ហេតុអ្វី Microsoft នៅ​តែ​មិន​ព្រម​ធ្វើ​អោយ​ Windows 7​ ស្គាល់​ខ្មែរយូនីកូដ ?

ចាប់​តាំង​ពីចេញ​វីនដូរ​វីស្តា​ដំបូង  គ្រប់​គ្នា​តែ​ងតែ​សង្ឃឹម​ថា​ Microsoft នឹង​បញ្ចូល​ Font និង Unicode Keyboard layout អោយ​ស្គាល់​អាច​អោយ​ប្រើ​ប្រាស់​បាន​ដោយ​មិន​ចាំបាច់​ដំឡើង Khmer Unicode ។ តែ​កាល​ណ្នឹង​លឺ​ថា Nida គេ​បញ្ជូន Font ខ្មែរ​ទៅ​អោយ​ដែរ​ តែដោយ​សារ​យើង​ប្រើ​ទំហំអក្សរ 22 ហើយស្តង់​ដារ​របស់​ពិភពលោក​គឺ 12pt ដូច្នេះ​ហើយ​ទើប​យើង​ឃើញ​នៅ ក្នុង​វីនដូរវីស្តា​អាចមើល​ឃើញ​អក្សរ Unicode ដែរ​ តែ​ឃើញតូចៗ និង​មិន​អាច​វាយ​ដាក់​ជើង​បាន (រញ៉េរ​រញ៉ៃ)😦 ។

បន្ទាប់​មក​ខាង​ Nida  ក៏​បាន​កែ​សម្រួល​ទំហំ​អក្សរ​ Unicode ថ្មី​ដែល​មាន​ទំហំត្រឹម​តែ 12pt តែ​វា​ធំៗ​ដូច​យើង​ប្រើ Limon ទំហំ 22pt ដែរ ។

អ្វី​ដែល​ខ្ញុំ​ឆ្ងល់​នោះ​គឺ​តាំងពីឆ្នាំ ២០០៧ រហូត​មក​ដល់​​ ២០០៩ ប្រហែល​ជា​ Nida អត់​បាន​ធ្វើ​អី​សោះ​ ឬ​យ៉ាង​ម៉េច ?  រហូត​មក​ដល់​ពេល​នេះ ​ Microsoft ចាប់​ផ្តើម​បង្ហាញវីនដូរ 7 beta​ អោយ​ប្រើ​សាក​ល្បង​​ និងអាច​អោយ​យើង​គ្រប់​គ្នា​​ប្រាប់​ពីកំហុស​ឆ្គងរបស់​វា អោយ​ខាង​​ Microsoft ដឹង​ដើម្បីធ្វើ​ការ​កែ​ប្រៃ (Send Feedback) ។ ​រហូត​មក​ដល់​គេ​ចេញ​ Version Release Cadidate ដែល​ជា​ Version សាកល្បង​ចុង​ក្រោយ​ (Pre- release) ហើយ​ នៅ​តែ​មិន​អាច​ស្គាល់ខ្មែរ​យូនីកូដ​ទៀត ។

ប្រហែល​ជា​អត់​មានអ្នក​ណា​មួយ​ Send Feedback ទេ​មើល​ទៅ🙂 ផ្ញើរ​ទៅ​តែ​ឯង​អញ្ចឹង​ប្រហែល​ជា​គេ​មិន​ចាប់​អារម្មណ៌ទេ :(  ។ ចុះ​អ្នក​កាន់​អាយ​ធី​របស់​រដ្ឋ​ទាំងមូល​​ម៉េច​ក៏​មិន​ផ្ញើរ​តិច​ល​មើល ….. ។​ សំណូម​ពរ​ខ្ញុំ​ គឺ​គ្រាន់​តែ​ផ្ញើរ Font ដែល​ទើប​តែ​ធ្វើ​ចុង​ក្រោយ​នឹង​អោយ​គេ​ទៅ  ក៏​យើង​អាច​មើល​អក្សរ​ខ្មែរ​យូ​នីកូដ​បាន​ច្បាស់​ដែរ​ មិន​បាច់​មាន​ Layout ដើម្បី​វាយ​ក៏​បាន​ដែរ ។

ហើយ​ក៏​មិន​ទាន់​ហួស​ពេល​ទេ ព្រោះគេ​​មិន​ទាន់​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ដែរ​​ ប្រហែល​ជា​ដើម​ឆ្នាំ ២០១០ បាន Microsoft សម្រេច​លក់​ជា​ផ្លូវ​ការ (RTM) អញ្ចឹង​នៅសល់​ពេល​ជាង​កន្លះ​ឆ្នាំ​ទៀត​ឯណោះ ។

ខ្ញុំ​ក៏​មិន​​សូវ​ដឹង​ច្បាស់​រវាង Nida និង KhmerOS ដែរ បើ​បង​ប្អូន​ដឹង​សូម​ជួយ​ប្រាប់​ខ្ញុំ​តិច​ផងណា🙂

20 thoughts on “ហេតុអ្វី Microsoft នៅ​តែ​មិន​ព្រម​ធ្វើ​អោយ​ Windows 7​ ស្គាល់​ខ្មែរយូនីកូដ ?

