Windows 7 មាន​អ្វី​ខ្លះ?

ចំពោះអ្នក​ដែល​ធ្លាប់​ដំឡើង​វិនដូ​៧ ប្រាកដ​ជា​ដឹងថា​វា​ខុស​ពី វីស្តា​កន្លែង​ណា​ខ្លះ​ហើយ តែ​អ្នក​ខ្លះ​ក៏​និយាយ​ថា​គ្មាន​អ្វី​ខុស​ពី​វីស្តា​នោះ​ទេ អ្នក​ខ្លះ​ក៏ថា​ Windows xp ដើរ​លឿន​ជាង Vista ហើយ​ Vista ដើរ​លឿនជាង Windows7 ព្រោះ​តែ​អាណា​ចេញក្រោយ កាន់​តែ​ធំ​ កាន់តែ​យឺតអញ្ចឹង​ទៅ ។ ចំពោះ​ខ្ញុំ​វិញ​សូម​អោយ​និយមន័យ​វា​ថា Windows 7​ គឺ​កើត​ឡើយ​ដោយ​ចម្លង​វីនដូរ វីស្តារួច​បន្ថែម​លក្ខណះ​ផ្សេងៗ​ និង​កែ​តម្រូវ​កំហុស​ឆ្គង​ដែល​កើត​មាន​នៅ​លើ​វីស្តា ។ ក្នុង​នាម​ខ្ញុំ​ជា​និស្សិត​ផ្នែក​តែ​ទឹកកក​មួយ​រូប​គឺ​តែង​តែ​មាន​ចិត្ត​ចង់​ដឹង​ចង់​លឺ​ចង់​ឃើញ​នូវ​អ្វី​ដែល​​ថ្មី ទោះ​បីជា​គេ​និយាយ​ថា​វា​មិន​ល្អ​ចេះ​ មិនល្អ​ចុះ​ក៏​ដោយ​ ក៏​នៅ​តែ​ជំនះ​ប្រើ​វា​សាក​ល្បង​ទាល់​តែ​បាន​ ព្រោះ​ខ្ញុំ​តែ​ង​តែ​គិត​ថា​​​អ្វី​ដែល​គេ​ខិត​ខំ​កែ​ប្រែ​ បន្ថែម គឺ​ដើម្បី​បំពេញ​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​ តែ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​មិន​បាន​ដឹង​​និង​មិន​បានយក​វា​មក​បំពេញ​តម្រូវ​ការ​រប​ស់​ខ្លួននោះ​ទេ ។

នេះ​ជា​ការ​សាកល្បង​ដំឡើង​ Windows 7 :


ខាងលើ​​ជារូប​ភាព​ក្រោយ​ពី​វា Boot និង​ Loading រួច ។

គួរ​ចំណាំនៅ​ចំណុច​ខាង​ក្រោម :


នៅ​ត្រង់​ចំណុច​នេះគឺ​គួរ​ប្រយ័ត្ន​ត្រង់​វា​នឹង​សួរ​យើង​ថា​ តើ​ចង់​ដំឡើង​ថ្មី ឬក៏​ Upgrade លើ​វិនដូរ​ចាស់ ។​ ខ្ញុំ​សូម​អោយ​រើស​យក​ Custom (Advance) ដើម្បី​ដំឡើង​លើ​ Partition ថ្មី​មួយ ប្រសិន​បើ​យើង​ចង់​សាកល្បង​វា​ជា​មួយ​ Vista យើង​អាច​ធ្វើ​វា​ជា Daul Boot ដូច្នេះ​វិនដូរ​ចាស់​នឹង​នៅ​ដដែល ។


នៅពេល​វា​ចាប់​ផ្តើម​ដំឡើង​មិន​យូរ​ប៉ុន្មាន​ វា​នឹង​អោយ​យើង​វាយ​ឈ្មោះ​អ្នក​ប្រើ​ប្រាស់​ និង​ឈ្មោះ​ម៉ា​សីន ។

វា​នឹង​បញ្ជាក់​យើង​អោយ​រើស​យក Default HomeGroup Setting កុំ​ភ្លេច​កត់​លេខ​សំងាត់​ទុក​កន្លែងណា​មួយ ដើម្បី​យើង​អាច​បន្ថែម​អ្នក​ណា​ម្នាក់​ចូល​ក្នុង​ Home group របស់​យើ​ង​ពេល​ក្រោយ​ ដូច​រូប​ខាង​ក្រោម ។


