ដំណោះស្រាយពេលកុំព្យូទ័រពីរមិនអាចចូល ណិតវើកគ្នាបាន

តើអ្នកធ្លាប់ ជួបបញ្ហាកុំព្យូទ័រនៅក្នុងបណ្តាញរបស់ ក្រុមហុនមិនអាចចូលគ្នា ចែករំលែកឯកសារ ….ដែរឬទេ? ខ្ញុំគិតថាមានមនុស្ស មិនតិចទេ ដែលជួបបញ្ហានេះ ហើយជួនកាលក៏ដោះស្រាយបាន ខ្លះក៏មិនដឹងត្រូវធ្វើយ៉ាងម៉េចដែរ

ចំពោះខ្ញុំវិញគឺជួបញឹកញយណាស់ ជាពិសេសនៅកន្លែងការងារតែម្តង ប៉ុន្តែខ្ញុំក៏តែងតែ​ដោះស្រាយ​បានបានដែរ ដោយជួន​ទៅ​ធ្វើនេះធ្វើនោះក៏ដើរវិញធម្មតា ជួនកាល​សួរគ្រូ និងជួនកាល​គឺហ្គូហ្គលនឹងឯងជាគ្រូជំនាញបំផុតដែលអាច​ជួយខ្ញុំស្ទើរតែ​រាល់ គ្រប់​បញ្ហា ខាងក្រោមនេះខ្ញុំនឹងលើកយកបញ្ហាដែលបានជួបប្រទះ និងវិធីដោះស្រាយខ្លះៗជូន​អ្នកទាំង​អស់​​គ្នា :

ប្រសិនបើកុំព្យូទ័រពីរ (ឬច្រើន) មិនអាចចូលគ្នាបានយើងគួរ​តែពិនិត្យ​មើលដូចខាងក្រោម :

ពិនិត្យមើល Icon រូបកុំព្យូទ័រពីរត្រួតលើគ្នា នៅលើ Taskbar (កន្លែងមានម៉ោង) ថាតើមានសញ្ញាខ្វែងក្រហមពីលើ​វាដែរ​ទេ? បើមានខ្វែងពីលើមានន័យថាយើងអត់​បានដោតខ្សែណិតវើកពីក្រោយកុំព្យូទ័រយើង ឬក៏អត់បានដោតចុងខ្សែរម្ខាង​ទៀត​ទៅ ហាប់​ឬ​ស្វីច បើសិនជា​វាមិន​មាន​ខ្វែងក្រហមទេសូម​អនុវត្តជំហានទីពីរខាងក្រោម ។

ចូលទៅក្នុង Start > Setting > Network Connection > Local Area Network > Property > រកឃ្លា Internet Protocol (TCP/IP)>បើនៅក្នុងបណ្តាញរបស់​អ្នក​មាន Internet សូមរើសយកអោយវាកំណត់ IP Address ដោយស្វ័យប្រវត្តិ តែបើក្នុងបណ្តាញ Network អ្នកមិនមាន Internet ទេ អ្នកត្រូវតែដាក់ IP Address ដោយខ្លួនឯង ដែលគេហៅថា Static IP Address តើធ្វើម៉េច​បាន​ដឹង​ថាត្រូវវាយ IP Static ប៉ុន្មាននោះ ? គឺអ្នកអាចឆែកមើល IP Address របស់​ម៉ាសីនកុំព្យូទ័រ​ដែល​ដំណើរ​ការ Network ល្អ ឧទាហរណ៏ថា គេមាន IP: 192.168.0.5 យើងត្រូវដាក់ IP តាមទម្រង់​របស់​គេ 192.168.0. លេខខ្ទង់​ចុងក្រោយមិនត្រូវអោយជាន់​លើគេនោះទេ ចំណាំ: ប្រសិនបើយើងដាក់ IP ជាន់​នឹងម៉ាសីនផ្សេង នោះវានឹងបង្ហាញសារ ថា IP យើង Conflict

ប្រសិនបើអ្នកដាក់ IP Optain Automatic ហើយ សាកល្បងចូល​ទៅ​ម៉ាសីនគេ​មើលមើរ តើអាចចូលបានអត់ ? បើចូលបាន ចូរសាកល្បងអោយ​ម៉ាសីន​គេ​ចូល​មក​ម៉ាសីន​យើង​វិញ​តើ​គេ​ចូលបានអត់ ? បើគេមិនអាចចូលម៉ាសីន​យើង​​បាន​​ទេ មានន័យថាកុំព្យូទ័រយើងមិនទាន់​ Share ឬក៏អនុញ្ញាតិអោយគេចូលយើងបាន ។

៤-ចុច Start > Setting > Network Connection > នៅផ្នែកខាងឆ្វេងមានឃ្លាមួយដាក់​ថា Set Up a Home or Small Business Network > ចុច Next > Next> Other > សូមរើស​យកចំណុចខាងលើប្រសិន​បើ​យើងមានអិនធឺណិត ឬយកចំណុចខាងក្រោមបង្អស់​បើ​យើង​មិនមានភ្ចាប់​អិនធឺណិត > Next > វាយឈ្មោះកុំព្យូទ័រអ្នក > ដាក់​ឈ្មោះ ក្រុមរបស់​យើង (ដាក់​អោយដូចគេជាការល្អ​ ដើម្បីងាយស្រួលក្នុងការចែករំលែកឯក​សារ​ ) > រើសយក Turn On File and Printer Sharing > ចុច Next > Yes> Finish

4 thoughts on “ដំណោះស្រាយពេលកុំព្យូទ័រពីរមិនអាចចូល ណិតវើកគ្នាបាន

  1. Pingback: កុំព្យូទ័រពីរស្គាល់​គ្នា តែមួយមិនអាចចូលយកឯកសារពិម៉ាសីនមួយទៀតបាន? « PC Tips for khmer…

  2. សួរស្តី សុជាតិ

    បើតាមខ្ញុំដឹងគឺយើងអាចធ្វើអោយគេមើលអត្ថបទយូនីកូដ ដោយ​មិនចាំបាច់ដំឡើង ខ្មែរយូនីកូដបាន ​។​ តែមើល​បានតែនៅក្នុង​ IE
    ប៉ុណ្នោះ ។

  3. ជំរាបសួរបង!
    ចូលប្លុកបងរាល់លើក ឃើញតែឯកសារល្អៗ សំរាប់ប្រិយមិត្រ ដែលត្រូវការចង់ចេះ ចង់ដឺង។
    ខ្ញុំចង់សំណូមពរ មួយសំណួរ តើបងមានវិធី អាចដាក់អក្សរយូនីកូដ ឲ្យឃើញ អានបាន ដោយមិនចាំបាច់មាន Font បានដែរទេ?
    នៅក្នុងប្លុករបស់ ដាក់តែលីមូន មិនដឹងជាធ្វើបែបណា អាចដាក់បាន។ ឃើញតែមួយគត់ដែលដាក់ គឺអាស៊ីសេរី
    សូមអរគុណទុកជាមុន!

    ដោយក្ដីរាប់អាន
    ពីកូនខ្មែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s