កុំព្យូទ័រពីរស្គាល់​គ្នា តែមួយមិនអាចចូលយកឯកសារពិម៉ាសីនមួយទៀតបាន?

ដូចដែល​ខ្ញុំ​បានរៀបរាប់​កន្លង​មកពី វិធីដោះស្រាយ​បញ្ហាកុំព្យូទ័រ​ពីរមិន​អាច​ចូល​ណិតវើកគ្នាបាន តែនៅពេលថ្មី​ៗ​នេះខ្្ញុំ​បានជួប​បញ្ហាចម្លែកមួយ​ទៀតគឺ​កុំព្យូទ័រទាំងពីរគឺមាន​ទំនាក់​ទំនងគ្នារួចហើយ បានន័យថា​កុំព្យូទ័រទីមួយ​ អាច​ចូលទៅកាន់​កុំព្យូទ័រ​ ទីពីរ​បាន​  ហើយកុំព្យូទ័រទីពីរក៏​អាច​ចូលទៅ​កាន់​កុំព្យូទ័រទី​មួយ​វិញបា​នដែរ តែ​អ្វីដែលជាបញ្ហា​នោះគឺ​ នៅពេលដែលកុំព្យូទ័រទីមួយ​ចូល​ទៅកាន់​កុំព្យូទ័រទីពីរបាន​ហើយ​ តែមិនអាចចុចចូលលើ​ Folder ណាមួយដែលកុំព្យួទ័រទីពីរបាន Shared បាន​ទេ ។​​ វាបង្ហាញ​សារមួយដូចខាង​ក្រោម :

“Not Enough Server Storage Is Available to Process This Command”

បញ្ហានេះអាចបណ្តាលមកពីកត្តាពីរយ៉ាង :

1-​មានកម្មវិធីកម្ចាត់​មេរោគណាមួយដូចជា Norton/Symantec, Avast……ធ្វើអោយមានបញ្ហានេះកើតឡើង ។​​ ហើយយើង​អាចដឹងវាច្បាស់​ដោយចូលទៅ ចុចកណ្តុរស្តាំលើ My Computer >​ Manage > Event Viewers > បន្ទាប់​មកពិនិត្យ​មើល​ថាតើ​មានកូដ Error 2011 ដែរ​ឬទេ? បើ​មានកូដនោះមែន​ចូរសាកល្បង​ Remove Antivirus នោះចោល​ ដោយចូលទៅកាន់​ Start > Setting > Control Panel > Add/Remove Programe >  រួចចុចលើ Antivirus ដើម្បី Remove > បន្ទាប់​មកដំណើរការ​កុំព្យូទ័រ​សារ​ជាថ្មី​ ។

2-​តាមរយះគេហទំព័ររបស់​ Microsoft បានបញ្ជាក់​ប្រាប់​ថា​ វា​អាចបណ្តាលមកពី IPR Stack Size មានទំហំតូចពេក ដែល​មិន​អាច​អោយកុំព្យូទ័រដទៃអាចប្រើប្រាស់​នូវសេវាកម្ម​ Network នៅលើកុំព្យូទ័រណ្នឹងបាន​ ។​​​ ដើម្បីបន្ថែមទំហំ IPR Stack Size បាន​សូមអនុវត្តដូចខាងក្រោម :

Start > Run > វាយ ​”regedit” > ស្វែងរកទីតាំង

HKEY_LOCAL_MACHINE SYSTEM\CurrentControlSet\Services\LanmanServer\Parameters

រួចស្វែងរក Value ដែលមានឈ្មោះថា : IRPStackSize បើមិនមានសូមបង្កើតថ្មី ដោយជ្រើសរើសវាជាប្រភេទ  DWORD ដោយអោយ​តម្លៃវាចាប់​ពីរ  0x4 ដល់​​ 0xC ( Hexadecimal )

ចំណាំ: ប្រសិនបើយើងអោយតម្លៃជា Decimal វិញគឺ​គួរតែចាប់​ផ្តើម​ ពី 4 រួចសាកល្បងបន្ថែមម្តង​មួយ​ៗ​រហូតដល់ ​12​ ។

សង្ឃឹមថាអ្នកនឹងអាចដោះស្រាយបញ្ហានេះបានដោយជោគជ័យ !!!

4 thoughts on “កុំព្យូទ័រពីរស្គាល់​គ្នា តែមួយមិនអាចចូលយកឯកសារពិម៉ាសីនមួយទៀតបាន?

  1. ដំណឹងល្អ! ដំណឹងល្អ! ដំណឹងល្អ!!!…
    ឥឡូវនេះ ខ្មែរយូនីកូដាក់បានហើយដោយមិនចាំបាច់តំឡើងទៀតទេ!
    now Khmer Unicode Font have been widely utilized with Microsoft Internet Explorer web browser .
    សព្វថ្ងៃនេះ អក្សរយូនីកូដខ្មែរ បានរីកចំរើនខ្លាំង​ណាស់​ តាមរយៈ​ប្លុក ក៏ដូចជា​ វើតប្រេស ប្លុកស្ប៉ត ប្លុកសាំ ជាដើម។
    តែខ្មែរយូនីកូដ ដែលប្រើក្នុងប្លុកទាំងអស់​ មិនអាចអានបានទេ​ ប្រសិន​ជាគ្មាន​អក្សរខ្មែរនោះទេ។​ គ្រប់ប្លុកទាំងអស់ សឹងគ្មានសោះ ដែល​អាចប្រើយូកូដបាន តែឥឡូវ​មានវិធីហើយ សំរាប់ខ្មែរយូកូដ ឥឡូវ គឺយើងអាចប្រើបាន​ជាមួយ ខ្មែរយូកូដដោយមិនចាំបាច់មានអក្សរទេ។ ដែលខ្ញុំសង្កេតឃើញប្លុកដែល​អាច​ប្រើយូកូដ​បាន ប្រហែលអាចមានតែ​ ប្លុកស្ប៉ត មួយតែប៉ុណ្ណោះ http://blogger.com ហើយប្លុកដែល​អាចប្រើ​យូកូដបាន ឃើញមានប្លុក http://socheatk.blogspot.com/ ដែល​ប្រើយូកូដបានដោយមិនចាំ​បាច់តំឡើងយូកូដ​នៅក្នុងគ្រឿងនោះទេ។
    ជាពិសេសទៅទៀត ឥឡូវខ្ញុំបាន​រៀបចំ​ អំពីការធ្វើ​ Khmer Unicode ឲ្យ​ប្រើ​ប្រាស់​បាន​ទាំង​វេប ទាំងប្លុកផងដែរ (តែប្រហែលជាអាច​ជាមួយ​ប្លុកសាំដែរ)។

    នេះប្រហែលជាដំណឹងដ៏ល្អសំរាប់​កូនខ្មែរ​ដែល​ចង់​ធ្វើ​ឲ្យ​អក្សរខ្មែរ​ កាន់​តែ​មាន​ការ​ទូលំទូលាយ​ក្នុងការប្រើ​ប្រាស់​ នឹងបាន​បង្ហាញពិលោកឲ្យ​បាន​ដឹងផងដែរ។🙂😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s