របៀបដោះ Password ឯកសារ Word-Exel ពេលមេរោគចូល

បងប្អូនទាំងអស់​គ្នាប្រហែលជាធ្លាប់​ជួបមេរោគដ៏ចង្រៃមួយនេះហើយ ។​ មេរោគនេះកាល
ណាវាវាយលុកចូលក្នុងកុំព្យូទ័រហើយ វានឹងធ្វើការដាក់​ Password លើឯកសារ Word, Excel ដោយ​ស្វ័យប្រវត្តិ (គឺពេលដែលអ្នកបើកឯកសារមកកែប្រែហើយ Save ទៅវិញ ) ។

ដើម្បីកម្ចាត់​មេរោគនេះអ្នកត្រូវតែដំឡើងកម្មវិធីកម្ចាត់​មេរោគសេរីថ្មី ឬក៏ Update ទៅបានហើយ ។​ អ្វីជា​បញ្ហានោះគឺឯកសាររបស់​យើងនៅតែជាប់​ Password នៅឡើយ ។​ តែមិនថ្វីទេយើងក៏អាច​ ដោះលេខសំងាត់​ដោយខ្លួនឯងដែរ ដោយមិនចាំបាច់​ប្រើកម្មវិធីអ្វីទាំងអស់​ ។

មុននឹងបង្ហាញពីរបៀប ដោះលេខ សំងាត់​នេះខ្ញុំសូមអរគុណដល់​ បង រដ្ឋា ដែលបានបង្ហាញពីរ
បៀបធ្វើដល់​រូបខ្ញុំ ។

ដំបូងអ្នកត្រូវដឹងថាឯកសារនោះដាក់​ឈ្មោះអី?​ ឧទាហរណ៌ថាខ្ញុំមានឯកសារ:

– roth.doc នាំអោយ Password របស់​វាគឺ : cod.htorroth.do (15​ តួអក្សរ)

– cambodia.xls នាំអោយ Password របស់​វាគឺ ​: slx.aidobmaccam (15 តួអក្សរ)

ដូច្នេះគឺយើងធ្វើការត្រឡប់​តួអក្សរពីចុងមកដើម​ រួចបន្តពីដើមមកចុងវិញធ្វើយ៉ាងម៉េចអោយបាន
១៥តួអក្សរ ។

ករណីពិសេស

ប្រសិនបើឯកសារមានឈ្មោះជាន់​គ្នា ។​ នៅពេលយើងត្រឡប់​គឺយកត្រឹមតែ 14តួអក្សរប៉ុណ្នោះ ។ ឧទាហរណ៌ ៖​ AAC.doc , DDP.doc , BBCF.xls

-AAC.doc នាំអោយ Password គឺ : cod.CAAAAC.doc (14​​ តួអក្សរ)
-BBCD.xls នាំអោយ Password គឺ : slx.DCBBBBCD.x (14 តួអក្សរ)

17 thoughts on “របៀបដោះ Password ឯកសារ Word-Exel ពេលមេរោគចូល

  1. បងទាំងអស់គ្នាខ្ញុំសូមសួរបងបន្តិចខ្ញុំបានភ្លេច password របស់ខ្ញុំក្នុង face book តើមានវិធីណាអាចទាញយក password មកវិញបានទេសូមជួយប្រាប់ខ្ញុំផងសូមជួយប្រាប់តាមលំដាប់លំដោយមកដល់ខ្ញុំផង។សូមអគុណ។

  2. សួរស្តី!
    អរគុណចំពោះដំណោះស្រាយយ៉ាងល្អ
    ប៉ុន្តែខ្ញុំនៅតែមិនអាចដោះលេខសំងាត់របស់ឯកសារខ្ញុំបាន
    ឯកសារខ្ញុំឈ្មោះAssignment of QuickBooks Program.doc
    ខ្ញុំបានសាកល្បងត្រឡប់ឈ្មោះហើយតែនៅតែមិនអាចដោះបាន។

    សូមជួយរកវីធីដោះស្រាយផង!!!

  3. អាមេរោគនេះវាបានរំខានដល់​កិច្ចការខ្ញុំខ្លាំងណាស់​ ហើយវាធ្វើ
    អោយខ្ញុំត្រូវវាយអត្ថបទសារជាថ្មីមិនតិចជាង​ 10 ទេ ។​ ព្រោះថាខ្ញុំ
    បានសាកល្បងកម្មវិធីដើម្បីរកលេខសំងាត់ជាច្រើន តែនៅតែមិន
    អាច ។​

    សង្ឃឹមថាវិធីសាស្រ្តខាងលើរបស់​មុន្នីរ័ត្នមានប្រសិទ្ធភាពចុះ ​ហើយខ្ញុំសូមអរគុណជាខ្លាំងដែលបានចែករំលែកតិចនិចនេះ​ ដល់​អ្នកទាំងអស់​គ្នា ព្រោះខ្ញុំធ្លាប់​លឺគេថា មានកន្លែងខ្លះយក
    ថ្លៃដោះលេខសំងាត់​ក្នុងមួយឯកសារចាប់​ពី 10​ទៅ 15$ ឯណោះ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s