Office 2010 នឹង​ចេញនៅឆ្នាំក្រោយ !

សព្វ​ថ្ងៃ​នេះ​យើង​ទាំង​អស់​គ្នា មិន​សូវ​ជា​មាន​អ្នក​ប្រើ​ប្រាស់​ Office 2007  ច្រើន​ណាស់​ណា​នោះ​ទេ ជាពិសេស​សម្រាប់​អ្នក​ដែល​ធ្លាប់​តែ​ទំលាប់​ជាមួយ Office 2003 ពួកគាត់​តែ​ង​តែ​ស្រែក​ចាច ពេល​ឃើញលក្ខណះ Office 2007 ពិបាក​ប្រើ​ណាស់លោក​អើយ …… ហើយ​ក៏​មាន​មូលហេតុ​មួយ​ចំនួន​ដូច​ជា តំរូវការ​ម៉ាសីន​មិន​គ្រប់​គ្រាន់​ដើម្បី​ដំណើរ​ការ​វា​បាន ឬក៏ខ្លាច​ពេល​ធ្វើ​ការ​ងារ​ក្នុង​ Office 2007 ពេល​យក​ឯកសារ​នៅ​កន្លែង​ផ្សេង​អត់​ស្គាល់​ …..។

តែ​ផ្ទុយ​ទៅវិញ សម្រាប់​អ្នក​ដែល​ស្រឡាញ់​បច្ចេក​វិទ្យា​ទំនើបៗ អ្នក​ដែល​ចូល​ចិត្ត​អ្វីដែល​ថ្មី គេ​តែង​តែ​ទទួល​ស្គាល់​ពីអត្ថ​ប្រយោជន៌​ និង​អោយ​តម្លៃ​វា​ជានិច្ច​ ព្រោះ​វាជា​អ្វី​ដែល​គេខិត​ខំ​ធ្វើ​កែ​លំអរ​អោយ​កាន់​តែ​ប្រសើរ​ជាង​សេរី​មុនៗ ។  ជាក់​ស្តែង​ចំពោះខ្ញុំ​ គឺ​ពេញចិត្ត​នឹង Office 2007 ណាស់ មិនមែន​​ស្រលាញ់​តែ​រូប​រាង (Interface) វា​ប៉ុណ្នោះទេ តែ​វា​ពិត​ជា​ជួយ​សំរួលដល់​ការងារ​យើង​បាន​លឿន​ជាង​មុន​ឆ្ងាយ​ណាស់ ដូច​ជា​ការ​បង្កើត​ Slide តាមកម្មវិធី Power Point វិញគឺ​ងាយ​​ស្រួល​ ហើយ​ស្អាតៗទៀត ។

ហើយ​អាឡូវ​លឺ​សូរ​ថា​ក្រុម​ហុន Microsoft នឹងចេញ Office សេរីថ្មី 2010 Beta អោយ​ទៅ​ដៃ​គូ​សំខាន់​ៗ នៅថ្ងៃ​ស្អែកនេះ​អោយ​ប្រើ​ប្រាស់​សាក​ល្បង ។ រី​ឯអា​លទ្ធផល​សំរេច​ចុង​ក្រោយ ប្រហែល​ជានឹងចេញដាក់​អោយ​ប្រើប្រាស់ដំណាល​គ្នា​ជាមួយ​ Windows 7 RTM​ជា​ផ្លូវ​ការ​នៅ​ដើម​ឆ្នាំ 2010 ខាងមុខ​នេះ ។

Office Word 2007 Screenshot

Office Word 2007 Screenshot

Office Word 2010 Screenshot

Office Word 2010 Screenshot

ប្រភពដើម

15 thoughts on “Office 2010 នឹង​ចេញនៅឆ្នាំក្រោយ !

  1. បានជោគជ៍យហើយបង! បញ្ហាគឺនៅត្រង់ថាខ្ញុំ copy normal.dotm។ ថ្ងៃនេះខ្ញុំបានព្យាយាម copy normal.dot to “C:\Program Files\Microsoft Office\Office14” ដំណើរការបានធម្មតាវិញហើយ។ ខ្ញុំមានបញ្ហាមួយចង់សួរបងថា ចំពោះ normal.dot & normal.dotm វាខុសគ្នាដូចម្តេច? សូមអរគុណ!

  2. ខ្ញុំបានព្យាយាមធ្វើដូចបងហើយគឺ Copy normal.dotm to C:\document and setting \ Administrator \ application data\ microsoft \ template នៅតែមិនដើរទៀត។ តែចំពោះ office 2003 and office 2007 គឺដើរធម្មតា។ សូមអរគុណដែលបានចែករំលែកដល់អ្នកមិនទាន់ចេះ។

  3. សួរស្តីបងប្រុស សាម៉ាឌី នឹង មុន្នីរ័ត្ន! ចង់សួរបងពីបញ្ញាខ្លះៗដែលទាក់ទងនឹង Office 2010។ នៅពេលដែលខ្ញុំសរសេរអក្សរខ្មែរ វាអត់ចេញដៃជើងរេដោយប្រើ Limon Font។ ខ្ញុំព្យាយាម Copy normal.dotm ដាក់ក្នុងទីតាំង “C:\Program Files\Microsoft Office\Office14” នៅតែមិនដើរទៀត។ សូមអរគុណ!

  4. កាល​ណា​យើង​មាន​គ្រឹះរបស់​ Windows XP ហើយ យើង​ប្រាកដ​ជាអាច​យល់​បាន​ច្រើន​នៅក្នុង Windows Vista ឬ Windows 7 ។ រី​ឯបញ្ហា​​ និង​ដំណោះស្រាយ​​រវាង​ Windows ទាំងពីរគឺ​វា​ស្រដៀង​គ្នា​ទេ មិនសូវ​ជា​ខុស​គ្នាប៉ុន្មាន​ទេ ។

    ហើយ​ចំណុច​សំខាន់​ដែល​ខ្ញុំ​ចង់​អោយ​យើង​ទាំងអស់​គ្នា​ដឹង​នោះ គឺ​អ្វី​ក៏​ដោយ​ ពេល​ប្រើ​ដំបូង​រាង​ពិបាក ដល់​ពេល​យូរៗ​ទៅ​ទើប​យើងដឹង​ថា​វា​ងាយ​ស្រួល​ និង​លឿន​ជាង​មុនជា​មិន​ខាន​ ។​

  5. ខ្ញុំ​អត់​ដែល​ប្រើ Office 2007 ប៉ុន្តែ​តាម​ការ​ដែល​ខ្ញុំ​មើល​ក្នុង Screenshot នេះ​ឃើញ​ថា Office 2010 ប្រ​ហែល​ជា​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង Office 2007 ហើយ​មើល​ទៅ? សុំ​សួរ​មួយ​មើល៏… រាល់​ថ្ងៃ​ខ្ញុំ​កំ​ពុងតែ​ប្រើ Win-XP ចុះ​បើ​ខ្ញុំ​ប្តូរ​ទៅ Win-7 វិញ​ តើ​ការ​ប្រើ​ប្រាស់​ស្រដៀង​គ្នា​ដែរ ឬទេ? ឧទារហណ័ ដូច​ជា​ដំណោះ​ស្រាយ​ផ្សេងៗ ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ក្នុង Win-XP ហ្នឹង​វា​មាន​លក្ខណៈ​ដូច​គ្នា​ នឹង Win-7 ដែរ​ឬទេ ហ្ន៎…?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s