គួរ​ប្រើ USB Modem ឬ​ទូរស័ព្ទដៃដើម្បី​ប្រើ​​ Internet ?

អាឡូវ​នេះ​មាន​បងប្អូន​យើង​ច្រើន​ណាស់​ដែល​លចង់​មាន​អិនធឺណិត​ប្រើផ្ទាល់​ខ្លួន​នៅ​ផ្ទះ​បន្ទាប់​ពី​ការ​រៀន​សូត្រ ​ឬ​បន្ទាប់​ពី​ធ្វើ​ការ​ងារ​រួច​រាល់​ ​។ ជាពិសេស​មាន​មិត្ត​ភកិ្ត​ខ្ញុំ ច្រើន​នាក់​មក​ហើយ បាន​សួរ​ថា​ដើម្បី​ប្រើ​អិនធឺណិត​បាន​ត្រូវ​ធ្វើ​អី​ខ្លះ ហើយត្រូវ​ចំណាយ​លុយ​ប៉ុណ្ណ​ដែរ​ ? ខ្ញុំ​ក៏​ឆ្លើ​យ​ប្រាប់​គាត់​ថា​​មាន​តែ​ប្រើ​តាម​រយះ​ Sim Card ទេ​​​បាន​អស់​តិច​ ហើយ​អត់​ពិបាក​ភ្ជាប់​នេះ​ភ្ជាប់​នោះច្រើនទៀត ។ ពួកគេ​ក៏​សួរ​ថា​តើ​ប្រើ​ Sim card យ៉ាង​ម៉េច ? ខ្ញុំ​ក៏​ឆ្លើ​យ​ប្រាប់ គឺ​ប្រើ​តាម​រយះ​ទូរស័ព្ទ​ដៃ​ដែល​អាច​ប្រើ​អិនធឺណិត​បាន​ ឬ​ USB Modem ដែល​ត្រូវ​គ្នា​ជាមួយ​ Sim card ស្រុក​ខ្មែរ​យើង ។

ពេល​ដែលប្រើ​អិនធឺណិត​គឺ យើង​ទាំងអស់គ្នា​ប្រាកដ​ជា​មិនចូល​ចិត្ត​បើក​ក្នុង​ទូរស័ព្ទ​មើល​ទេ ព្រោះ​វា​ពិបាក​បើក ពិបាក​ចុច​…​ គ្រប់​គ្នា​តែ​ងតែចង់​ភ្ជាប់​វា​មក​ប្រើ​នៅលើ​កុំព្យូទ័រ​វិញ​ បាន​ស្រួល​ជាង ។

អញ្ចឹង​ហើយ​ក្នុង​ការ​ជ្រើស​រើស​ឧបករណ៍​ភ្ជាប់​ តើ​គួរ​ជ្រើ​រើស​យក USB Modem ឬ​ទូរស័ព្ទ​ដៃ​ ?

ការ​ប្រៀប​ធៀប

-តម្លៃ

តំម្លៃ​ Modem សម្រាប់​ដាក់​ Sim card អាច​មាន​ចាប់​ពី 80$ ទៅ 200$ រី​ឯទូរស័ព្ទ​ដែល​អាច​ប្រើ​អិនធឺណិត​បាន​ក៏​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​ Modem ដែរ ។

-សមត្ថភាព

Modem : បាន​ត្រឹម​តែ​ភ្ជាប់​អិន​ធឺណិត ​ ,​ផ្ញើរ​សារ​, បង្កើត​ Contact….

Mobile Phone: អាច​ភ្ជាប់​អិនធឺណិត, អាច​ប្រើ​ជា​ទូរស័ព្ទ………។

-ល្បឿន

បើ​សិន​ជា​ Modem ឬ ទូរស័ព្ទ​មាន​តម្លៃ​ប្រហែល​គ្នា គឺ​ពិតជា​អាច​ទទួល​ល្បឿន​បាន​ពេញ​ដូច​គ្នា​ សំខាន់​គឺ​ល្បឿន​ដែល​ផ្តល់​ដោយ​ក្រុម​ហុន​ទូរស័ព្ទ​លឿន​ឬយឺត ។

-ការ​ប្រើ​ប្រាស់

អ្នក​ខ្លះ​ថា​របៀប​ភ្ជាប់​ក្នុង​ Modem ស្រួល​ជាង , អ្នក​ខ្លះ​ថា​ភ្ជាប់​ក្នុង​ទូរស័ព្ទ​ស្រួល​ជាង​ ។​​ ចំពោះខ្ញុំ​គឺ​ដូច​តែ​គ្នា​ទេ ដំបូង​ត្រូវ​ដំឡើង​ Software Drivers បន្ទាប់​មក​ត្រូវ​បង្កើត​ Profile ដើម្បី ប្រើ​អិនធឺណិត​ដូចគ្នា ។

modemVsMP

សរុប​សេចក្តីមកគឺ

តំលៃ ,ល្បឿន, ការ​ប្រើ​ប្រាស់ របស់​ឧបករណ៍​ទាំង​ពី​រស្មើគ្នា ​មាន​តែ ទូរស័ព្ទ ទេ​មាន​សមត្ថភាព​ខ្ពស់​ជាង Modem ។ ដូច្នេះ​បង​ប្អូន​អាច​ពិចារណា​ជ្រើ​ស​យក​ខ្លួន​ឯង​ចុះ😉

14 thoughts on “គួរ​ប្រើ USB Modem ឬ​ទូរស័ព្ទដៃដើម្បី​ប្រើ​​ Internet ?

