គ្រប់​គ្រង​ហាងអិន​ធឺណិត​ជា​មួយ IP Cop

នៅតាម​ហាង​អិនធឺណិត ឬ​ក្រុម​ហុន​មួយ​ចំនួន តែងតែ​ភ្ជាប់​អិនធឺណិត​ពី ISP ចូល​មក​  ADSL រួច​ចេញពី ADSL ទើប​ចូល​ទៅកាន់ Router.  ការ​ភ្ជាប់​បែប​នេះ​វា​មាន​លក្ខណះងាយ​ស្រួល​ និង​ឆាប់​រហ័ស​មែន​ទែន តែ​ក្នុង​ចំណោម​អ្នក​ដែល​ប្រើ​បែប​នេះ រួម​ទាំងខ្ញុំ​កាល​ពី​មុន​ តែងតែ​ដើ​រ​សួរ​នៅ តាម​ហាង​កុំព្យូទ័រ​ថា​ តើ​មាន Router ប្រភេទ​ណាដែល​អាច​អោយយើង​កំណត់​ល្បឿន​អិនធឺណិត​លើ​ម៉ាសីន​នីមួយៗ​បាន ព្រោះ​បើ​យើង​ប្រើ​ Router ធម្មតា ពេល​ដែល​មានម៉ាសីន​មួយ​កំពុងទាញយក​ឯកសារ​ទំហំ​ធំហើយ​រយះពេល​យូរទៀត​​ នោះវា​នឹង​ធ្វើ​អោយ​អិន​ធឺណិត​ម៉ាសីន​ដទៃ​ទៀត​ដាច់​ ឬ​យឺត​ខ្លាំង​មែន​ទែន ដែល​ជា​ផល​វិបាក​យ៉ាង​ខ្លាំង​សំរាប់​នៅតាម​ហាង​អិន​ធឺណិត ។

បន្ទាប់​ពីសួរ​នៅ​តាម​ហាង​កុំព្យូទ័រ​ទ័រ​មួយ​ចំនួន​ គេ​ក៏​បាន​ឆ្លើយ​មក​យើង​ថា​មាន​ គឺ​ប្រើ​ Router ប្រភេទ Load Balance Router គឺ​វា​អាច​ធ្វើបាន​ដូច​អ្វីដែល​យើង​និយាយ រីឯតំលៃ​របស់​វា​គឺ​ប្រហែលជា 1000$ គ្រាន់​តែ​លឺ​ញាក់​សាច់ត្រើតៗ បើ​ប្រៀប​ធៀប​ជាមួយ Router ធម្មតា​តំលៃ​តែ 40$ ។ ពេល​លឺ​បែប​នេះ​មាន​តែ​អរគុណ​ ហើយ​ដើរ​ចេញទេ​ខ្ញុំ ចាំថ្ងៃ​ក្រោយ​ចាំគិត​ទៀត😦 ។

តែ​អាឡូវ​ខ្ញុំរកឃើញ​ហើយ ! មិន​មែនរក​ឃើញ​ដោយ​ខ្លួន​ឯង​ទេ គឺ​ដោយ​សារ​តែ​នៅ ផ្ទះ​មិត្ត​ភក្តិខ្ញុំ​គេ​បើក​ហាង​អិនធឺណិត​ភ្ជាប់​ពីខាង​ អង្គរណិត  ហើយ​អង្គរណិត​ណ្នឹង​គេ​អោយ​យើង​យក​ម៉ាសីន​កុំព្យូទ័រ​អោយ​គេ​មួយ​ដើម្បីដំឡើង​ IP Cop ដើម្បីកំណត់​ល្បឿន​អិនធឺណិត​នៅលើ​ម៉ាសីន​នីមួយៗ​ ​ការ​ពារ​កុំអោយ​យឺត​ពេល​មាន​អ្នក​ប្រើ​ច្រើន ។

បង​ប្អូន​ខ្លះ​ក៏​ប្រហែលជា​ឆ្ងល់​ហើយ ថា IP Cop ជា​អ្វី ?

