វីនដូរ​ ៧ ដើរ​លឿន​ជាង​ XP និង​ Vista

បង​ប្អូន​ប្រាកដ​ជាស្គាល់​គ្រប់​គ្នា​ហើយ​មើល​ទៅ នូវ​ជំនាន់​ប្រព័ន្ធប្រតិបត្តិ​ការ​ថ្មីនឹង​ចេញក្នុង​ពេល​ឆាប់​ៗ​នេះ​របស់​ Microsoft គឺ​ Windows 7 ។ ហើយ​ខ្ញុំ​ក៏​ធ្លាប់​ឃើញ​អ្នក​ខ្លះអួត​ថា​ខ្លួន​ជា​អ្នក​ប្រើ​ Windows 7 មុន​គេ អ្នក​ខ្លះ​ដំឡើង​វា​មុន​គេ អ្នក​ខ្លះ​បាន​ទិញ​វា​មុន​គេ​ អ្នក​ខ្លះឃើញ​គេ​ប្រើ​វា​មុន​គេ អូយ​សុទ្ធ​តែ​មុន​គេ​ អញ្ចឹង​ខ្ញុំ​មិន​ដឹង​ជា​ដឹង​ក្រោយ​គេ​ប៉ុណ្ណា​ទេ !!!

អញ្ចឹង​ហើយ​សុំ​បញ្ចេញ​យោបល់​តិច​ចុះ​ មិន​ច្រើន​ទេ​ គឺ​ចង់​ប្រាប់​ដល់​អ្នក​ដែល​មិន​ទាន់​ស្គាល់​ ឬ​ក៏អ្នក​ដែល​ស្អប់​​ Vista ថា​ Windows 7 Beta For Testing Purpose Only ដែល​​Microsoft ដាក់​អោយ​ទាញយក​មក​ប្រើ​សាកល្បង​នោះ​ បើ​​តាម​គំនិត​ខ្ញុំ​​​និង​អាន​អត្ថបទ​ប្រៀប​ធៀប​រវាង Windows 7 vs XP & Vista នោះ​ឃើញ​ថា​ Windows 7 មាន​ចំណុច​ល្អ​មួយ​ចំនួន​ដូច​ខាងក្រោម :

-រយះ​ពេល​បើកវា​ចំណាយ​ពេល​តិច​ជាង XP និង Vista ស្ទើរ​ពាក់​កណ្តាល​ឯណោះ (Boot Time Optimization) ។

-រយះពេល​នៃ​ការ​បិតកុំព្យូទ័រ​ក៏​លឿនជាង XP និង​ Vista ស្ទើរ​ពាក់​កណ្តាល​ដែរ (Shutdown time)

-ការ​បញ្ជូន​ឯកសារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ទាំង​នៅក្នុង​ Hard Drive, Flash, Network រហ័ស​ជាង​XP និង​ Vista ។

-បើក​កម្មវិធី​ការិយាល័យ​ដូច​ជា Word, Excell, Power Point, Access 2007 លឿន​មែនទែន​ ។

-ការ​បង្រួម​ ឬ​ពន្លា​ឯកសារ Zip ឬ Rar លឿន​ជាង​ ដែល XP និង​ Vista ពេល​ខ្លះ​ធ្វើ​អោយ​កុំព្យូទ័រ​គាំង​មិន​អាច​បើក​កម្មវិធី ផ្សេងៗ​បាន​ទេ ។

17 thoughts on “វីនដូរ​ ៧ ដើរ​លឿន​ជាង​ XP និង​ Vista

  1. គ្មាន​លឿន​ទេ​សុទ្ធ​តែ​ពិ​បាក​ទាំង​អស់
    ប្រើ​ XP គ្មាន​បញ្ហា​អ្វី​ទាំង​អស់​ហើយ​គ្មាន​ខ្វល់​ពី​ការ​ប្រើ​បន្តិច​ណា​ទេ​ដោយ​អាច​ដំឡើង​កម្មវិធី​បាន​ងាយ​ស្រួល​ផង

    បើ​និយាយ​ពី 7​ វិញ​អន់​ណាស់​ដូច vista ចឹង មាន​បញ្ហា​មិន​ចេះ​ចប់​រហូត​ដល់​ថ្នាក់​ថាឡើង SP 3 ហើយ​នៅ​ដដែរ

    សម្រាប់​អ្នក​ដែល​ថា​ប្រើ​អា​ថ្មី​ស្រួល​នោះ​ ប្រ​ហែល​ប្រើ​តែ​ស្ដាប់​តន្រ្តី ឬ​វាយ​ឯកសារ​បន្តិច​បន្ទួច​ហើយ​មើល​ទៅ​ បើ​ចឹង​នោះ​សាក​ប្រើ Suse ទៅ​បើ​ជ្រុល​ប្រើ Vista, Win 7 ចឹង​នោះ

  2. I think you probably got problems with your windows. You could try to reinstall windows 7 again. it might be helpful.

    If you have a Windows Vista Home Edition with license, you should use it for legal purpose…

    Windows Vista now has Service pack 2 and many more security update, So you can update it directly from Microsoft Website. You will get rid of too many bugs happened before.
    😉

