Download Khmer Unicode and Chuon Nath Dictionary for Mac

យើង​ទាំងអស់​គ្នា​ធ្លាប់​តែ​ប្រើ​ Khmer Unicode ឬ វចនានុក្រម​ជួនណាត នៅលើ​ Windows បាន​យ៉ាង​ងាយ​ស្រួល ហើយ​ថែម​ទាំងមិនគិត​លុយ​ទៀត ។ ងាក​មក​មើល​ខ្មែរ​យូនីកូដ​សំរាប់​ Mac វិញ​គឺ​ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​តំលៃ 49$ ដូច​ជា​ថ្លៃ​បន្តិច​សំរាប់​អ្នក​មិន​សូវ​មាន​លុយ ដូច​ជា​ខ្ញុំ​ជា​ដើម រីឯ​វចនានុក្រមជួន​ណាតសំរាប់​ Mac វិញមិន​ត្រូវ​បាន​ធ្វើ​លក់​នោះ​ទេ គឺ​គេ​ចែក​អោយ​ប្រើ​មិនដោយ​សេរី​ដោយ​លោក Willem

ខ្មែរយូនីកូដ​ដែល​ខ្ញុំ​ដាក់​អោយ​បងប្អូន​ខ្មែរ​យើង​ទាញយក​ទៅ​ប្រើ​ប្រាស់​នៅ ពេល​នេះ​ មិន​មែន​ខ្ញុំ​ជា​អ្នក​ទិញដោយ​ផ្ទាល​់​នោះ​ទេ គឺ​ដោយ​សណ្តានចិត្ត​ស្រឡាញ់​ និង​ចែក​រំលែក​របស់​ បង​ហនុមាន ដែល​គាត់​បាន​ទិញ​ ហើយ​ចង់​អោយ​បង​ប្អូន​យើង​អាច​​​ប្រើ​ប្រាស់​បាន​ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​ដូច​ក្នុង Windows ដែរ ​។

សូម​ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក​ខ្មែរ​យូនីកូដ​សំរាប់​ Machintos.

Chuon Nath dictionary for MAC by Willem

Chuon Nath dictionary for MAC by Willem

សូម​ចុច​ត្រង់​នេះដើម្បី​ទាញ​យក​វចនានុក្រម​ជូន​ណាត​សំរាប់ Machintos.

