Laptop Dell 1440 របស់ខ្ញុំ បន្ទាប់ពីដំឡើង Ununtu ហើយវាស្គាល់ Drivers ជាច្រើន លើកលែងតែ Wireless Dell 1397 ។ ក្រោយមកខ្ញុំក៏ភ្ជាប់អ៊ីនធឺណិតភ្លាមនោះ Ubuntu បានណែនាំអោយដំឡើង Drivers សំរាប់ប្រភេទ Hardware របស់កុំព្យូទ័រ ដោយមិនចាំបាច់ស្វែងរក ឬទាញយកពីវិបសាយ Dell ដូចនៅក្នុង Windows ទេ។ នេះជាចំណុចពិសេសខ្លាំងមែនទែនសំរាប់ប្រព័ន្ធប្រតិបត្តិការណ៍ Ubuntu បើប្រៀបធៀបនឹង Windows។
ខាងក្រោមនេះគឺជារូបភាពនៃការប្រើប្រាស់ក្នុង Ubuntu 10.10 របស់ខ្ញុំ:
- Desktop
កម្មវធីមួយចំនួននៅលើ Desktop ខាងលើគឺខ្ញុំបានដំឡើងបន្ថែម។
- ផ្ទាំង My Computer
វាមានលក្ខណះស្រដៀងនឹង Windows ដែរ។ អក្សរកាត់ដើម្បីចូលទៅកាន់ My Computer នៅក្នុង ubuntu គឺ Ctrl + F ។
- Disk Utility = Disk Manager នៅក្នុង Windows
ទីតាំងរបស់ Disk Utility នៅក្នុង System > Administration > Disk Utility ។
- Control Center = Control Panel ក្នុង Windows
វាជាកន្លែងដែលយើងអាចធ្វើការផ្លាស់ប្តូរ Setting ផ្សេងៗដូចគ្នានឹង Control Panel នៅក្នុង Windows ដែរ។
- Ubuntu Software Center
ជាកន្លែងដែលយើងអាចដំឡើងកម្មវិធីដ៏ច្រើនសន្ធឹកសន្ធាប់ពីវិបសាយ ubuntu ដោយមិនគិតថ្លៃ ។ គ្រាន់តែចុចលើឈ្មោះកម្មវិធី រួចចុចដំឡើង នោះវានឹងទាញយកតាមរយះ អ៊ិនធឺណិតហើយដំឡើងចូលកុំព្យូទ័រដោយស្វ័យប្រវត្តិតែម្តង។
- Visual Effect
ដើម្បី ទទួលបាន Effect ដ៏ស្រស់ស្អាត និងប្លែកភ្នែកក្នុង ubuntu នោះសូមចុច Mouse ស្តាំលើ Desktop > Change Desktop Background > Visual Effect > បន្ទាប់មកជ្រើសរើសចំណុចក្រោមគេ។ ទាល់តែសាកបានដឹង ! មិនចាញ់ Mac ប៉ុន្មានទេ!




មិនដែលបានសាកអីសូម្បីបន្តិចសោះ
Samady គួរតែសាកល្បងមើលទើបឃើញពី អត្ថប្រយោជន៍វា! ប៉ុន្តែទោះបី ជាយ៉ាងណាវានៅតែពិបាកប្រើបន្តិច ដោយសារខ្វះកម្មវិធីល្អៗដូចជា Adobe Photoshop, Flash, Firework…..
គេកំពុងបង្កើតហើយបង។ ព្រោះថ្ងៃមុន គេបានដាក់ឲ្យអ្នកប្រើលីនុច បោះឆ្នោតថា តើគួរបង្កើតឬអត់?