  1. យូនីកូដមានក្នុង វីនដូ 7 ប៉ុន្តែ ឃីបូត ប្រើតាមបែប Nida ដែលមានលក្ខណៈខុសគ្នាពី OS ។ បែបនេះពិបាកណាស់ ។ ហេតុម៉េចមិន ឯកភាពគ្នាតែមួយទៅ Nida និង OS នោះ ។

  2. ខ្ញុំ​ឆ្ងល់​សព្វ​ថ្ងៃ​នេះ តើ​ស្ថាប័ណ មួយ​ណា​ដែល​ជា​អ្នក​ទទួល​បន្ទុក​ផ្នែក​ យូនិកូថ​ខ្មែរ? យូយូ ទៅ​អ្នក​ដែល​បង្កើត​​ដូច​ជា​មិន​សូវ​ឃើញ​​យក​ចិត្ត​ទុក​ដាក់​បែ​ជា​ ​អ្នក​ប្រើ​ប្រាស់​ជា​អ្នក​យក​ចិត្ត​ទុក​ដាក់​ទៅ​វិញ, យ៉ាប់​ហ្មង! បើ​មាន​យូនិកូដ​​​ខ្មែរ ច្រើន​ប្រ​ភេទ ពេក​ប្រហែល​ជា​ពិបាក​និង​អោយ​គេ​ប្រើ​ប្រាស់​ណាស់ ព្រោះ​មិន​ដឹង​ថា​អា​មួយ​ណា​ជា​ ស្តង់​ដា​ពិត​ប្រាកដ

    • ប្រហែលជា​ខាង​ Khmer OS គេ​មិន​សូវ​គិត​គូរ​ពី Windows ទេមើល​ទៅ ។ គេ​ផ្តោត​សំខាន់​ទៅលើ​ការ​អភិវឌ្ឍន៌​ Operating System ជា​ភាសាខ្មែរ​ ដោយ​ផ្អែកលើ Suse Linux ច្រើន​ជាង​ ។​

      បើ​គិត​អោយ​មែន​ទែន​ទៅ គួរ​តែ​ខាង Nida ជា​អ្នក​រៀប​ចំ​ មែន​ទេ​បង ? តែ​ចូល​ក្នុង Nida.gov.kh អត់​មាន​កន្លែង​ណា​និយាយ​សោះ មាន​តែ​កន្លែង​ដាក់​អោយ​ទាញយក​អក្សរ​ខ្មែរ​យូនីកូដ​របស់​ Nida តែប៉ុណ្ណោះ ។

  3. ចង់ដឹងអ្នកណាជាអ្នកបង្កើតអក្សរអីខ្លះ ទៅមើលកន្លែងនេះទៅ ៖
    http://www.selapa.net/khmerfonts/
    ចឹងខ្ញុំមិនបាចរៀនអីថ្មីទៀតទេ ព្រោះ Windows Vista និង
    Windows 7 ប្រើ Keyboard (KH) ខ្មែរយូនីកូដដូចតែគ្នាទេ ។

    • ខ្ញុំ​ឆ្ងល់​ដល់​ហើយ នៀក????????
      ហេតុ​អី​ក៏​គេ​មិន​យក​ យូនិកូថ​ ចេញ​ពី ខ្មែរ​អូអេស មកដាក់​ក្នុង Win7 ហ្មង​ទៅ? អ្ហូ… ប្រសិន​បើ​ Microsoft អោយ​ធ្វើ​ការ​បោះ​ឆ្នោត​ប្រ​ហែល​ជា​ល្អ​ មើល​ទៅ? ខ្ញុំ​និយាយ​ដូច​ជា​មិន​សម​សោះ…. ហា​ហា​ហា​តែ​បើ​អាច​មែន ប្រ​ហែល​ជា​ល្អ

  4. លោក​​ Om Mony ណ្នឹង​គាត់​ជា​អ្នក​បង្កើត​ Font Limon ហើយ​ក៏​បាន​សហការ​ជាមួយ NiDa ដើម្បី​បង្កើត​ខ្មែរ​យូនីកូដ​មែន​អត់​បង​ម៉ន ?

