តើត្រូវ​ធ្វើ​អ្វី​ទៀត​បន្ទាប់​ពីចាប់​មេរោគ​ហើយ ?

កាល​ពីម្សិល​ម៉្ងៃ​ទើប​តែ​កំចាត់​ពួក​អាមេរោគ Fun.exe, dc.exe, winsit.exe ……អស់​ពីកុំព្យូទ័រ​នៅកន្លែង​ធ្វើ​ការ ដោយ​ប្រើ​កម្មវិធី AVG Free Edition 8.5 ហើយ​ទទួល​បាន​លទ្ធផល​ល្អ​ផស់​គេ​មិនចាញ់​ Kaspersky ប៉ុន្មាន​ដែរ ។ តែ​អ្វីដែល​ខ្ញុំ​ចង់​បង្ហាញ​នៅ​ពេល​នេះ គឺ​បន្ទាប់​ពីយើង​សំអាត​ មេរោគ​ទាំងនោះ​អស់​ហើយ ពេល​យើងបើក ​ Windows លើ​កដំបូង​មក​វាបង្ហាញ​សារ​ រញេរញ៉ៃពីរ​បី​ឃ្លា ប្រាប់​ថា Windows cannot find….. ដែល​ធ្វើ​អោយ​រំខាន និង​លឺ​សំលេង​ទូង​ៗៗ ដែល​អ្នក​ខ្លះ​ភ្ញាក់​ផ្អើល​លើស​ពី​ការ​ដែល​មាន​មេរោគ​ក្នុងកុំព្យូទ័រ​ទៀត ។

មូល​ហេតុ​ដែល​បណ្តាលអោយ​មាន​សារ​នេះកើត​ឡើង​មក​ពី ពេល​ដែល​មេរោគចូលក្នុង វីនដូរ​ វា​បាន​បង្កើត​ ឃីនៅក្នុង Registry ដើម្បីអោយ​វីនដូរ​បើក​ File Viruses របស់​ខ្លួន​រាល់​លើ​ក​នៅពេល​បើក​កុំព្យូទ័រ ដើម្បីអោយ មេរោគនោះដំណើរ​ការ​រហូត ។ តែ​ក្រោយ​ពីយើង​លុប​មេរោគនោះ​អស់​ទៅ វិនដូរ​នឹង​បង្ហាញសារ​សួរ​យើង​ថា​តើ​ Files ទាំងនោះ​ទៅ​ណា​អស់​ហើយ បាន​រក​អីបើក​អត់​បាន​អញ្ចឹង ?🙂

ដើម្បី​បំបាត់​សារ​រញេរញ៉ៃ​ទាំងនោះ​យើង​ត្រូវ​ធ្វើ​ដូច​ខាងក្រោម :

1- ចុច​ Start > Run  > type : regedit

បន្ទាប់​មក​ចុច Ctrl + F (ដើម្បី​ស្វែង​រក) បន្ទាប់​មក​វាយ​ឈ្មោះ File មេរោគ​ ដូច​ជា other.exe, dc.exe, fun.exe…. យើង​វាយ​ឈ្មោះ​តែ​មួយ​បាន​ហើយ វា​នឹង​បង្ហាញ​ទាំងអស់​ ។ បន្ទាប់​ពឃើញ Key នៅក្នុង Registry ដែល​មេរោគ​នោះបាន​បង្កើត​ហើយ ចូរ​លុប​វាចោល​អោយ​អស់​ ។

2- ចុច​ Start > Run > type: msconfig

បន្ទាប់ម​ក​ចុច​លើ​តាប Start UP > ដក​ Tick  របស់​មេរោគ​ចោល​អោយ​អស់ ទុក​តែ​ Start UP របស់​កម្មវិធីសំខាន់​ៗ​ដូច​ជា avgtray, usbguard…. បាន​ហើយ ដើម្បី​កុំអោយ​កុំព្យូទ័រ​យើង​ដើរ​យឺត​ពេក​ពេល​បើក​កុំព្យូទ័រ​ដំបូង ។

ក្រោយ​ពី​ធ្វើ​រួច​រាល់​ហើយ​សូម​ចូល​ទៅកាន់ Start > run > វាយ : %temp% បន្ទាប់​មក​លុប​ File and folder ដែល​មាន​ក្នុង​នោះ​ទាំងអស់​ ព្រោះសុទ្ធតែ​ជារបស់អត់​ប្រយោជន៌​។

Wish viruses aways from all of you😉

13 thoughts on “តើត្រូវ​ធ្វើ​អ្វី​ទៀត​បន្ទាប់​ពីចាប់​មេរោគ​ហើយ ?

  1. បង​ សូមសួរមួយ។Laptop ខ្ញុំពេលបើកបានតែរយះពេលប្រហែលកន្លះម៉ោងគឺគាំង។​ហើយនៅពេលបិទរួចបើកឡើងវិញអត់ចេញ ទាល់ទុកចោលមួយស្របក់ទើបបើកចេញុ។

  2. អគុណដែលបានឲ្យយោបល់.ខ្ញុំនឹងសាកល្បង ប៉ុន្តែខ្ញុំនៅមានសំនួរមួយទៀត តើធ្លាប់ install auto desk 3D studio or maya 2008/2009 ដែរទេ?តើធ្លាប់មានបញ្ហាជាមួយ key register ទេ ?

  3. សួរ​ស្តី រ័ត្នដូចគ្នា🙂

    បើ​សិន​ជា​រ័ត្ន​​បាន​ទាញយក Update Files ពីវិបសាយ AVG រួច​ហើយ ចូរដាក់​វា​នៅក្នុង​ Desktop ។ បន្ទាប់​មក​បើក​កម្មវិធី AVG ចុច​លើ​ Tool > Update from Directory > រើស​យក​ កន្លែង​ដែល​យើ​ងទុក​ File Update គឺ​ Desktop > ចុច OK វា​នឹង​ Update អោយ​យើង​ ។
    😉

  4. សួស្តី. ផ្ទះរបស់អ្នកពិតជាល្អមែន វាបានជួយខ្ញុំច្រើនចំពោះការដោះស្រាយ​បញ្ហាជាមួយPC.តែខ្ញុំមាន បញ្ហាមួយអំពីការប្រើ​កម្មវិធី AVG Free Edition 8.5 ព្រោះពេលខ្ញុំ install ហើយវាអត់អាចupdate បាន តើបញ្ហានឹង​បណ្តាលមកពីអ្វី ? ហើយគួរតែធ្វើអាយម៉ិចដើម្បីដោះស្រាយវាបាន? អគុណជាមុន.ខ្ញុំនឹងរងចាំចម្លើយ កាន់តែរហ័ស កាន់តែល្អ ព្រោះmy PC វីរុសច្រើនណាស់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s