បញ្ហា​ ១០ យ៉ាងធ្វើអោយកុំព្យូទ័រដើរយឺត

១-កំព្យូទ័រយើងមានកម្មវិធី (start up) ច្រើនពេក

មានកម្មវិធីមួយចំនួនភាគច្រើន ពេលដែលយើងដំឡើងចូលក្នុងកំព្យូទ័រវានឹងចម្លងខ្លួន
វាចូលទៅក្នុង Start Up Folder របស់​​Windows ​។​ លើសពីនោះទៅទៀត វានឹងចូលទៅ បង្កើតឃីនៅក្នុង Start up System តាមរយះ MsConfig ។​ ដូចេ្នះយើងក៏មានវិធីសាស្រ្ត
ដើម្បីបិទកម្មវិធីទាំងនោះមិនអោយចាប់​ផ្តើមច្រើនពេកបានដែរ ។

ដំបូងចុច Start >Run បន្ទាប់​មកវាយពាំក្យ Msconfig រួចចុចលើប្រអប់​ Start Up ពេល
នេះអ្នកអាចដកធីកលើកម្មវិធីណា ដែលមិនសំខាន់​ចោលបាន​ហើយ ។

២-Spyware

នៅពេលដែលកុំព្យូទ័រអ្នកត្រូវបាន​វាយលុកដោយ ស្ពាយវែ នោះកំព្យូទ័រ​នឹង យឺត
ជាទីបំផុត ដោយសារតែវាបានបង្កើត ឃី នៅក្នុង Windows Registryហើយដំណើរ
ការយ៉ាងស្ងាត់​ ស្ងៀមបំផុត ។​ ពពួកកម្មវិធីទាំងនេះវាអាចចូលមកក្នុងកំព្យូទ័រយើង
បាន ដោយសារតែយើង ខ្វះការប្រុងប្រយ័ត្ន ដូចជាការ ដំឡើងកម្មវិធីមិនគិតលុយ បើកគេហទំព័រអាសអាភាស បើកគេហទំព័រ ដែលផ្តល់ លេខកូដ រឺ ក្រេកដោយអត់
គិតថ្ៃលជាដើម ។

ដូចនេះអ្នកគួរតែប្រញាប់រកកម្មវិធី មកចាប់​វាចោលអោយ បាន​លឿនបំផុតជៀសវាង បង្កបញ្ហាធ្ងន់​ធ្ងរដល់​យើង ដូចជា Spyware Doctor,PC Tool, XoftspySE និងកម្មវិធី​ ផ្សេង ទៀតជាច្រើន ។

៣-ខូច Registry

Windows Registry គឺជាអ្នកត្រួតពិនិត្យលើ ប្រព័ន្ធដំនើរការសំខាន់​បំផុតនៅក្នុង
កុំព្យូទ័រ ។​ ប្រសិនជាវាមានបញ្ហាហើយ នោះកុំព្យូទ័រ​ នឹងដើរយឺត មិនអាចបិទ បានពេលបើកដំបូងយឺត​ខុសពីធម្មតា រឺនឹងមិនអាចដំណើរការបាន ។ ដូចនេះអ្នក
គួរតែព្យាយាម សំអាត ជួសជុស រៀបចំវាអោយបានច្រើនដងទើបជាការល្អ​ ។

៤-មិនដែលធ្វើការរៀបចំឯកសារ (Disk Defragement)

នៅពេលដែលយើងធ្វើការ ច្រើនលើ Hard disk យូរៗទៅ វានឹងធ្វើអោយឯកសារ
ទាំងនោះរក្សា ទុកមិនបានត្រឹមត្រូវក្នុងទីតាំងរបស់​ Hard Disk ដែលធ្វើអោយ
កុំព្យូទ័រពិបាកនឹង បើកយក ឯកសារ នោះមកប្រើ ។​ អ្នកគួរតែឧស្សាហ៌ធ្វើ Disk
Defragementអោយបាន ញឹកញាប់​ ។​ ដើម្បី ធ្វើការរៀបចំឯកសារអោយមាន
របៀបនោះ យើងត្រូវ ៖