ចាប់​ពី​ផ្ទាំង​នេះ​ហើយ​វានឹង​នាំ​យើង​រហូត​ដល់​ Desktop នឹង​ចាប់​ផ្តើម​ប្រើប្រាស់​ Windows 7 ។ ខាងក្រោម​ជា​រូបភាព​ Desktop ក្រោយ​ពេល​ដំឡើង​រួច :


អ្វី​ដែល​ប្លែក​នោះ​គឺ​នៅ​ត្រង់​ Taskbar គឺ​មាន​លក្ខណះ​ជា Icon ធំៗមើល​ទៅ​ស្រស់​ស្អាត ដូច Mac OSX ដែរ ។​ ម្យ៉ាង​ទៀត មើល​ទៅ​វា​មាន​សារះ​ប្រយោជន៌ជាង Vista នៅ​ត្រង់​ថា​ ពេល​ដែល​យើង​បើក​ផ្ទាំង Internet Explorer​ ឬកម្មវិធី​ផ្សេង​ចាប់​ពីពីរឡើង​ទៅ​វា​នឹង Minimize មក​តែ​មួយ ហើយ​នៅ​ពេល​យើង​យក​ Mouse ដាក់​លើ​ វា​នឹង​បង្ហាញជា​លក្ខណះ Thumb Views អោយ​យើង ដែល​ខ្ញុំ​គិតថា​វា​មាន​ប្រយោជន៌​នៅពេល​យើង​បើក​កម្មវិធី Word ច្រើន ។


អ្វីដែល​យើ​ង​កត់​សម្គាល់​ឃើញ​មួយ​ទៀត​គឺ​ មិនមាន ” Side bar ” ដូច​ Vista ទេ តែ​យើង​នៅ​តែ​អាច​បង្ហាញ​វា​បាន​ដោយ​ ចុច​កណ្តុរ​ស្តាំ​លើ Desktop រួច​រើស​យក​ Gadgets ហើយ​យើង​ក៏​អាច​កែ​ប្រែ​ ទំហំ​អេក្រង់​របស់​យើង​នៅ​កន្លែង​ក្បែរណ្នឹង​ផង​ដែរ ។


អ្វី​ដែល​ថ្មី​មួយ​ទៀត​នោះគឺ នៅពេល​ដែល​យើង​ចាប់​ទាញ​ផ្ទាំង​ windows ណា​មួយ​ទៅ​ម្ខាង​នៃ​ផ្ទៃ​អេក្រង់​នោះ វា​នឹង​បង្ហាញដូច​ជា​មាន​កញ្ចក់​នៅ​លើ​ផ្ទៃ​អេ​ក្រង់​ពាក់កណ្តាល​ដូច​ក្នុង​រូប :


នៅ​កន្លែង System Tray ក៏បាន​កែ​ប្រែ​ផង​ដែរ​គឺ​មាន​បង្ហាញ​ម៉ោង​ និង​ថ្ងៃ​ខែទៀត​ផង ថែម​ទាំង​មាន​សញ្ញា​ព្រួញ​តូច​មួយ​បញ្ជាក់​ថា​មាន​កម្មវិធី​មួយ​ចំនួន​កំពុង​ស្ថិត​នៅ​ក្នុង​ណ្នឹង ។


ហើយ​ក៏​មាន​ការ​កែ​ប្រែ​ទៅ​លើ​ UAC (User Account Control) ដែល​នៅ​លើ​វីស្តា​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់​មាន​ការ​ធុញទ្រាន់​មែន​ទែន​ក្នុង​ការ​កែប្រែ​អ្វី​មួយ ។ នៅ​ក្នុង​ Windows 7 UAC គឺ​ស្ទើ​តែ​គ្មាន​ទៅ​ហើយ​ ដែល​យើង​នឹង​ឃើញ​ សារ​របស់​វា​នៅ​ពេល​យើង​ដំឡើង​កម្មវិធីណា​មួយ​តែ​ប៉ុណ្នោះ ។


មាន​មួយ​ចំនួន​ខាង​ក្រោម​ក៏​បាន​កែ​ប្រែ​ផង​ដែរ :

-ប្រដាប់​គិត​លេខ​ថ្មី
-មាន​បញ្ចូល​ XPS Viewer
-កម្មវិធីគូររូប (Ms.Paint) កម្មវិធីសរសេរ​អត្ថបទ (WordPad) ត្រូវ​បាន​រចនា​ឡើង​វិញជាលក្ខណះ Ribbon Interface.
-មាន Home Group ថ្មី​សម្រាប់​ចែក​រំលែកឯកសារគ្នា

