របៀបលុប System File នៅក្នុង Windows Vista

ចំណាំ៖ អ្នកមិនត្រូវលុប System files ផ្តេសផ្តាស់ទេ វាអាចបណ្តាលអោយកុំព្យូទ័រមិនអាច
ដំណើរការបាន ។

ប្រសិនបើអ្នកត្រូវការលុប ឬ overwrite system file ណាមួយនៅក្នុង Windows Vista, គឺពិតជា
មិនអាចលុបបានទេ ទោះបីជាអ្នកមានសិទ្ធជា​ administrator ក៏ដោយ ។ នេះក៏ព្រោះតែ រាល់​គ្រប់​System Files នៅក្នុង Vista គឺជាម្ចាស់​កម្មសិទ្ធរបស់​ TrustedInstaller ណាមួយ ដូច្នេះក្រៅពី
ម្ចាស់​របស់​វា គឺពិតជាមិនអាចលុប ឬកែប្រែបានឡើយ ។

តែយើងក៏មានវិធីដើម្បីធ្វើការលុប ឬកែប្រែបានដែរ ​។ ដំបូងអ្នកត្រូវតែធ្វើខ្លួនអោយក្លាយជាម្ចាស់​លើ  files, បន្ទាប់​មកទើបកំណត់​ខ្លួនឯងអោយមានសិទ្ធលុប ឬកែប្រែលើវាបាន ។

បើក administrator command prompt ដោយវាយ cmd ចូលក្នុងប្រអប់​  start menu search , បន្ទាប់​មកចុច key Ctrl+Shift+Enter

ឧទាហរណ៌ថាខ្ញុំចង់​ធ្វើជាកម្មសិទ្ធិលើ System File មួយឈ្មោះ winload.exe.mui យើងត្រូវវាយ
Command  ដូចខាងក្រោម ៖

takeown /f C:\Windows\System32\en-US\winload.exe.mui

បន្ទាប់​ពីវាយបានត្រឹមត្រូវហើយអ្នកនឹងក្លាយជាម្ចាស់​លើ File នេះ តែអ្នកនៅតែមិនទាន់​មានសិទ្ធិ លុប​ ឬកែប្រែនៅឡើយ  ។ ដើម្បីកំណត់​សិទ្ធអោយខ្លួនឯងអាចលុប វាបានយើងត្រូវវាយ ៖

cacls C:\Windows\System32\en-US\winload.exe.mui /G roth:F

ចំណាំ roth គឺជាឈ្មោះ Username របស់​ខ្ញុំ , អ្នកអាចដាក់ Username របស់​អ្នកនៅត្រង់​កន្លែង
នេះបាន ។
ពេលអ្នកអនុវត្តដូចខាងលើហើយ​ អ្នកនឹងអាចលុប ឬកែប្រែវាបានហើយ  ។

One thought on “របៀបលុប System File នៅក្នុង Windows Vista

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s