មិនទាន់បានប៉ុន្មានផង ស្រាប់តែមនុស្សចោះបោះឆ្នោតឲ្យបង្កើត មានរាប់ពាន់នាក់ ឡើងគាំងម៉ាស៊ីនបម្រើ (Server) របស់ Adobe ហាហាហា។ គេកំពុងតែបង្កើតហើយបង។ តែអត់ដឹងថាពេលណាបង្កើតរួចទេ ^_^ បង្កើតរួចទិញដដែល -_-
ត្រូវហើយ ថ្វីត្បិតតែគេមិនអោយទទេរមែន តែវាប្រសើរជាងចំណាយលុយទិញទាំង Windows និងកម្មវិធីងាយៗជាច្រើនទៀតដែលកំពុងដាក់លក់នៅលើទីផ្សារ ព្រោះអីកម្មវិធី Adobe Flash, Firework មិនទាន់មានកម្មវិធីណាមួយក្នុង Linux អាចយកមកប្រើជំនួសបាននៅឡើយ។
បាទ! មែនហើយបង! ប្រសិនបើគេបង្កើតរួចមែន ហេហេ ដឹងតែមានអ្នកមកប្រើ លីនុច ច្រើនដែរហើយ។ តែពេលមានគេប្រើច្រើន វាអាចប្រឈមមុខនឹងមេរោគដដែល។ គិតសព្វៗទៅ ដូចពិបាកដល់ហើយ បើថានេះ យកក្រដាសរ៉ាមធ្វើកុំព្យូទ័រតែម្ដងទៅ ដូចជាមិនពិបាក។
hus ha…
មែនហើយ Ubuntu ពេលដំឡើងភ្លាមមិនអាចចាក់ Mp3 ឬ Video បានទេ ទាល់តែដំឡើង Plugins។ ចំពោះ Moon OS វិញនឹងសាកល្បងឆាប់ៗនេះដែរ។
ស្លាប់ហើយ បើមិនអាចចាក់ចម្រៀងបានឬ ចាក់វីឌីអូ បាន ដាក់ធើខ្មោចអី អាចុះ ? ហាស់ ហាស់ និយាយលេងរ៉េ អត់យល់អាលីងខ្ញុំ អាបើកទូ (Ubuntu) អាមាន់ខ្វេះ(Moon OS) អីហ្នឹង !
អីចឹងបងសាកមើលទៅ!
:D សំរាប់ខ្ញុំ គឺអស្ចារ្យ អាបើកទូហ្នឹង តែ Moon OS មិនទាន់បានសាកទេ ព្រោះ Moon OS អាសេរីចុងក្រោយគេហ្នឹង មិនទាន់ចេញ ៦៤ ផង
ហាសហាសហាស! អាមាន់ខ្វេះ កំណែ៤.០ ដូចអត់មានសម្រាប់ ៦៤ប៊ីតទេ។ បើ អាបើកទូ មានហើយ។
ហាសហាស អាបើកទូ អាមាន់ខ្វេះ
ព្រោះខ្ញុំឃើញ MoonOS មុនៗមានអា៦៤! ម៉េចក៏អីចឹង? គ្មាន រឺ មិនទាន់មាន? គួរតែមានតែអា៦៤អត់៣២ បែរជាអីចឹងវិញ
ដោយសារតែម៉ាស៊ីន 64bit មិនសូវមានអ្នកប្រើហើយមើលទៅ បានជា moonOS មិនទាន់ធ្វើដាក់អោយប្រើ។
he he.. បងស្តេចស្វា បានឈ្មោះមកពីណា ក៏ពិរោះស្តាប់ម៉េះ ! ជាធម្មតាទេបង អាបើកទូ គេគោរពដល់អ្នកបង្កើតកម្មវិធីពេក ទើបមិនហ៊ានដាក់ចូលអូតូម៉ាទិច…
ប្រហែលហើយមើលទៅ ព្រោះខ្ញុំមិនធ្លាប់ឃើញ ឬ ឭ ដែរ !
moonOS ឥឡូវមានប្រជាប្រិយភាព កាន់តែខ្លាំងហើយ។
http://moonos.wordpress.com/2011/03/30/moonos-in-linuxuser-magazine/
ពេលខ្មុំ Install Ubuntu 10.10 រូចហើយ។ ពេលខ្មុំដោត Flash Drive ទៅ Computer គឺវាមិនស្គាល់ Flash។ តើមានអ្នកណាអាចជួយខ្មុំផង?
តើម៉ាស៊ីនកុំព្យូទ័ររបស់បង គេបង្កើតមកសម្រាប់គ្រប់ប្រព័ន្ធប្រតិបត្តិការ ឬ សម្រាប់ Windows ណាមួយ?
