របៀប​បង្កើត​កុំព្យូទ័រ​សប្ប​និមិត្ត​ (Creat Virtual Machine)

ការ​បង្កើត​ម៉ាសីន​សប្ប​និមិត្ត (Virtual Machine or Virtual PC) និយាយ​អោយ​ងាយ​យល់​ស្រួល​ស្តាប់​ គឺ​ជា​ការ​បង្កើត​អោយ​យើង​អាច​ដំណើរ​ការ​ ប្រព័ន្ធប្រតិបត្តិកា​រ (OS) ច្រើន​ក្នុង​ពេល​តែ​មួយ ដែល​ OS ទាំង​នោះ​​អាច​មាន​ដូច​ជា Windows, Linux, Dos….ជា​ដើម ។

ឧទាហរណ៌ថា ខ្ញុំ មាន​កុំព្យូទ័រមួយ​គ្រឿង​កំពុង​ដំណើរ​ការ​​ Windows XP SP2 ពេល​នោះ​ខ្្ញុំ​ចង់​ប្រើ​ Windows មួយ​ទៀត​គឺ Windows 7 តែ​ខ្ញុំ​មិន​ចង់​លុប​ ឬ Format Windows XP ដែល​ ខ្្ញុំកំពុង​ប្រើ​នោះ​ទេ គឺ​ខ្ញុំ​ចង់​ប្រើ​វា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ …. ដូច​ច្នេះ​ខ្ញុំ​អាច​ធ្វើ​វា​បាន​គឺ​ត្រូវប្រើ​កម្មវិធី Vmware WorkStation ដើម្បី​បង្កើត​កុំព្យូទ័រ​សប្ប​និមិត្ត​មួយ​ទៀត​ ដោយ​ចែក​រំលែក​ Hardware ដែល​ខ្ញុំ​កំពុង​តែ​ប្រើ​ជា​មួយ Windows XP ដូច​ជា Ram, Harddisk, CD-Rom, CPU,…​ខ្លះ​ ។

បន្ទាប់​ពី​ដំឡើង​កម្មវិធី Vmware Workstation រួច​រាល់ ហើយ​បើក​វា​នឹង​បង្ហាញ​ដូចរូប​ខាង​ក្រោម :

Vmware Workstation ACE Edition

១- របៀប​បង្កើត​ Virtual Machine ក្នុង Vmware

ចុច File > New > Virtual Machine (Ctrl +N) > ចុច​ Next > រើស​យក Typical > វា​នឹង​បង្ហាញ​ផ្ទាំង​សួរ​យើង​ថា​តើ​ចង់​ដំឡើង​ OS អី​គេ​នៅ​លើ​កុំព្យូទ័រ​សប្បនិមិត្ត​ថ្មី

Selecting a Guest OSដោយ​សារតែ​ Vmware ACE Edition  អត់​ទាន​់​ស្គាល់​ដល់​វិនដូរ​ ៧ អញ្ចឹង​ខ្ញុំ​រើស​យក​វីនដូរអិចភី​ចុះ បន្ទាប់​មក​ចុច Next > វា​អោយ​យើង​ដាក់​ឈ្មោះ និង​ទីតាំង​សម្រាប់​ផ្ទុក​វា > កន្លែង​នេះ ជាកន្លែង​សំខាន់​សម្រាប់​យើង​ ដើម្បីភ្ជាប់​ណិតវើក :

Selecting the Network inVmware>>>> បើ​យើង​យក​ Bridge Networking មានន័យ​ថា​យើង​ចង់​អោយ​វា​ប្រើប្រាស់ Network Card រួម​ជាមួយនឹង​ម៉ាសីន​មែន​ទែន​របស់​យើង  ដែល​វា​អាច​ភ្ជាប់​ទៅកាន់​ Host Machine ផង​ និង​ទៅកាន់​ម៉ាសីន​ផ្សេង​ៗទៀត​ដែល​មាននៅក្នុង​បណ្តាញ​ណិតវើក​នោះ ផង​ដែរ ។

>>>>បើ​យើង​យក NAT មានន័យ​ថា​យើង​ចង់​អោយ​វា​ប្រើ​ Private IP Address ជាមួយនឹង​ម៉ាសីន​មែន​ទែន (​វា​ភ្ជាប់​ណិតវើក​ជាមួយ​ម៉ាសីន​មែន​ទែន(Host Machine)​តែ​​ម្នាក់​គត់​​ ។

ខ្ញុំ​យក​ Bridge Network ចុះ បន្ទាប់​មក​ចុច​ Next > វាន​នឹង​បង្ហាញផ្ទាំង​អោយយើង​កំណត់​ទំហំ​ Hard Disk អោ​យ​វា​ :

Set the hard disk size in Vmwareកន្លែង​នេះ​គឺ​វា​សួរ​យើង​ថា​ចង់​ដាក់​ Hard Disk ប៉ុន្មាន​ GB អោយ​ទៅ​ Virtual Machine នោះ ។ ឧទាហរណ៌​ដាក់​ 8Gb រួច​ចុច​ Finish ។ វានឹង​បង្ហាញ​ផ្ទាំង​ដូច​ខាង​ក្រោម​ បញ្ជាក់​ពី​ Hardware សប្បនិមិត្ត​ដែល​យើង​បាន​កំណត់ ។

vm3បន្ទាប់​ពី បង្កើត​ម៉ា​សីន​សប្បនិមិត្ត​រួច​រាល់​ហើយ​ យើង​អាច​សាកល្បងបើក​វា​សាក ពេល​នោះ​វា​នឹង​បង្ហាញ​សារ​ថា​ Operating System Not found or No bootable Device.  ពេល​នេះ​ហើយ​ដែល​យើង​ត្រូវ​ដំឡើង​ Windows XP អោយ​វា​ ដើម្បី​អាច​ប្រើ​ប្រាស់​កម្មវិធី​ផ្សេង​ៗ​បាន​ ។​ ដើម្បីដំឡើង​ Windows ដាច់​ខាត​យើង​ត្រូវ​មាន​ Windows Installation CD ឬ​ក៏ File ISO របស់​ Windows . បន្ទាប់​មក​ចូល​ទៅ​កំណត់​ក្នុង CD Rom:

Set the CD Rom Sourceមាន​ពីរ​ចំណុច​អោយ​យើង​រើស

ទី១​គឺ Use Physical មានន័យ​ថា​ប្រើ​ CD Rom របស់​ម៉ាសីន​មែន​ទែន​ដើម្បីដំឡើង​ ។

ទី២គឺ Use ISO : មានន័យ​ថា​ប្រើ​ ISO  ជំនួស​ CD Rom ។

បន្ទាប់​ពី​យើង​កំណត់រួច​រាល់​ ហើយ​ចាប់​ផ្តើម​ដំណើរ​ការ​​ វា​នឹង​ Boot ចេញ​ពី​ CD Rom ដូច​យើង​ Set up Windows រាល់​ដង​ដែរ​។

vm5ខ្ញុំនឹង​បញ្ជាក់​ពី​ការ​ភ្ជាប់​ ណិត​វើក​របស់​ Virtual Machine  នៅក្នុង Vmware អោយ​បាន​ច្បាស់​ជាង​នេះ នៅ​ពេល​ក្រោយ​…. ។

One thought on “របៀប​បង្កើត​កុំព្យូទ័រ​សប្ប​និមិត្ត​ (Creat Virtual Machine)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s