែកយ៉ាងដូចម្តេច? ហើយបន្តទៅ ទៀតវានឹងចេញជាអី្វទៀតហើយ យើងអាចបើក zip video ទាំងពីរនោះបានដែរឬទេ? ហើយខ្ញុំចង់សួរមូយ សំនូរទៀតគឺថាតើមានវិធីណាអាច ដោះ password ដែលគេដាក់បានដែរឬទេដើម្បីបើកចូលក្នុង zip។ខ្ញុំចង់ ចេះណាស់សូមជូយប្រាប់ខ្ញុំផងសូម អគុណច្រើនសំរាប់ កា រខិតខំព្យាយាមរបស់បង ។បងអាចផ្ញើជា email មកខ្ញុំក៍បានខ្ញុំមិនដឹងថាផ្ញើបាន mail បានឬក៍អត់ទេព្រោះខ្ញុំមិនសូវជាពូកែ it ទេហើយអង់គេ្លស ខ្ញុំក៍មិន សូវ ពូកែដែរអត់ទោសផងនេះគឺ mail របស់ខ្ញុំ keoranith@yahoo.com សូមបងសរសេរជាខ្មែរunicode ទៅ ទើបខ្ញុំយល់បានច្រើនសូមអភ័យទោសរាល់ពាក្យដែលមិនគួរសម្យ ។

    • ចំពោះការ​ចែក​ Video ក្នុង​ Zip ដែល​រ៉ានីត​និយាយ​ ខ្ញុំ ហាក់​ដូច​ជា​អត់​សូវ​យល់​ និង​មិនដែល​លឺ​ដែរ ។ ចាំមើល​ខ្ញុំមាន​ពេល​សាកល្បង​ស្វែង​រក​មើល​អោយ​ណា !

      រី​ឯកម្មវិធីសំរាប់​ដោះ Password របស់​ File Zip មាន​ច្រើន​ណាស់​ ។​ តែ​ចំពោះខ្ញុំផ្ទាល់​មិន​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដោះ Password របស់​ Zip files​ម្តងណា​សោះ😦

  15. សួស្តីបង មុនីរដ្ឋ!​ តើបងសុខសប្បាយទេ?
    ប្រហែលជាបងឆ្ងល់ណាស់ហើយ ថាតើខ្ញុំជាអ្នកណា! ខ្ញុំជាមិត្តមា្នក់របស់ បងហនុមាន។​ គាត់បានណែនាំអោយខ្ញុំស្គាល់បង ! តើបងរស់នៅទីណាដែល?
    ចំនែកឯប្អូនវិញ នៅទីក្រុងភ្នំពេញ។

    គាត់ថែមទាំងណែនាំខ្ញុំអោយ សួរពីបញ្ហាខ្លះទាក់ទង់និង កុំព្យូទ័រ ទៀតផង។ ខ្ញុំមានបញ្ហាខ្លះជាមួយ​នឹង Unicode ដោយវាតែងតែ errors រាល់ពេលដែលខ្ញុំវាយ។ អោយតែខ្ញុំវាយបានតែបន្តិច វាតែងតែ អោយខ្ញុំ save ពីព្រោះ system errors ។​​ វាពិតជាគួរអោយធុញណាស់។ តើខ្ញុំគួរធ្វើយ៉ាងណាចំពោះបញ្ហានេះ!

    • សួរ​ស្តី

      សុខសប្បាយ​ណាស់🙂 ​រីករាយ​ដែល​បាន​ស្គាល់​ ខ្ញុំក៏រស់​នៅភ្នំពេញដែរ​​គឺម្តុំពោធិចិនតុង ។

      ចំពោះបញ្ហា​ដែល​យើង​វាយ​យូនីកូដ​ទៅ​វា​ Error បិទ​កម្មវិធី Word ហើយ​បើកឡើង​វិញចេញ​ Auto save… ណ្នឹង​ច្រើន​កើត​មាន​នៅលើ​ Office 2003 តែបើ Word 2007 អត់​អីទេ ។