បើក My Computer
-ចុចកណ្តុរស្តាំលើ Drive C ហើយយក​ Property

-ចុច​លើ Tool បន្ទាប់​មកយក Defragement Now

៥-បញ្ូលកម្មវិធីសុវត្ថិភាពច្រើនពេក

នៅពេលដែលយើងបញ្ចូលកម្មវិធីការពារសុវត្ថិភាពច្រើនដូចជាប្រើ AVG
ផង​ Avast antivirus ផង Zone Alarm ផង នៅក្នុងម៉ាសីនតែមួយ នោះវា
នឹងធ្វើអោយកុំព្យូទ័រយឺតយ៉ាងខ្លាំង ជាពិសេសនៅពេលបើកកុំព្យូទ័រដំបូង
ហើយពេលខ្លះវាធ្វើអោយកុំព្យូទ័រយើងគាំងក៏អាចមាន ។​ ព្រោះថាកម្មវិធី
កម្ចាត់​មេរោគនីមួយៗត្រូវការទំហំមេមូរីច្រើនគួរសមដើម្បីទ្រទ្រង់​ Processes
របស់​វា តួយ៉ាងគ្រាន់​តែកម្មវិធី Zone Alarm មួយនឹងគឺវាមានប្រព័ន្ធការពារ
សព្វបែបយ៉ាងទៅហើយដូចជា Antivirus, Firewal, Email Protection,
Anti Spyware…..គឺវាជាប្រភេទ All in ONe ដូច្នេះយើងតម្លើងតែវាមួយគឺ
គ្រប់​គ្រាន់​ហើយ សំខាន់​អោយតែយើងព្យាយាម Update Definition Files
វាអោយបានទៀងទាត់ ។

៦-សំនល់​នៃ Uninstall Programs

ភាគច្រើនពេលដែលយើងចង់​លុបកម្មវិធីណាមួយចេញពីកុំព្យូទ័រ យើងតែងតែ
ចូលទៅក្នុង Start>Setting>Control Panel> Add/Remove Programs យើង
ត្រូវដឹងថាពេលយើងលុបកម្មវិធីតាមរបៀបនេះ នោះវានឹងបន្សល់​ទុកឯកសារ
មួយឈ្មោះថា Uninstall.exe និង Setting មួយចំនួននៅក្នុង Registry ដែលយូរ
ៗទៅធ្វើអោយកុំព្យូទ័រយើងដើរយឺត ។​ ដូច្នេះគួរតែប្រើកម្មវិធីជំនួយដូចជា
Uninstaller 2008, Tune Up Utilities 2008…ជាដើមទើបអាចលុបវាចោលអស់
ពីក្នុងកុំព្យូទ័រយើង ។

៧-Page File តូចពេក

Windows Page File គឺជាតំបន់​មេមូរីបណ្តោះអាសន្នដែលកុំព្យូទ័រប្រើដើម្បីបំលាស់
ទីឯកសារកំឡុងពេលធ្វើអ្វីមួយ ។​ ម្យ៉ា​ងវិញទៀតក៏ជួយទទួលយកឯកសារពីRam
ពេលដែលមានកម្មវិធីបើកច្រើនក្នុងពេលតែមួយផងដែរ​ ដូចជាកម្មវិធីសម្រាប់​រចនា
រូបភាព រឺវីដេអូជាដើម ។ ពពួកកម្មវិធីទាំងនោះវាត្រូវការទំហំ Memory ច្រើនណាស់
ដូច្នេះហើយ ទើប Windows​បង្កើត អោយមាន Virtual Memory​ សំរាប់​ជួយដល់
Ram​ពេលផ្ទុកពេញហួសកម្រិត ។

ដើម្បីបង្កើនទំហំ Page File យើងត្រូវ ៖

    • កណ្តុរស្តាំលើ “My Computer” រើសយក “Properties”
    • ចុច “Advanced” tab
    • ចុច “Settings” នៅខាងក្រោម “Performance” section
    • ចុចលើបូតុង “Advanced”
    • ចុច “Change” នៅខាងក្រោម “Virtual Memory”