    ខ្ញុំ​សង្ស័យ​តែ​ក្នុង 7 មាន​របៀប​វាយ​យូនីកូដ​ថ្មី​ទេ​មើល​ទៅ ? ព្រោះ​ប៉ុន្មាន​ថ្ងៃ​​មុនទើប​តែ​និយាយ​លេង​ជាមួយ​ពូ ម្នាក់​ធ្វើ​ការ​នៅ​អគ្គបញ្ជា​ការ​នៅ​កំបូល គាត់​និយាយ​ថា​ “អាក្មួយ​ឯង​មើល​ មនុស្ស​មិនដែល​ស្គាល់​កុំព្យូទ័រ​សោះ គេ​អោយ​ទៅ​រៀន​វាយ​ខ្មែរ​យូនីកូដស្អីគេណ្នឹង រៀន​ទំរាំ​ចេះ​រាប់​ខែ ….រៀន​មិន​ទាន់​ចេះ​ស្រួល​បួល​ផង​ ស្រាប់​តែ​មាន​គេ​មក​បង្រៀន​អោយ​វាយ​ខ្មែរ​យូនីកូដ​តាម​បែប​អាមេរិកាំងទៀត …..ខុស​ពី​មុន​ដាច់ អត់​មាន​ចុច​អក្សរ “J” ​ដើម្បីដាក់​ជើង​អី​ទេ ចង់​បាន​អក្សរ​អីចុច​យក​អាណ្នឹង​ម៉ង ”

    ពេល​ខ្ញុំ​ស្តាប់​លឺ​អញ្ចឹង​ខ្ញុំ​ក៏​ឆ្ងល់​ដែរ​ តែ​ដោយ​សារ​មិន​ដឹង​ច្បាស់​ក៏​ចេះ តែ​បាទ​បាទ​តាម​គាត់​ទៅ ។ អញ្ចឹង​ខ្ញុំ​សង្ស័យ​តែ​គេ​មាន​របៀប​វាយ​តាម​បែប​អាមេរិកាំង​មែន​ទែន​ទេ​បង ! ព្រោះ​អី​ក្នុង​ Windows 7 (KH Keyboard layout ) ណ្នឹង​ ពេល​ចុច​អក្សរ J ទៅ​អត់​មាន​ដាក់​ជើង​ដូច​រាល់​ដង​ទេ ។🙂

  5. ត្រូវហើយ គឺខុសគ្នាពី NiDA Khmer Keyboard ដែលបង្កើតដោយ
    KhmerOS ។ NiDA និង KhmerOS គិតថា Keyboard របស់គេគឺ
    ជា Official សម្រាប់ខ្មែរ តែ Microsoft មិនបានទទួលស្គាល់ទេ ។
    តាមខ្ញុំដឹង លោក Danh Hong ដែលជាអ្នកបង្កើតអក្សរសម្រាប់
    KhmerOS ក៏បានទាក់ទងទៅ Microsoft តែគេឆ្លើយប្រាប់គាត់វិញ
    ថា គេធ្វើការជាមួយតែ ក្រុមលោក Om Mony ដែលខ្មែរយើងភាគ
    ច្រើនមិនទទួលស្គាល់ ។

    ពីមុនក្រុមលោក Om Mony ក៏មាន Website មួយដែរ តែអីឡូវ
    មិនដឹងជាទៅណាបាត់ហើយ ។ ខុំបានគិតថា បើចង់អោយ
    Microsoft កែតម្រូវចិត្តរបស់ខ្មែរភាគច្រើន មានតែខ្មែរគាគច្រើន
    និយាយជាមួយក្រុមលោក Om Mony ។

    ខ្ញុំធ្លាប់សរសេរ Email ទៅក្រុមរបស់លោក Om Mony និងក្រុម
    KhmerOS តែគ្មានណាមួយឆ្លើយតបមកខ្ញុំវិញទេ ។ អស់ផ្លូវគិត
    ហើយ ចេះតែប្រើៗទៅ យ៉ាងណាៗក៏អក្សរខ្មែរយូនីកូដមាន
    Standard ជាងពីមុនដែរ ។ អីឡូវយើងគ្រាន់តែមានបញ្ហាទំហំ
    អក្សរនិង Keyboard តែប៉ុណ្ណោះ ។ ពេញចិត្តមួយណា ប្រើមួយ
    នោះទៅ ។