Ip Cop cd cover

IP Cop CD cover

IP Cop គឺ​ជា​ប្រ​ព័ន្ធប្រតិបត្តិការ​ប្រភេទ linux មួយ​ដែល​ត្រូវ​បាន​គេ​សរសេរ​ឡើង​ផ្តោត​សំខាន់​ទៅលើ​ Internet Firewall ។ ​វា​ជា Open Source Operating System មួយ​មិន​គិត​លុយ តែ​វា​មាន​គុណសម្បត្តិ​ដ៏​អស្ចារ្យ​ដូច​ខ្ញុំ​ប្រាប់​ខាង​លើ​អញ្ចឹង និង​មាន​លក្ខណះល្អ​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ មិន​ដឹង ។

ដូច្នេះ​យើង​ឃើញថា​បើ​យើង​ប្រើ​វា​គឺ​ចំណេញ​ថវិការ​ច្រើន ហើយ​ថែម​ទាំង​ទទួល​បាន​លទ្ធ​ផល​ល្អ​ស្មាន​មិន​ដល់​ទៀត​ផង ។ IP Cop អាចដំឡើង​លើ​ម៉ាសីន​ Pentium III Ram 128 ក៏​បាន​ដែរ មិន​ចាំបាច់​មាន​ម៉ាសីន​ថ្មី​ពេក​នោះ​ទេ ។

សរុបមក​គុណសម្បត្តិរបស់​វា​មាន​ដូច​ខាងក្រោម :

1- អាច​កំណត់ល្បឿន​អិនធឺណិត​លើ​ម៉ាសីន​នីមួយ​ៗ​បាន

2- អាច​ប្រើ​ជំនួស​ Router បាន

3- សន្សំចំចៃលុយ​ទៅទិញ​ Load Balance Router ដែល​មាន​តំលៃ​ថ្លៃ

4- តំរូវ​ការ​ម៉ា​សីន​​ទាបៗ

5- ជា​ Package Free

…….

បើបងប្អូន​ចង់​ដឹងលំអិត​សូម​ចូល​ទៅកាន់​ http://www.ipcop.org/

ដើម្បី​ទាញ​យក​ IP Cop iso សូម​ចុច​ត្រង់​នេះ ទំហំ 60.5Mb តូច​តែ​ខ្លឹម😉

46 thoughts on “គ្រប់​គ្រង​ហាងអិន​ធឺណិត​ជា​មួយ IP Cop

  1. ខ្ញុំមានសំនួរមួយ ចង់សួរ myhouse ថា
    ខ្ញុំបានសាកល្បងបង្កើត blog មួយបុន្តែនៅពេលដែលខ្ញុំបង្កើតបានហើយ មានមិត្ត ខ្ញុំចង់ post comment វាអាច សរសេរបាន បុន្តែនៅពេល ចុច comment post វាទា sign in តើមានវិធីណាដែលអាចអោយ post comment បានដោយមិនចាំបាច់ sign in ឬ​ sign in ដែរតែងាយស្រួល ជាក់ស្តែង ដូចជា blog របស់បងដែរ ។​
    ខ្ញុំរង់ចាំ សូមជួយផ្តល់អោយផង ។

  2. សួរស្ដីអ្នកទាំងអស់គ្នា!
    ខ្ញុំគឺជាសមាជិកថ្មី ។
    Hello bong MyHouse !!!!!!!!!!!!
    I like this site so much, thk for sharing idea.
    Now I’m researching about IPCop but not successful yet.
    I hope to receive good idea from u much.

    If bong have good document related to IPCop, pls mail to me porng na.
    My Mail: ruppnet@hayoo.com

    សូមអរគុណ Bong MyHouse !!!!!!!!!!!!

    • បាទ​សួរស្តី ! អាឡូវ​ទើប​តែ​សរសេរសារណា​បញ្ចប់​រួច​ ហើយ​ទើប​តែ​ទទួល Project Website គេ​មួយ ។ ចាំធូរ​ស្បើយ​ការ​ងារ​តិច ខ្ញុំនឹង​សរសេរ​បន្ថែមអំពី ipcop ណ្នឹង។

  3. សួស្ដី!
    ដូចដែលបង Myhouse លើកយកមកអញ្ចឹង ជាធម្មតាពេលដែលយើងបាន
    ដំឡើង IPCop រួច វាទាមទារឲ្យយើងធ្វើការ Configure នូវ Network Configuration….. ហើយពេលយើងធ្វើចង់អស់ វាតម្រូវឲ្យយើងដាក់នូវ User Name & Password ទៅលើ Users 3 ប្រភេទ គឺ Root, Backup & admin ។ root ដើម្បី login តាមរយៈ Shell របស់ IPCop ឬតាមរយៈ ការ Remote ដោយប្រើកម្មវិធីដូចជា OpenSSH, Putty,… ។ Backup ដើម្បីធ្វើការ Restore system ពេលដែលយើងដំឡើងលើកក្រោយ ឬ ដំឡើងម៉ាស៊ីនថ្មី ដោយមិនចាំបាច់ Reconfigure ។ Admin ដើម្បីប្រើប្រាស់
    GUI តាមរយៈ web admin ។ អ្វីដែលសំខាន់គឺត្រូវដាក់ password ឲ្យ root ជាដាច់ខាតបើមិនដូច្នោះទេ យើងមិនអាច login បានទេ ។ តែសម្រាប់ Backup & Admin យើងអាចដាក់វាពេលក្រោយក៏បានដែរ ។
    សូមធ្វើការពិនិត្យសារឡើងវិញពេលដែល ធ្វើការ Install ម្ដងទៀត ។

