ម្សិលមិញម៉ោងប្រហែលជា ៩ ព្រឹក អ្នកកន្លែងធ្វើការគេបានទូរស័ព្ទមកប្រាប់ថា មានចោរលួចម៉ូតូគ្នាយើងទៅ មួយហើយ សូមមកជួយបើកមើលមុខអាចោរនោះតិចមើល! ពេលមកដល់បើកមើលគឺបានត្រឹមតែឃើញរូបរាង និងភិនភាគតែប៉ុណ្នោះ ចំណែកមុខមាត់ចោរមើលមិនសូវច្បាស់ទេ។ ប៉ុន្តែបើយើងជួបចោរនោះនៅកន្លែងណាមួយប្រាកដជាចំណាំបានជាមិនខាន ! កុំអាលអរអាចោរ!
របៀបនៃការលួចរបស់ចោរ:
ដំបូងម្ចាស់ម៉ូតូ បានមកឈប់មុខហាងថតរូប SPK Fuji ហើយនិយាយទូរស័ព្ទនៅជិតម៉ូតូជិត ១០នាទី ទើបដើរចូលក្នុងហាងដើម្បីធ្វើការងារខ្លួន ។ ស្របពេលដែលដើរចូលមិនទាន់បាន ២នាទីផង ស្រាប់តែមានជនម្នាក់កំពស់ប្រហែលជា 1.65 ពាក់អាវយឺតពណ៌ខោវ ស្លោកខោរជើងវែងពណ៌រាងក្រម៉ៅ ពាក់ស្បែកជើងប៊ូ សក់ក្បាលរួញៗខ្លី ក្បាលឆកសងខាង បានដើរចូលមុខជិតដល់ក្នុងហាង ។
បន្ទាប់មកវាធ្វើជាដកទូរស័ព្ទមកនិយាយ ហើយដើរចុះដើរឡើង រួចក៏សំដៅទៅជិតម៉ូតូសង់ ០៥នោះ។
មិនបង្អង់យូរ ចោរក៏ចាប់ទាញម៉ូតូចេញមកខាងក្រៅ ដើម្បីងាយស្រួលកាច់សោរ-ក។ រួចក៏ធ្វើជាអង្គុយលើម៉ូតូមើលលិចមើលកើត ហើយក៏លូកហោបៅទាញ យកប្រដាប់កាច់សោរ-ក មកចាក់ចូលសោររួចប្រើដៃទាំងពីរកាច់បំបាក់សោរតែមួយពព្រិចភ្នែកតែប៉ុណ្នោះ។
ក្រោយពីកាច់សោរ-ក វាក៏ដើរចេញពីម៉ូតូបន្តិច ដើម្បីកុំអោយគេសង្ស័យ រួចក៏បកមកអង្គុយលើម៉ូតូវិញ ពាក់កមួកសុវត្ថិភាពដែលមានស្រាប់ ហើយដេរបញ្ឆេះជិះចេញទៅខាងស្តាំ (ទៅផ្សាថ្មី) ប្រុយ!
ខាងក្រោមជាវីដេអូរនៃការលួចម៉ូតូដែលចាប់បានដោយកាម៉េរ៉ាខាងមុខហាង SPK ថតរូប ផ្លូវមុន្នីវង្ស ជិតវត្តកោះ។
ក្រោយពីមើលហើយ ខ្ញុំមានតែពាក្យដល់ប្រជាពលរដ្ឋទាំងអស់មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ននខ្ពស់លើសម្បត្តិទ្រព្យរបស់ខ្លួនគ្រប់ពេលវេលា។ ខ្ញុំសង្ឃឹមថាប៉ូលិសនិងអាចកំណត់មុខសញ្ញាចោរបាន បន្ទាប់ពីមើលវីដេអូរសកម្មភាពនេះហើយ។








មើលទំនង, ព្រះសង្ឃហ្នុងជាគ្នាគាត់ទេដឹង? ឈរបិណ្ឌបាទអីក៏យូម្ល៉េះ? ហើយឈរដើម្បីយកឆ័ត្របាំងទេដឹង?
អ្នកណាមើលហើយក៏សង្ស័យអញ្ចឹងដែរ តែមិនហ៊ាននិយាយទេ ព្រោះវាអាចជារឿងចៃដន្យ។ ម្យ៉ាងទៀតអ្នកខាងតុមុខណ្នឹង អោយតែមានលោកមកបិណ្ឌបាត តែងតែរុញដាក់គ្នាអោយមកដាក់បាត។ អញ្ចឹងហើយទើបលោកសុខចិត្តនៅឈរចាំ ព្រោះឃើញគេបម្រុងនឹងមកដាក់បាតដែរ។
បាបកម្មៗ អាត្មាអត់ដឹងអីទេ
គ្រាន់តាកាច់សោរកហើយអត់មានសោចាក់ហ្នឹងដេរឆេះដែរ?