  6. ខ្ញុំប្រើ Vista និងបានសាក 7 ដែរ តែអត់ប្រើ Keyboard របស់ KhmerOS យួរហើយ ។
    ខ្ញុំប្រើ Keyboard របស់ KhmerOS តែជាមួយ XP ទេ ។
    ព្រោះអ្វីដែលមកជាមួយ Vista ឬ 7 ខ្ញុំមិនចាំបាច់ដំឡើងអីទៀតទេ គឺគ្រាន់
    តែប្ដូរអក្សរដើម្បីអាចមើលបានតែប៉ុណ្នឹង ។

    • បងម៉ន! តែ​តាម​ដែល​​ខ្ញុំ​ធ្លាប់​ឃើញ​នោះ គឺ​យូនិកូថ​ដែល​មាន​ក្នុង​Vista និង Win7 ដូច​ជា​ខុស​គ្នា​មែន​ទេ? ត្រង់​ការ​ប្រើ​ប្រាស់ Space និង អក្សរ J សម្រាប់​បូក​ជើង​ព្យន្ជានៈ។ ចឹងមាន​ន័យ​ថា​បញ្ហារ​ដែល​មាន​ក្នុង​យូនិកូថ​នោះ​គឺ ត្រង់​ការ​ប្រើ​ប្រាស់ ការ​បូក​អក្សរ​ និង​ទំហំ​អក្សរ ចំ​នែក​មួយ​ទៀត​គឺ​ការ​​ប្រើ​ប្រាស់​យូនិកូដ​ខ្មែរ​ក្នុង កុំ​ព្យូទ័រ​ដែល​ប្រើ​ប្រាស់ ក្តាចុច របស់​បារាំង​តែ​ម្តង Azerty យូយូ ទៅ​ខ្ញុំ​ដូច​ជា​ចង់​វង្វេង​វង្វាន់​យ៉ាង​ម៉េច​មិន​ទេ​?

  7. តាមខ្ញុំដឹង Microsoft បានសហការ ជាមួយនឹង Om Mony ដើម្បីដាក់
    អក្សរខ្មែរទៅក្នុង Windows រួចទៅហើយ ។ បើចង់អោយ Microsoft
    កែតម្រូវសម្រាប់ពូកយើង លុះត្រាតែក្រុមរបស់លោក Om Mony ទើប
    អាចធ្វើបាន ។

    បញ្ហាចំពោះអក្សរខ្មែរ Unicode នោះ Microsoft មិនបានទទួលស្គាល់
    ទេ ព្រោះគេចាត់ទុកថាវាមិនមែនជា BUG ។ ចំពោះ KhmerOS វិញ
    Microsoft មិនបានទទួលស្គាល់ Keyboard Layout របស់គេទេ ចឹង
    ហើយបានជាខ្ចី CA យកមកប្រើ តែ Windows Vista ទើបមាន KH
    សម្រាប់ខ្មែរ តែមិនមែនជារបស់ KhmerOS ។

    ខាងលើនេះគ្រាន់តែជាយោបល់របស់ខ្ញុំ ។

  8. មាន​យូនិគឮកុដ ថ្មី​ស្អី​ទៀត​ហើយ… សូម្បី​តែ​អាយូនិកូថ​រាល់​យើង​ប្រើ​រាល់​ងៃ ហ្នឹង មិន​ទាន់​បាន​ប្រើ​ប្រាស់​ទូលំ​ទូលាយ​ផង​ អាឡូវ​គេ​ចង់​បង្កើត​ស្អី​ទៀត ស្រួល​មិន​ស្រួល រញេរញៃ ពេក​គ្មា​អ្នកណា​ប្រើ​ផង​មិន​ដឹង?

  9. ខ្ញុំ​ក៏​ចាំ​មើល​ដែរ​ថា​តើ​ និង​ការ​កែ ប្រែ ឬ អត់? ព្រោះ​ថា​បញ្ហារ​ពុម្ព​អក្សរ​ខ្មែរ​យូនិកូថ​កំ​ពុងតែ​តែ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​មួយ​ដែល​គួ​អោយ​ស្មុក​ស្មាញ​នៅ​ឡើយ មាន​ពេល​មួយ​ដែល​ខ្ញុំ​បាន ដំ​ឡើង​យូនិកូថ​ខ្មែរ​អោយ​មិត្តភក្តិ​របស់​ខ្ញុំ​ពេល​គាត់​ខំ​ស្វែង​យល់​បន្ថែម​អំពីរ យូនិកូដ​គាត់​ឃើញ​ថា​មាន​ភាព​ស្មុក​ស្មាញ ដូច​នេះ​គាត់​ក៏​ឈប់​ប្រើ​វា​តែ ម្តង​ទៅ ខ្ញុំ​អត់​ដឹង​ដែរ​ថា​ហេតុ​អ្វី​បាន​គាត់​ធ្វើ​បែប​នេះ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s