ការ​ពារ​កុំព្យូទ័រ​កុំអោយ​មេរោគ​ចូល

អ្នក​ទាំងអស់​គ្នា​ប្រា​កដ​ជា​ស្មាន​ថា​ខ្ញុំ​និយាយ​អំពី​កម្មវិធីកម្ចាត់​មេរោគ​ហើយ​មើល​ទៅ ។​ ជា​ធម្ម​តា​ដើម្បី​ការ​ពារ​កុំព្យូទ័រ​អ្នក​កុំអោយ​មេរោគចូល​គឺ​យើង​ត្រូវ​ជ្រើស​រើស​កម្មវិធីកម្ចាត់​ដូច​ជា Kaspersky, norton, avg, avast…. មក​ដំឡើង​លើ​កុំព្យូទ័រ​ដើម្បី​ការ​ពារ​ តែ​ខ្ញុំសូម​ណែ​នាំកម្មវិធីដ៏​ល្អ​មួយ​សម្រាប់​ខ្ញុំ​ហើយ​ក៏​ល្អ​សម្រាប់​អ្នក​ដែល​ដឹង​ពី​សារះប្រយោ​ជន៏​វា​ផង​ដែរ ។

កម្ម​វិធី​ដែល​ខ្ញុំចង់​និយាយ​នោះ​គឺ Deep Freeze ។​​ វា​ជាកម្ម​វិធី​មួយ​ដែល​ការ​ពារ​មិន​អោយ​មាន​ការ​កែប្រែ​ទៅ​លើ​ Drive ដែល​មាន​នៅ​លើ​កុំព្យូទ័រ​របស់​យើង ។​ មានន័យ​ថា​បន្ទាប់​ពី​យើង​ ដំឡើង​វា​​រួច​ហើយ​កំណត់​អោយ​វា​ការ​ពារ​ Drive ណាមួយ​ហើយ ពេល​នោះ​ទោះ​បី​ជា​យើ​ង​លុប បង្កើត ដំឡើង​កម្មវិធី ឬចម្លង​ឯកសារ​ចូល​យ៉ាង​ណា​ក៏​ដោយ​ គឺ​នៅ​ពេល​យើង​បិទ ឬក៏ Restart កុំព្យូទ័រ​ឡើង​វិញ​ នោះ​វា​នឹង​ Restore អ្វី​ៗ​ទាំងអស់​អោយ​​នៅ សភា​ព​ដើម​វិញ ។​ ​ចំណុច​ត្រង់​នេះហើយ​ដែល​ខ្ញុំ​និយាយ​ថា​អាច​ជួយ​ការ​ពារ​មេរោគ​បានដោយ​មិន​ចាំ​បាច់​មាន​កម្មវិធី​កម្ចាត់​មេរោគ​ ។​  គឺ​នៅ​ពេល​មាន​មេរោគ​ចូល យើង​គ្រាន់​តែ Restart កុំព្យូទ័រ​ឡើង​វិញ​វា​នឹង​លុប​ចោល​វិញភ្លាម ។

កម្មវិធី​នេះមិន​មែន​មាន​សារះ​ប្រយោជន៏​តែ​ប៉ុណ្នឹង​នោះ​ទេ យើង​សង្កេត​ឃើញ​នៅ​តាម​មហា​វិទ្យា​ល័យ (​បន្ទាប់​អនុវត្តន៏​កុំព្យូទ័រ ) ​តាមហាង​អិនធឺណិត តាម​កន្លែង​លេង​ល្បែង​កម្សាន្ត​កុំព្យូទ័រ​ គេ​តែង​តែ​ជ្រើស​រើស​វា​មក​ប្រើ​ពី​ព្រោះ​អាច​អោយ​សិស្ស​ ឬ​អតិថិ​ជន​អាច​សាកល្បង​ដំឡើង​កម្មវិធី ឬ​ធ្វើ​តេស្ត​សាកល្បង​អ្វី​មួយ​បាន​ដោយ​សេរី ហើយ​គ្រាន់​តែ​ Restart កុំព្យូទ័រ​វា​នឹង​ត្រឡប់​ទៅ​សភា​ព​ដើម ។

ចំពោះ​ខ្ញុំ​វិញប្រើ​វា​មួយ​ឆ្នាំ​ជាង​ហើយ​ឃើញ​ថា​ជួយ​សម្រួល​ការ​ងារ​បាន​ច្រើន​ណាស់ កាល​ពីដំបូង​មិន​ទាន់​ប្រើ​វា​​ កុំព្យូទ័រ​សម្រាប់​កូពី​មិមម៉ូ​រី​ពីភ្ញៀវ​ពីរ​​យ៉ាង​ច្រើន​​មួយ​អា​ទិត្យ​ត្រូវ​ Format Windows ចោល​ម្តង​ហើយ​ ព្រោះម៉ែ​អា​មេរោគ​ហើយ​ ។ ទោះ​ជា​ខ្ញុំ​ប្រើ​វា​ក៏​ដោយ​ក៏​ខ្ញុំ​នៅ​តែ​ប្រើ​ Antivirus ដែរ​ព្រោះ​កុំអោយ​វា​ឆ្លង​ចូល​ Drive ផ្សេងៗ ។