តាមខ្ញុំដឹង ប្រសិនបើម៉ាស៊ីនរបស់បង គេបង្កើតឡើងសម្រាប់ Windows ប្រភេទណាមួយនោះ វានឹងមានបញ្ហាមួយចំនួន នៅពេលយើងដំឡើងប្រព័ន្ធប្រតិបត្តិការផ្សេងៗទៀត។
ដូចកុំព្យូទ័ររបស់បងខ្ញុំ បង្កើតឡើងសម្រាប់ Windows7 តែពេលគាត់ដំឡើង Ubuntu ទៅ ស្រាប់តែអត់មាន Wireless នោះទេ។ តែប្រសិនបើកុំព្យូទ័រលេបថប់ខ្ញុំនេះវិញ គឺគេបង្កើតឡើងសម្រាប់គ្រប់ប្រព័ន្ធប្រតិបត្តិការ ដូច្នោះពេលខ្ញុំដំឡើង moonOS/Ubuntu ទៅគឺស្គាល់ទាំងអស់។
ប្រសិនបើចង់ឲ្យវាស្គាល់ Driver ហ្វ្លាស់ មានតែជម្រើសមួយទេ គឺត្រូវឲ្យក្រុមហ៊ុនកុំព្យូទ័រនោះ បង្កើតឯកសារដំឡើង Driver សម្រាប់ Ubuntu។
បញ្ហា Drivers គឺសឹងតែមិនមានទេនៅក្នុង ubuntu នោះ ។ អោយតែដោតអ៊ិនធឺណិតភ្លាម វានឹងស្វែងរក បន្ទាប់មកវានឹងណែនាំអោយដំឡើងដោយស្វ័យប្រវត្តិហើយ។
មែនហើយបង។ តែមិនអាចថាឲ្យវារកសម្រាប់កុំព្យូទ័រយើងហើយ មានហើយ ដំឡើងហើយប្រើបានទេ។ Ubuntu និង moonOS ពេលដំឡើងមក គឺគ្រប់ម៉ាស៊ីន គឺអត់ស្គាល់ Wireless តែម្ដង។ តែយើងអាចសាករកដ្រាយវើបាន តែមិនប្រាកដថា ដ្រាយវើនោះដំឡើងហើយដំណើរការទេ ហេហេហេ ភាគច្រើនអាចដំណើរការសម្រាប់ Free OS កុំព្យូទ័រ។
អាហ្នឹងប្រៀបដូចជាយើង ញែរស្រីម្នាក់អាចឹង ទើបស្គាល់គ្នាដំបូង ស្រីណាអោយយើងដោតទទេៗនោះ ប្អូន ?
អូសុំទោសខុសប្រធានបទ និយាយលេងរ៉េ ខ្ញុំអត់អាចជួយបានរ៉េ !
អីចឹង ហេងវិញ ម៉ាស៊ីន Install Ubuntu ហើយ គឺហើយគ្រប់យ៉ាង បើមិនអីចឹងទេ ឈឺក្បាលងាប់
:D
ខ្ញុំសួរបងឫទ្ធីហើយ។ គាត់ថាជិតបង្កើតហើយ។
បាទ អរគុណម្តងទៀតអីចឹង :d :d
x_x _x ចង់និយាយថាម៉ាស៊ីនខ្ញុំ តំឡើង Ubuntu ហើយគឺហើយគ្រប់យ៉ាង អគុណ
:D
សូមអរគុណ ចំពោះដំណោះស្រាយនេះ
ខ្ញុំជាអ្នកចូលចិត្តអ្វីដែលល្អៗ
ខ្ញុំមិនរើសអើងបច្ចេកវិទ្យាអ្វីនោះទេ តែខ្ញុំសូមលើកយកឧទាហរណ៍មួយ
iPhone ក្រុមហ៊ុនគេមិនចង់អោយប្រើផង នាំគា្នប្រើ
ទៅខំ Unlock ជេលប្រេក ហើយមានខ្លះ
ដោយចង់បានអាសេរីថ្មីពេក ទៅទិញអាថ្មី ដែលគេមិនទាន់អាច Unlock ជេលប្រេក បានផងនោះ
យកមដេកអោប។ រហូតទាលតែគេ ប្រើស៊ីមរបស់គេគឺ Micro Sim អាស៊ីតូច
នៅតែមិនអាចឃាត់បាន យកស៊ីអោយគេកាត់ឡើងតូចអស់
មានអ្នកខ្លះខំប្រឹងកែឆ្នៃ អោយiPhone មានមឺនុយ ជាអក្សរខ្មែរ
សូមទទួលស្គាល់ការដែលអក្សរខ្មែរមាននៅលើឧបករណ៍ចល័ត
សួរថាមានអ្នកប្រើ IPhone ប៉ុន្មានអ្នក នៅស្រុកខ្មែរដែរប្រើ??????