ធម្មតាសោរយើងកាច់មកស្តាំដើម្បីភ្ជាប់ ហើយបើសោរអត់ត្រូវយើងកាច់អត់បានទេ។ នេះវាប្រើសោរអក្សរ T រុកចូល រួចកាច់បំបែកគ្រាប់សោរមកស្តាំដូចយើងចាក់សោរដែរ។ អញ្ចឹងវាភ្ជាប់ភ្លើងដូចយើងចាក់សោរដែរ។
នេះ រកឃើញអ្នកជំនាញ។ សង្ស័យណាស់
អត់ព្រមចេញមកដាក់បាត្រ!! បើចេញមកទៅអាចឃើញ!! ព្រះសង្ឃមិនមែនគ្នីគ្នាគាត់ទេ ព្រោះបើគាត់មកឈរបិណ្ឌបាត្រចឹងបើគេមានអ្នកអ្នកចេញមកដាក់បាត្រនិងឃើញចោរនោះហើយ!!
ម៉ូតូខ្ញុំជិះ២ម្នាក់ឯង ចឹងត្រូវយកចិត្តទុកដាក់ចាក់ទាំងច្រវ៉ាក់ទៀតហើយ
ទោះបីមានកាមេរា ចោក៏អាចលួចបានដែរ។ សរុមមកកាមេរ៉ាដាក់ដើម្បីដាក់ បើនៅក្រុមហ៊ុនវីញគឺដើម្បីកៀបសង្កត់បុគ្គលិកទេ។
ដាក់កាមេរ៉ាចាប់រូបភាពធ្វើអ្វី បើគ្មានមនុស្សនៅអង្គុយចាំមើលសកម្មភាពដដែលន្នុង!! ហើយឃើញថាវីដេអូនិងបានថតតាំងពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០០០ ម្លេះ មិនមែនថ្មីៗនេះផង!!?
អាចនឹងមកពីគេមិនបានកំណត់ថ្ងៃខែទេ!
ដាក់មនុស្សនៅអង្គុយចាំមើលកាមេរ៉ា គឺឃើញមាននៅក្រុមហ៊ុនធំៗ ដោយឡែកក្រុមហ៊ុននេះគឺមិនអាចទេ ព្រោះវាខ្ជះខ្ជាយ និងមិនចាំបាច់។ ការដាក់ Camera គឺដើម្បីការពារការបន្លំលួចលុយពីអ្នកខាងក្រៅ ឬបុគ្គលិកក្រុមហ៊ុន និងការពារសកម្មភាពមិនប្រក្រតីផ្សេងៗនៅក្នុងក្រុមហ៊ុន។
ចំណែកម៉ោងដើរខុសវិញ ដោយសារគេវាអស់ថ្ម ហើយដាច់ភ្លើង និងមិនទាន់កំណត់ថ្ងៃខែ។
អាចមានករណីទៅរួចច្រើនណាស់។ ព្រះសង្ឃអង្គនោះអាចជាអ្នកសមគំនិតក៏ថាបានព្រោះថា ព្រះអង្គប្រហែលជាចង់ឲ្យអ្នកធ្វើការនៅទីនោះផ្តោតទៅលើតែការបិណ្ឌបាត្រតែប៉ុណ្ណោះ! សូមខមាទោសផង តែនេះគ្រាន់តែជាករណីសង្ស័យទេ!
មើលទៅសូម្បីតែ Technology សម័យថ្មីក៍មិនប្រាកដថាអាចធ្វើអីចោរបានដែរ!
មើលទៅស្រដៀង សាម៉ាឌី ចាប់សាម៉ាឌីសួររ៉ៅ ដឹងហើយ
និយាយលេងរ៉េប្អូន សុខសប្បាយជារ៉េ ? ទៅ barcamp ឆ្នាំហ្នឹង ?
បាទបង! អរគុណដែលបានមកលេង! ខ្ញុំសុខសប្បាយខ្លាំងណាស់ គ្រាន់តែនឹកបងប្អូនវើតប្រេសយើងបន្តិច ព្រោះម្នាក់ៗរវល់មិនសូវមានមុខក្នុងវើតប្រេសមួយរយះធំ រួមទាំងខ្ញុំដែរ។
ឆ្នាំណ្នឹងប្រហែលជាទៅបង ព្រោះសង្ឃឹមថានឹងបានជួបបងប្អូនយើងយើងនៅទីនោះ។ បងមកអត់?
បងអត់បានទៅរ៉េ? ខ្ញុំថាប្រសើរបើbar camp phnompenh អាច stream live តាម អិនធើនិត ឬ ក៏ ជាវីឌីអូ សំរាប់អ្នកអត់បានទៅ ចូលរួម ។ បងបានឃើញថា បងប្អូនយើងទៅច្រើនឆ្នាំហ្នឹង !
ពិតជាល្បិចខ្ពស់មែន!