    សំណាងល្អ!

  4. ជំរាបសួរបង ខ្ញុំនៅតែមានបញ្ហារឿងដំឡើង Ipcop ដដែល ត្រង់ login ទាំងខ្ញុំមិនបានដាក់ Password នឹងឈ្មោះ Admin តែពេលដល់ ត្រង់ Ipcop Login គឺខ្ញុំបាទមិនដឹងជាដាក់អ្វីឱ្យត្រូវ ខ្ញុំមិនដឹងជាធ្វើយ៉ាងម៉េចទេបង សូមបងជួយផ្តល់ពត៌មានបន្ថែមផងបង
    សូមអរគុណ!

  5. ជំរាបសួរបង ខ្ញុំបានរកឃើយហើយ ដែល ping Computer មិនស្គាល់គ្នាគឺ ដោយសារខ្ញុំបាទ បាន ប្រើ កម្មវិធីកំចាត់មេរោគ ប្រភេទ Avira ហើយ
    មិនបាន ដោះ ធិច ត្រង់ Firewall enable ដូចឆ្នេះខ្ញុំមិនអាចទំនាក់ទំនងគ្នាបានទេ អរគុណបងចំពោះការណែនាំផ្សេងៗ

    សូមអរគុណ !

  6. ជំរាបសួរបង ខ្ញុំបាទបាន ភា្ជប់ Internet រួចរាល់ហើយ ពី ហាប់ទៅ Computer ទាំងអស់ ហើយ Computer នីមួយៗ មានដំណើរការ Internet អស់ហើយ ប៉ុន្តែ Computer ទាំងអស់វាមិនអាចទំនាក់ទំនងគ្នាបាន ខ្ញុំបាន បើក windows firewall បាន ប្តូរ IP address, បាន ដាក់ workgroup ហើយបើក Guest នឹង Deny អស់ហើយ តែនៅតែមិនអាច ping រកគ្នាបានទៀត ប៉ុន្តែ Internet គ្រប់ម៉ាស៊ីនគឺដំណើរការបាន ខ្ញុំមិនដឹងថា មកពីហេតុអ្វី តើបងមានវីធីអ្វីដែលអាចឲ្យ Computer ទំនាក់ទំនងគ្នាបាន បងជួយប្រាប់ផង បង
    សូមអរគុណ !

    • ប្រហែល​ជា​​វីរក្ស អត់​បាន​ដាក់ User Name និង Password អោយ Root, Admin, និង​ Backup user គ្រប់​អស់ ។ ត្រូវ​ដំឡើង​ម្តង​ទៀត​ ហើយ​ពិនិត្យ​មើល​កន្លែង​ដាក់​ Password អោយ User នីមួយៗ​ រហូតវាដាក់​ថា​ជោគ ជ័យ​បាន​អាច Login បាន ។

  7. សូស្ដី!បង myhouse and all
    ខ្ញុំជាសមាជិកថ្មី i have one សំនូរ to ask myhouse
    how can i download new movies frome wesite? and how can i know new movies on website tov?

    i hope you will reply me soon
    i wish you success every things

    best regard

    កូនប្រុស

  8. សូមអរគុណច្រើនចំពោះបង Myhouse !
    តើបងត្រូវការAdd-ons អ្វីខ្លះ? ប្រសិនបើអាចជួយបានខ្ញុំនិងជួយឲ្យអស់ពី
    លទ្ធភាពរបស់ខ្ញុំ ។ និយាយអញ្ចឹង តើបងធ្វើការនៅឯណាដែរ ?