អរគុណដល់​បង​ហនុមាន😉

64 thoughts on “Download Khmer Unicode and Chuon Nath Dictionary for Mac

  1. សួស្តី! នេះគឺសារត្រា។

    សារត្រាជាកម្មវិធីកុំព្យូទ័រមួយប្រភេទដែល បានបង្កើតឡើងមានគំរូតាម Microsoft Notepad ។ វាមានមុខងារប្រហាក់ប្រហែលនឹង Notepad ដែរ ប៉ុន្តែសារត្រាត្រូវធ្វើឡើង ជាសំខាន់ សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រភាសាខ្មែរ ។ សារត្រាបានប្រើប្រាស់ Khmer Unicode ជាស្តង់ដារនៃអក្សរ និងMicrosoft Windows ជាទីតាំងដំណើរការ ។ វាមានល្បឿនដំណើរការឆាប់រហ័សជាមួយ Microsoft Windows XP និងអាចប្រើប្រាស់បានទូទៅ មិនកំណត់ប្រព័ន្ធប្រតិបត្តិការណាមួយឡើយ។ ប៉ុន្តែអ្វី ដែលជាមូលដ្ឋានដំបូងដែល អាចឱ្យសារត្រា ដំណើរការទៅបាននោះគឺ ប្រព័ន្ធប្រតិបត្តិការ របស់អ្នកចាំបាច់ត្រូវមាន Microsoft .Net Framework 2.0 ឡើងទៅ។ វាកាន់តែមានភាពងាយស្រួលបើកុំព្យូទ័ររបស់អ្នកមានកំណែនៃ Micosoft .Net Framework ខ្ពស់ជាងនេះ។ ដើម្បីប្រើប្រាស់កម្មវិធី សារត្រា ចាំបាច់បំផុតត្រូវឱ្យកុំព្យូទ័ររបស់អ្នកមានកម្មវីធី Khmer Unicode ជាមុនសិន ។ សារត្រា ត្រូវការចាំបាច់នូវ ការចូលរួមនៃ កម្មវិធី Khmer Unicode និង ទម្រង់អក្សរផ្សេងៗ ព្រោះកម្មវិធី សារត្រាត្រូវបានសរសេរឡើងទាំងស្រុងផ្អែកទៅលើ រចនាបទជាភាសាខ្មែរ ។ វាមានដំណើរការលើ OS ដែលបានចូលរួមដោយ កម្មវិធីKhmer Unicode តែប៉ុណ្ណោះ។ សារត្រា ជាកម្មវិធី មួយដែលត្រូវបានសរសេរឡើងដោយ បម្រុងប្រយ័ត្នខ្ពស់និង ផ្អែកទៅលើ ល័ក្ខណ៍ជាសំខាន់ដែលមិនអាចបណ្តាលមានការលេចឡើងនូវ សារខូចខាតនោះទេ។ ដោយសារសារត្រា ឈរលើសុវត្ថិភាពកុំព្យូទ័រជាចម្បង បានធ្វើឱ្យអ្នកប្រើប្រាស់អាចទុកចិត្ត ទៅលើសមត្ថភាព និង ជំនាញរបស់សារត្រាយ៉ាងពិតប្រាកដ។ វាមានភាពច្បាស់លាស់ទៅលើការត្រួតពិនិត្យ ឯកសារថា ពិតជាបានរក្សាទុករួចរាល់ហើយ នឹងមិនអាចបណ្តាលឱ្យអ្នកប្រើ មានការដាច់រហែក ឬបាត់បងឯកសារ នៅពេលរក្សាទុក នោះទេ។ សារត្រា បានបង្កើតឡើងដោយប្រើប្រាស់ទម្រង់ 3D Interface និងរបាព៌ណខៀវស្រាល ផ្ទៃអត្ថបទព៌ណ ស និង Sizable Border ។ អ្នកប្រើគួរប្រើសារត្រាក្នុងប្រភេទ Windows 32 bit ព្រោះនឹងបង្ហាញឱ្យកាន់តែច្បាស់នូវ រូបរាងរបស់ សារត្រា ព្រមទាំងព៌ណផងដែរ ។ ចំណែកការបោះពុម្ព ក្នុងកម្មវិធី សារត្រា គឺមិនមានលក្ខណៈ ខុសប្លែកពី Microsoft Notepad នោះទេ ក៏ប៉ុន្តែ សារត្រាបានបន្ថែមនូវការ ពិនិត្យការបោះពុម្ព ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់អាចត្រួតពិនិត្យទំព័របាន មុនពេលបោះពុម្ព ។ ការរៀបចំទំព័រក្នុង សារត្រាគឺ សាមញ្ញបំផុត អាចឱ្យអ្នក ផ្លាស់ប្តូរប្រភេទក្រដាស់ទៅតាមអ្វីដែលអ្នកចង់បាន ដោយងាយស្រួល។ សារត្រាបានបន្ថែមនូវបន្ទាត់ក្រិត ដែលជាភាពងាយស្រួលថ្មីមួយដល់អ្នកប្រើ អាចកម្រិតការវាយអត្ថបទរបស់ខ្លួនបានយ៉ាងច្បាស់លាស់។ មួយវិញទៀត សារត្រាបានភា្ជប់នូវប្រភេទ ឯកសារថ្មី មួយទៀតគឺ ឯកសារ សារត្រា (*.បញ្ញាញាណ)ជាឯកសារមួយប្រើប្រាស់ដោយប្រព័ន្ធ Transposition Encryption ក្នុងការបម្លែងអត្ថបទឯកសារ ដើម្បីរក្សាទុក។ឯកសារមួយប្រភេទនេះ នឹងផ្តល់សារៈសំខាន់ដល់អ្នកប្រើគឺ មិនអាច ឱ្យមើលឃើញឯកសារអត្ថបទ ដោយកម្មវិធីផ្សេងក្រៅពី សារត្រានេះឡើង។ អ្នកប្រើអាចរក្សាទុកឯកសារសំងាត់ជាអត្ថបទលើសារត្រាបាន ដោយប្រើប្រាស់ប្រភេទ ឯកសារនេះ ព្រោះវាមានប្រសិទ្ធិភាព អាចបើកអានបានតែជាមួយកម្មវិធី សារត្រាតែប៉ុណ្ណោះ។