  1. សួសី្ត!​ ខ្ញុំបាទឈោ្នះពុទ្ធ​ សុភក្រ័ ជានិស្សិត IT​ នែសាកលវិទ្យាល័យភូមិន្ទភំ្នពេញ។ខ្ញុំចង់អោយបង បង្ហាញពីcommand របស់ Back Track 4 តាមដំណាក់កាលនីមួយៗផង។ ប្រសិនបើបងមានvideo​វារឹតតែប្រសើរឡើង។

  2. សួរស្តីមិត្តអ្នកអានទាំងអស់!!

    ម្សិលម៉ិចថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១០ ខ្ញុំបានឃើញ ការផ្សាយពាណិជ្ជកម្ម របស់ ក្រុមហ៊ុន Cellcard អំពី ការប្រើ Internet Unlimited ក្នុងតម្លៃថោក ខ្ញុំក៏មានការ ចាប់អារណ្មម៍ ហើយក៏សំរេច ចិត្តទិញ SIM 077 សំរាប់ប្រើ។

    មុនដំបូង ខ្ញុំមើលឃើញពីរបៀបណែនាំ ក្នុងការភ្ជាប់ គេសរសេរថា មិនអាច​ប្រើជា Modem ខ្ញុំគិតថា ប្រហែលបានតែក្នុងទូរស័ព្ទ តែប៉ុណ្ណោះ ប៉ុន្តែខ្ញុំបាន ព្យាយាម តភ្ជាប់ជាមួយ computer វាអាចដំណើរការបាន ដូចប្រព័ន្ធ ផ្សេង ដែល។

    ចំពោះល្បឿន វាអាចទៅ ដល់ 10-18kb/sec ខ្ញុំប្រើទូរស័ព្ទ Sony Ericsson P1i ។

    តើមានអ្នកណាសាកល្បងប្រើវាជាមួយ USB modem ហើយឫនៅ? បើសិនជាមានអ្នកប្រើ បានឫមិនបានសូមជួយ ចែករំលែកផង ។

    បើ់សិនជាក្រុមហ៊ុន នៅរក្សា ល្បឿននេះ ហើយក្នុងតម្លៃ ដដែល មិន​តំឡើងតម្លៃនោះ​ វាជាការល្អ សំរាប់ ប្រជាជន ខ្មែរទូទៅ ដែលពួកគាត់ចូលចិត្ត ការប្រើប្រាស់ Internet ។ ហើយ វាក៏ជាយុទ្ធសាស្រ្តកាត់បន្ថយភាព ក្រីក្រមួយ​ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ។

    សូមអគុណចំពោះអ្នកដែលបានអាន

  3. ទៅម៉ោៗ អស់លុយដូចតែគ្នា ហើយល្បើនអត់ដល់១MB/s ផងនោះ។
    ចង់បានអាល្បឿន ៣ទៅ ១០ មេកាបិតក្នុងវិនាទីទើបល្អ ប៉ុន្តែអ្នកលក់ប្រាប់ថា
    ល្បឿនវាអាចដល់៣.៦MB/s និង 7.2MB/s តាមពិតអាល្បឿនហ្នឹងគ្រាន់តែ
    ដាក់លេងៗទេ កុំជឿ អ្នកផ្តល់សេវាអ៊ីនធើណេតនៅស្រុកខ្មែរល្បឿនអត់ដល់
    ហ្នឹងទេ ហើយតំលៃក៏ថ្លៃ​មិនអាចតថ្លៃបានដែរ។ ខ្ញុំម្នាក់ឯងប្រើcomputer ដល់ទៅ៣ គ្រឿង ដ៏តាពេលចែកគ្នាប្រើបានតែល្បឿន៣៥KB/s ក្នុងPC1ៗ។
    អូហ៍!!! ខ្ញុំនិយាយនេះគឺតរតាមរយៈISP ទេ មិនមែន តាម USB M រឺទូរស័ព្ទ
    ទេ ព្រោះខ្ញុំបានសាកអស់ច្រើនក្រុមហ៊ុនហើយ តាមទូរស័ព្ទក្តី តាមUSB Mក្តី
    សុទ្ធតែយឺតអាទាំងអស់ហ្នឹង។

    • ពិត​ណាស់​យឺត​ទាំអ​អស់​

      កាល​ណា​ទេ​ស្រុក​ខ្មែរ​មាន​ការ​ចុះ​ថ្លៃ​នឹង​គេ

      បើ​និយាយ​ទៅ​គួរ​ឲ្យ​ថោក​ណាស់​ជាមួយ​នឹង​អ្នក​ក្នុង​ស្រុក​យឺង​នេះ
      ដូច​ជា 012​ ជា​គំរូ