ហើយចុះអ្នកដែលប្រលាញ់Linux សួរទៀតថា Adroid មិនមែនជា Linux ទេឬ?????
បានជាមកដល់ពេលនឹងហើយនៅតែមិនអាចដំណើរការ Unicode Khmer បាន
ហើយ Adroid ជាOS ដែលបើកចំហរ ប៉ុន្តែមិនទាន់បានលឺថាកូនខ្មែរនាំគ្នាបកប្រែសោះ
និយាយរឿងបកប្រែ នាំគ្នាបកអីក៏បកចុះ ប៉ុន្តែសួរថាមានអ្នកគាំទ្រដែរឬទេ???
ខ្ញុំគិតថា អ្នកប្រើគេមិនចង់បានអ្វីដែលមិនកំពូលនោះទេ ដូចជា Windows
Windows នេះ គឺគេមិនគិតលុយនិងមិនរករឿងអ្នកប្រើតាមផ្ទះទេ ព្រោះអ្វី??
បើគេចង់គិតលុយអ្នកនៅស្រុកខ្មែរដែរជាស្រុកអ្នកប្រើSoftware Copy
ហេតុអ្វីគេបកប្រែ Windows 7 , Office 2007 ជាភាសាខ្មែរអោយយើងធ្វើអ្វី
បើអ្នកនៅស្រុកខ្មែរ រកតែលុយទិញDVD Software តម្លៃ 10000រៀល ទៅ 4ដុល្លា
មិនចង់ទាន់ផងនឹងបានលុយឯណាទៅទិញ Windows ដែលមាន ឡាយស៊ិនទៀតនោះ
សូមគិតទៅ សូមគិតទៅ សូមគិតទៅ សូមគិតទៅ សូមគិតទៅ សូមគិតទៅ
សូមកុំបែកឆ្វេងបែកស្តាំអោយគេវង្វេងតាមអោយសោះ
មនុស្សក្នុងពិភពលោកភាគច្រើននាំគ្នាប្រើ Windows សួរថាគេនឹងចេះមិនដល់ខ្លួនឬ ???
បានជាខំបង្កើតបកប្រែ (MoonOS) (Suse OS) រួចនាំគ្នាសោយរាជទាំងមិនមានអ្នកគាំទ្រ
ធ្វើអីក៏ធ្វើចុះ តែសូមគិតថាការងារណាត្រូវធ្វើមុន ការងារណាត្រូវធ្វើក្រោយ
ធ្វើអីក៏ធ្វើចុះ តែសូមគិតថាការងារណាមានប្រយោជន៍សំរាប់មនុស្សរួម ការងារណាមានប្រយោជន៍សំរាប់មនុស្សមួយក្តាប់តូច
ធ្វើអីក៏ធ្វើចុះ តែសូមគិតថាការងារណាថោក(iPhone) ការងារណាថ្លៃ (Adroid, Windows Phone…)
បើអ្នកជាខ្មែរសូមកុំខឹង
អ្នកនឹងឃើញ Android មានអក្សរខ្មែរយូនីកូដដើរលើវា នៅពេលខាងមុខ។
សួរស្តី ស្ថានីយខ្មែរទាញយក ខ្ញុំសូមបកស្រាយនូវគំនិតខ្លះៗឆ្លើយតបនឹងយោបល់ខាងលើនៅ Post ថ្មីមួយដើម្បីងាយស្រួលដល់អ្នកអានបានពិភាក្សាផ្តល់យោបល់ទាំងអស់គ្នា។
ខ្មែរទាញយកអើយ អាម៉េចក៏គំនិតលោកនៅងាប់ស្តូកអញ្ចេះ
មិនអោយតំលៃគេខ្លះសោះ សួរទៅមានប៉ុន្មាននាក់គាំទ្រគំនិតលោក
[...] ស្ថានីយខ្មែរទាញយក លើអត្ថបទ រូបភាពខ្លះៗនៅក្នុង Ubuntu 10.10 ខ្ញុំជាអ្នកចូលចិត្តអ្វីដែលល្អៗ [...]