ប្រសិន​បើ​ចង់​បាន​កម្ម​វិធី​នេះ​​សូម​ចូល​ទៅ http://www.torrentz.com ហើយ​វាយ​ពាក្យ Deep Freeze រួច​ទាញ​យក​វា​តាម​រយះកម្ម​វិធី BitTorrent ទៅ​មួ​យ​ភ្លែត​បាន​ហើយ ។​ ខ្ញុំ​អត់​ហ៌ាន​ដាក់​លីង​នៅ​ណ្នឹង​ទេ​ ខ្លាច​គេ​បិទ​ប្លុក​ចោលដែ​រ​ណ្នឹង​ណា! ​ បើ​អត់​ចេះ​ទាញ​យក​វា​ ឬ​មិន​សូវ​យល់​ពី Torrent អាច​ប្រាប់​ខ្ញុំមក​ចាំខ្ញុំផ្ញើរ​ Link ​ទៅ​ Email ​អោយ ។

4 thoughts on “ការ​ពារ​កុំព្យូទ័រ​កុំអោយ​មេរោគ​ចូល

  1. Pingback: Antivirus ណា​ពូកែ​ជាង​គេ? « តូបសៀវភៅ

  2. មាន​គុណ​ភាព​ល្អ ខ្ញុំ​ធ្លាប់​ប្រើ តែ​ពិបាក​ត្រង់​ថា​យើង​ត្រូវ​ប្លក់​ដ្រាយស៊ី ដល់​ពេល​ចង់​ ម៉ូឌីហ្វាយ​ ស្អី​មួយ​ក្នុង​ ដ្រាយ​ស៊ី​ ត្រូវ​ រី​ស្តាត ហើយ​ដោះ​ប្លក់​ចេញ ពី​ដ្រាយ​ស៊ី ចេញ!
    អូយ សុំា​ញុំា ណាស់! ដល់​ឥលូវ​ដូរ​មក​ប្រើ វិស្តា មិន​បាច់​បារម្ភ រឿង​មេរោគ គ្រាន់​តែ​វា​យឺត ដូច​ក្តាម​វារចឹង! ម្តង​ៗ ចង់​តែ​ឈូស​ចេញ ទេ! ចាំ​មាន​លុយ​ទិញ ម៉ាស៊ីន អា​ណាមាន​ស៊ី​ភីយូ និងរ៉ែម​ខ្ពស់​ៗ មក​ប្រើ​ទើប​ស្រួល!

  3. បង​និយាយ​ត្រូវ​​ បញ្ហា​ដែល​បាត់​ Icon ពី​ Task Bar ខ្ញុំ​ក៏​ធ្លាប់​ជួប​ដែរ​ ​ហើយ​ក៏​មិន​អាច​ដោះ​ស្រាយ​បាន​ដដែល​ ។ សម្រាប់​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​វិញ​ ខ្ជិល​ប្រើ​ណាស់​​ ព្រោះ​ពេល​ត្រូវ​ការ​ដំឡើង​កម្ម​វិធី ឬ​ត្រូវ​កែ​អី មួយ​ ត្រូវ​ Restart ចុះឡើង​ៗ​ ។​

  4. មានប្រយោជន៍ ដួចដែល Myhouse បានរៀបរាបមកអញ្ចឹង​មែន តែក៏មានគុណវិបត្តច្រើនដែរ
    – រាល់ពេលយើងចង់ ដំឡើងកម្មវិធីក្នុងកុំព្យួទ័រត្រូវបិត DEEP FREEZE រូចហើយ Restart PC ទើបអាច Install កម្មវិធីថ្មីបានបន្ទាប់ដំឡើងគឺត្រូវបើកវាម្តងទៀតរូច Restart PC ដើម្បីអោយ DEEP FREEZE ដំណើការជាថ្មី។
    – បើយើងភ្លិច PASSWORD DEEP FREEZE គឺយើងមិនអាចដាក់កម្មវិធីថ្មីបានទេ គឺអាចដំឡើងកម្មវិធីថ្មីបាន នៅពេលយើងកំពុងប្ប្រើតែប៉ុណ្ណោះ បិតកុំព្យូទ័រហើយបើកឡើងវិញ គឺវារក្សាភាពដើមដ៏ដែល បើសិនចង់អោយវា មានភាពដើមគឺត្រូវ ដាក់ Windows ថ្មី។
    – ពេលយើង Install Deep freeze ប្រសិនបើឃើញមាន Icon របស់វា នៅលើ System tray នោះមិនអីទេ តែបើមិនឃើញមានទេនោះជាបញ្ហាធំសំរាប់យើង​ គឺត្រូវ ដំឡើង Windows ថ្មីម្តងទៀត។
    – នៅពេល ឥលូវនេះ មានមេរោគមួយចំនួនអាឆ្លង កាត់វាបាន(Hack)។
    ទាំងអស់នេះជាបទពិសោធន៍ដែលខ្ញុំ​ធ្លាប់ជួប កាលដែលខ្ញុំធ្វើការគ្រប់គ្រង់ Computer labs នៅមហាវិទ្យាល័យមួយ។ តែវាល្ងម្យ៉ាងដែរសំរាប់ កុំព្យួទ័រច្រើន តែសំរាប់កុំព្យួទ័រផ្ទាល់ខ្លួនយក​ កុំប្រើវាអី។
    បំណងល្អពី KOOMS

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s