      គេ​ផ្ដល់​តម្លៃ​ទូរស័ព្ទថោក​ហើយ​តវ៉ា​គេ​ឲ្យ​ឡើង​ថ្លៃ
      អាថ្លៃ 012 ខ្លាច​ចាញ់​គេ ​ធើ (មិន​ប្រើ​ធ្វើ​ទេ និយាយ​ជាមួយ​ពួក​អា012​នឹង) គ្រប់​វិធី និង​មាន​ការ​ប្ដឹង​ផ្ដល់ អា 012​ និយាយ​រួម​ទៅ​អា 012 មិន​មែន​ឪ ទេ
      ព្រោះ​មាន​មិត្ត​ភ័ក្ដ​ធ្វើ​ការ​នៅ​ 012 វា​ ថា​ប្រាក់​ចំណូល​របស់​អា 012 នឹងច្រើន​ហួស ហើយ​វា​គ្មាន​គំរោង​ចុះ​ថ្លៃ​ទេ​បើ​ អាណា​ខ្លាំង​ជាមួយ​វា វា​ប្ដឹង​គេ​ ប្ដឹង​ឯង ឲ្យ​ឡើង​ថ្លៃវិញ​ ឬ ធ្វើ​វិធី​​ផ្សេង (ងងឹត)

      អ្នក​ផ្ដល់​សេវា​កម្ម​ទាំង​អស់​មិន​ថា​ជា​អ្វី​ទេ​សូម​មេ​តា​ផ្ដល់​សិទ្ធ​១​ឲ្យ​អ្នក​ប្រើ​ប្រាស់​បាន​តម្លៃ​ទៀប​ និង​សំរំ​ផង គំគិត​ពី​លុយ​ជា​ធំ បើ​ចឹង​នោះ​កាល​ណា​ខ្មែរ​ធំ​ទេ ធំ​តែ​មាឌ​ តែ​អត់​ចេះ​អី​ ពិ​បាក​ណាស់

  4. ចំពោះ​ល្បឿន​មិន​ខុស​គ្នា​ផង​នឹង​គ្រាន់​តែ​យើង​ពិបាក​១​តែ​ប៉ុណ្ណោះ
    គឺ​រាល់​ពេល​មាន​អ្នក​ហៅចូល​ប្រ​ចង់​ប្រើ​ទូរស័ព្ទ​ហៅ​ចេញ
    ហើយ​អ្នក​ខ្លះ​គិត​ថា​អាច​ខូច​ទូរស័ព្ទ

    សួរ​សិន​ថា​ទិញ​ទូរស័ព្ទ​យក​មក​ប្រើ​ឬ​ទុក​ក្នុង​សារៈ​មន្ទី
    បើទុក​ក្នុង​សារៈមន្ទី​នោះ​ទិញ​ទៅ ព្រោះ​ថា​របស់ដែល​ប្រើ​តែង​តែ​មាន​បញ្ហា​ខ្លះ​ហើយ​លើក​លែង​តែ​ទុក​ចោល​ទេ​វា​មិន​ដូច​ រឿង​និទាន​ខ្មែរយក​ន័យ​ត្រង់

    រឿង ពូថៅ

    បើ​ក្នុង​កាលៈទេសៈ​សន្សំ​ប្រាក់​នោះ​ ហើយ​បើយើង​មានទូរស័ព្ទ​អាចភ្ជាប់​បាន​មិន​ចាំបាច់​ទៅ​ប្រើ​វាទេ​ ​ព្រោះ​ដូច​ហេតុដែល​ខ្ញុំ​បាន​និយាយ​មុន​នឹង​ចឹង​គឺ​ល្បឿន​ដូច​តែ​គ្នាទេ

    បើ​ប្រើ​ទៅ​អាច​លេង​ហ្គេម War Craft III បាន​ល្អនោះ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ដូច​នេះ​ដែរ​ណា

    និយាយ​រឿង​ដាក់​ google displaying advertise វិញ​ម្តង​គឺ​មិន​មែន​ចេះ​តែ​ដាក់​នោះ​ទេ​ណា​ ហើយ​ការ​រក​ប្រាក់​វិញ​មិន​មែន​ដូច​ការ​គិត​ទេ​ណា

    កាលពី​មុន​ខ្ញុំ​ដាក់​ជាមួយ​នឹង google ads បាន​ប្រាក់​កំរៃ​គួរសម ប៉ុន្តែ​ដូច​សារ​តែ​ចង់​បាន​ច្រើន​ហួស​ធ្វើ​ឲ្យ​មាន​កំហុស​កើត​ឡើង​ជាមួយ​នឹង​ច្បាប់

    លុយដែរ​រក​បាន​ត្រូវ​រលាយ​អស់​ បាន​ចាយ​តែ​មួយ​រយៈ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s