របៀប​ Upload ឯកសារតាម​រយះ Filezilla

Filezilla គឺ​ជា​កម្មវិធី​សម្រាប់​អោយ​យើង​អាច​ Upload ឯកសារ​ចូល​ទៅ កាន់​ Server ណា​មួយ​ដែល​យើង​បាន​ចុះ​ឈ្មោះ (Free Web​ hosting) ហើយ​ដែល​ Server នោះ​អាច​ផ្តល់​ FTP Access អោ​យ​យើង ។ មិន​ត្រឹម​តែ​ប៉ុណ្នោះ​វា​ជា​កម្មវិធី Open Source គឺ​មិន​គិត​លុយ​សម្រាប់​យើង​ទាំងអស់​គ្នា ហើយ​ Free Webhosting ឬ​ក៏ Server ដែល​ប្រើ​ Open source ( Apache, Tomcat,….) ភាគ​ច្រើន​ក៏​បាន​លើក​ទឹក​ចិត្ត​យើង​អោយ​ប្រើ​កម្មវិធី​នេះ​ដែរ​ដើម្បី Upload ។

ឧទាហរណ៌​ថា​ខ្ញុំ​បាន​ចុះ​ឈ្មោះ​យក Free Webhosting មួយ​ពី​វិបសាយ http://www.000webhost.com ដើម្បីបង្ហោះ​វិប​សាយ​ផ្ទាល់​ខ្លួនដូច​ជា​ WordPress ឬ Jooma ជាដើម ។​ បន្ទាប់​ពី​ចុះ​ឈ្មោះ និង​ដំណើរ​ការ​រួច​រាល់​​វា​នឹង​ផ្តល់​នូវ User Account និង​ Password សម្រាប់​អោយ​យើងដើម្បី​អាច​ upload ឯកសារ​ចូល​បាន ហើយ​ដើម្បី​ធ្វើ​បែ​ប​នេះ​បាន​លុះ​ត្រា​តែ​យើង​មាន​កម្មវិធីសម្រាប់​ Uplaod ដូចជា CuteFTP, Filezilla ….​ ។

ខ្ញុំ​នឹង​លើក​យក​របៀប​ Upload File តាម​រយះ FileZila ជាមួយ​នឹង 000webhost :

នេះជា​ផ្ទាំង​កម្មវិធី​បន្ទាប់​ពី​យើង​ដំឡើង​រួច :

filezilla

យើង​អាច​ Log in ចូល​ទៅ​កាន់​ Server ភ្លាម​ៗតែ​ម្តង​ក៏​បាន​ ដោយ​គ្រាន់​តែ​វាយ Hostname, Account and Password បន្ទាប់​មក​ចុច​ Button QuickConnect :

filezilla1
ឧទាហរណ៌ថាខ្ញុំ​មាន​ Account ftp : ftp.khmerresorts.co.cc​ , User name: a298752  password : 123456789  ។

នេះ​ជា​រូបភាព​បញ្ជាក់ថា​ខ្ញុំ​បាន​ Login បាន​ដោយ​ជោគជ័យ :

filezilla2

ប្រសិន​ជា​យើង​ចង់​អោយ​រក្សា Account ដែល​យើ​ងទើប​តែ​ប្រើ​អោយ​នៅ​ជាប់​រហូត​ លុះ​ត្រា​តែ​ចូល​ទៅ​កាន់​ File > Site Manager > New Site > បំពេញ Username and Password រួច​ចុច Connect ។

filezilla3

ទាញ​យក FileZilla

អាន​លំអិតអំពី​ FileZilla

2 thoughts on “របៀប​ Upload ឯកសារតាម​រយះ Filezilla

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s