      សូម​សាកល្បង​លុប​អា​ចាស់​ចោល​ ហើយ​​ទាញយក Khmer Unicode សេរីចុង​ក្រោយ​គេ​មក​ដំឡើង​ម្តងវិញ​មើល ។ ពេល​កំពុង​ដំឡើង​វានឹង​ទាម​ទារ​ CD Windows កុំភ្លេច​ដាក់​ផង​ណា បន្ទាប់​មក Restart កុំព្យូទ័រ​ឡើង​វិញ​។

      បើ​មាន​ចំងល់​អីអាច​សួរ​មក​ខ្ញុំ​បាន​ទៀត​ណា😉

      • ត្រូវហើយ មុនីរ័ត្ន ខ្ញុំបានប្រាប់គាត់ ពី មុនីរ័ត្ន ឯងហ្នឹង ម៉ន ព្រោះអ្នកទាំងពីរមានការយល់ដឹងច្រើនពី កំព្យូទ័រ

  16. ចំពោះខ្ញុំវិញយល់ថា អ្វីដែលជាភាសាអង់គ្លេសនោះ គឺមានមិនខ្លះទេ នៅលើបណ្ដាញអ៊ីនធើណិតនោះ ។ ខ្ញុំយល់ថា បើប្អូនអាចធ្វើទាំងពីរភាសា គឺល្អណាស់ ។ សរសេរជាភាសាខ្មែរយើង ពិបាកបន្តិចមែន តែខ្ញុំយល់ថា វាជាឫស ដែលក្រោយមកអាចដុះបានជាដើម ជាផ្កា ជាផ្លែ សម្រាប់បងប្អូនខ្មែរយើង ។

    • ត្រូវ​ហើយ​បង​ម៉ន​ ភាសា​អង់​គ្លេស​ពិត​ជា​សំបូរ​មែន​ តែ​គ្រាន់​តែចង់​អោយមនុស្ស​គ្រប់​​គ្នា​ទូរទាំងពិភពលោក គេ​បាន​ឃើញ​និង​ទទួល​ដឹង​ថា ខ្មែរ​ក៏​មាន​ប្រភព​ចំណេះដឹង​ និង​ដំណោះ​ស្រាយ​ដល់​អ្នក​ទាំងនោះ​បាន​ដែរ ។ ហើយ​ខ្ញុំ​នឹង​ព្យាយាម​សរសេរ​ជាភាសាខ្មែរ ដើម្បី​ជា​ផ្លែ​ផ្កា​សំរាប់​បងប្អូន​ខ្មែរ​យើង​ដូច​បង​និយាយ​អញ្ចឹង ។​

  17. ដូច​ខ្ញុំ​ដែរ​ទើប​តែ​បង្កើត​ប្លក់​មួយ​ទៀត​ជា​​ភាសា​អង់គ្លេស តាម​រយះ blogspot ហា​ហា​ហា ណា​មួយ​ចង់​ដឹង​អំពី​របៀប​​រក​លុយ​តាម​រយះ ហ្គូ​ហ្គោល អេដ​សិនស៏ ផង…​សូម​មើល http://www.learn4khmer.blogspot.com

  18. យី បាត់មុខបាត់មាត់យូរ ស្មានតេចូលនិវត្សទៅហើយ😀 ប្រសើរណាស់ ប្អូន នឹងជាសក្ខីភាពដល់បរទេស ថាជនជាត់ខ្មែរ មិនមែន អៀតចយ(អន់)ទេ ។ បងជួយអរដល់ការ ខិតខំ របស់ ប្អូន ដែលបានខ្នះខ្នែង បែងចែក នៅ ចំណេះវិជ្ជា ដល់ ខេម៉ារាជាតិ នឹង ពីភពលោកទាំង មូល ។ សូមអោយការខិតខំរបស់ប្អូនបានសម្រេចតាមបំណង យ៉ាងមេចៗ កុំភ្លេច មិត្តភ័ក្រនៅភូមិវើតប្រេស ចាស់ ផងណា ?😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s