  3. ខ្ញុំ​សាក​រួច​ហើយ, ឃើញ​ថា​វា​ដើរ​លឿន​មែន ក៏​ប៉ុន្តែ​ខ្ញុំ​មិន​អាច​ប្រើ​កម្មវិធី iTune, Adobe Audition 3.0, Lord of the ring: Conquest ។ បញ្ហា​គឺ​ថា iTune បញ្ចូល​រួច​បើក​អត់ចេញ, ហើយ​អា​ពីរគ្រឿង​ទៀត​បញ្ចូល​រួច ពេល​បើក​វា​ក៏​មាន​ផ្ទាំង​មួយ​លេច​ឡើង​ថា Runtime Error? ដែល​វា​បញ្ហា​ជាមួយ​នឹង Microsoft Visual C++ Runtime Library…..
    សូម​ឱ្យ​លោកបង​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្ញុំ​ផង ព្រោះ​ថា​ខ្ញុំ​យ៉ាប់​ចិត្ត​មែនទែន​កំពុង​ចង់​ប្ដូរ​ទៅ​ប្រើ Window Vista វិញ

    • Hi bandith,

      I’ve never test iTune, Lord of the ring: Conquest in Windows 7 yet. But for Adobe Audition 3.0 working fine with Windows 7 RC 7100.

      Windows 7 unlike Windows Vista. It has a great feature that allow you to run legacy application. After you installed old year application, please right click on its shortcut and choose Property > Click Compatibility then check the sentence “Run this program in compatibility mode for ” and you can try one by one.

      Another solution is:

      Did you try the latest built of Windows 7 or using beta version ?

      Did you try the latest version of iTune, Lord of the ring: Conquest yet ?

      • I have try the latest application (iTune 8.0), when I ran that Application, it did not start. But for Adobe Audition 3.0 and Lord of the ring, when i ran those application, it showed an runtime error message box, visual basic C++ Runtime Library.
        I use window 7 RC 7100 without license.
        But I have Window Vista Home Edition with License, I got it from abroad. Should I use 7 or Vista? I don’t know how to choose.

  4. ខ្មុំប្រើហើយ វាពិតជាងាយស្រួលប្រើប្រាស់មែន ប៉ុន្ដែមានបញ្ហាមួយចំនូនដូចជា មិនអាចប្រើ Unicod ក្នុង office 2003 បានទេ កម្មវិធីភាគច្រើន មិន support ជាមួយ វា។ សព្វថ្ងៃខ្ញុំមានបញ្ហាមួយគឺខ្ញុំមិនអាច Set up Window XP បានគឺបានតែ Win 7 និង Vista ប៉ុណ្ណោះ។

    • Hi Monirith,

      I’m sorry for none khmer unicode reply.

      I’ve setup Khmer Unicode 2.0 on Windows 7 working fine. But sometime after installed, it don’t display the Language bar of CA. You have to go to control panel >Regional and languages > and add the Catalan keyboard yourselves.

      Another one is Why don’t u use Office 2007.. that have many useful feature and fully compatible with Windows Vista and Windows 7.

      Khmer Unicode ,Office 2007 both installed in Windows 7 are ok.

      Could you please tell me detail why you can’t set up Windows XP ? It doesn’t recognize the Hard Disk ? or something else ?

  5. Myhouse : ការរកមើលដ្រាយតាមរបៀបនោះទោះបីជាដ្រាយអីក៏​មើលឃើញដែរ តែអ្វីដែលខ្ញុំចង់បាននោះគឺ យើងអាចប្រើបានតែ​ដ្រាយ C ប៉ុណ្ណោះ ចំពោះអា​ផ្សេងទៀតប្រើមិនបាន ។

    ជួបទៀតហើយ ខ្មែរអាយធី ៖ កន្លែងទាញយក វីនដូវស៍៧ នឹងរកនៅ​ទីណាក៏មានដែរ

  6. ដ្រាយ​ដែលមិនឃើញ​នោះ​ប្រាកដ​ជា​ដ្រាយ​របស់ Vista ឬ XP មែន​អត់​​? សាកល្បង​ចុច​កណ្តុរ​ស្តាំលើ My computer > Manage > Disk Management > នឹង​ឃើញ​ដ្រាយ​ណ្នឹង​មិន​ខាន ។

    ខ្ញុំគិតថា​សុវត្ថិភាព ព្រោះ​វា​បន្ថែម​អ្វីដែល​ខ្វះ​ខាត​កើត​មាននៅលើ​វីស្តា ….

  7. រក​យូរហើយ! ព្រោះ​ប្រើ​វិស្តារ​រាល់​ថ្ងៃ យឺត​ម៉ែអាយឺត! តែ​វា​សុវត្ថិភាព​ជាង​ អ៊ិច​ភី! មិនដឹង​ថា វីនដូ ៧ សុវត្ថិភាព​ឬអត់?

  8. ហ្អេ….វាលឿនដល់ថ្នាក់នឹងនរ វីដូវស៍ ៧ ខ្ញុំមិនដឹងសោះ ។ ខ្ញុំក៏មាន​អារម្មណ៍ថាវាលឿនជាង វីស្តារដែរ ប៉ុន្តែអ្វី​ដែលខ្ញុំឆ្ងល់នោះគឺ ហេតុ​អ្វី​បាន​ជា វីដូវស៍ ៧ នឹង វាស្គាល់តែ ដ្រាយ C ចំពោះដ្រាយផ្សេងវា​មិនស្គាល់សោះ ក្រោយពេលបញ្ចូល ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s