Acronis Disk Director Suite /Server ជាកម្មវិធីដ៏ល្អសំរាប់គ្រប់គ្រង Hard Disk ឬ Partitions ដូចជា លុប បង្កើត បន្ថែម បន្ថយ បម្លែង និងមាននាទីសំខាន់ជាច្រើនទៀត ។ ហើយ Acronis Disk Director Suite អាចប្រើបានទាំងនៅលើ Windows និង Dos (Bootable Disk) ។ ខាងក្រោមនេះជារៀបប្រើវាក្នុង Dos (Bootable CD) ដើម្បីចែក Partitions ក្នុង Hard Disk មួយដែលមានទំហំ 8Gb :
- ដាក់ CD Acronis Bootable CD ក្នុង CD-Rom បន្ទាប់មកកែក្នុង Cmos អោយកុំព្យូទ័រចាប់ផ្តើម Boot ពី CDROM មុនគេ ។
-
ជ្រើសរើសយក Acronis Disk Director Suite :

រង់ចាំបន្តិចរហូតដល់វាដើរដល់ផ្ទាំងដូចខាងក្រោម :

សូមជ្រើសយក Manual Mode

បន្ទាប់មកវានឹងបង្ហាញរាល់ Hard Disk និង Partitions ដែលយើងមាន ។ ចំពោះរូបខាងលើបញ្ជាក់ថា ខ្ញុំមាន Hard Disk មួយទំហំ 8GB ថ្មីសុទ្ធ ដែលមិនទាន់មាន Partition ទេ (Unallocated Space) ។
- បើសិនយើងចង់ចែក Hard Disk ជាពីរ Partition យើងត្រូវចុចលើ ” Unallocated” > Create Partition >វានឹងចេញផ្ទាំងមួយ អោយយើងបំពេញពត៌មានដូចជា ‘
-Label Partition: ឈ្មោះ Partition.
-File System: ប្រភេទFile System របស់ Partition (គួររើសយក NTFS).
-Primary Partition: ជា Partition សំរាប់ដំឡើង Windows ចូល.
-Logical Partition: ជា Partition សំរាប់ដាក់ឯកសារធម្មតា.
-Partition Size: ជាកន្លែងកំណត់ទំហំ Parition .

ខាងលើជាការកំណត់អោយ Partition មួយទំហំ 4Gb ប្រភេទ NTFS និងជា Primary Partition . បន្ទាប់ពីកំណត់រួចរាល់ហើយសូមចុច OK. បន្ទាប់ពីចុច OK ហើយវានៅតែមិនទាន់ធ្វើនៅឡើយ លុះត្រាតែយើងចុចលើពាក្យ ” Commit” (រូបទង់ជាតិពណ៌ស លាយខ្មៅ) > Proceed .
បន្ទាប់មកយើងនឹងទទួលបាន Partition មួយដូចរូបខាងក្រោម :

ប្រសិនបើចង់បង្កើត Partition មួយទៀត គ្រាន់តែចុច Mouse ស្តាំលើ Unallocated បន្ទាប់មកធ្វើដូចពីមុនជាការស្រេច ។
ពត៌មានបន្ថែម : http://www.acronis.com/homecomputing/products/diskdirector/
Download Disk Director Suite
Download Disk Director Suite 10 via Torrent
ហើយបើសិនអ្នកទាំងអស់គ្នាពិបាកនឹងរក អាចមកយកពីខ្ញុំបាន ។






ខ្ញុំអរគុណច្រើន!!! ខ្ញុំនិងសាកមើល!!
ជំរាបសូរបង
សួស្តី!
ម្ចាស់គេហទំព័រដូចជាមិនសូវដើរលេងសោះ ដូចជាមិនសូវឃើញតាម
ប៉ុសនានា ប្រហែលរវល់ខ្លាំងហើយមើលទៅ!
នៅប៉ុសខ្ញុំបានយករឿងលោកស្រីមួរសុខហួរ និងសម្តេចនាយកហ៊ុន សែន
មកបកស្រាយ សូមអញ្ជើញលោកទៅជួយបញ្ចេញជាមតិយោបល់ផង
មើ!
http://kapsystem.wordpress.com
សូមអរគុណទុកជាមុន!
អូហ៌មែនទេ… ទើបតែប៉ុន្មានអាទិត្យណ្នឹង រវល់នឹងបន្ទុកការងារថ្មីច្រើនពេក….
វាពិតជាមិនធម្មតាទេ! អរគុណសម្រាប់ការចែករំលែកចំនេះដឹងនេះ! សូមទទួលការជញ្ជើញទៅទស្សនាគេហទំព័ររបស់ខ្ញំវិញម្តង់! http://www.4kunkhmer.wordpress.com
កុំភ្លេចចាំទទួលខ្ញុំផងណា
សួស្តីMyhouse!!
សុខសប្បាយជាទេ?
តើង្ង៉ៃបុណ្យប្រពៃណីខ្មែរ និងបុណ្យឯករាជ្យជាតិ មានបានទៅណាមកណាដែរ?
ចែកHardDisk និងDRIVERBACKUP ខ្ញុំសាករួចអត់ហើយ គឺបាន!!
អរគុណ!!
————–
ខ្ញុំសូមសួរ១ ខ្ញុំខំព្យាយាមរកយូរដែរ និងឆ្ងល់ ទាក់ទងនិងការធ្វើចំរៀង កម្មវិធីដូរចំរៀងទៅ…។ល។ ហើយនឹងភ្ជាប់រូបថតផង !!!
នេះជារូបភាព ដែលខ្ញុំចង់សួរMyhouse
http://i437.photobucket.com/albums/qq91/sotheakhmer/WP.png
តើមានកម្មវិធីសំរាប់ចឹងទេ?
អរគុណ!!
អូហ៌…. អាណ្នឹងមកពីពេលដែលគេ Convert ក្នុងកម្មវិធីមួយចំនួនដូចជា Sony SouncForce… គឺមានកន្លែងសំរាប់អោយយើងដាក់រូបភាពភ្ជាប់ជាមួយនឹង MP3 ។ ហើយរូបភាពតូចៗណ្នឹង ក៏ត្រូវបានលាក់ជា Supper Hidden ដែលអាចមើលឃើញពេលយើងចាក់បទចំរៀងណ្នឹង ។ យើងក៏អាចមើល និងកែរូបភាពណ្នឹងបានដែរ ដោយគ្រាន់តែបើក Show Supper Hidden នៅក្នុង Windows Explorer > Tool > Options > Views> ដកTick Hide Protected Operating files.