និង​មាន​ចំណុច​ល្អ​ និង​ប្លែក​ៗ​ច្រើន​ទៀត​ ដែល​ខ្ញុំ​មិន​អាច​រៀបអស់​មួយ​ថ្ងៃ​ណ្នឹង​ទេ ។​​ តែ​អ្វី​ដែល​គួរ​កត់​ចំណាំ​នោះ​គឺ Windows Mail, Calendar, Photo Gallery , Movie Maker និង Contact ត្រូវ​បាន​លុប​ចេញពី Windows 7 ហើយ ដោយ​ដាក់​អោយ​យើង​ទាញយក​ពីវិប​សាយ​ជំនួស​វិញ គឺ​ Windows Live Essential

This entry was posted in គ្មាន​ចំណាត់ក្រុម and tagged . Bookmark the permalink.

16 thoughts on “Windows 7 មាន​អ្វី​ខ្លះ?

  1. Hi bong Chanroeun,

    Sorry for late reply!

    You can download Windows 7 RC directly from the Microsoft Website : http://www.microsoft.com/windows/windows-7/download.aspx

    Then use one of these key to activate the windows. You must have Internet Connection to do that.

    Activation Keys for Windows 7 RC 32 bit:
    6JKV2-QPB8H-RQ893-FW7TM-PBJ73
    TQ32R-WFBDM-GFHD2-QGVMH-3P9GC
    GG4MQ-MGK72-HVXFW-KHCRF-KW6KY
    4HJRK-X6Q28-HWRFY-WDYHJ-K8HDH
    QXV7B-K78W2-QGPR6-9FWH9-KGMM7

    Activation Keys for Windows 7 RC 64 bit:
    7XRCQ-RPY28-YY9P8-R6HD8-84GH3
    RFFTV-J6K7W-MHBQJ-XYMMJ-Q8DCH
    482XP-6J9WR-4JXT3-VBPP6-FQF4M
    JYDV8-H8VXG-74RPT-6BJPB-X42V4
    D9RHV-JG8XC-C77H2-3YF6D-RYRJ9

  2. កម្មវិធីហ្រី្វៗ​អត់​គិត​លុយ​ភាគ ច្រើន​ខ្ញុំ​តែងតែ​ទាញ​វា​តាមរយះ​ Torrents ។ គ្រាន់​តែ​ចូល​ទៅកាន់ http://www.torrentz.com បន្ទាប់​មក​វាយ​ឈ្មោះ​កម្មវិធី ដែល​យើង​ចង់​បាន បន្ទាប់​មក​ទាញ​យក​វា​ជាមួយ​កម្មវិធី​ Bittorrent ។ ឬ​ក៏​អាច​ចូល​ទៅកាន់​ http://www.softarchive.net ក៏​សំបូរ​របស់​ហ្រ្វី​ណាស់​ដែរ ។

  3. សាក​សឺវ៉ិន​រួច​ហើយ តែ​ដូច​ជា​មិន​ត្រូវ​ចិត្ត​សោះ គ្លិច​ម្តង​បាន​Error មួយ បាន​តែ​មួយ​ថ្ងៃ​ remove ចោល​បាត់​ទៅ ដាក់​XP វិញ​ដដែល។

  4. បើ​សិន​ជា​បង​ទាញ​យក​ កូដ​សេរី Built 7000 ដែល​យើង​ទាញ​យក​ពី វិប​សាយ Microsoft វា​អាច​អោយ​យើង​ប្រើ​រហូត​ដល់​ខែ​សី​ហា តែ​បើ​ក្រៅពី កូដ​សេរី​ណ្នឹង​ខ្ញុំ​អត់​ដឹង​ដែរ ។ ប៉ុន្តែខ្ញុំធ្លាប់​ឃើញ​គេ​ថា​យើង​អាច​បើ ក្រេក​របស់ Vista SP1 មក​ Activate វា​បាន ! ខ្ញុំ​អត់​ទាន់​បាន​សាក​ដែរ ។

  5. ម្តុំនេះសម្បូរអ្នកអាយធីណាស់ សុំសួរមួយ ស្គាល់វេបសាយ ហ្វ្រីៗ អត់គិតលុយដែររឺក៏យ៉ាងណាដែរ ?
    សូមអរគុណទុកជាមុនសម្រាប់ចម្លើយរបស់អ្នក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s