  9. សួស្ដីបង Myhouse សម្រាប់បទពិសោធន៍បងចំពោះ IPCop តើបងគិតថា
    យើងគួរធ្វើការគ្រប់គ្រងយ៉ាងដូម្ដេចខ្លះដើម្បីឲ្យ IPCop ដំណើរការទៅបាន ល្អប្រសើរ មានន័យថា ដំឡើង Add-ons អ្វីខ្លះ ?
    រាល់ថ្ងៃនេះខ្ញុំកំពុងប្រើ IPCop នៅស្ថាប័នរបស់ខ្ញុំ ហើយ Add-ons ដែលខ្ញុំប្រើមានដូចជា ៖
    1. Advanced web Proxy ដើម្បីធ្វើ web proxy
    2. url filter ដើម្បី block web sites
    3. update accelerator ដើម្បី​ Update hot fix, patch…….
    4. Net traffic ដើម្បីមើលការប្រើប្រាស់ប្រចាំថ្ងៃ ខែ ឆ្នាំ
    5. calamaris ដើម្បី Print Report របស់ Web proxy
    តែខ្ញុំកំពុងតែស្វែងរក Add-ons ផ្សេងទៀតដើម្បីធ្វើឲ្យការគ្រប់គ្រងកាន់ តែល្អប្រសើរ ដូចជា ៖
    ១. ថាតើ IP Address ណាខ្លះបើកមើល website ណាខ្លះ ?
    ២. តើកុំព្យូទ័រណាប្រើ Internet ច្រើនជាងគេ?

    សូមជួយផ្ដល់គំនិតឲ្យខ្ញុំបានដឹងផង ពេលបងទំនេរ ។

    អរគុណ!
    ទី (គ្រូឧទ្ទេសនៅសាលាគរុកោសល្យសៀមរាប)

    • សួរស្តីលោកគ្រូ ទី​ ! សូមស្វាគមន៏ចំពោះការចូលរួមរបស់លោកគ្រូ​នៅទីនេះ ។
      និយាយមែនទែនទៅខ្ញុំ​មិនសូវ​ជា​បានប្រើ IP Cop ជា​ប្រចាំប៉ុន្មាន​ទេ ច្រើន​តែដំឡើងអោយគេ​ហើយ យកអោយ​គេប្រើតែម្តង ។ ដូច្នេះខ្ញុំអត់​សូវ​ដឹង​ពី Add-on ច្រើនជា​ងណ្នឹង​ទៀត​ទេ ។ មាន​តែយកពីលោកគ្រូខ្លះវិញ🙂

  10. សួស្តីបងខ្ញុំចង់សួរបង​អំពី CD តើធ្វើយ៉ាងណាដើម្បី​អាចដាក់​ឯកសារបានដល់ទៅ​ 9GB បាន?
    សូមបងជួយប្រាប់ដោយអនុគ្រោះផងចុះ,,,,,,,

    សូមអគុណទុកជាមុន,,,,,,,,,,,,,,,,,,,,,,,,,,,,,

  11. សួស្តីសូមបងប្រាប់ខ្ញុំពីរបៀបតំឡើងកម្មវិធី​​​ IPcop​ ផង
    និងប្រាប់អំពីរ​បៀបភ្ជាប់នូវ IP Address​ ជាមួយកុំព្យូទ័រ​ដទែទៀតផង
    និយាយរួមគឺធ្វើយ៉ាងណាអោយដំណើរការកើតទាំងអស់​។
    សូមអភ័យទោសផងបង​ ព្រោះអីខ្ញុំមិនសូវជាចេះទេ​ ហើយជាចុង​ក្រោយសូម
    អគុណ​ និងជូនពរបងអោយមានជ័យជំនះគ្រប់ប្រការ​ ប្រាថ្នាអ្វីអោយដូចបំណង។​ សូមបងផ្ញើរមកអីមេលខ្ញុំ​ ជាភាសាខែ្មរកបាន​ដែរ​limon អីកបានដែរ។ សូមអរគុណម្តងទៀត។។។។។។។

    • សួ​ស្តី !

