ដើរចេញពីផ្ទះយូរព្រោះរវល់ពេក ថ្ងៃនេះទ្រាំមិនបានទេបើមិនបានទំលាយវាចេញមក!!!
ចុះវិស័យអប់រំឯកជននៅកម្ពុជាកំពុងតែត្រូវបានត្រួតពិនិត្យ និងរៀបចំដោយអ្នកណា ? វិទ្យាស្ថាន, សាកលវិទ្យាល័យ, មជ្ឍមណ្ឌលបណ្តុះបណ្តាលដែលកំពុងរីកដុះដាលដូចផ្សិតនៅក្រុងភ្នំពេញ តើគេកំពុងសម្លឹងមើលអតិបរិមានៃការដាក់តម្លៃសិក្សាលើនិស្សិតខ្មែរដល់កំរិតណាទៅ?
នៅស្រុកគេក្មេងៗមានចំណេះដឹង IT តាំងពីក្មេងៗ ប្រាក់ចំណូលក៏ខ្ពស់ មធ្យោបាយនៃការរៀនសូត្រងាយស្រួល និងបរិយាកាសនៃការអនុវត្តន៏ក៏ទូលំទូលាយ ហេតុដូច្នេះហើយ បានជាសាលាយកតម្លៃថ្លៃ។ វគ្គសិក្សាទាំងនោះមានដូចជា ( Microsoft Training Course, CISCO, Linux ,……) បានហូរចូលមកស្រុកខ្មែរ បើកចំហរយ៉ាងគគ្រឹកគគ្រេង តើអ្នកទាំងនោះមានធ្លាប់គិតដល់ សម្ថតភាព និងលទ្ធភាពរបស់និស្សិតនៅកម្ពុជាដែរឬទេ???
ខ្ញុំទទួលស្គាល់ថាវាជា សញ្ញាប័ត្រទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែអ្នកទាំងអស់គ្នាគួរគិតដល់ភាពខុសគ្នារវាងនិស្សិតស្រុកខ្មែរ និងនិស្សិតបរទេសផង!!! ចំណេះដឹង បទពិសោធន៍ និងធនធាន(លុយ) សម្រាប់និស្សិតខ្មែរយើងមិនទាន់គ្រប់គ្រាន់នឹងរៀនស្មើរនឹងពួកបរទេសទេ។
ថ្វីត្បិតស្រុកយើងកំពុងតែរីកចម្រើន និងកំពុងត្រូវការអ្នកចេះផ្នែកទាំងនោះច្រើនយ៉ាងណាក៏ដោយ ខ្ញុំសូមនិយាយថា ការចំណាយក្នុងការរៀនយកសញ្ញាប័ត្រទាំងនោះ និងចំណូលការងារបន្ទាប់ពីរៀនហើយ មិនទាន់សមមាតគ្នាទេ។
Training Source:
http://netitraining.com/?nav=courses
http://www.sunriseinformatics.com/upcoming.php?upcomingid=37693cfc748049e45d87b8c7d8b9aacd#
http://www.yejj.com/training/





រៀបការគ្មានហៅឯងអីម៉ាម៉ាត់! ការស្ងាត់ៗទៀត ឥឡូវចង់ទៅរៀននៅស្រុកក្រៅទៀតហើយទេដឹង?
អូយ៍! សុំទោសផងមុន្នីរិន្ទ អត់ហ៊ានហៅទេ ព្រោះមិនដែលបានជួបគ្នាសោះក្រោយពីប្រឡងហើយ។ មិនបានហៅការ មិនមែនមិនរាប់អានគ្នាទេណា!
ចំណែកការសរសេរខាងលើ ខ្ញុំចង់រិះគន់ដល់ សាលាមួយចំនួនដែលបើកបង្រៀនវគ្គ Microsoft, Cisco, Oracle… នៅស្រុកខ្មែរ យកតម្លៃថ្លៃដូចនៅស្រុកកំណើតគេដែរ ដោយមិនបានគិតពីធនធាន និងសមត្ថភាពនិស្សិតខ្មែរយើងសោះ!
some Universities in Cambodia, they open the University just for money, and user the profit to spread out their university affection ( I meant the advertising ). so it’s for sure that they don’t care about the standard and quality of students graduated. As a result most of students cannot find job.