ពិតជាមានភាពអស្ចារ្យមែន ជាមួយ Ubuntu. ខ្ញុំទើបនឹងបានប្រើប្រាស់ Ubuntu ដែរ ប៉ុន្តែត្រឹមតែកំណែទី 8.10 ទេ។ វាបិតជាប្លែកមែនទែនក្នុងការប្តូរពី ការប្រើប្រាស់ Windows បកជា Linux OS. តើមានអ្នកណាអាចជួយខ្ញុំបានទេ ខ្ញុំចង់ស្វែងរក កម្មវិធីណាល្អៗ សំរាប់ប្រើ លើ Ubuntu?
អាចចូលទៅវិបសាយនេះដើម្បីរកកម្មវិធីសម្រាប់ ubuntu ដែលអាចជំនួសកម្មវិធីក្នុង Windows : http://alternativeto.net/
we need web development partners.
Yes, you could if we found and get more benefit than current.
ខ្ញុំចង់ប្រើប្រាស់ Ubuntu ។ប៉ុន្តែខ្ញុំពេល ដំឡើងវាទៅក្លាច វាមិនស្គាល់ driver sound or VGA Printer ជាពិសេស Wrieless សំរាប់ខ្ញុំភ្ជាប់ Internet។ តើអាចប្រាប់ខ្ញុំបានទេ Ubuntu ស្គាល់ Driver ទាំងអស់ឬ?
ខ្ញុំមិនចេះប្រើ linux ទេ តែធ្លាប់រៀនខ្លះៗពីវា កាលនៅសិក្សា
ខ្ញុំស្រលាញ់ linux ច្រើនជាង window .
តើមានកំរងមេរៀន ទាក់ទងនឹង Ubuntu or Moon OS ខ្លះៗ ជាភាសាខ្មែរ រឺទេ?
បើមានសូមផ្តល់អោយខ្ញុំផង
my Email : pich.titi@yahoo.com
uBuntu វាស្គាល់ Drivers សឹងតែគ្រប់ Hardware ទាំងអស់។ អាចសាកល្បងវាបាន កុំបាច់ភ័យអី។ បើមានបញ្ហាចាំខ្ញុំជួយដោះស្រាយអោយ…
ចំពោះមេរៀនជាភាសាខ្មែរ ខ្ញុំមិនសូវមានទេ។ ខ្ញុំសូមណែនាំអោយអានជាភាសាអង់គ្លេសទៅ ព្រោះវាសំបូរជាង ហើយអាចបង្កើនសមត្ថភាពភាសាទៀតផង។
ជំរាបសួរបង myhouse តើបងមាន វីដេអូ ឬមេរៀនសំរាប់ Database Systems ទេ។ប្រសិនបើមានបងប្រាប់ខ្ញុំផង ខ្ញុំសូមអរគុណទុកជាមុន។
myhouse ឥឡូវខ្ញបានដំឡើងវាហើយ គឺវើសិន ១០.០៤ ។ គ្រាន់តែ ដើរលើCD វាស្គាល់នូវ wireless, sound ជាស្រេច។ ស្រួលដែរ ដំឡើងហើយវា ហើយមិនបាច់ខ្វល់ច្រើន ។ អាប់ដេត ផ្លាង់អិន តែបន្តិចជាការស្រេច ។
ប៉ុន្តែkhmer unicode មានបញ្ហាបន្តិច គឺស្រះខ្លះវាយអត់ចេញ ចេញតែជ្រុងជ្រុង មិនដឹងមកពីហេតុអ្វីទេ? ហើយចង់ប្តូរ ឃ៊ីបត តាម សតខាត់ឃ៊ីមិនដឹងប្តូរតាមណា
ចុច alt + shift អត់ប្តូរដូច វិនដូ ស ។
MyHouse help tex merl…
ច