    ជាទីបញ្ចប់ ក្នុងនាមខ្ញុំជាអ្នកបង្កើតកម្មវិធី សារត្រា សូមថ្លែងអំណរគុណចំពោះលោកអ្នកដែលបានជួយគាំទ្រ និងប្រើប្រាស់
    កម្មវិធីនេះ ហើយយើងខ្ញុំសង្ឃឹមថា នឹងបានទទួលការគាំទ្ររបស់លោកអ្នកជាបន្តបន្ទាប់ទៀត ។
    លោកអ្នកជាកម្លាំងចិត្តរបស់ក្រុមយើងខ្ញុំ ក៏ដូចជាសិស្សនិសិត្សទាំងអស់ដែលកំពុង សិក្សាលើជំនាញផ្សេងៗ សូមជួយគាំទ្រ
    ស្នាដៃ សិស្សនិសិត្សខ្មែរយើង ដើម្បីអភិវឌ្ឍនភាព និង ការរីកលូតលាស់ ។

    សូមអរគុណ…!

    http://www.mediafire.com/?j95nnvbu321fuq9
    http://www.mediafire.com/?cqd61ci82lg35t7
    http://driver-tc.webs.com/apps/links/

  2. បង myhouse ខ្ញុំសូមសួរបងមួយទៀតថាតើមានវិធីណាអាចបិទកុំព្យូទ័រដោយស្វ័យប្រវត្តិដែរទេគឺកំនត់នាទីអោយរលត់តែម្តងសូមអរគុណ។

  3. Pingback: វចនានុក្រម សម្តេច​ ជួន ណាត (ភាគ​ ២) « ខ្មែរមួយជាតិ

  4. Hi roth
    i’m Naklengks
    Thank for your idea!

    Do you know? I’m always read your tip its so interrested.
    and i try to do it, and now i have one matter want to ask you:

    Have you ever met when we’re using window 7 why can not setup any operating system on it?
    when we setup it’s always ask us to keep the file to old window, and then we can not use it anymore.

    Which way we can use both of win7 and win xp ?
    thank in advance!

  5. បង Myhouse ខ្ញុំមានចំងល់មួយទៀតចង់សួរបងបើខ្ញុំចង់អោយ file video មួយមានសំលេងតិចខ្ញុំចង់អោយលឺសំលេងខ្លាំងហើយច្បាស់តើខ្ញុំត្រូវប្រើកម្មវិធីអ្វីហើយធ្វើវាយ៉ាងដូចម្តេច?សូមបងជួយប្រាប់ខ្ញុំផងសូមអគុណច្រើន។

  6. បើ​សិន​ប្រើក្នុង​កម្មវិធី Adobe Audution យើង​ត្រូវ​ទំលាក់​ Equalizer ទាំងអស់​មក​ក្រោម Base line រួច​តំឡើងអា​ទីបី(រាប់​ពីខាង​ស្តាំ) អោយ​កប់​ទៅ ។ បន្ទាប់​មក​តំឡើង​សម្លេង​ល្មម ហើយ​ Save វា​ទុក​ដោយ​ដាក់ Bit តូច​បំផុត​ទៅ ។

