ដំណោះស្រាយពេល ដំឡើង Windows XP មិនចូល

ប៉ុន្មានថ្ងៃមកនេះខ្ញុំឈឺក្បាលមែនទែន​ ជាមួយនឹងការដំឡើង Windows XP ដ៏កំបិចកំបុកមួយសោះ ។​ បញ្ហាគឺនៅ​ត្រង់​ថា ពេលដែលវាដំណើរការដល់​​កន្លែង ចម្លង​ឯកសារពី CD-Rom ចូលក្នុង Hard Drive វាក៏បង្ហាញសារថា វាមិនអាចចម្លង​ឯកសារ​មួយចំនួនចូលបាន ។ ខ្ញុំបានព្យាយាមដូរ CD អស់​ច្រើនហើយនៅតែមិនអាចចម្លងបានទៀត ។ ពេលនោះអ្វីដែលខ្ញុំត្រូវ​ពិចារណា​គឺគិតទៅលើ CD, CD-Rom, Hard Disk ឬក៏ការភ្ជាប់​ខ្សែ IDE មិនបានល្អ ។​ ក្រោយពីការពិនិត្យ និងតេស្ត​ពួកវា​ម្តងមួយ​ៗ រួចមកគឺសុទ្ធតែមិនមានបញ្ហាទាំងអស់​ ។

ជាធម្មតា បើសិនជា Mainboard​ មានបញ្ហា​ វានឹងមិនមាន Screen​ នោះទេ ​ហើយប្រសិនបើ CPU មានបញ្ហាវាក៏មិន​មាន Screen ដែរ ហើយប្រសិនជា Ram មានបញ្ហា កុំព្យូទ័រក៏មិនមាន Screen ហើយវាលឺសូរសម្លេង តឺតៗ​ ទៀតផង ។

ដំណោះស្រាយ

អស់​រយះពេលជាច្រើនថ្ងៃ នៅតែមិនអាចដំឡើងវាបាន ។​ ខ្ញុំក៏ព្យាយាមស្វែងរកដំណោះស្រាយនៅលើអិនធឺណិត​​ ក៏នៅតែមិន​អាចរកឃើញអ្នកដែលមានបញ្ហាដូចខ្ញុំទៀត ឬក៏អ្នកខ្លះមានបញ្ហាស្រដៀងនឹងដែរ ហើយគ្រាន់​តែប្តូរ CD ឬ CD-rom ថ្មីក៏លែងមានបញ្ហាទៅ ។

ខ្ញុំក៏សំរេចចិត្តសួរទៅមិត្តភក្តិខ្ញុំម្នាក់​កំពុងសិក្សាផ្នែកពត៏មានវិទ្យា នៅប្រទេស India ហើយគេក៏ប្រាប់​ថាបញ្ហានេះ​​បណ្តាល​មកពី Ram យើងមានបញ្ហាមិនអាចទ្រទ្រង់​នូវការ ចម្លងឯកសារពី CD-Rom ចូលក្នុង Hard Disk បាន ព្រោះនៅពេល​នោះគឺជាពេលដែល Windows ប្រើប្រាស់ Memory​ ស្ទើរតែទាំងអស់ ដូច្នេះប្រសិនបើ Ram យើងមានបញ្ហានៅត្រង់​ ទីតាំងណាមួយនោះវានឹងគាំង ឬមិនអាចចម្លងបាន ។

ដូច្នេះខ្ញុំគ្រាន់តែប្តូរ Ram ថ្មី វាក៏អាចដំណើរការរហូតដល់​ចប់​ដោយគ្មានបញ្ហាអ្វីទាំងអស់ ។

សង្ឃឹមថាអ្នកទាំងអស់​គ្នាអាចដោះស្រាយបញ្ហាខាងលើក្នុងរយះពេលតិចបំផុត ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s