      រីករាយ​ដែល​បាន​សួរ​សំនួរ​នេះ​មក​ខ្ញុំ ។ សំនួរ​របស់​ kochlaieng ហាក់​ដូច​ជា​រាង​ធំបន្តិច ព្រោះ​វាបាន​ក្តោប​លើ​ការ​ប្រើ​ប្រាស់​របស់ IPCop ទាងមូល​ទៅហើយ ។ ដោយ​សារ​តែ​បច្ចុប្បន្ន​ខ្ញុំ​អត់​សូវ​មាន​ពេល​ទំនេរ​ច្រើន ដូច្នេះ​ប្រហែល​ជា​ខ្ញុំ​ពិបាក​នឹង​សរសេរ​ពីរបៀប​ប្រើ​ប្រាស់​វា​ជា​ភាសាខ្មែរ​ទាំងអស់​បាន​ណាស់​ ហើយ​ការ​សរសេរ​ជា​ភាសាខ្មែរ​អាច​នឹង​ពិបាក​នឹង​យល់​​ដូច​ជា ភាសាអង់​គ្លេស​ទេ ។ ដូច្នេះ​បើ kochlaieng ពិត​ជា​ចង់​ចេះ​អំពី​វាយ៉ាង​ពិត​ប្រាកដ​មែន សូម​ព្យាយាម​អាន​ជា​ភាសាអង់​គ្លេសនៅ​វិបសាយ​របស់​ IPCop តែ​ម្តងវា​ងាយ​ស្រួល​ជាង ហើយ​ពេល​ដែល​មិន​សូវ​យល់​កន្លែង​ណា​ខ្លាំង អាច​សួរ​មក​ខ្ញុំ​បាន​គ្រប់​ពេល ។

      សុំទោសផងដែល​ខ្ញុំ​មិន​អាច​ធ្វើ​តាម​សំណើរ​របស់​ kochlaieng បាន ។ តែ​ខ្ញុំ​នឹង​ព្យា​យា​មឆ្លើយ​គ្រប់​ចំងល់​របស់​អ្នក​រាល់​គ្នា ដែល​ចង់​ចេះ​ខាង​ផ្នែក​អាយ​ធី😉

    • IPcop is not a Windows software or linux software! But it is the linux based Operating System. For Raphidshare download till now no one can tell the right solutions to do that. For Torrent download, I like BitTorrent. When we’re downloading illegal items, we have to be facing with security issues like viruses, spyware, maleware… To prevent this, Is to use the strongest antivirus with latest definitions😉

  12. បង​Myhouse ខ្ញុំមានចំងល់មួយចង់សួរបងពីរបៀបupdate avast ចំពោះ computer ដែលគ្មាន​Internet ព្រោះខ្ញុំ​update យ៉ាងណាក៏មិនកើតដូច្នេះខ្ញុំសូមអោយបងជួយបកស្រាយខ្ញុំផងសូមអគុណច្រើន។

  13. thank so much, that why I can not find solution in search engine. solution told me “To access the IPCop GUI is as simple as starting your browser and entering the IP address (of the
    green IPCop interface) or hostname of your IPCop server along with a port director of either 445
    (https/secure) or 81(redirected to 445):” I tried to do this but can not. now i understood. thanks again

  14. សូស្តី រដ្ឋ ខ្ញុំធ្លាប់​លឺវាដែរតែខ្ញុំអត់ចេះ តំឡើងវាសោះ ចុះអាចតំឡើងនៅលើ window server បានអត់។​ អាចប្រាប់ខ្ញុំពីរបៀរ តំឡើងនៅលើ window server នឹង linux ផង។​ ព្រោះខ្ញុំចង់ចេះវាណាស់។ សូមអរគុណ

    • Hi Nara,

      IP Cop is the linux operating system, not the Software. If you know how to install Windows, you will be able to install IP Cop also. Because of the installation process is nearly the same.

      1-Download the above ISO files.
      2-Burn ISO file with iso burner or Nero to the blank CD.
      3-Restart your computer and insert that IP Cop Bootable CD.
      4-Follow the instructions.

      Note : before install, make sure you have back up all your data first. Because it will need to reformat your hard disk partition.

      Any questions please let me know !
      Sorry for none unicode reply😉

    • ជំរាបសួរបងណារ៉ា ខ្ញុំបាទ ឈ្មោះ តារា ខ្ញុំចាប់អារម្មណ៌ចំពោះ Blog របស់
      បង ខ្ញុំបានអនុវត្តនឹងធ្វើតាមការណែនាំរបស់បងជាច្រើន ប៉ុន្តែខ្ញុំបាទនៅធ្វើ
      មិនទាន់បាន អំពី កម្មវិធី IPcop ខ្ញុំបានទាំង Download មកទៀត តែមិនចេះ
      Setup នឹងប្រើប្រាស់កម្មវិធីនេះបានសោះ តើបងអាចជួយប្រាប់របៀបប្រើ
      ប្រាស់កម្មវិធីនេះខ្លះៗបានទេបង អំពីខ្ញុំបាទ វីរៈតារា
      viraktara@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s