៨-Hard Drive មានទំហំទំនេរតិចពេក

ប្រសិនបើ Hard Drive អ្នក​មានទំហំទំនេរតិចជាង​ ១០ភាគរយ នោះកុំព្យូទ័រអ្នកនឹង
ដើរយឺតខុសពីធម្មតា ។​ ដើម្បីអោយកុំព្យូទ័រដើរស្រួលវិញ អ្នកត្រូវតែលុបឯកសារ
ណាមិនសំខាន់​ចោលខ្លះដូចជា Temp File​ ដែលតែងតែកើតមានជានិច្ចនៅពេល
យើងធ្វើការអ្វីមួយ រឺក៏លុបចោលនូវកម្មវិធី រឺឯកសារចាស់​ៗចោល ។​ ម្យ៉ាងវិញទៀត
ឯកសារបណ្តោះអាសន្នរបស់​ Internet Explorer ក៏ធ្វើអោយកុំព្យូទ័រយឺតផងដែរ ។

ដើម្បីលុប Temp File គឺត្រូវចូលទៅកាន់​ C:\Windows\Temp
ដើម្បីលុប Internet Temp file គឺត្រូវចូលទៅកាន់ C:\Documents and Settings\​Administrator\Local Settings\Temporary Internet Files
***មាន Temp File មួយទៀតដែលអ្នកគួរតែលុបចោលផងដែរគឺ
C:\Documents and Settings\Administrator\Local Settings\Temp

៩-មេរោគចូលក្នុងកុំព្យូទ័រ

អ្វីដែលគួរអោយស្អប់​ខ្ពើមបំផុតនោះគឺ មេរោគ ដែលតែងតែបង្កផលលំបាកដល់​យើង
គ្រប់​គ្នា ។​ ពេលដែលមេរោគចូលវាធ្វើអោយកុំព្យូទ័រដើរយឺតខ្លាំងណាស់​ ព្រោះថាវា
វាត្រូវដំណើរការរហូតរាល់​ពេលបើកកុំព្យូទ័រ ។​ ហើយការកម្ចាត់​មេរោគដោយខ្លួនឯង
នោះគឺវាមានការលំបាកណាស់​ និងមិនមានប្រសិទ្ធភាពទៀតផង ។​ ដូចេ្នះមានតែ
កម្មវិធីកម្ចាត់​មេរោគទេដែលអាចជួយបាន ។​ ម្យ៉ាងវិញទៀតអ្នកប្រាកដជាសួរមកថា
តើកម្មវិធីកម្ចាត់​មេរោគមួយណាដែលល្អជាងគេ ? ខ្ញុំសូមឆ្លើយថា យើងមិនអាច
និយាយបានថាមួយណាល្អជាងមួយណានោះទេ ។​ សំខាន់​គឺអាស្រ័យលើប្រភេទ
មេរោគ ។

១០-Hardware មានបញ្ហា

បញ្ហាសំខាន់​ទី១០ដែលធ្វើអោយកុំព្យូ័រដើរយឺតនោះគឺ មាន Hardware មួយចំនួន
មានបញ្ហា រឺខូចតែម្តង ។​ ជាធម្មតាពេល Hardware ជិតខូច គឺវាតែងតែបញ្ចេញ
លក្ខណះសំគាល់ដូចជាការ យឺតនៅពេល Boot និងនៅពេលបិទកុំព្យូទ័រ គឺហាក់
បីដូចជាមានកម្មវិធីណា Error អញ្ចឹងដែរ ។

កម្មវិធីសំរាប់​ធ្វើតេស្តលើ Hardware មានតិចតួចណាស់​ ដូច្នេះអ្នកគួរតែព្យាយាម
ដក Hardware ណាដែលទើបតែដំឡើងចេញជាមុនសិន​ ដើម្បីបញ្ជាក់​ថាវាបាន
បង្កអោយកុំព្យូទ័រមានបញ្ហាពិតមែន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s