  7. បងទាំងអស់គ្នាខ្ញុំយក file mp3 ពី RFA មាន​៧នាទី​ តែទំហំតូចហើយលឺខ្លាំងហើយច្បាស់ទៀតមិនដឹងគេធ្វើយ៉ាងម៉េចបានទំហំតូចហើយលឺល្អយ៉ាងនេះសូមជួយប្រាប់ខ្ញុំផងសូមអគុណ។

  8. បងបងទាំងអស់គ្នាខ្ញុំឈ្មោះរ៉ានីតខ្ញុំចង់សួរបងទាំងអស់គ្មាមួយសូមបងជួយខ្ញុំផងខ្ញុំចង់សួរថា mp3 មួយមាន៧នាទីទំហំ១៥MBតើប្រើកម្មវិធីconvert ប្រភេទណាដែលអាច convert mp3 15MB ទៅ​ ទំហំ 862 KB បានរឺមានវិធីផ្សេងទៀតដែលអាចធ្វើបានសូមជួយប្រាប់ខ្ញុំផង។

  9. Pingback: វចនានុក្រម សម្តេច​ ជួន ណាត « ខ្មែរមួយជាតិ

  10. ខ្ញុំមានចម្ងល់មួយថា៖ តើយើងអាចតំឡើង Mac ជាមួយWindow ដើម្បីប្រើបានទាំង២ដែរឬទេ? បើមានតាមរបៀបណា។ សូមជួយណែនាំផង ព្រោះខ្ញុំមិនយល់ពី Macទេ។ សូមអរគុណទុកជាមុនរាល់ចម្លើយរបស់អ្នក តបមកខ្ញុំបាទ!។

  11. សួស្តី​ ខ្ញុំបាទឈ្មោះ​ ធារ៉ា បន្ទាប់ពីតំលេីងរួច​ខ្ញុំរកទីតាំងរបស់ កម្មវិធី វចនានុក្រម​មិន​ឃើញសោះ​នៅក្នុង​ ម៉ាសុីនរបស់ ខ្ញុំ​ Mac OSX snow.

    • បើតាមការពិសោធន៍​របស់ខ្ញុំ មកពីលោក រកកន្លែងចុចវាមិនឃើញ លោកត្រូវចុច អក្សរ ( j ) មុន បើចង់វាយជើង ។ សូមឧទាហរណ៍ បើលោកចង់វាយ ពាក្យថា ខ្មែរ លោក ត្រូវ ចុចឃីអក្សរ X J M E R (ខ្មែរ) ។ សង្ឃឹមថាអាចជួយបាន បើមានចំងល់ អាចសួរខ្ញុំបាន ។ សូមសំណាងល្អ

  12. I have one thing want to ask you roth, I’m nakleng,
    I wonder why, when I installed Kaspersky of new version onto my computer,it has always have problem.
    Its look like: Computer break down, stoped but i can open the other program such as MS Excel or Internet Explorer but sometimes can not open at all.

    Could you pls let me know the way to resolve it.

    Regard

    Nakleng

  13. បាទ សូមអរគុណដល់ប្អូន រ័ត្នដែលបានជួយដាក់ ចែកចាយដល់បងប្អូន អ្នកដែលប្រើប្រាស់ Mac ដូចអ្នករាល់គ្នាដឹងស្រាប់ហើយ កម្មវធី (programs) របស់ Mac មិនសូវ​សំបូរ​ដូច ភីសី​ទេ បើមាន ក៏ថ្លៃដែរ ហេតុដូច្នេះហើយទើបខ្ញុំចង់ចែកចាយដល់ មិត្ត សម្លាញ់ទាំងអស់ ដែល​ចូល​មកលេង ក្នុង ប្លក របស់ រ័ត្ន ។ សូមអញ្ជើញរីករាយ ប្រើ នៅ ខ្មែរយូនីកូដ សំរាប៉ Mac របស់​អ្នក ។ អរគុណ ប្អូន រ័ត្ន ដែលបានខ្នះខ្នែង ក្នុង រឿង នេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s